ព័ត៌មានជាតិ

សង្ស័យបើកបរក្នុងស្ថានភាពស្រវឹង យកចង្កូតមិនទាន់ ជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ និងបង្គោលប៉ាណូផ្សាយពាណិជ្ជ ចំណែករថយន្តក្រឡាប់អូសជាច្រើនម៉ែត្រ

ភ្នំពេញ÷ បុរសបរទេស២នាក់បានរងរបួស ក្រោយពីបើកបរសង្ស័យក្នុងស្ថានភាពស្រវឹង បួងចង្កូតមិនផុត បានជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ និងបង្គោលប៉ាណូផ្សាយពាណិជ្ជ បណ្តាលឲ្យរថយន្តក្រឡាប់ អូសជាច្រើនម៉ែត្រ។ ករណីនេះកើតឡើងនៅវេលាម៉ោង០១:៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវ២០០៤ ក្បែរCCC ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ.

ព័ត៌មានជាតិ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមសម្តែងការអបអរសាទរ និងគាំទ្រដ៏ស្មោះស្ម័គ្របំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ រដ្ឋសភា

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច សូមអបអរសាទរដោយស្មោះជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាល អាណត្តិទី៧។ ការទទួលបាននូវតួនាទីភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមជាទីបំផុត ដែល ឯកឧត្តមបណ្ឌិត ទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ តាមរយៈជោគជ័យនៃការបោះឆ្នោតជាតិជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កន្លងទៅថ្មីៗនេះ ហើយនេះជាសក្ខីភាពមួយ ឆ្លុះបង្ហាញអំពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ ដ៏មោះមុតរបស់ ឯកឧត្ដមបណ្ឌិត ដែលបានលះបង់អស់កម្លាំងកាយ និងប្រាជ្ញាស្មារតីមិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជូនប្រជាជន និងសង្គមជាតិ។ យើងខ្ញុំទាំងអស់គ្នា ជឿជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិថ្មី ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ ឯកឧត្តមបណ្ឌិត នឹងធ្វើឱ្យប្រទេសយើង បន្តទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនទៅមុខឥតឈប់ឈរលើគ្រប់វិស័យ ស្របទៅតាមមាគ៌ា និងមរតកនយោបាយដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា ពិសេស មាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត […]

ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស៊្រាង ចុះថ្លែងអំណរគុណក្រុមការងារគណបក្សប្រជាជនកម្ពុជា ទូទាំងសង្កាត់ព្រែកកំពឹស!

នៅព្រឹកថ្ងៃអាទិត្យ ទី០៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចុះជួបសំណេះសំណាលជាមួយលោក លោកស្រី ក្នុងជួរគណៈកម្មាធិការគណបក្សសង្កាត់ ប្រធាន អនុប្រធានសាខាបក្សភូមិ ក្រុមការងារយុវជន សកម្មជន ទូទាំងសង្កាត់ព្រែកកំពឹស និងសម្តែងការថ្លែងអំណរគុណ ចំពោះក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី០៧ កន្លងមក ដែលជាការរួមចំណែកជួយដល់គណបក្សប្រជាជនកម្ពុជា ទទួលបានលទ្ធផលឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ធានាបាននូវនិរន្តភាព សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍កាន់តែរីកចម្រើន ជូនកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តម រ័ត្ន ស៊្រាង ក៏បានផ្តល់ជូននូវថវិកា រួមជាមួយភេសជ្ជៈ ឧត្ថម្ភជូនដល់ក្រុមការងារសាខាគណបក្សភូមិទាំងអស់ ដើម្បីយកទៅរៀបចំពិធីជប់លៀងពិសារអាហារសាមគ្គីតាមសាលាបុណ្យភូមិនីមួយៗជាមួយប្រជាពលរដ្ឋតាមភូមិរាងខ្លួន ជាការអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់ របស់គណបក្សប្រជាជនកម្ពុជា ក្នុងនិតិកាលទី០៧នេះ៕

ព័ត៌មានជាតិ

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ចាប់តាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់និតិកាលទី៧ នៃរដ្ឋសភា

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ចាប់តាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់និតិកាលទី៧ នៃរដ្ឋសភា។ ថ្ងៃចន្ទ ៦ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣

ព័ត៌មានជាតិ

គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំកិច្ចប្រជុំរបស់ខ្លួន

នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះ នៅអគារខេមរានី គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំកិច្ចប្រជុំរបស់ខ្លួន។ កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ អនុប្រធាន និង សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ ដែលបានចូលរួមដោយផ្ទាល់ផង និងតាមប្រព័ន្ធនិម្មិតផង។ កិច្ចប្រជុំប្រជុំបានពិភាក្សាលើរបៀបវារៈមួយចំនួនលើការងារដឹកនាំស្ថាប័ន ព្រមទាំងពិនិត្យរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្ត “យុទ្ធនាការពលរដ្ឋល្អ” សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដោយបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការ សសយក រាជធានី-ខេត្ត ទាំង២៥ ដែលបានបញ្ជូនសមាជិក សមាជិកា របស់ខ្លួនចូលរួមសង្កេតការណ៍បោះឆ្នោតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។

ព័ត៌មានជាតិ

ឯកឧត្ដមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង អញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាល ប្រគល់មេដាយ និងលិខិតថ្លែងអំណរគុណ ជូនដល់សប្បុរសជន

នៅថ្ងៃសៅរ៍ ៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាល ប្រគល់មេដាយ និងលិខិតថ្លែងអំណរគុណ ជូនដល់សប្បុរសជន ដែលបានចូលរួមចំណែកកសាងសមិទ្ធិផលនានា ក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់រោទិ៍ ស្ថិតនៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិត តូច ប៉ូលីវ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជននានា ជាពិសេសធានាគារ ABA ដែលជានិច្ចកាលបានចូលរួមគាំទ្របន្តបន្ទាប់ ដូចជា ការកសាង និងជួសជុល ហេដ្ឋារចនាសម្ព័ន្ធរបស់វិទ្យាល័យ ហ៊ុន សែន កំពង់រោទិ៍ ដែលជាអំណោយរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានកសាងតាំងពីឆ្នាំ១៩៩៦ មាន២អាគារ ត្រូវបានជួសជុលកែលម្អឡើងវិញ លាបថ្នាំ ដាក់ទ្វារបង្អួចកញ្ចក់ថ្មី បំពាក់ក្តាខៀនថ្មី ជួសជុលសួនច្បារ ឧបត្តម្ភកំព្យូទ័រ ផ្តល់កូនឈើ […]

ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្ដផ្សព្វផ្សាយ និងអប់រំច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

(ព្រះសីហនុ)៖ លោកវរសេនីយ៍ឯក គីម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំគ្រូបង្គោល នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើបទបង្ហាញស្តីពី ច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការបើកបរ ក្នុងកម្មវិធីយុទ្ធនាការសុវត្ថិភាពឆ្នាំ២០២៣ ដល់សិស្សសាលាអនុវិទ្យាល័យសម្តេចឪ។ ពិធីនេះបានរៀបចំឡើងនៅក្នុងសាលប្រជុំសាលា ស្ថិតនៅភូមិ០១ សង្កាត់០៣ ខេត្តព្រះសីហនុ។ ការធ្វើបទបង្ហាញស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដោយមានការសហការចូលរួមពី មន្ត្រីមកពីមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ មន្ត្រីជំនាញមកពីការិយាល័យប្រឆាំងគ្រឿងញៀន លោកនាយកសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ចំនួន២៥០នាក់ ស្រី៩៥នាក់។ លោកវរសេនីយ៍ឯក គីម សុង បានឲ្យដឹងថា ការធ្វើបទបង្ហាញស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការបើកបរធ្វើឡើង ដើម្បីបញ្ជ្រាប់ដល់សិស្សានុសិស្សឲ្យយល់កាន់តែច្បាស់ពីហានិភ័យ ផលប៉ះពាល់ នៃគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយសារតែការបើកបរខ្វះការប្រុងប្រយ័ត្ន ខ្វះការអធ្យាស្រ័យឲ្យគ្នាទៅវិញ ទៅមក ខ្វះការយល់ដឹងពីការប្រើប្រាស់ឲ្យបានត្រឹមនៃកន្លងផ្លូវ ស្លាកសញ្ញាចរាចរតាមដងផ្លូវ ភ្លើងស្តុប។ លោកបានបន្តថា បទបង្ហាញនេះ ធ្វើឲ្យសិស្សនុសិស្សយល់កាន់តែច្បាស់ពីហានិភ័យ ផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ និងដឹងពីរបៀបប្រើប្រាស់ផ្លូវប្រកបដោយសុវត្ថិភាព ទាំងអ្នកបើកបរ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ស្រាវជ្រាវបង្រ្កាបចាប់ខ្លួនជនជាតិចិនតៃវ៉ាន់៣នាក់ និងរឹបអូសគ្រឿងញៀន ជិត៥គីឡូក្រាម

ភំ្នពេញ ៖ ស្រាវជ្រាវ និងចាប់ខ្លួនមុខសញ្ញារក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនចំនួន៣នាក់ និងដកហូតវត្ថុតាងគ្រឿងញៀនជិត៥គីឡូក្រាម។ ឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងនេះ ធ្វើឡើងកាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០១និង២៥នាទី ដោយមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលដឹកនាំលោកឧត្តមសេនីយ៍ត្រី ពុធ ស៊ុនរស្មី នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកវរសេនីយ៍ឯក គង់ សីវឌ្ឍនា នាយការិយាល័យ(ក១) នៃមន្ទីប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្រ្កាបនិងចាប់ខ្លួនមុខសញ្ញានិងដកហូតវត្ថុតាងម្សៅហ្មត់ពណ៌សមួយចំនួន នៅចំណុចជិតផ្សាររាត្រី សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ជនសង្ស័យរួមមាន ៖ ១/ ឈ្មោះ ចេន ហុងយេន (Chen Hong Yen) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ ២/ ឈ្មោះ ចេន កៃស៊ាន ( Chen Kai Xang) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ ៣/ ឈ្មោះ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំអង្គប្រជុំផ្សព្វផ្សាយរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថខែកក្កដា

ភ្នំពេញ៖ ដោយបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃសុក្រ ៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំអគារសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំអង្គប្រជុំផ្សព្វផ្សាយរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថខែកក្កដា និងទិសដៅការងារកងរាជអាវុធហត្ថខែសីហា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីនាយទាហាននៃកងរាជអាវុធហត្ថ នៅតាមបណ្ដាបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្តទាំង២៥ វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសតាមរយៈ Video Conference មានចំនួនប្រមាណជាង៥០០នាក់។

ព័ត៌មានជាតិ

រថយន្ដ​ឡង់គ្រីស័រ​ រ៉េចង្កូត​បុក​ឡេីង​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូង​ផ្លូវ ហេីយ​ត្រូវ​រថយន្ដ​ធុន​ធំ​បុកថែមមួយតង់ទៀត

ភ្នំពេញ÷ បុរសម្នាក់បេីក​រថយន្ដ​ឡង់គ្រីស័រ​សេរី​ ទំនើប​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2BR-7793 បេីក​រ៉េ​ចង្កូត​បុក​ឡេីង​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូង​ផ្លូវ​ហោះទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​រួច​ខ្ទៀត​រថយន្ដទៅ​ផ្លូវ​ម្ខាង​ទៀត​ ហេីយ​ត្រូវ​រថយន្ដ​ធុន​ធំ​ដឹក​អុសមួយ​គ្រឿង​ពាក់ស្លាកលេខ​ កំពង់​ធំ​ 3A-2887​ បុក​រថយន្ដបន្ថែម​ទៀត​រួច​រ៉េ​ចង្កូត​ជ្រុល​ទៅ​បុក​ដេីមឈេី​មួយដេីម​និង​របង់​ឃ្លាំង​មួយ​កន្លែង​បណ្ដាលឲ្យ​តៃកុង​រថយន្ដ​ធុន​ធំ​កៀប​ជាប់​ក្នុង​កាប៊ីន​ ។ ហេតុការណ៍​នេះស្ថិត​តាម​បណ្ដោយ​មហាវិថី​ឈ្នះ​ឈ្នះ(ទំនប់​កប់​ស្រូវ)​ សង្កាត់​សំរោង​ក្រោម​​​​​​ ខណ្ឌ​ពោធិ៍​សែនជ័យ​​​​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​២:២០នាទី​​ រំលង​អាធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​០៤ ខែសីហា​​ ឆ្នាំ​២០២៣។ ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​​នគរបាល​រាជធានី​ភ្នំពេញ​​ ចុះ​មក​វាស់​វែង​យករថយន្ដទៅ​រក្សា​ទុក​រង់​ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។