ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបានតាមឃាត់ខ្លួនក្រុមជនសង្ស័យ ដែលជាមុខសញ្ញាឆក់យ៉ាងសកម្ម

ភ្នំពេញ៖ សមត្ថកិច្ចបានតាមឃាត់ខ្លួនក្រុមជនសង្ស័យ ដែលជាមុខសញ្ញាឆក់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញបន្ទាប់ពីក្រុមជនសង្ស័យបបួលគ្នាជិះរថយន្តដើរលេង ហើយជាប់អន្ទាក់សមត្ថកិច្ច រួចព្យាយាមបើករត់ ក៏ទៅបុកម៉ូតូ១គ្រឿង អូសពេញផ្លូវ។ ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១១និង១១នាទីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នៅចំណុចទល់មុខ NAGA WORLD សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។បន្ទាប់ពីឃាត់ខ្លួនរួច សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង៣ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ ដើម្បីធ្វើការសាកសួរជំហ៊ានដំបូង ឈានដល់ការតាមឃាត់ខ្លួនបានម្នាក់ទៀតនៅស្តុបគិរីរម្យថែមទៀតផង។ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង៤នាក់ទៅកាន់ ស្នងការដ្ឋាននគរបាលរាជធានី ដើម្បីធ្វើការសាកសួរ និងបន្តស៉ើបអង្គេតតាមឃាត់ខ្លួនក្រុមជនសង្ស័យដែលជាប់ពាក់ព័ន្ធផ្សែងទៀត មកអនុវត្តតមនីតិវិធីច្បាប់ផងដែរ៕

Leave a Reply

Your email address will not be published.