ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបន្តចុះធ្វើការរុះរើបំផ្លាញចោលរបាំងសាច់អួន៦កន្លែង របាំងស្បៃមុង១៨កន្លែង

កំពង់ឆ្នាំង: នៅថ្ងៃទី១៧ខែសីហាឆ្នាំ២០២៣នេះកម្លាំងគណ:បញ្ជាការឯកភាពស្រុកជលគីរីនៅតែបន្តចុះធ្វើការរុះរើនិងកាប់បំផ្លាញចោលរបាំងស្បៃមុងនិងរបាំងសាច់អួននៅស្រុកជល់គីរីខេត្តកំពង់ឆ្នាំង នៅក្នុងរដូវទឹកឡើងនិងជារដូវត្រីពងកូនផងដែរ។
លោកមុតម៉េងអភិបាលរងស្រុកជលគីរីដែលដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពស្រុកបានអោយដឹងថា កម្លាំងគណ:បញ្ជាករឯកភាពស្រុកមាននគបាលស្រុកនិងជលផលស្រុកជលគីរីនៅតែបន្តចុះធ្វើការបង្ក្រាបនៅថ្ងៃនេះដោយប្រើប្រាស់កាណូតបាឡាស្មាច់៦គ្រឿងប្រើប្រាស់កម្លាំងចម្រុះ២០នាក់ចុះធ្វើសកម្មភាពរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទេបាំងស្បៃមុងខុសច្បាប់ចំនួន១៨កន្លែងនិងរបាំងសាច់អួន៦នៅចំណុចព្រែកសេះក្នុងឃុំជលសានិងបឹត្រាំក្របីក្នុងឃុំព្រៃគ្រី ស្រុកជលគីរីខេត្តកំពង់ឆ្នាំង។
ប្រតិបត្តិការបង្ក្រាបបទល្មើសក្នុងរដូវបិទនេសាទខាងលើនេះសមត្ថកិច្ចចម្រុះបានធ្វើការរុះរើនិងបំផ្លាញចោលរបាំងស្បៃមុង១៨កន្លែងប្រវែងម៉ែត្រ៧០០ម៉ែ លបលូស្បៃមុង១៨គ្រឿងបង្គោល៧៥០ដើមនីងរបាំងសាច់អួន៦កន្លែងប្រវែង៦០០ម៉ែត្រ លប៨គ្រឿងនិងកាប់បំផ្លាញបង្គោលចោលហើយបានចាក់លែងកូនត្រីទៅក្នុងបឹងវិញផងដែរ។
បើទោះជាក្នុងកិច្ចប្រតិបត្តការការបង្ក្រាបបទល្មើសនេសាទក្នុងរដូវទឹកទន្លេឡើងត្រីពងកូនខាងលើនេះគេនៅតែមិនដែលឃើញសមត្ថកិច្ចខាងណាមួយឃាត់ខ្លួនជនល្មើសបានម្តងណាឡើយហើយក្រុមជនល្មើសរកស៊ីនេសាទតែងតែដឹងខ្លួនមុនហើយបានគេច ខ្លួនបាត់ពីកន្លែងរបាំងទាំងនោះរហូត ។
លោក មុត ម៉េង ក៏បានធ្វើការអំពាវនាវតាមរយ:ប្រព័ន្ធផ្សព្វផ្សាយដល់បងប្អូនប្រជានេសាទទាំងអស់កុំធ្វើកានេសាទដោយឧបករណ៍ណាដែលច្បាប់ជលផលហាមឃាត់និងកុំធ្វើការនេសាទនៅក្នុងរដូវទឹកបិតនេសាទហើយក៍ជារដូវត្រីពងកូនពិសេសកុំកាប់បំផ្លាញព្រៃលិចទឹកដែលជាជម្រកត្រីនិងថនិកសត្វពងកូននិងរក្សានីរន្តរភាពពូជត្រីសម្រាប់កូនចៅជំនាន់ក្រោយ ៕

Leave a Reply

Your email address will not be published.