ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ភ្លៀងលាយឡំផ្គររន្ទះបានបាញ់បណ្តាលអោយសត្វគោ៤ក្បាលស្លាប់ភ្លាមៗ

បាត់ដំបង÷ សត្វគោចំនួន៤ក្បាលត្រូវបានងាប់ភ្លាមៗដោយសាររន្ទះបាញ់ខណះដែលម្ចាស់ចងឲ្យស៊ីស្មៅនៅលើដីវាលមួយកន្លែងក្នុងភូមិសាស្ត្ត្រស្រុកបាណន់។

ប្រភពពលរដ្ឋនៅទីតាំងកើតហេតុបានប្រាប់អោយដឹងថា÷ ករណីរន្ទះបាញ់សម្លាប់សត្វរបស់កសិករអស់រហូតចំនួន៤ក្បាលនេះបានកើតឡើងនៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ត្រង់ចំណុចគ្រឹះខ្លុង ក្នុងភូមិបឹងប្រិយ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

ម្ចាស់សត្វគោទាំង៤ក្បាលមានឈ្មោះ ស៊ឹម សាលឿន ភេទប្រុស អាយុ៤៦ឆ្នាំរស់នៅក្នុងក្រុមទី១៣ ភូមិបឹងប្រិយ ឃុំស្នឹង ស្រុកបាណន់។

ពលរដ្ឋដដែលបន្តថា÷ មុនពេលកើតហេតុម្ចាស់សត្វគោខាងលើបានដឹកគោទៅចងដើម្បីស៊ីស្មៅនៅទីវាលចុងភូមិ លុះពេលរសៀលមេឃក៏ប្រែខ្មៅហើយធ្លាក់ភ្លៀង លាយឡំជាមួយខ្យល់កន្ត្រាក់ និងរន្ទះស្រាប់តែបាញ់ស្រោចមកលើសត្វគោទាំង៤ក្បាលបណ្តាលអោយងាប់ភ្លាមៗតែម្តង៕

Leave a Reply

Your email address will not be published.