ព័ត៌មានជាតិ

ពិធីប្រគល់-ទទួល សត្វដំរី មួយគូ ដែលជាអំណោយរបស់រដ្ឋាភិបាលឡាវ ជូនមកកម្ពុជា

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Linkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អញ្ជើញជាអធិបតី និងចុះហត្ថលេខា ស្តីពីការប្រគល់ និងទទួល សត្វដំរី មួយគូ ដែលជាអំណោយរបស់រដ្ឋាភិបាលឡាវ ជូនមកកម្ពុជា នាព្រឹកថ្ងៃ១២ ខែឧសភា ឆ្នាំ២០២៤ នៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” ស្ថិតនៅស្រុកបាទី ខេត្តតាកែវ។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ស្រ្តី០១នាក់ក្លែងបន្លំជានគរបាលជាតិ និងក្លែងបន្លំជាកូនចៅប្រើប្រាស់ឈ្មោះឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បោកប្រាស់លុយកាក់ប្រជាពលរដ្ឋត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់

ភ្នំពេញ:ស្រ្តីសង្ស័យ០១នាក់ឈ្មោះ ឃុត ដាវី អាយុ ៣១ ឆ្នាំ មានទីលំនៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ ដែលបានចូលខ្លួនសារភាពនៅកន្លែងសមត្ថកិច្ចកាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ជុំវិញការចោទប្រកាន់បោកប្រាស់លុយកាក់ពីប្រជាពលរដ្ឋអស់ជាច្រើន និងគ្រងឯកសណ្ឋាននគរបាលជាតិក្លែងបន្លំដើម្បីឆបោកប្រជាពលរដ្ឋដែលមានការផ្សព្វផ្សាយតាមបណ្តាញសង្គម ត្រូវបានកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការអនុញ្ញាតពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណី៖ ១-ប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាលឬយោធា(ថតរូបពាក់ឯកសណ្ឋាននគរបាលជាតិថ្នាក់វរសេនីយ៍ទោក្លែងក្លាយ) កាលពីឆ្នាំ២០១៩ ។ ២-ឆបោក ប្រាក់ចំនួន២១,២០០ដុល្លារអាមេរិក (ពីរម៉ឺនមួយពាន់ពីររយ)កាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ -យករូបថតឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ទៅបង្កើតតេឡេក្រាមក្លែងក្លាយ ដើម្បីខ្ចីប្រាក់ពីដើមបណ្តឹង ។ ៣-រំលោភលើទំនុកចិត្ត យកប្រាក់ចំនួន ៤៣៥០ដុល្លារអាមេរិក កាលពីឆ្នាំ២០២២ ។ ៤- បន្លំ (ទិញធូរេនមិនឲ្យប្រាក់ចំនួន២៣១២០០រៀល) កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ។ ការឃាត់ខ្លួនស្រ្តីសង្ស័យសមត្ថកិច្ចអនុវត្តតាមបណ្តឹងរបស់ជនរងគ្រោះ ក្នុងអំពើឆបោកដែលបានប្រព្រឹត្តដោយស្រ្តីសង្ស័យ និងផ្អែកតាមចម្លើយសារភាពចំពោះមុខសមត្ថកិច្ច របស់ស្រ្តីសង្ស័យ៕

ព័ត៌មានជាតិ

លោកជំទាវបាន ស្រីមុំ សំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤

ប៉ៃលិន៖ រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា ។ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បាននាំមកការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពរជ័យ ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសូមថ្លែងអំណអរគុណ ព្រមទាំងកោតសរសើរវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង សាមគ្គីភាព ការទទួលខុសត្រូវ របស់ក្រុមការងារគ្រប់ថ្នាក់ ដែលបានរួមគ្នាអនុវត្តបាននូវរាល់ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ រួមជាមួយនឹងការប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម ក្រោមការដឹកនាំរបស់គណបក្ស និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កន្លងទៅ ដោយចូលរួមធ្វើឱ្យគណបក្សប្រជាជនកម្ពុជាដណ្តើមបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោត ដ៏មានសារសំខាន់នេះ។ ជាមួយគ្នានេះ លោកជំទាវប្រធានគណបក្សខេត្ត បានមានប្រសាសន៍លើកទឹកចិត្តដល់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជាទូទាំងខេត្តប៉ៃលិន ដែលជាអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក […]

ព័ត៌មានជាតិ

មន្ទីរកសិកម្មខេត្តព្រះសីហនុ៖ ដើមឈើលម្អរដងផ្លូវទាំង៣៧ខ្សែរ ក្នុងក្រុងមានចំនួន ជិត១ម៉ឺន៣ពាន់ដើម គិតពីឆ្នាំ២០២៣មកទល់ហ្នឹងថ្ងៃនេះ គឺមិនមានរន្ធដៅមួយណា គ្មានដើមឈើនោះទេ

ព្រះសីហនុ៖ សម្រាប់ដើមឈើលម្អរតាមដងផ្លូវទាំង៣៧ខ្សែរក្នុងក្រុងព្រះសីហនុ មានចំនួន ប្រមាណជិត១ម៉ឺន៣ពាន់ដើម បើគិតតាំងពីឆ្នាំ២០២៣មកទល់ ហ្នឹងពេលនេះគឺមិនមានរន្ធ ដៅមួយណាគ្មានដើមឈើនោះទេ ព្រោះមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ ខ្ពស់ពី ប្រធានក្រុមប្រឹក្សា និងឯកឧត្តមអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការខិត ខំប្រឹងប្រែងពីថ្នាក់ ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត រួមទាំងក្រុមការងារថែរក្សា ដាំដុះបន្ថែម ទៀតទើបដើមឈើទាំងនោះមិនមានភាពស្វិតស្រពោន ឬគ្មានជីវិតនោះទេ ហើយថែមទាំងលូត លាស់បានល្អមកដល់សព្វថ្ងៃថែមទៀតផង ដែលធ្វើឲ្យទីក្រុងព្រះសីហនុ មានសោភ័ណ្ឌភាពកាន់តែស្រស់ស្អាត និងខ្យល់បរិយាកាសល្អ ។ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នេះ ក្នុងវេលាដែលលោកប្រធានមន្ទីរ ចុះពិនិត្យ ក្រុមការងារជីករន្ធដៅ ដីសម្រាប់ដាំ ដើមឈើលម្អរ តាមដ ងផ្លូវជាតិលេខ៤ ដែលចាប់ផ្តើមពីចំនុចរង្វង់មូលនាគខៀវ (ប្រលានយន្តងអន្តរជាតិខេត្តព្រះសីហនុ) រហូតទៅដល់ច្រកទ្វាទី១ នៃកំពង់ផែស្វាយ័តក្រុងព្រះសីហនុ មានចំនួនជិ ត៧ពាន់ ដើម ដែលលោកបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន។ លោក នេន ចំរើន […]

ព័ត៌មានជាតិ

លោក អ៊ុន ចាន់ថា អនុប្រធានសមាគមសារព័ត៌មានសុក្រឹត តំណាងលោក នួន នី ប្រធានសមាគមនិងលោក សុខហេង សុម៉ាលី អនុប្រធានកិត្តិយសមាគម អញ្ជើញជាកិត្តិយសចុះសួរសុខទុក្ខនិងបាននាំយកអំណោយសប្បុរសធម៌របស់សមាគមចុះប្រគល់ជូនអ៊ុំស្រីដែលមានប្ដីនិងកូនពិការភាព!!!

ខេត្តតាកែវ៖ព្រឹកថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ លោក អ៊ុន ចាន់ថា អនុប្រធានប្រធានសមាគមសារព័ត៌មានសុក្រឹត តំណាងលោក នួន នី ប្រធានសមាគម និងលោកសុខហេង សុម៉ាលី អនុប្រធានកិត្តិយសអញ្ជើញជាកិត្តិយសចុះសួរសុខទុក្ខនិងបាននាំយកអំណោយសប្បុរសធម៌របស់សមាគមចុះប្រគល់ជូនអ៊ំុស្រីឈ្មោះ ប៉ែន ភឿន អាយុ៦៣ឆ្នាំ ប្តីមានឈ្មោះ គង់ ញឿង អាយុ៦២ឆ្នាំពិការជើងម្ខាងនិងស្លាប់មួយចម្រៀងខ្លួននិងកូនប្រុសឈ្មោះ ញ៉ាវ វី អាយុ៣០ឆ្នាំពិការភាពតាំងពីកំណើត បច្ចុប្បន្នក្រុមគ្រួសារអ៊ុំស្រីរស់នៅក្នុងភូមិព្រៃភ្ញី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ អំណោយដែលទទួលបានរួមមាន៖ ១.អង្ករ ១០គីឡូក្រាម ២.មីម៉ាម៉ា ១កេះ ៣.ត្រីខ ៦កំប៉ុង ៤.ទឹកត្រី ១យួរ ៥.ទឹកស៊ីអ៊ីវ ១យួរ ៦.ប៊ីចេង ២កញ្ចប់ ៧.មីញ៉ាំលេខ ១ប្រអប់ ៨.នំស្រួយ OMO ១កញ្ចប់ ៩.ថវិការ ចំនួន ៥០០០០រៀល អ៊ំស្រីប៉ែន […]

ព័ត៌មានជាតិ

ឯកឧត្តម ម៉ា វិចិត្រ អភិបាលរងខេត្ត និងជាប្រធានលេខា ធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី អញ្ជើញដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យស្ថានភាពការគំរាមកំហែងពីការខ្វះទឹកប្រើប្រាស់ នៅតាមមូលដ្ឋានឃុំចំនួន៣ នៅស្រុកលំផាត់

នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ម៉ា វិចិត្រ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈ កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យស្ថានភាពការគំរាមកំហែងពីការខ្វះទឹកប្រើប្រាស់ នៅតាមមូលដ្ឋាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី កងកម្លាំងប្រដាប់អាវុធទាំង០៣ ថ្នាក់ខេត្ត តំណាងមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីនៃលេខាធិការដ្ឋានខេត្ត អភិបាលរងស្រុក ការិយាល័យជំនាញថ្នាក់ស្រុក មេឃុំ មន្ត្រីឃុំ នៅសាលាឃុំល្បាំង១ ឃុំបាតាង និងឃុំសេដា ស្រុកលំផាត់ និងចុះពិនិត្យស្ថានភាពការគំរាមកំហែងពីការខ្វះទឹកប្រើប្រាស់ នៅទីតាំងជាក់ស្ដែង ដូចជា អណ្ដូងស្នប់ ដែលខូចប្រើប្រាស់មិនបាន ស្រះទឹកសហគមន៍ ដែលកំពុងរីងហួត។ កិច្ចប្រជុំ និងសកម្មភាពចុះពិនិត្យនេះ មានគោលបំណងដើម្បីពិនិត្យស្ថានភាពជាក់ស្ដែងដែលប្រជាពលរដ្ឋនៅមូលដ្ឋានកំពុងជួបប្រទះ និងផ្ដល់អនុសាសន៍មួយចំនួនដល់អាជ្ញាធរស្រុក ឃុំ និងភូមិ យកចិត្តទុកដាក់ខ្ពស់ដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ចៀសវាងបណ្ដោយឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះធ្ងន់ធ្ងរពីការខ្វះទឹកប្រើប្រាស់នៅក្នុងមូលដ្ឋាន។ ទន្ទឹមនេះ ឯកឧត្តម បានណែនាំឱ្យជំនាញអភិវឌ្ឍន៍ជនបទ ចុះជួសជុលបន្ទាន់អណ្ដូងស្នប់ សរុបចំនួន ០៤អណ្ដូង ស្ថិតនៅភូមិសាមុត្រលើ ឃុំសេដា ដើម្បីជួយសម្រាលទុក្ខលំបាកនិងសេចក្ដីត្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងភូមិ៕

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធម្តាយមីង

នៅព្រឹកថ្ងៃព្រហស្បតិ៍​ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកស្រី ឈឹម ប៉ែននីឡា ដែលជាម្តាយ​មីងជី​ដូន​មួយ។ លោកស្រី ឈឹម ប៉ែននីឡា បានទទួលមរណភាពនៅវេលាម៉ោង ១៖៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី​៨ ខែឧសភា ឆ្នាំ២០២៤ ដោយរោគាពាធ។ សពរបស់លោកស្រី ត្រូវបានតម្កល់រៀបចំពិធី​បុណ្យ​តាមប្រពៃណីព្រះពុទ្ធសាសនានៅវត្តបទុមវតី។ ជាមួយនឹងការអញ្ជើញគោរពវិញ្ញាណក្ខន្ធនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវសមានទុក្ខ​យ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ម្តាយជាទីគោរពស្រឡាញ់។ ក្នុងសារចូលរួមរំលែកមរណទុក្ខ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកមរណភាពលោកស្រី ឈឹម ប៉ែននីឡា គឺជាការបាត់បង់ភរិយា មាតា ក្មេក យាយ និងយាយទួត​ដែលប្រកបដោយ​ព្រហ្មវិហារ​ធម៌ សង្គហធម៌គំរូមួយរូប ដែលក្នុងឆាកជីវិតរបស់លោកស្រី បានប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ធ្វើពលិកម្ម […]

ព័ត៌មានជាតិ

ពិធី បំពាក់ឋានន្តរសក្តិ តែងតាំងមុខតំណែង ផ្ទេរភារកិច្ច ជូនដល់នាយនគរបាលជាតិ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៨ ខែឧសភាឆ្នាំ២០២៤ បានរៀបចំពិធី បំពាក់ឋានន្តរសក្តិ តែងតាំងមុខតំណែង ផ្ទេរភារកិច្ច ជូនដល់នាយនគរបាលជាតិ និងកិច្ចប្រជុំបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែមេសា និលើកទិសដៅការងារបន្តប្រវាំខែឧសភា ឆ្នាំ២០២៤ និងផ្សព្វផ្សាយការអនុវត្តទិសដៅបន្ត របស់អគ្គស្នងការដ្ឋាននគរបាលជាតិ សម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ពិធីនេះដែរ មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ ភិធេយ្យ សុភរ័ត្ន នាយការិយាល័យបុគ្គលិក អគ្គស្នងការនគរបាលជាតិ លោក-លោកស្រីស្នងការរង លោក-លោកស្រីនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤ ក្រុមជំនួយការ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕

ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី៥៩ អណត្តិទី៣

ប៉ៃលិន៖ នៅសាលប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៩ អាណត្តិទី៣ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ ។ ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា ៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៥៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន ២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែមេសា ឆ្នាំ២០២៤ និងទិសដៅការងារបន្តខែបន្ទាប់ របស់រដ្ឋបាលខេត្តប៉ៃលិន ៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងផែនការសកម្មភាព និងក្របខណ្ឌពេលវេលា នៃការរៀបចំវេទិការរវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២៤ ស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខវិស័យកម្ពុជាឆ្នាំ២០៥០» និង៤-បញ្ហាផ្សេងៗ។ ក្រោយពីបានស្តាប់ការលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋចំនួន០៣នាក់បានរងគ្រោះដោយរន្ទះបាញ់នៅស្រុកសំពៅលូន

(បាត់ដំបង )នៅវេលាម៉ោង ១៥និង៥នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤នេះ នៅក្នុងភូមិសាស្ត្រស្រុកសំពៅលូន មានភ្លៀងធ្លាក់មួយមេលាយឡំជាមួយផ្គរន្ទះបានបាញ់ចំនួន០២គ្រាប់ បណ្តាលអោយរងរបួសប្រជាពលរដ្ឋចំនួន០៣នាក់ខណៈដែលពួកគាត់កំពុងបេះស្វាយ នៅចំណុចចំការស្វាយមួយកន្លែង ស្ថិតនៅក្នុងភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ជនរងគ្រោះទី១.ឈ្មោះ ហាច ធី ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ២.ឈ្មោះ ព្រុំ គីម៉ើយ ភេទស្រី អាយុ៨ឆ្នាំ មានទីលំនៅភូមិត្រពាំព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ៣,ឈ្មោះ ឡុច ស្រីពៅ ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង អ្នកទាំងបីបច្ចុប្បន្នត្រូវបានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីពេទ្យភូមិភាគ៥សំពៅលូន ហើយអាការះបានដឹងខ្លួនរួចផុតពីគ្រោះថ្នាក់ហើយ ៕