ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ របស់ក្រសួងមហាផ្ទៃ

នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ (២០២៤-២០២៨) របស់ក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋានរដ្ឋបាល សរុប លោកប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ព្រមទាំងលោកអនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធចំណុះនាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ។

ថ្លែងក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត អគ្គនាយក បានមានប្រសាសន៍ក្នុងអង្គប្រជុំ អំពីធាតុចូលពីនាយកដ្ឋានជំនាញ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងវឌ្ឍនភាពសំខាន់ៗ បញ្ហាប្រឈមជាគន្លឹះ នៃការអនុវត្តការងាររបស់អង្គភាព រយៈពេល ៥ឆ្នាំកន្លងមក ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត កំណត់ចក្ខុវិស័យ គោលបំណង និងគោលដៅសម្រាប់រយៈពេល ៥ឆ្នាំបន្ទាប់ (២០២៤-២០២៨) ដើម្បីបញ្ចូលទៅក្នុងផែនការយុទ្ធសាស្រ្ត ៥ឆ្នាំរបស់ក្រសួងមហាផ្ទៃ៕

 

Leave a Reply

Your email address will not be published.