ព័ត៌មានជាតិ

ភ្លៀងផ្គររន្ទះលាយឡំនឹងខ្យល់កន្ត្រាកបានវាយប្រហារដួល រលំដើមឈើនិងផ្ទាំងប៉ាណូនៅសង្កាត់អូរស្មាច់ ជាប់ព្រំដែនថៃ

( ឧត្តរមានជ័យ) ភ្លៀងកក់ខែមួយមេទាំងព្រឹកព្រលឹមលាយឡំនឹងផ្គររន្ទះខ្យល់កន្ត្រាក់ នៅតាមជួរភ្នំដងរ៉ែកធ្វើឲ្យ ដួលរលំដើមឈើនិងផ្ទាំងប៉ាណូ មួយចំនួននៅក្នុងភួមិសាស្ត្រសង្កាត់អូរស្មាច់ជាប់ទៅនិងព្រំដែនថៃ កាលពីថ្ងៃទី០៨ខែមេសាឆ្នាំ២០២៤ព្រឹកមិញនេះតែម្តង។ទីតាំង ដើមឈើដែលបាក់ព្រមទាំងផ្ទាំងប៉ាណូ ដោយសារខ្យល់កន្ត្រាក់វាយប្រហារនេះគឺស្ថិតនៅក្នុងភូមិរួតចំបុីសង្កាត់អូរស្មាច់នក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ប្រភពពីអាជ្ញាធរមូលដ្ឋានសង្កាត់អូរស្មាច់បានឲ្យដឹងថា កាលពីព្រឹកមិញម៉ោងប្រហែលជា៦ជាង គាត់ឃើញអាកាសធាតុមេឃស្រទុំពពកខ្មៅងងឹតចាប់ផ្តើមធ្លាក់ខ្យល់ បន្ទាប់មកក៏មានភ្លៀង លាយឡំទៅនឹងខ្យល់កន្ត្រាក់ផ្គររន្ទះ ធ្វើឲ្យបាក់ដួលរលំដើមឈើសង្កត់មកលើខ្សែភ្លើង នឹងដួលរលំផ្ទាំងប៉ាណូថែមទៀត។ អាជ្ញាធរដដែលបានអះអាងថាចំពោះករណីខ្យល់កន្ត្រាក់នេះគឺពុំមានប៉ះពាល់ ដល់មនុស្សនិងសត្វអ្វីឡើយគ្រាន់តែ បាក់រលំដើមឈើនិងផ្ទាំងប៉ាណូប៉ុណ្ណោះ ហើយមួយវិញទៀតអ្វីដែលសំខាន់បំផុត ក្នុងនាមអាជ្ញាធរស្នើរទៅដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ននៅពេលមានភ្លៀងកុំឲ្យចាកចេញពីផ្ទះ ជាពិសេស ប្រុងប្រយ័ត្នចំពោះកូនកម្មេងតូចៗតែម្តង។ គួររំលឹកថា ជាក់ស្តែងគិតត្រឹមថ្ងៃទី០៩ខែមេសាឆ្នាំ២០២៤នេះ ចំពោះបាតុភូតធម្មជាតិមានភ្លៀងធ្លាក់បានគ្របដណ្ដប់មកលើភូមិសាស្ត្រក្នុងខេត្តឧត្តរមានជ័យ ដោយក្រុមការងារទូរទស្សន៏ហង្សមាសទើបតែទទួលបានព័ត៌មានជាបឋម គឺបានរងផលប៉ះពាល់ទៅដល់តែក្នុងសង្កាត់អូរស្មាច់មួយប៉ុណ្ណោះទេ ដូចជា បាក់ដួលរលំដើមឈើ ដួលរលំផ្លាកប៉ាណូ ដោយឡែកនៅក្រុងស្រុកដទៃទៀតសម្រាប់ខេត្តឧត្តរមានជ័យក៏យើងមិនទាន់អាចទទួលបានព័ត៌មានជាក់លាក់ពីអាជ្ញាធរនោះដែរ។ឈឹ.កុសល។

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក មន្ត្រីជាប់កិច្ចសន្យា និវត្តជន និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក មន្ត្រីជាប់កិច្ចសន្យា និវត្តជន និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅបរិវេណមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល។ មានប្រសាសន៍សំណេះសំណាល ឯកឧត្ដម រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក មន្ត្រីជាប់កិច្ចសន្យា កម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ដែលបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ច រហូត សម្រេចបានលទ្ធផលគួរជាទីមោទនៈ ព្រមទាំងបានចូលរួមផ្តល់កិច្ចសហការជិតស្និទ្ធយ៉ាងប្រ ទាក់ក្រឡាគ្នាជាមួយ […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើក​ទិសដៅ​ការ​ងារ​ឆ្នាំ២០២៤ របស់ក្រសួងផែនការ

នៅព្រឹកថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើក​ទិសដៅ​ការ​ងារ​ឆ្នាំ២០២៤ របស់ក្រសួងផែនការ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ គឺឈរលើគោលការណ៍ ទទួលស្គាល់ និង គាំទ្រចំពោះសិទ្ធិរបស់គូស្វាមីភរិយា និង បុគ្គលទាំងអស់ ឱ្យមានសិទ្ធិជាមូលដ្ឋានក្នុងការសម្រេចចិត្ត ដោយសេរី និងដោយទទួលខុសត្រូវលើចំនួនកូន និង ការពន្យារកំណើត, ហើយឱ្យមានលទ្ធភាពទទួលបាននូវព័ត៌មាន ការអប់រំ សេវា និង មធ្យោបាយ ដើម្បីធ្វើការសម្រេចចិត្តនេះ។ សម្តេចធិបតី សូមលើកទឹកចិត្តដល់គូស្វាមីភរិយា ដែលមានលទ្ធភាពខាងសេដ្ឋកិច្ច គួរមានកូនច្រើនលើសពីកម្រិត ជំនួស (២,១) ដើម្បីចៀសវាងនូវហានិភ័យនាកង្វះកម្លាំង នាពេលអនាគត។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តទៀតថា ក្រសួងផែនការមានតួនាទីសំខាន់, ជាសេនាធិការដ្ឋានរបស់រាជរដ្ឋាភិបាល […]

ព័ត៌មានជាតិ

កម្លាំងនគរបាលក្រុងប៉ោយប៉ែតដំបែក សំណុំរឿងឃាតកម្មចងដៃនិងស្លាប់សេករួចយកទៅដុត ឃាត់ខ្លួនជនសង្ស័យបានហើយ ឃាតកម្មនោះ ក្នុងភូមិអណ្ដូងថ្មមាស ក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានទទួលបណ្ដឹងពីឈ្មោះ ហុក ចិន្ដា ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដោយបានរាយការណ៍ថា៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៤៖០០នាទីទាបភ្លឺខ្លួន បានបាត់ប្អូនប្រុសម្នាក់ឈ្មោះ ហុក ដុល្លារ អាយុ១៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនម៉ាត ជាមួយនឹងម៉ូតូ១គ្រឿង ម៉ាកHONDA SCOOPY ពណ៌ក្រហម ផលិតឆ្នាំ២០២៣, ទូរស័ព្ទIPhone 11 មួយគ្រឿង, ខ្សែដៃផ្លាកទីន1ខ្សែ និងចិញ្ចៀនផ្លាកទីន១វង់ ដោយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៩និង០០នាទី ប្អូនប្រុសខ្លួនបានជិះម៉ូតូថាទៅដើរលេងនៅក្រៅ រហូតដល់ម៉ោង១២យប់ មិនឃើញចូលផ្ទះឪពុកខ្លួនក៏តេទៅថាឆាប់មកផ្ទះ ឈ្មោះ ហុក ដុល្លារ ក៏បានឆ្លើយថាតិចទៅដល់ហើយប៉ា លុះដល់ម៉ោង៤ទាបភ្លឺមិនឃើញមកផ្ទះក្រុមគ្រួសារតេទូរស័ព្ទក៏លែងចូល និងសួរមិត្តភក្ដិ និងកន្លែងធ្វើការរបស់ឈ្មោះ ហុក ដុល្លារ ក៏មិនមានអ្នកណាគេដឹង និងគ្មានដំណឹងរហូតមកដល់ឥឡូវ។ […]

ព័ត៌មានជាតិ

កិច្ចប្រជុំសាមញ្ញលេីកទី៥៨អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តរតនគិរី

នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤រដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៥៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តរតនគិរី ក្រោមអធិបតី ភាពឯកឧត្តម ណាប់ ប៊ុន ហេង ប្រធានប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាល ខេត្តរតនគិរី។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រី នាយក នាយករង រដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត ជាច្រើនរូបទៀតផងដែរ។ របៀបវារៈនៃកិច្ចប្រជុំរួមមាន៖ -ពិនិត្យពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុលើកទី៥៧របស់ ក្រុមប្រឹក្សាខេត្ត។ -ពិនិត្យពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា និង លើកទិសដៅការងារប្រចាំខែមេសា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត – ផ្សេងៗ  ៕

ព័ត៌មានជាតិ

គណៈប្រតិភូយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម ចូលជួបសំណេះសំណាល សួរសុខទុក្ខនិងជូនពរ អាវុធហត្ថរាជធានីភ្នំពេញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ!

នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង អមដោយមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ និងមេបញ្ជាការមូលដ្ឋានខណ្ឌទាំង១៤ បានធ្វើបដិសណ្ឋារកិច្ច គណៈប្រតិភូយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជន វៀតណាម ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់ណាម មេបញ្ជាការ បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម ជាប្រធានគណៈប្រតិភូ ដែលបានអញ្ជើញមកដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ បន្ទាប់ពីបានឧទ្ទេសនាម សួរសុខទុក្ខ និងជូនពរគ្នាទៅវិញទៅមករួចហើយ ភាគីទាំងពីរបានធ្វើការជូនអំណោយអនុសាវរីយ៍ឲ្យគ្នា ព្រមទាំងពិសារអាហារសាមគ្គីរួមគ្នា ប្រកបដោយបរិយាកាស សប្បាយរីករាយ ស្និទ្ធិស្នាលក្រៃលែង៕

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន យើងត្ររូវរួមគ្នាថែរក្សានូវប្រពៃណីដ៏ល្អផូរផង់ ដែលជាមរតដូនតា ស្របតាមពាក្យស្លោក វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន

អំណោយជាថវិកា និងស្បៀងអាហារមួយចំនួនរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់ជូន លោក ហ្វុយ សូ ប្រធានសមាគមចលនាវប្បធម៌ជាតិ ដើម្បីកុមារកំព្រា កុមារក្រីក្រ នាព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។ ថ្លែងក្នុងឱកាស សម្តេចកិត្តិសង្គហបណ្ឌិត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការ សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន បងប្អូន និងក្មួយរស់នៅក្នុងសមាគមចលនាវប្បធម៌ជាតិ ដើម្បីកុមារកំព្រា កុមារក្រីក្រ ប្រកប ដោយការគិតគូរអំពីសុខទុក្ខ និងសេចក្តីនឹករលឹក។ សម្តេចកិតិ្តសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសសើរដល់ លោក ហ្វុយ សូ ដែលបាន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ករណី ដឹកស…ពទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

ព្រះសីហនុ​៖​ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៨ និង ០០នាទីព្រឺក ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានទទួលព័ត៌មានថា មានបុរជនជាតិបរទេសម្នាក់បានស្លាប់មុនពេលដឹងមកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញបានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានចុះទៅដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធករណីខាងលើ ។ +អត្តសញ្ញណសព៖ – សពមានឈ្មោះ CAO YONG ភេទប្រុស អាយុ៣៦ឆ្នាំ   ជនជាតិចិន ស្នាក់នៅក្រុមហ៊ុន ឆាងវ័ន អគារលេខ៣បន្ទប់លេខ ២១០ ចំណុចតារាសាគរ ស្រុកបុទមសារគរ-ខេត្តកោះកុង ។ +អ្នកដឹកសពមកមានគ្នាចំនួន០៥នាក់ ៖ ១-ឈ្មោះ YANG LU ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរ ចុងភៅ ស្នាក់នៅចំណុចតារាសាគរ ស្រុកបុទមសារគរ-ខេត្តកោះកុង ។ ២-ឈ្មោះ WANG LI BIN ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរ អ្នកបើកបរ […]

ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ នៃព្រឹទ្ធសភា នីតិកាលទី៥

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសរើស ជាអនុប្រធានទី១ នៃព្រឹទ្ធសភា នីតិកាលទី៥ ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងភារកិច្ចថ្មី ជាអនុប្រធានទី១ នៃព្រឹទ្ធសភា នីតិកាលទី៥ យើងខ្ញុំទាំងអស់គ្នាមានក្តីសង្ឃឹម និងជាជឿជាក់ថា ឯកឧត្តម នឹងចូលរួមចំណែកដឹកនាំស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបាននូវស្នាដៃដ៏ត្រចះត្រចង់ថ្មីៗជាច្រើនថែមទៀត ក្នុងការចូលរួមដំណើរការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងសមិទ្ធផលសង្គមយ៉ាងច្រើន ដើម្បីជាឧត្តមប្រយោជន៍ចំពោះជាតិមាតុភូមិ និងប្រជាជន។ ក្នុងឱកាសដ៏មហោឡារិកនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លា ជូនចំពោះឯកឧត្តម និងលោកជំទាវ […]

ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ នៃព្រឹទ្ធសភា នីតិកាលទី៥

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះឯកឧត្តម អ៊ុច បូររិទ្ធ ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសរើស ជាអនុប្រធានទី២ នៃព្រឹទ្ធសភា នីតិកាលទី៥ ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងភារកិច្ចថ្មី ជាអនុប្រធានទី២ នៃព្រឹទ្ធសភា នីតិកាលទី៥ យើងខ្ញុំទាំងអស់គ្នាមានក្តីសង្ឃឹម និងជាជឿជាក់ថា ឯកឧត្តម នឹងចូលរួមចំណែកដឹកនាំស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបាននូវស្នាដៃដ៏ត្រចះត្រចង់ថ្មីៗជាច្រើនថែមទៀត ក្នុងការចូលរួមដំណើរការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងសមិទ្ធផលសង្គមយ៉ាងច្រើន ដើម្បីជាឧត្តមប្រយោជន៍ចំពោះជាតិមាតុភូមិ និងប្រជាជន។ ក្នុងឱកាសដ៏មហោឡារិកនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លា ជូនចំពោះឯកឧត្តម និងលោកជំទាវ […]