ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ ករណីអំពើលួច នៅចំណុចភូមិ អន្លង់ ឃុំ ព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល

ខេត្តកណ្ដាល៖ នៅថ្ងៃពុធ ១៣រោច ខែ ស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិ អន្លង់ ឃុំ ព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។
ជនរងគ្រោះចំនួន០១នាក់ ៖
-ឈ្មោះ សេង បូរិន ភេទ ប្រុស អាយុ ៣៣ឆ្នាំ សញ្ជាតិ ខ្មែរ ជនជាតិ ខ្មែរ មុខរបរ ជាងជួសជុលរថយន្ត មានទីលំនៅភូមិ អន្លង់ ឃុំ ព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ៕
សម្ភារៈបាត់បង់
– ម៉ូទ័រខាត់ ចំនួន ០១ (រកឃើញវិញ)
ជនសង្ស័យចំនួន០២នាក់ ៖
១-ឈ្មោះ ស៊ុន វណ្ណៈ ភេទ ប្រុស អាយុ ៣៨ឆ្នាំ សញ្ជាតិ ខ្មែរ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ០៩ ឃុំ វាលត្រែង ស្រុកស្អាង ខេត្ត កណ្ដាល (ឃាត់ខ្លួនថ្ងៃទី ១៣.០៩.២០២៣ វេលាម៉ោង ៦នឹង០០នាទី )
២-ឈ្មោះ ណេត សុគន្ធ ភេទ ប្រុស អាយុ ៣៣ឆ្នាំ សញ្ជាតិ ខ្មែរ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិបឹងឡែងឃុំជ្រៃឃ្មុំ ស្រុកស៊ីធកណ្តាល ខេត្តព្រៃវែង (របួលដោយដួលម៉ូតូពេលជិះគេចខ្លួន យកទៅព្យាបាលរបួសនៅមន្ទីរពេទ្យភ្នំពេញ(ឃាត់ខ្លួន)
វត្ថុតាងចាប់យក ៖
-ម៉ូតូចំនួន ០១ គ្រឿងម៉ាក Click ពណ៌ ខ្មៅ ពាក់ផ្លាក លេខ ភ្នំពេញ 1CM- 8899
-កាបូបស្ពាយ ចំនួន ០១
-កន្ត្រៃដែក ចំនួន ០១
-សោរអក្ស Y ចំនួន ០១
– សោរអក្សLចំនួន១
-ទូរស័ព្ទដៃម៉ាក itel ចំនួន ០១
-ម៉ូទ័រ ស្វាន ចំនួន ០១
-ម៉ូទ័រកាត់ ចំនួន ០១
-ការ៉ុង ពណ៌ ស ចំនួន ០១
– ខ្សែភ្លើងស្រាតចំនួន១ដុំ
– ឧបករណ៍សំរាបកាត់ដែកមួយចំនួន
-ម៉ូទ័រ ខាត់ ចំនួន ០២គ្រឿង (ក្នុងនោះរបស់ជនរងគ្រោះ១គ្រឿង)
ជនសង្ស័យទាំងពីរនាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នាជិះរកលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក្នុងនោះជនសង្ស័យបានលួចនៅផ្ទះអេតចាយមិនស្គាល់បានសំភារ:ដូចបានរៀបរាប់ក្នុងវត្ថុតាងខាងលើ
ហើយជិះបន្តមកឃុំព្រែកតាមាក់ លុះដល់វេលាម៉ោង ២នឹង២០នាទី ថ្ងៃដដែល
ដល់ចំណុចផ្ទះរបស់ជនរងគ្រោះនាំគ្នាចូលទៅលួចយកម៉ូទ័រខាត់ចំនួន០១គ្រឿងនិងកំពុងបន្តលួចទ្រព្យសម្បត្តិជនរងគ្រោះទៀតភ្លាមនោះជនរងគ្រោះឮសំឡេងក៏ភ្ញាក់ដឹងខ្លួនក្រោកដើរមើលឃើញជនសង្ស័យទាំងពីរនាក់ ក៏ស្រែកឆោឡោថាចោរៗ ពេលនោះជនសង្ស័យទាំងពីរនាក់ បានរត់ឡើងជិះម៉ូតូគេចខ្លួនសំដៅទៅស្ពានព្រែកតាមាក់ ឃុំព្រែកតាមាក់ ចំណែកជនរងគ្រោះបាននាំគ្នាជិះឡានដេញតាមពីក្រោយ ពេលទៅដល់លើស្ពានព្រែកតាមាក់ ជនសង្ស័យទាំងពីរនាក់ ជិះម៉ូតូបុកឃឿនស្ពានបណ្តាលដួលរងរបួសធ្ងន់ ម្នាក់ឈ្មោះ ណេត សុគន្ធ ឯចំណែកម្នាក់ទៀតងើបរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់ និងជំនាញផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលស្រុកមុខកំពូល ធ្វើការដេញតាមស្ទាក់ឃាត់ខ្លួនបាន ។
ជនសង្ស័យឈ្មោះណេត សុគន្ធ ដួលម៉ូតូរងរបួសនោះសមត្ថកិច្ចយកទៅព្យាបាលនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ។ ចំណែកជនសង្ស័យឈ្មោះស៊ុន វណ្ណៈ រួមទាំងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាលបន្តអនុវត្តតាមនីតិវិធីច្បាប់ ៕

Leave a Reply

Your email address will not be published.