ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គីសនី​ ឆាបឆេះផ្ទះគ្រូទាយ​ មួយកន្លែង​ នៅខណ្ឌសែនសុខ និងបណ្តាលឲ្យឆេះសម្ភារៈអស់ទាំងស្រុង, នគរបាលប្រើប្រាស់រថយន្ត០៥គ្រឿង ទើបរលត់

ភ្នំពេញ៖ អគ្គិភ័យបានលេបត្របាក់ផ្ទះគ្រូទាយ មួយកន្លែង រងការខូចខាតសម្ភារៈប្រេីប្រាស់អស់ទាំងស្រុង​ នៅជាន់ទី០៣​ ក្នុងនោះមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡេីង។ ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៤៖០០នាទីទៀបភ្លឺ​ ថ្ងៃទី២៤​ ខែកក្កដា ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកថា​ មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះ​ មួយកន្លែងនៅជាន់ទី៣​ ភ្លាមៗនោះ​ លោកវរសេនីយ៍ឯក​ ក៏បានបញ្ជារថយន្តពន្លត់អគ្គិភ័យនៅគោលដៅខណ្ឌសែនសុខ​ និងរថយន្តពន្លត់អគ្គិភ័យនៅការិយាល័យ​ ជួយចេញអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៥គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់០៥ឡាន ស្មេីរនឹង​ ២០ម៉ែត្រគូ​ប។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់​ ថ្មបេតុង​ ទំហំ​(០៤ម៉ែត្រ​ គុណ​ ១៦ម៉ែត្រ)​ បានឆាបឆេះនៅជាន់ទី៣​ ចំនួន​ […]

ព័ត៌មានជាតិ

បុរសម្នាក់..ស្លា..ប់..ក្នុងរថយន្តយ៉ាង.!!.អាណោចអធម្មក្នុងករណីរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង.!!.

ពោធិ៍សាត់÷ករណីគ្រោះថ្នាក់ចរាចរណ៍ គួរឱ្យរន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង២នឹង១៥នាទីយប់ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣ នៅលើផ្លូវលេខ៥៤ ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្ដពោធិសាត់បណ្តាលឲ្យបុរសម្នាក់..ស្លា..ប់.. របាយការណ៍ពីសមត្ថកិច្ចឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ដួង ចន្ថា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបរ : ពេទ្យធ្មេញរស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញស្លាប់នៅកន្លែងកើតហេតុ។ ប្រភពព័ត៌មានពីរកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក RAIZE បើកស្របទិសគ្នាពីត្បូងទៅជើងស្រាប់តែមកដល់ត្រង់ចំណុចកើតហេតុក៏បុករថយន្ត HIYUNDAI ដឹកដើមឬស្សី ពីក្រោយពេញទំហឹងបណ្ដាលអោយរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំចំណែកតៃកុងរថយន្តម៉ាក RAIZE 2023 កៀបជាប់ក្នុងរថយន្តស្លាប់យ៉ាងអាណោចអាធម្ម ក្រោយពីកើតហេតុម្ចាស់រថយន្តម៉ាកHIYUNDAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 3A.1280 ធ្វើចរាចរណ៍ត្បូងទៅជើងមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។ ក្រោយកើតហេតុសមត្ថកិច្ចនិងកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់បានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការរបស់វែងយកវត្ថុតាងទាំងពីរទៅរក្សាទុកនៅនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចមន្ត្រីជំនាញធ្វើកំណត់ហេតុប្រគល់អោយទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានជាតិ

ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន២គ្រួសារ នៅក្រុងសំពៅពូនទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំមន្ត្រីប្រតិបត្តិសាខា ដោយមានការចូលរួមពីអាជ្ញាធរក្រុងសំពៅពូន បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្ដល់ជូនប្រជាពលរដ្ឋ ចំនួន ២គ្រួសារ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ នៅភូមិកោះទៀវ (ក) សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។ មានប្រសាសន៍នាឱកាសនោះដែរ លោក ទៀង សុគន្ធ បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដោយក្ដីនឹករលឹក និងអាណិតអាសូរជាទីបំផុត។ លោកនាយកសាខា បន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ […]

ព័ត៌មានជាតិ

ប្រជាពលរដ្ឋដែលរងគ្រោះដោយបាក់ស្រុតច្រាំងទន្លេបាសាក់ចំនួន២១ គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យលោក ទៀង សុគន្ធ នាយកសាខា ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកជំនួយមនុស្សធម៌ ទៅឧបត្ថម្ភជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាក់ស្រុតផ្ទះនៅតាមមាត់ច្រាំងព្រែកត្នោត ចំនួន ១២គ្រួសារ សមាជិកសរុប ២៣នាក់ ស្ថិតនៅក្នុងភូមិព្រែកតាពៅ និង ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ មានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះក្នុងឱកាសនោះ លោក ទៀង សុគន្ធ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា បានថ្លែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់បងប្អូនរងគ្រោះ ដែលនេះជាគ្រោះមហន្តរាយបង្កដោយសារធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ជាពិសេសលោកក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។ លោកនាយកសាខាបានបន្តថា៖ ថ្វីត្បិតតែជំនួយមនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួច […]

ព័ត៌មានជាតិ

ក្រុមការងារឯកឧត្តម រ័ត្ន ស្រ៊ាង ចុះបង្រៀនប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកកំពឹស នៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីឱ្យចេះគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ!

ដោយអនុវត្តតាមសេចក្តីអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអំពាវនាវ ដល់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា និងបណ្តា គណបក្សនយោបាយផ្សេងៗ រួមគ្នាពន្យល់ដល់ ប្រជាពលរដ្ឋ ឲ្យចេះគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ជៀសវាងខូចសន្លឹកឆ្នោត ក្លាយជាមិនបានការ ដើម្បីឲ្យការបោះឆ្នោតធានានូវភាពរលូននិងជោគជ័យ សម្រាប់ជាតិយើងទាំងមូល និងត្រូវមានវិធានការលើក្រុមទុច្ចរិតដែលញុះញង់ប្រជាពលរដ្ឋ ឲ្យគូសបំផ្លាញសន្លឹកឆ្នោត។ ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយ មូលដ្ឋាន ខណ្ឌដង្កោ និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានដឹកនាំ និងចាត់ក្រុមការងារ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងសង្កាត់ព្រែកកំពឹសចាប់ពីថ្ងៃបើក រហូតដល់ ថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នេះ ដើម្បីផ្សព្វផ្សាយពី គោលនយោបាយដ៏ល្អ របស់គណបក្សប្រជាជនកម្ពុជា និងពន្យល់ប្រជាពលរដ្ឋ ឱ្យ ចេះគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ និងបើជួបក្រុមទុច្ចរិតចុះធ្វើការញុះញង់ គ្រប់រូបភាពត្រូវរាយការណ៍ជូនដល់សមត្ថកិច្ចជាបន្ទាន់៕

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូនគណៈប្រតិភូបេសកកម្មសង្កេតការណ៍បោះឆ្នោត MEF ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ នៅថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនគណៈប្រតិភូបេសកកម្មសង្កេតការណ៍បោះឆ្នោតហ្វ្រង់កូហ្វូនី (MEF) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណដល់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ( OIF) ដែលបានចាត់បញ្ជូនគណៈប្រតិភូមកចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជានាឱកាសនេះ ដឹកនាំដោយឯកឧត្តម Desire NYARUHIRIRA ទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការនយោបាយ និងការទូតនៃអង្គការ OIM។ ទន្ទឹមនេះដែរ សម្ដេចក្រឡាហោម ក៏បានជម្រាបជូនថា នេះគឺជាការបោះឆ្នោតជាតិលើកទី៧ គិតចាប់ពីឆ្នាំ១៩៩៣មក ក្នុងនោះដែរ កម្ពុជាក៏បានដំណើរការការបោះឆ្នោតដោយផ្ទាល់មួយទៀត គឺការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានដំណើរការចំនួន៥លើករួចមកហើយផងដែរ។ សម្ដេចក្រឡាហោម បន្ថែមថា នៅកម្ពុជាក៏មានការបោះឆ្នោតមិនផ្ទាល់ចំនួន ២ទៀតផងដែរ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ខណៈការបោះឆ្នោតទាំងពីរនេះ ក៏នឹងបន្តដំណើរការជាលើកទី៤ នៅខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ។ សម្ដេចក្រឡាហោម ក៏បានជម្រាបជូនដែរថាជាទូទៅនៅកម្ពុជាក្នុងរយៈពេល ៣ទសវត្សចុងក្រោយនេះ […]

ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បន្តទទួលថវិកា ជំហានទី៣ ពីបណ្តាមន្ទីរអង្គភាព និងសប្បុរសជន

ពោធិ៍សាត់÷ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ នៅស្នាក់ការសាខា បានបន្តទទួលថវិកា ជំហានទី៣ ពីបណ្តាមន្ទីរអង្គភាព និងសប្បុរសជន បានចំនួន៥៣លាន ២០០ពាន់រៀល និង៤៦,៥០០ដុល្លារអាមេរិក ក្នុងឱកាសអបអរសាទរខួបលើកទី១៦០ ទិវាកាកបាទក្រហម​ អឌ្ឍចន្ទក្រហម ៨ឧសភា ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់៕

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការ ការ ពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីបិទយុទ្ធនាការឃោសនា និងដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧!

នារសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងពិធីបិទយុទ្ធនាការឃោសនា និងដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូច។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំដល់ នាយ-នាយរងអាវុធហត្ថ ដែលទទួលដឹកនាំតាមបណ្តាគោលដៅទាំងអស់ ត្រូវតែធានាឲ្យបានដាច់ខាត ទាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ ដើម្បីសម្រេចនូវបេសកកម្មខាងមុខនេះឲ្យខាងតែបាន។ ក្រោយពេលសំណេះសំណាលណែនាំចប់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានផ្តាំផ្ញើ ដល់កម្លាំងអាវុធហត្ថដែលចូលរួមប្រជុំទាំងអស់ ពេលត្រលប់ទៅវិញត្រូវដាស់តឿន ក្រើនរំលឹក ដល់កម្លាំងក្រោមឱវាទរៀងៗខ្លួន ក៏ដូចជា មិត្តភក្តិ បងប្អូនសាច់ញាតិទាំងអស់ ឲ្យទៅចូលរួមបោះឆ្នោត នៅថ្ងៃអាទិត្យ […]

ព័ត៌មានជាតិ

ឯកឧត្តម អ៊ី ឈាន ៖ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមក្នុងការការពារសុខសន្តិភាព ស្ថិរភាពសង្គម និងការពារសមិទ្ធផលនានារបស់កម្ពុជា ទុកជូនកូនចៅជំនាន់ក្រោយ

ប៉ៃលិន៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សចុះជួយខេត្តប៉ៃលិន បានថ្លែងថា «ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមក្នុងការការពារសុខសន្តិភាព ស្ថិរភាពសង្គម និងការពារសមិទ្ធផលនានា របស់កម្ពុជា ដែលបានខិតខំក៏សាងមកយ៉ាងលំបាក ទុកជូនកូនចៅជំនាន់ក្រោយ»។ ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បានមានប្រសាសន៍ថ្លែងបែបនេះ នាឱកាស ឯកឧត្តមដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចុះផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងបង្ហាញអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ដែលជាថ្ងៃទី១៨ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍រំឮកនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ព្រមទាំងទទួលបាននូវសមិទ្ធផល និងភាពជោគជ័យជាច្រើន រួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក […]

ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន០២!

នាព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ រួមជាមួយក្រុមការងារ បាននាំយកទៀនព្រះវស្សា ព្រមទាំងថវិកា និងទេយ្យវត្ថុចម្រុះជាច្រើនមុខ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន០២ គឺវត្តព្រែកថ្លឹង និងវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។