ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រុមឧក្រិដ្ឋជនពាក់ព័ន្ធករណីប្លន់ទណ្ឌិតគ្រឿងញៀន​​ ចំនួន៧នាក់ ត្រូវបានចាប់ខ្លួន

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចូលរួមសន្និសីទសារព័ត៌មាន ដែលដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ពាក់ព័ន្ធប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋប្លន់ទណ្ឌិតគ្រឿងញៀន នៅខេត្តសៀមរាប។

សូមជម្រាបថា រហូតមកដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ ក្រុមឧក្រិដ្ឋជនពាក់ព័ន្ធករណីនេះ ចំនួន៧នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះ បុរស៦នាក់ ជាជនជាតិខ្មែរសញ្ជាតិអាមេរិក និងស្ដ្រីជនជាតិចិន សញ្ជាតិអាមេរិកម្នាក់។

Leave a Reply

Your email address will not be published.