ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សម្តែងនូវមនោសញ្ចេតនាសោកសង្រេង ចំពោះ អ្នកធ្លាប់រួមការងារសម័យរដ្ឋកម្ពុជា ដែលបានទទួលមរណៈភាព!

នារសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមរំលែកទុក្ខនិងគោរពវិញ្ញាណក្ខន្ធសព លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត ជាអតីតអ្នកធ្លាប់រួមការងារនាសម័យរដ្ឋកម្ពុជា ដែលបានទទួលមរណៈភាព ក្នុងជន្មា៦៩ឆ្នាំ ដោយរោគាពាធ ក្នុងភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។ លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត កាលនៅមានជីវិត ពុំមែនជាអ្នកធ្វើការក្នុងអង្គភាពជាមួយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង នោះទេ តែធ្លាប់បានរួមការងារនៅក្នុងគណៈកម្មការបើកច្រកព្រំដែន កម្ពុជា-ថៃ ប៉ោយប៉ែត ជាមួយគ្នា នាសម័យរដ្ឋកម្ពុជា។ ពេលបានដឹងថាលោក ម៉ែន មករ៉ុន ហៅ វណ្ណ សុផាត ជួបការលំបាកដោយសារជំងឺប្រចាំកាយជាច្រើនមុខដើរពុំរួចសម្រាកនៅលើគ្រែ ហើយប្រពន្ធដែលកំពុងមើលថែទាំគាត់ ក៏ងងឹតភ្នែក និងមានកូនស្រីម្នាក់ជាស្ត្រីមេម៉ាយ ប្រកបរបរស៊ីឈ្នួលលាងចានតាមហាង និងបោកខោអាវ អោយអ្នកជិតខាង […]

ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រាបើករថយន្តបុកប៉ះម៉ូតូមិនឈប់ ព្យាយាមបើករត់ទៅបុករថយន្តមួយគ្រឿងទៀត ពេញទំហឹងបណ្ដាលឲ្យរងការខូចខាតរៀងខ្លួនយ៉ាងដំណំ

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាខ្លាំងបើករថយន្តព្រូសមួយគ្រឿងបុកប៉ះជាមួយម៉ូតូមួយគ្រឿងមិនឈប់ទទួលខុសត្រូវ ព្យាយាមបើករត់ទៅបុករថយន្តហុីយ៉ាន់ដាយមួយគ្រឿងទៀតបើកបរបញ្ច្រាសទិសដៅគ្នា ពេញទំហឹងបណ្ដាលឲ្យរងការខូចខាតរៀងខ្លួនយ៉ាងដំណំ សំណាងល្អមិនមានអ្នកណារងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង ១០ នាទីយប់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវ ៥៩២ កែងនិងផ្លូវ ៣០៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយរថយន្ត ព្រូស មួយគ្រឿងពណ៌ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ2 BH-1453បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង បានបុកប៉ះជាមួយម៉ូតូមួយគ្រឿងនៅម្ដុំផ្សារ 7 មករា ហើយរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវទេ បានព្យាយាមបើករត់តាមបណ្ដោយផ្លូវ ៥៩២ ទៅដៅពីកើតទៅលិច ក្នុងល្បឿនលឿនដូចហោះ លុះមកដល់ត្រង់ចំណុចកើតហេតុ កែងនឹងផ្លូវ៣០៧ ក៍រេង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករថយន្តហីយ៉ាន់ដាយមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AO-7698បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរបញ្ច្រាសទៅដើរគ្នាពីលិចទៅកើតបញ្ឆិតផ្នែកខាងមុខខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតរៀងខ្លួនយ៉ាងដំណំ បន្ទាប់មកអ្នកបើកបររថយន្តព្រូសបានចេញពីរថយន្តដើរទ្រេតទ្រោតក្នុងស្ថានភាពស្រវឹងស្រាខ្លាំង។ ចំណែកភាគីម៉ូតូ ឃើញខូចខាតតិចតួចបានបន្តដំណើរទៅមុខទៀតបាត់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងមានតំណាងភាគីទាំងសងខាងបានមកដល់កន្លែងកើតហេតុ បន្ទាប់មកសមត្ថកិច្ចបានឲ្យតំណាងភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ក្រោយមកភាគីទាំងសងខាងបានព្រមព្រៀងគ្នា ដោយភាគីខាងរថយន្តព្រូស បានចេញសំណងថ្លៃជួសជុលទៅឲ្យភាគីរថយន្តហ៊ីយ៉ាន់ដាយដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕

ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់លួចម៉ូតូ១គ្រឿង នៅ ស្រុកអង្គរជ័យ ខេត្តកំពត

ក្រោយទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ឯក ហ៊ន ប៊ុនស៊ីដេត បានដឹកនាំកម្លាំងអត្តរាគមន៍និងកម្លាំងក្រោមឱវាទស្រុកអង្គរជ័យព្រមទាំងកម្លាំងប៉ុស្តិ៌រដ្ឋបាល ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ នៅឃុំចំប៉ី ព្រំប្រទល់ស្រុកត្រាំកក់ ខេត្តតាកែវ ដោយជនសង្ស័យធ្វើការកាច់ស្លាកលេខចោលនៅឃុំសំឡាញ។ – ជនសង្ស័យទី១ ឈ្មោះសាយ សំណាងភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅភូមិគោកព្រិច ឃុំគោកព្រិច ស្រុកគិរីវង្ស ខេត្តកែវ។ – ជនសង្ស័យទី ២ ឈ្មោះ ថូង ឆ្លើម (ហៅចឺម) ភេទប្រុស អាយុ ២៧ ឆ្នាំមានទីលំនៅភូមិគោកព្រិច ឃុំគោកព្រិច ស្រុកគិរីវង្ស ខេត្តតាកែវ។ -ជនរងគ្រោះ ឈ្មោះស៊ន សុផល ភេទស្រីអាយុ ៣២ ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅ ភូមិត្រពាំងរាំង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ -ម៉ូតូដែលបាត់ម៉ាកសង់C125ពណ៌ខ្មៅស៊េរីឆ្នាំ 2015 ស្លាកលេខខេត្ត កំពត 1I 0926 ។ […]

ព័ត៌មានជាតិ

ឯកឧត្តម អ៊ាង សុផល្លែត ប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន និងគាំទ្រ​ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ៖ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន សូមប្រកាសគាំទ្រទាំងស្រុងនូវសារនយោបាយពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការរៀបចំឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ហើយទន្ទឹមនឹងនេះ សូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ។ តាមរយៈសារនយោបាយពិសេសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខ។ យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រទាំងស្រុងចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន និងសូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់កាន់តួនាទីជានាយករដ្ឋមន្រ្តីថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ, ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចំរើន […]

ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន​ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា

(ភ្នំពេញ)៖ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមប្រកាសគាំទ្រទាំងស្រុងនូវសារនយោបាយពិសេស របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការរៀបចំឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ហើយទន្ទឹមនឹងនេះ សូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ។ តាមរយៈសារនយោបាយពិសេសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខ។ យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រទាំងស្រុងចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន និងសូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់កាន់តួនាទីជានាយករដ្ឋមន្រ្តីថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ, ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចំរើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ […]

ព័ត៌មានជាតិ

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន៤១វត្ត ក្នុងខេត្តព្រះសីហនុ

ព្រះសីហនុ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន៤១វត្ត ក្នុងខេត្តព្រះសីហនុ នាបរិវេណមជ្ឈមណ្ឌលវិបស្សនាធុរៈ គិរីនាគវ័ន ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថៃ្ងព្រហស្បតិ៍ ១០កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត អាជ្ញាធរខេត្ត និងមន្រ្តីរាជការក្នុងខេត្តយ៉ាងច្រើនកុះករ ។ សូមជម្រាបថា ៖ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមាន សារៈសំខាន់ ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេរ បានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួន តាមពុទ្ធឱវាទ រយៈពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ។ ការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះ ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ […]

ព័ត៌មានជាតិ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៣ និងលើកទិសដៅការងារអនុវត្តខែបន្ត របស់មន្ទីរខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១០កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ នៅមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៣ និងលើកទិសដៅការងារអនុវត្តខែបន្ត របស់មន្ទីរ។ កិច្ចប្រជុំក្រោមអធិបតីភាព លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង សមាសភាពចូលរួមមាន លោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធានការិយាល័យ លោក លោកស្រីអនុប្រធានការិយាល័យ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់របស់មន្ទីរ ៕

ព័ត៌មានជាតិ

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៣

នាព្រឹកថ្ងៃពុធ ៩កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តស្វាយរៀង ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានស្នាក់ការស៊ើបការណ៍ប្រចាំខេត្តស្វាយរៀងការិយាល័យទី២ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ មានប្រសាសន៍ទៅកាន់កិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះអាជ្ញាធរ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ដែលបានសហការគ្នាជាមួយគណៈកម្មការជាតិរៀបចំការបោះឆ្នោត ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៧​ នាពេលកន្លងទៅថ្មីៗនេះ។ ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖ ១.ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ។ ២.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព។ ៣.សមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ […]

ព័ត៌មានជាតិ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ រាជរដ្ឋាភិបាលតែងតែគិតគូដល់ជនមានពិការភាព មានចំណេះដឹង ឲ្យបានចូលបម្រើការងារនៅ តាម ស្ថាប័នរដ្ឋ និងឯកជន

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្មួយៗកុមារ គ ថ្លង់ និង ពិការភ្នែកនៅ លោកគ្រូអ្នកគ្រូចំនួន ជិត ៥០០នាក់ ដែលមកពីវិទ្យាល័យអប់រំពិសេសច្បារអំពៅ និងវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ដែលបានរៀបចំឡើងនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ស្ថិតក្នុខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ៩កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងការអាណិតអាសូរ ចំពោះក្មួយៗកុមារគថ្លង់ និង ពិការភ្នែក ពីកំណើតដែលត្រូវបានទទួលការអប់រំ រៀនសូត្រ នៅ តាមមជ្ឈមណ្ឌល នូវចំណេះដឹងទូទៅ និង បច្ចេកទេស ក្រោមការយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូដែលជាម្តាយទី២របស់ក្មួយៗ ហើយទាំងនេះក៏ត្រូវបានយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយកត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូដល់កូនៗ ចៅៗ […]

ព័ត៌មានជាតិ

ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ និងក្រុមការងារ បានចុះពិនិត្យអគារសិក្សាចាស់១ខ្នង សង់ពីឈើប្រក់ក្បឿង ដែលរលំដោយសារខ្យល់កន្ត្រាក់

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយអភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុងកំពង់ឆ្នាំង និងក្រុមការងារ បានចុះពិនិត្យអគារសិក្សាចាស់១ខ្នង សង់ពីឈើប្រក់ក្បឿង ដែលរលំដោយសារខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតក្នុងវិទ្យាល័យព្រះបាទសុរាម្រឹត ក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ឯកឧត្ដម បានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡា អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ចុះត្រួតពិនិត្យ វាយតម្លៃគុណភាពអគារសិក្សាដែលមានសភាពចាស់ទ្រុឌទ្រោមនៅតាមសាលារៀន ដើម្បីជួសជុល កែលម្អ ឬស្នើសុំគោលការណ៍រុះរើចោល ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ។ ក្នុងឱកាសនោះ ឯកឧត្ដម ក៏បានពិនិត្យស្ថានភាពទូទៅក្នុងវិទ្យាល័យ ទាំងបន្ទប់រៀន ទីចាត់ការ ទីលានកីឡា អាហារដ្ឋាន សួនច្បារ ស្រះទឹក។ល។ និងបានណែនាំដល់គណៈគ្រប់គ្រងសាលា ត្រូវបន្តយកចិត្តទុកដាក់កែលម្អបរិស្ថាន អនាម័យ សោភ័ណភាព បន្តពង្រឹងវិន័យ គុណភាពសិក្សា ឲ្យក្លាយជាសាលាមេត្រីមានបរិស្ថានស្រស់បំព្រង ជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព។ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល […]