ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ អញ្ជើញចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធបញ្ជូនរូប និងសម្លេង Zoom ជាមួយនឹងក្រុមការងារ Resilient Urban Centers and Surround (RUCas)

នៅព្រឹកថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធបញ្ជូនរូប និងសម្លេង Zoom ជាមួយនឹងក្រុមការងារ Resilient Urban Centers and Surround (RUCas) ដើម្បីពិភាក្សាគ្នាបន្ថែមពាក់ព័ន្ធនឹងគម្រោងរៀបចំទីក្រុងបាត់ដំបង ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយអាកាសធាតុដោយកម្ដៅ និងទឹកជំនន់ក្នុងក្រុងបាត់ដំបង ។

គម្រោងRuCas មានគោលបំណងកែលម្អតម្លៃដែលបង្កើតដោយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដោយការរួមបញ្ចូលកាន់តែប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដោយផ្សារភ្ជាប់ជាមួយនឹងធម្មតា ដើម្បីកែប្រែទីក្រុងឱ្យកាន់តែមានភាពបៃតង និងកាត់បន្ថយកម្ដៅដោយសារអាកាសធាតុបានមួយកម្រិតទៀត ។ កន្លងមក ក្រុមការងារRucas បានសហការជាមួយក្រុមការងាររដ្ឋបាលខេត្តបាត់ដំបង ក្នុងការចុះសិក្សាស្រាវជ្រាវ ស្វែងយល់ពីគម្រោងដែលកំពុងដំណើរការដើម្បីបង្កើតសួនច្បារមាត់ស្ទឹងថ្មីមួយ ដើម្បីឱ្យមានលំនឹងច្រាំងស្ទឹងដែលកន្លងមករងផលប៉ះពាល់ដោយការបាក់ស្រុត និងទឹកហូរខ្លាំង ៕

Leave a Reply

Your email address will not be published.