ព័ត៌មានជាតិ

សម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន ៖ គណបក្សប្រជាជនកម្ពុជា ដែលជារបស់ប្រជាជន និងបានបម្រើប្រជាជននៅគ្រប់កាលៈទេសៈ

ថ្ងៃទី១៩ ឃោសនារកសម្លេងឆ្នោត នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៧សម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង បានបន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានិងបង្រៀនគូសសន្លឹកឆ្នោត ដល់សមាជិកបក្ស ៨០០នាក់ នៅឃុំគគីរសោម ស្រុកស្វាយទៀប ខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។ សម្តេចបណ្ឌិត ម៉ែន សំអន បានថ្លែងគូសបញ្ជាក់ថា ៖ រយៈកាលជាង ៤៤ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានខិតខំថែរក្សា និងការពារសុខសន្តិភាព ដែលរកបានមកយ៉ាងលំបាក ហើយបានបន្តជម្រុញការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំងជាប្រទេសដែលប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្ត ទៀតថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលជារបស់ប្រជាជន និងបានបម្រើប្រជាជននៅគ្រប់កាលៈទេសៈ ។ […]

ព័ត៌មានជាតិ

ព្យុះទី៤ ថយឥទ្ធិពល ព្យុះថ្មីមួយទៀត ចាប់ផ្តើមកកើត

ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានជូនដំណឹងស្តីពី ការព្យាករស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកក្កដាថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពល ពីជ្រលងព្យុះទី៤ ឈ្មោះតាលីម (TALIM ) និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ ដោយឡែក ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើត ប្រទេសហ្វីលីពីន មានសម្ពាធទាប សកម្មមួយ អាចនឹងវិវត្តទៅជាព្យុះថ្មីមួយទៀត ពេលចូលដល់ភាគខាងជើង ប្រទេសហ្វីលីពីន ។ នៅក្នុងសេចក្ដីជូនដំណឹង បានសរសេរទៀតថា លក្ខណៈធាតុអាកាសបែបនេះ នឹងធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិច ទៅមធ្យម និងបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ […]

ព័ត៌មានជាតិ

សម្ដេចពិជ័យសេនា ទៀ​ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិអញ្ជើញជាអធិបតីក្នុងពិធីបញ្ចប់ការងារចាក់បេតុង៣ជ្រុង តួស្ដូកអនុស្សាវរីយ៍ នយោបាយឈ្នះ.ឈ្នះ ខេត្តកោះកុង

កោះកុង÷ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ និងជាប្រធានគណៈកម្មាការសាង សង់វិមានឈ្នះ.ឈ្នះ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចប់ការងារចាក់បេតុង៣ ជ្រុង តួស្ដូកអនុស្សាវរីយ៍នយោបាយឈ្នះ. ឈ្នះ ខេត្តកោះកុង នៅក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង នាព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣។ ថ្លែងក្នុងពិធី សម្ដេចពិជ័យសេនា ទៀបាញ់ បានយកថ្ងៃកំណត់ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣នេះ ជាថ្ងៃបញ្ចប់ការងារចាក់បេតុងជ្រុង៣ នៃស្ដូបអនុស្សាវរីយ៍ នយោបាយឈ្នះ.ឈ្នះខេត្តកោះកុង គឺជាថ្ងៃបង្ហាញសច្ចភាពប្រវត្តិសាស្ត្រពិត នៅក្នុងរយៈពេល ៥៨ឆ្នាំកន្លងទៅនេះ ដែលជាការប៉ុនប៉ងអាយុ ជីវិតមកលើយុវជនម្នាក់ ដែលជាសម្ដេចវិជ័យ ក៏បានរួចផុតពីការយាយីអាយុជីវិតដោយបានគុណបុណ្យទឹកដោះម្ដាយថ្លៃ ក៏បានឆ្លងកាត់ពុះពារគ្រប់ឧបសគ្គ បំពេញ បេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីបុព្វហេតុជាតិ មាតុភូមិ រហូតមកដល់បច្ចុប្បន្ននេះទទួលបានរមងារ ជាសម្ដេចពិជ័យសេនាពាលបាញ់។ សម្ដេចពិជ័យ មានប្រសាសន៍ ការពិតការសាងសង់វិមានឈ្នះ.ឈ្នះ នៅរាជធានីភ្នំពេញ  សាងសង់ស្ដូបឈ្នះ ឈ្នះ […]

ព័ត៌មានជាតិ

គិតត្រឹមថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២០២៣នេះ ការធ្វើសកម្មភាពឃោសនារកសម្លេងឆ្នោតរយៈពេល១៦ថ្ងៃ គណបក្សប្រជាជនកម្ពុជានៅតែនាំមុខគេក្នុងការដង្ហែរក្បួនឃោសនារដដែល

(ព្រះសីហនុ)៖ គិតមកដល់ព្រឹកនេះយុទ្ធនាការឃោសនារកសម្លេងឆ្នោតគឺមានរយៈពេល១៦ថ្ងៃហើយ ដោយ ក្នុងនោះគេសង្កេតឃើញថាគណបក្សប្រជាជនកម្ពុជា នៅតែនាំមុខគេដដែល។ ហើយអ្វីដែលគួរកត់សម្គាល់ផងដែរនោះគឺគណបក្ស ប្រជាជនកម្ពុជាខេត្តព្រះសីហនុសម្រាប់ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ មានប្រជាពលប្រមាណសរុប១២.៧៤០ នាក់ មធ្យោបាយដោយរថយន្ត ម៉ូតូ និងម៉ូតូកង់បី ដើម្បីចូលរួមដង្ហែរក្បួន។ ដោយឡែកសម្រាប់គណៈបក្សជាច្រើនផ្សេងទៀតហាក់មិនទាន់មានសកម្មភាពអ្វីគួរឲ្យកត់សម្គាល់នៅឡើយទេ។ គួរបញ្ជាក់ថា បើតាមមន្រ្តី.គជ.ប.ខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹង គណបក្សនយោបាយដែលបានចុះបញ្ជីក្នុង.គ.ជ.បខេត្តរួមមាន៖ ១.គណបក្សខ្មែរតែមួយ(.គខ.ម ). ២.គណបក្សសញ្ជាតិកម្ពុជា (គ.ស.ក) .៣.គណបក្សខ្មែររួបរួមជាតិ(ខ.រ.ជ). ៤.គណបក្យកម្លាំងប្រជាធិបតេយ្យ(គ.ក.ប). ៥.គណបក្សស្ត្រីដើម្បីស្តី្រ(ស.ជ.ស) ៦.គណបក្សខ្មែរឈប់ក្រ(គ.ខ.ឈ.ក). ៧.គណបក្សហ៊្វុនស៊ិនប៉ិច(រ.រ.ជ.ក.ឯ.អ.ស.ស). ៨.គណបក្សធម្មាធិបតេយ្យ(គ.ធ). ៩.គណបក្សឯកភាពជាតិខ្មែរ(គ.ជ.ឯ). ១០.គណបក្សយុវជនកម្ពុជា(គ.យ.ក) ១១.គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា(គ.ជ.ប.ក). ១២.គណបក្សប្រជាជនកម្ពុជា(ប្រ.ជ)។ មន្រ្តី.គជ.ប.ខេត្ត បានបញ្ជាក់ឲ្យថា ក្នុងខេត្តព្រះសីហនុ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតចំនួនសរុប១៥៥៧០១នាក់ ស្រ្តីចំនួន៧៦៧៩៩នាក់ និងមានការិយាយល័យបោះឆ្នោតចំនួន៣២៦កន្លែង។ ក្នុងនោះក្រុងព្រះសីហនុ មានការិយាល័យ បោះឆ្នោតចំនួន១០៧កន្លែង មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតសរុបចំនួន៥៤៥២៧នាក់.ស្រីចំនួន២៧០២២នាក់។ ស្រុកព្រៃនប់មានការិយាល័យបោះឆ្នោតចំនួន១៦០កន្លែង មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតចំនួន ៧៤៤១៥នាក់ ស្រ្តី៣៦៧៦២នាក់។ ស្រុកស្ទឹងហាវ មានការិយាល័យបោះឆ្នោតចំនួន៣០កន្លែង មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតសរុប ចំនួន១២៥៦៤ ស្រ្តីចំនួន៦៣៦២នាក់។ ស្រុកកំពង់សីលាការិយាល័យបោះឆ្នោតចំនួន២៤កន្លែង មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតសរុបចំនួន១១៦០៩នាក់ […]

ព័ត៌មានជាតិ

ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ អញ្ជើញដឹកនាំសមាជិក សមាជិកាបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៅខេត្តព្រះសីហនុ ជាលើកទី២

ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញដឹកនាំសមាជិក សមាជិកាបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៅខេត្តព្រះសីហនុ ជាលើកទី២។សមាជិក-សមាជិកា ដែលបានចូលរួមនៅក្នុងការហែក្បួនឃោសនារកសំលេងឆ្នោតទូទាំងខេត្តព្រះសីហនុមានចំនួន ១២៧៤០នាក់។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ករណីអគ្គីភ័យបានឆេះហាងលក់សម្ភារៈផ្ទះបាយអស់ទាំងស្រុង រាលដាលដល់ហាងលក់គ្រឿងអេឡិចត្រូនិច និងហាងលក់ជ័រការពារជំរាបទឹក

នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះបានអោយដឹងថា នៅវេលាម៉ោង ០៥និង១០នាទីព្រឹក ថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២៣ មានករណីអគ្គីភ័យមួយកន្លែងកើតឡើងចំណុចផ្សារអន្តរជាតិ លក់ សម្ភារះសំណង់ចិន ស្ថិតនៅ ផ្លូវ ១០១៩ ក្រុមទី៤ ភូមិឧកញ៉ាវាំង សង្កាត់ភំ្នពេញថី្ម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ម្ចាស់ទីតាំងឈ្មោះ: វក ស្រីឡេង ភេទស្រី អាយុ៣៥ ឆ្នាំ ជនជាតិខែ្មរ មុខរបរជាអាជីវករ។ ករណីឆេះនេះបណ្តាលមកពី ឆ្លង់ចរន្តអគិ្គសនី ប្រភេទសំណង់: ដែកប្រក់សង្ក័សី ទំហំ ០៥ម៉ែត្រ X ២៥ម៉ែត្រ។ ខូចខាតសម្ភារៈ ឆេះហាងលក់សម្ភារៈផ្ទះបាយអស់ទាំងស្រុងនឹងរាលដាលដល់ហាងលក់គ្រឿងអេឡិចត្រូនិចនឹងហាងលក់ជ័រការពារជំរាបទឹកខូចខាតសំភារះមួយចំនួន ។ ក្នុងករណីខាងលើនេះបានប្រើបា្រស់រថយន្តការិ.អគ្គិភ័យ : ចំនួន ២២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤៤ឡាន ស្មើរនឹង ១៧៦ម៉ែត្រគូប ។ -រថយន្តជំនួយ: -រថយន្តទីក្រុងជ្រោយចង្វារចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៦ឡានស្មើនឹង២៤ម៉ែត្រគូប ។ -រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន […]

ព័ត៌មានជាតិ

ក្រុមការងារឯកឧត្តម រ័ត្ន ស្រ៊ាង ចុះបង្រៀនប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកកំពឹសរាល់ថ្ងៃ ដើម្បីឱ្យចេះគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ!

ដោយអនុវត្តតាមសេចក្តីអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអំពាវនាវ ដល់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា និងបណ្តា គណបក្សនយោបាយផ្សេងៗ រួមគ្នាពន្យល់ដល់ ប្រជាពលរដ្ឋ ឲ្យចេះគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ជៀសវាងខូចសន្លឹកឆ្នោត ក្លាយជាមិនបានការ ដើម្បីឲ្យការបោះឆ្នោតធានានូវភាពរលូននិងជោគជ័យ សម្រាប់ជាតិយើងទាំងមូល និងត្រូវមានវិធានការលើក្រុមទុច្ចរិតដែលញុះញង់ប្រជាពលរដ្ឋ ឲ្យគូសបំផ្លាញសន្លឹកឆ្នោត។ ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយ មូលដ្ឋាន ខណ្ឌដង្កោ និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានដឹកនាំនិងចាត់ក្រុមការងារ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងសង្កាត់ព្រែកកំពឹសរាល់ថ្ងៃ ដើម្បីផ្សព្វផ្សាយពី គោលនយោបាយដ៏ល្អ របស់គណបក្សប្រជាជនកម្ពុជា និងពន្យល់ប្រជាពលរដ្ឋ ឱ្យ ចេះគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ និងបើជួបក្រុមទុច្ចរិតចុះធ្វើការញុះញង់ គ្រប់រូបភាពត្រូវរាយការណ៍ជូនដល់សមត្ថកិច្ចជាបន្ទាន់៕

ព័ត៌មានជាតិ

រថយន្តធុនធំដឹកទំនិញ.!!.មកពីវៀតណាមបុករថយន្តដឹកស្រាបៀរបណ្តាលឱ្យស្រាបៀរធ្លាក់រាយប៉ាយពេញផ្លូវ.!!.

ភ្នំពេញ ៖ រថយន្តធុនធំដឹកទំនិញមកពីប្រទេសវៀតណាមមួយគ្រឿងបើកល្បឿនលឿន ហ្វ្រាំងមិនទាន់ជ្រុលបុកពីទទឹងរថយន្តធុនធំមួយគ្រឿងទៀតដឹកស្រាបៀរបណ្តាលរងខូចខាតធ្ងន់ ធ្លាក់រាយប៉ាយស្រាបៀរ កៀបជាប់គ្នាពេញផ្លូវ កាលពីវេលាម៉ោង៥និង៥០នាទីព្រឹក ដ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៣ ភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ប្រភពពីប្រជាពលរដ្ឋ បាន ឱ្យដឹងថា មុនកើតហេតុ គេឃើញ រថយន្តធុនធណម៉ាកDAEWOO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-5999 ដឹកស្រាបៀរ បើករយ៊ែរថយក្រោយចេញពីការ៉ាស់ ស្រាប់តែរថយន្តធុនធំម៉ាកហុីយ៉ាន់ដាយ ពណ៌សដឹកទំនិញមកពីប្រទេសវៀតណាម បើកល្បឿនលឿនពីត្បូងទៅជើង ហ្វ្រាំងមិនទាន់ ជ្រុលបុកពេញទំហឹង បណ្តាលឲ្យធ្លាក់ទំនិញរាយប៉ាយ រថយន្តរងខូចខាតទាំង២គ្រឿង នៅជាប់ពេញផ្លូវ ។ ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ សម្រួលចរាចរណ៍ ហើយត្រូវបានតំណាងថៅកែក្រុមហ៊ុនរថយន្តសងខាង ធ្វើការសម្របសម្រួលគ្នា ជាលទ្ធផល ស្ទូចរថយន្តទៅជួសជុលរៀងខ្លួន ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

ព័ត៌មានជាតិ

បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឡើងទទួលនូវគ្រឿងឥស្សរិយយស សេនាជ័យសិទ្ធិ និងមេដាយមាសស្ថាបនាជាតិ ក្នុងពិធីអបអរសាទរខួបលើកទី៣០ ទិវាបង្កើតកងរាជអាវុធហត្ថ

ជាមហាកិត្តិយសដ៏ធំធេងដែល បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឡើងទទួលនូវគ្រឿងឥស្សរិយយស សេនាជ័យសិទ្ធិ និងមេដាយមាសស្ថាបនាជាតិ ក្នុងពិធីអបអរសាទរខួបលើកទី៣០ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៣) ត្រូវបានបំពាក់ដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក ថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិច្រកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ព័ត៌មានជាតិ

ឯកឧត្តមអ៉ីឈាន បន្តចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស នៅឃុំស្ទឹងកាច់

ប៉ៃលិន៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ត និងជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលប៉ៃលិន បានដឹកនាំក្រុមការងារអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស ចំនួនជិត ១០០០នាក់ នៅភូមិផ្សារព្រំ, ភូមិផ្សារព្រំជើង, ភូមិអូរឈើក្រំ, ភូមិបឹងអូរជាង និងភូមិឡាក់ហុកពីរ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ  ដែលជាថ្ងៃទី១៤ នៃយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ។ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ត បានមានប្រសាសន៍លើកឡើងពីសមិទ្ធផលជាប្រវត្តិសាស្ត្រ ដែលសម្រេចបាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចជោគជ័យយ៉ាងធំធេងនៅក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ ហើយបាននិងកំពុងធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។ ឯកឧត្តមប្រធាន បានមានប្រសាសន៍បញ្ជាក់ថា៖ កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី និងពីទឹកដី ដែលខឿនសេដ្ឋកិច្ចជាតិ ត្រូវបំផ្លាញខ្ទេចខ្ទីជាគំនរផេះផង់ ទៅជាទឹកដីដែលមានសន្តិភាព សាមគ្គីភាព […]