ព័ត៌មានសន្តិសុខសង្គម

ចាប់ក្រុមចោរឆក់ទូរស័ព្ទ ២នាក់ ចំណុចភូមិបាល័ង្គរាជា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

តាកែវ៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ករណីឆក់ទូរស័ព្ទដៃមួយបានកើតឡើងតាមបណ្តោយផ្លូវកៅស៊ូ ស្ថិតនៅភូមិត្រពាំងអង្គ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវដែលបង្កឡើងដោយជនសង្ស័យចំនួន០២នាក់៖ ១.ឈ្មោះ យឿន ស៊ីហុង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាល័ង្គរាជា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និង២.ឈ្មោះ ម៉ាក សារីម ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាល័ង្គរាជា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ជនសង្ស័យបានប្រើប្រាស់មធ្យោបាយម៉ូតូចំនួនមួយគ្រឿង ធុនយ៉ាម៉ាហា អុឹមស្លាស150 ពាក់ផ្លាកលេខ ភ្នំពេញ 1AS-0607 បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក សាមសុង A13 ពណ៌ប្រផេះក្រម៉ៅ របស់ជនរងគ្រោះឈ្មោះ សោ សុខហេង ភេទស្រី អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិត្រពាំងឈូក ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ដែលទុកនៅហោប៉ៅខោខាងក្រោយ ខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូធ្វើដំណើរតាមបណ្តោយផ្លូវ ក្រោយធ្វើសកម្មភាពជនសង្ស័យជិះម៉ូតូរត់គេចខ្លួនបាត់។
ឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់បាននៅវេលាម៉ោង១៦និង០០នាទី ថ្ងៃខែឆ្នាំដដែល នៅចំណុចភូមិបាល័ង្គរាជា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ សមត្ថកិច្ចបានដកហូតវត្ថុតាងម៉ូតូចំនួន០១គ្រឿងធុនយ៉ាម៉ាហា អុឹមស្លាស150ពាក់ផ្លាកលេខភ្នំពេញ 1AS-0607 ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក សាមសុង A13 ពណ៌ប្រផេះក្រម៉ៅដែលជារបស់ជនរងគ្រោះឈ្មោះ សោ សុខហេង.និងម្សៅក្រាមពណ៌សថ្លា គឺសារធាតុញៀនចំនួន០១កញ្ចប់។
ជនសង្ស័យ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី រីឯទូរស័ព្ទ បានប្រគល់ជូនជនរងគ្រោះវិញរួច៕

Leave a Reply

Your email address will not be published.