ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយ អតីតលោកគ្រូអ្នកគ្រូ និងអតីតមិត្តភក្តិសិស្សសាលាបាក់ទូកមួយក្រុម បានចូលរួមពិធីបុណ្យសព អតីតអ្នកគ្រូអក្សរសាស្ត្រខ្មែរ ជើងចាស់០១រូប!

អ្នកគ្រូ មាស មូលី ជាអតីតគ្រូបង្រៀនអក្សរសាស្ត្រខ្មែរនៅសាលាបាក់ទូកក្នុងទសវត្សឆ្នាំ១៩៨០ បានទទួលមរណៈភាព កាលពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ក្នុងជន្មាយុ៨៣ឆ្នាំ ដោយជរាពាធ និងបានប្រារព្ធធ្វើបុណ្យនៅគេហដ្ឋានស្ថិតនៅក្នុងបុរីអ័រគីដេ ផ្លូវ២០០៤ ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយពេលបានទទួលដំណឹងដ៏សោកសៅនេះ ក្រុមអតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូកមួយក្រុម មានទាំងឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយ អតីតលោកគ្រូអ្នកគ្រូ បានរួមគ្នាចូលរួមជាថវិកាផ្ទាល់ខ្លួន សរុបបានចំនួន ១០លានរៀល ប្រគល់ជូនដល់គ្រួសារសព អ្នកគ្រូ មាស មូលី និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ព្រមទាំងឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកគ្រូ ឲ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ អតីតសិស្សសាលាបាក់ទូកជំនាន់ទសវត្សឆ្នាំ១៩៨០ខាងលើ គឺតែងតែសាមគ្គីជួយគ្នា ជាប់ជាប្រចាំមកជាច្រើនឆ្នាំហើយ គឺជួយដល់មិត្តដែលជួបការលំបាកហើយខ្វះលទ្ធភាព ជួយដល់អតីតលោកគ្រូអ្នកគ្រូគ្រប់គ្នាដែលលោកកំពុងនៅមានព្រះជន្ម ស្របតាមពាក្យស្លោកធ្វើបុណ្យទាន់ខែភ្លឺ និងស្របតាមពាក្យស្លោករបស់ក្រុមដែលបានបង្កើតឡើងថា “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក”

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ

នាព្រឹកថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានរដ្ឋបាល, អគ្គនាយកដ្ឋានពន្ធនាគារ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ដែលពិធីនេះរៀបចំធ្វើឡើងនៅទីស្ដីក្រសួងមហាផ្ទៃ។ នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានធ្វើការណែនាំដល់អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវជ្រើសរើសពណ៌ឯកសណ្ឋាន របស់មន្ដ្រីពន្ធគារក្រសួងមហាផ្ទៃ ឱ្យបានសមស្រប មុនចេញនូវអនុក្រឹត្យជាផ្លូវការ។ ជាងនេះទៅទៀត សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណចំពោះ អគ្គនាយកដ្ឋានពន្ធនាគារ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានធ្វើការសិក្សានូវសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ។ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីដំណើរការ នៃការត្រួតពិនិត្យ និងរៀបចំអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ ជូនគណៈអធិបតី និងអង្គពិធីទាំងមូលថា […]

ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារអបអរសាទរ ក្នុងឱកាសកម្ពុជាទទួលជ័យជម្នះជាប់ឆ្នោត ជាម្ចាស់ផ្ទះរៀបចំសន្និបាត សមាគមកាយប្ញទ្ធិនារីពិភពលោក លើកទី៣៩ ឆ្នាំ២០២៦

ភ្នំពេញ ៖ ជនដៃដល់ ៣នាក់ ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនបន្ទាប់ពីបានប្រើអំពើ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើអោយខូចខាតដោយចេតនា ប្រឆាំងនិងអ្នករាជការសាធារណ:(វាយកញ្ចក់រថយន្តសមត្ថកិច្ចបណ្តាលអោយបែក) កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣ នៅចំណុចតារាងបាលទាត់ខេមរា ផ្លូវលេខ៩៩R ក្រុមទី៨ ភូមិទួលសងែ្ក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។ ជនរងគ្រោះឈ្មោះ ជា ថារាជ ភេទប្រុស អាយុ២២ឆាំ្នមុខរបរ ដឹកអនឡាញ មានទីលំនៅផ្ទះជួល ភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកជនដៃដល់ ឈ្មោះ ថា ឡុងហាក់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបនៅផ្ទះ មានទីលំនៅផ្ទះគ្មានលេខ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ (គា្មនសារធាតុញៀន) ។ ជនដៃដល់២នាក់នេះ គឺប្រឆាំងសមត្ថកិច្ច វាយកញ្ចក់រថយន្ត និងវាយសមត្ថកិច្ចរបួស ដោយមានចេតនាចងវាយរំដោះជនសង្ស័យពីរសមត្ថកិច្ចក្នុងពេលប្រតិបត្តិការនេះ ៖ ២-ជនសង្ស័យឈ្មោះ សេង គ្រីហេង […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ខ្យល់កន្ត្រាក់ នៅក្នុងភូមិអូរជ្រៅ និងភូមិស្រែ ស្ថិតក្នុងឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន៨ខ្នង

ខេត្តព្រះសីហនុ ៖ យោងតាមរបាយការណ៍ស្ដីពីករណីមានខ្យល់កន្ត្រាក់ដែលបានកើតឡើងកាលពី ថ្ងៃទី៣១ កក្កដា ឆ្នាំ២០២៣ នៅក្នុងភូមិអូរជ្រៅ និងភូមិស្រែ ស្ថិតក្នុងឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន៨ខ្នង ក្នុងនោះរលំផ្ទះ១ខ្នង និងរបើកដំបូល៧ខ្នង ។ នៅភូមិអូរជ្រៅ ប៉ះពាល់ផ្ទះចំនួន៦ខ្នង រលំផ្ទះ១ខ្នង របើកដំបូលចំនួន៥ខ្នង ។ ក្នុងនោះដែរ ផ្ទះរលំ១ខ្នង មានម្ចាស់ឈ្មោះ លី ហ៊ីម សង់អំពីឈើប្រក់ស៊ីប្រូ កល់ជើងតាង ទទឹង៦ម៉ែត្រ បណ្តោយ១២ម៉ែត្រ និងខូចខាតឡាន២គ្រឿង ហ្វីប្រូអស់ចំនួន៥០សន្លឹក ស័ង្កសីចំនួន៣៨សន្លឹក ។ នៅភូមិស្រែក្នុង ប៉ះពាល់ផ្ទះចំនួន២ខ្នងផ្ទះ របើកដំបូល ស៊ីប្រូ២៥សន្លឹក ។ នាវេលាថ្ងៃត្រង់ថ្ងៃនេះដែរ លោកអ៊ី ធារិន្ទ អភិបាលស្រុកព្រៃនប់ បានដឹកនាំមន្ត្រីចុះពិនិត្យនិងផ្តល់ជំនួយជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំអូរជ្រៅ ៕

ព័ត៌មានជាតិ

វគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មី សម្រាប់កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដោយចាប់អនុវត្តពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ

ខេត្តកណ្តាល៖ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាលបានបញ្ជាក់ថា កម្មវិធីឧបត្ថម្ភ​សាច់ប្រាក់ជូន​ស្រ្តីមានផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២ឆ្នាំ ជាកម្មវិធីជំនួយ​សង្គមមួយ ក្នុងចំណោមកម្មវិធីជំនួយសង្គមជាច្រើនផ្សេងទៀត ដែលបាននឹងកំពុងអនវុត្តដោយមូលនិធិជាតិ​ជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សំដៅធានាបាន​នូវតម្លាភាព សង្គមគណនេយ្យភាព និងប្រសិទ្ធភាព ក្នុងការជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋទទួលផល ឱ្យជ្រើសយកសេវាសុខភាព នៅតាមមូលដ្ឋានសុខា​ភិបាល​សាធារណៈ។ លោកជំទាវបានបញ្ចាក់ដូច្នេះ នៅក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មី សម្រាប់កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយមានការអញ្ចើញចូលរួមពីលោកជំទាវ នូន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុកនិងមន្ត្រីពាក់ព័ន្ធប្រមាណ ៤០០នាក់។ លោកជំទាវ ហ៊ុន កុសនី បានមានប្រសាសន៍ថា ថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញសេចក្តីប្រកាស លេខ០៣ ប្រក.ព ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ស្ដីពីការបង្កើនកម្រិតប្រាក់ឧបត្ថម្ភ ជូនកម្មករនិយោជិតជាស្ត្រី មន្ត្រីរាជការជាស្ត្រី និងស្ត្រីនៃគ្រួសារមានបណ្ណសមធម៌ ក្នុងអំឡុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ២ឆាំ្ន ដែលការដំឡើងកម្រិតនេះ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បុរសចិត្តខ្លាំងខឹងព្រោះប្រចណ្ឌប្រពន្ធ បាញ់អស់០៣គ្រាប់ រត់បានមួយយប់ ត្រូវអាវុធហត្ថភ្នំពេញចាប់ខ្លួនបាន!

បុរសម្នាក់បានឆែកឆាតប្រពន្ធមើលឃើញមានសារឆ្លងឆ្លើយគ្នាជាមួយបុរសផ្សេងដែលជាកូនចៅធ្វើការជាមួយគ្នា ក៏កើតចិត្តខឹង បានទៅរកបុរសផ្សេងនោះដល់ផ្ទះ រួចដកកាំភ្លើងបាញ់ចូលផ្ទះជនរងគ្រោះ អស់០៣គ្រាប់ តែមិនបណ្តាលឲ្យមានអ្នកណាត្រូវរបួសទេ ហើយជនដៃដល់ ក៏បានបើករថយន្តគេចខ្លួនទៅបាត់ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ មនុស្សម្នាជុំវិញកន្លែងកើតហេតុ កាលពីវេលាម៉ោង០៨និង៤០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចផ្លូវបេតុងស្ថិតនៅក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយពេលកើតហេតុប្រមាណជាង១០ម៉ោង ជនដៃដល់ដែលបានបាញ់ប្រហារនោះ ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួននៅចំណុចផ្ទះសំណាក់បៃតង ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញតែម្តង។ ជនដៃដល់មានឈ្មោះថា វង្ស ប៊ុនហាក់ អាយុ៤៣ឆ្នាំ មុខរបរអ្នកបង្កើតវីដេអូក្នុង You Tube កំពុងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕

ព័ត៌មានជាតិ

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ!

នាព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខលោកអនុសេនីយ៍ត្រី លឹម តុលា ជំនួយការ ការិយាល័យសង្រោ្គះគ្រោះមហន្តរាយ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានជំងឺបញ្ហាប្រព័ន្ធប្រសាទកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (ហៅពេទ្យលោកសង្ឃ) ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីក្រុមគ្រូពេទ្យ និងការអនុគ្រោះពីលោកប្រធានមន្ទីរពេទ្យ ព្យាបាលដោយមិនគិតប្រាក់ផងដែរ។ ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកថវិកាចំនួន ៤លាន រៀល, ទឹកសុទ្ធ ៥កេស, មី ៤កេស, ផ្លែឈើ ១កន្រ្តក ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ៕

ព័ត៌មានជាតិ

លោក អន សុធារិទ្ធ ដឹកនាំកិច្ចប្រជុំរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការងារបរិស្ថាន និងសង្គម

កោះកុង÷ លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការងារបរិស្ថាន និងសង្គម ដែលគាំទ្រដោយ គណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គម នៃក្រសួងបរិស្ថាន។ កិច្ចប្រជុំនេះមានការចូលរួមពីលោកប្រធានមន្ទីរបរិស្ថាន ប្រធានការិយាល័យជំនាញ និងក្រុមការងារនៃរដ្ឋបាលខេត្ត ដើម្បីពិភាក្សាគ្នា កំណត់អំពីគម្រោងអាទិភាព និងសកម្មភាពសំខាន់ៗ ពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន និងសង្គម ដើម្បីដាក់ស្នើសូមគម្រោងពីក្រសួងបរិស្ថាន។ តាមរយៈកិច្ចប្រជុំក្រុមការងារក៏បានសម្រេចជ្រើសរើសគម្រោងពាក់ព័ន្ធនឹងការរៀបចំយន្តការគ្រប់គ្រងនានា និងការពង្រឹងសមត្ថភាពដល់រដ្ឋបាលឃុំ សង្កាត់ លើដំណើរការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធភាព។ នៅសាលប្រជុំ (ក) សាលាខេត្ត៕

ព័ត៌មានជាតិ

មន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជា​ស្រុក​ទឹក​ផុស​ បាន​ចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូន ដល់គ្រួសារដែលមានជីវភាព ខ្វះខាត

កំពង់ឆ្នាំង÷ នៅព្រឹក​​ថ្ងៃ​ទី២៩​ ខែកក្ដដា​ឆ្នាំ២០២៣ លោក​ ប្រាក់​ សោភ័ណ្ឌ​ នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់​ រួម​ដំណើរ​ដោយ​ លោកស្រី​ ជឹម​ ចោត​មន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជា​ស្រុក​ទឹក​ផុស​ បាន​ចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូន ដល់គ្រួសារដែលមានជីវភាព ខ្វះខាត ១គ្រួសារ​ និងស្រ្ដីកូនភ្លោះ​មាន​ជីវភាព​ខ្វះខាត​ ១គ្រួសារ នៅក្នុង ភូមិ វាលស្បូវ​ ឃុំតាំងក្រសាំង​ ស្រុក​ទឹកផុស​​ ខេត្តកំពង់​ឆ្នាំង​។ ក្នុងឱកាសនោះ លោក​ ប្រាក់​ សោភ័ណ្ឌ​ នាយក​ប្រតិបត្តិ​សាខា​ បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ស៊ុន​ សុវណ្ណារិទ្ធិ​ ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត​កំពង់​ឆ្នាំង​ និង​ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ លោកបានផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពអោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ សម្អាតបរិស្ថានជុំវិញផ្ទះ និងក្នុងផ្ទះបានល្អ។ អំណោយទទួលបានក្នុង១គ្រួសាររួមមាន÷ អង្ករ ២៥គីឡូ មី១កេស ត្រីខ […]

ព័ត៌មានជាតិ

បុរសម្នាក់បេីករថយន្ត​មិនប្រយត្ន័ រេចង្កូតបុកថ្មពុះចែកទ្រូងផ្លូវ​នៅគល់ស្ពានអាកាសតិចណូ​ បណ្ដាលអោយរថយន្តរងការខូចខាត​

ភ្នំពេញ÷ បុរសម្នាក់បេីករថយន្ត​ព្រូស​ ពាក់ស្លាកលេខភ្នំពេញ​ 2BA-3550 បុកថ្មពុះចែកទ្រូងផ្លូវ​នៅគល់ស្ពានអាកាសតិចណូ​ បណ្ដាលអោយរថយន្តរងការខូចខាត​ តែមិនមានអ្នករងរបួសនោះទេ​ ។ ហេតុការណ៍​ស្ថិត​ក្នុងសង្កាត់​ទឹកល្អក់​ទី១​ ខណ្ឌ​ទួលគោក​​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​៩:៣៥នាទីយប់​ ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០២៣ ។ ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ​។