ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អាវុធ១៣ដើម ប្រជាពលរដ្ឋពួកគាត់បានយល់ដឹង ការរក្សាទុកអាវុធកែច្នៃ ក្នុងភូមិរហាល ឃុំលំទង ស្រុកអន្លង់វែង ពួកគាត់បានប្រគល់ជូនសមត្ថកិច្ច

ឧត្តរមានជ័យ ៖ អាវុធ១៣ដើមក្រោយពីក្រុមអាជ្ញាធរស្រុកអន្លង់វែងនិងសមត្តកិច្ចប៉ូលីសអធិការស្រុកអន្លង់វែងបានចុះធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពួកគាត់បានយល់ដឹងការរក្សាទុកអាវុធកែច្នៃ ក្នុងភូមិរហាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យពួកគាត់បានប្រគល់ជូនសមត្ថកិច្ច ។

នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ លោកងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង បានឲ្យដឹងថា ក្រោយពីបានបើកការប្រជុំគណៈបញ្ជាការឯកភាពស្រុក លោកបានដាក់វិធានការដល់មន្ត្រីសាលាស្រុក រួមទាំងមន្ត្រីភូមិឃុំ និងកំលាំងប៉ូលីសអធិការស្រុកធ្វើការចុះធ្វើការសហការណ៍កំលាំងមូលរដ្ឋានភូមិឃុំដើម្បីផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋយល់ដឹងការរក្សាអាវុធកែច្នៃត្រូវប្រគល់ជូនសមត្តកិច្ចបើនៅតែរក្សាទុក្ខគឺខុសនិងច្បាប់ ។ លោកបានបញ្ចាក់ថាអាវុធដែលកែច្នៃទាំងនេះវាអាចបង្កដល់អសន្តិសុខភូមិឃុំមិនមានសុវត្តិភាពក៏អាចថាបានដែរ ។

ទាក់ទិននឹងអាវុ.ធកែច្នៃនេះលោកវរៈសេនីយ៍ឯកស៊ូ នូវ អធិការស្រុកអន្លង់វែង បន្ទាប់ពីបានទទួលផែនការលោកអភិបាលស្រុកអន្លង់វែង យោងតាមបទបញ្ជាពីស្នងការដ្ឋាន នគបាលខេត្តឧត្តរមានជ័យលោកបានដឹកនាំកំលាំងចុះធ្វើការសហការណ៍កំលាំងប៉ុស្គិលំទង រួមទាំងកំលាំងក្រុមអាជ្ញាធរមូលរដ្ឋានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងភូមិរហាល ឃុំលំទង ខណៈនោះប្រជាពលរដ្ឋបានយល់ហើយយកអាវុធកែច្នៃចំនួន១៣ដើមប្រគល់ឲ្យសមត្តកិច្ច ។
អាវុធកែច្នៃប្រភេទនេះវាអាចបង្កមនុស្សអត្តឃាត់គ្នានៅក្នុងក្រុមគ្រួសារឬបង្កបាញ់សម្លាប់ដល់អ្នកដ៍ទៃទៀតលើសពីនោះយកទៅបរបាញ់សត្វព្រៃ ខណៈភូមិរហាលនេះស្ថិតក្នុងតំបន់ក្បែព្រៃសហគមន៍សង្សរុក្ខវ័នផងដែរ។ អាវុធទាំង១៣ដើមដែលបានដកហូតពីប្រជាពលរដ្ឋយកមកប្រគល់ឲ្យ មានប្រភេទកាំភ្លើងស្នប់២ដើម កាំភ្លើងឆ្នុកដូងចំនួន៥ដើម និងកាំភ្លើងប្រភេទស្នាតេសចំនួន៦ដើមលោកបានយកមករក្សាទុក្ខនៅអធិការស្រុករង់ចាំបទបញ្ជាត្រូវកម្ទេចចោល  ៕

Leave a Reply

Your email address will not be published.