ព័ត៌មានជាតិ

លោក អន សុធារិទ្ធ ដឹកនាំកិច្ចប្រជុំរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការងារបរិស្ថាន និងសង្គម

កោះកុង÷ លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការងារបរិស្ថាន និងសង្គម ដែលគាំទ្រដោយ គណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គម នៃក្រសួងបរិស្ថាន។

កិច្ចប្រជុំនេះមានការចូលរួមពីលោកប្រធានមន្ទីរបរិស្ថាន ប្រធានការិយាល័យជំនាញ និងក្រុមការងារនៃរដ្ឋបាលខេត្ត ដើម្បីពិភាក្សាគ្នា កំណត់អំពីគម្រោងអាទិភាព និងសកម្មភាពសំខាន់ៗ ពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន និងសង្គម ដើម្បីដាក់ស្នើសូមគម្រោងពីក្រសួងបរិស្ថាន។

តាមរយៈកិច្ចប្រជុំក្រុមការងារក៏បានសម្រេចជ្រើសរើសគម្រោងពាក់ព័ន្ធនឹងការរៀបចំយន្តការគ្រប់គ្រងនានា និងការពង្រឹងសមត្ថភាពដល់រដ្ឋបាលឃុំ សង្កាត់ លើដំណើរការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធភាព។
នៅសាលប្រជុំ (ក) សាលាខេត្ត៕

Leave a Reply

Your email address will not be published.