ស្វាយរៀង៖ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ព្រមទាំង លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យ លោកអធិការក្រុង-ស្រុកទាំង៨ លោកមេបញ្ជាការវរ:សេនាតូចការពារព្រំដែនទាំង២ និងសហការី បានធ្វើពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តសន្តិភាព ស្ថិតនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងសហការី បាននាំនូវយកទេយ្យទាន សម្ភារប្រើប្រាស់ ទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា មានបច្ច័យចំនួន ៤,២៧០,០០០រៀល, អង្ករ ១០០គីឡូក្រាម, មី ០៥កេស,ទឹកក្រូច ០៥កេស, ទឹកសុទ្ធ ០៥កេស, ត្រីខ ៥យួរ, ប្រេងឆា ១០លីត និងស្ករស ១០គីឡូក្រាម។