ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បន្តទទួលថវិកា ជំហានទី៣ ពីបណ្តាមន្ទីរអង្គភាព និងសប្បុរសជន

ពោធិ៍សាត់÷ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ នៅស្នាក់ការសាខា បានបន្តទទួលថវិកា ជំហានទី៣ ពីបណ្តាមន្ទីរអង្គភាព និងសប្បុរសជន បានចំនួន៥៣លាន ២០០ពាន់រៀល និង៤៦,៥០០ដុល្លារអាមេរិក ក្នុងឱកាសអបអរសាទរខួបលើកទី១៦០ ទិវាកាកបាទក្រហម​ អឌ្ឍចន្ទក្រហម ៨ឧសភា ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់៕

Leave a Reply

Your email address will not be published.