ព័ត៌មានជាតិ

«ស្នាក់ការឧទ្យានុរក្ស ផ្ទះស្នាក់កេសរកូល និងហេដ្ឋារចនាសម្ពន្ធ័នានា នៅឧទ្យានជាតិព្រះជ័យវរ្មន័ភ្នំគូលែន ជាការទ្រទ្រង់ គោលនយោបាយនាំចេញនៅនឹងកន្លែង សេដ្ឋកិច្ចគ្រួសារ និងទេសចរណ៍ផ្សារភ្ជាប់ទឹកដី»

នេះជាការលើកឡើង របស់ឯកឧត្តម សាយ សំអាល់​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសដាក់សម្ពោធអោយប្រើប្រាស់ ស្នាក់ការឧទ្យានរក្ស និង ផ្ទះស្នាក់កេសរកូល នៅឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ការរៀបចំឧទ្យានជាតិឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ពាក់ព័ន្ធ ដូចជាស្នាក់ការឧទ្យានុរក្ស ផ្ទះស្នាក់មជ្ឈមណ្ឌលកេសរកូល ផ្លូវ ទឹកស្អាត និងបង្គន់អនាម័យ ផ្សារសហគមន៍ ដើម្បីបង្កើនប្រសិទ្ធិភាពនៃការគ្រប់គ្រង កិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ លើកកម្ពស់ការសិក្សាស្រាវជ្រាវ ការថែរក្សា និងអភិរក្សធនធានពិន្ធុ ការបម្រើឱ្យទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី និងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងការលើកកម្ពស់សុខមាលភាព និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីឧទ្យានុរក្សក្នុងនាមជាឆ្មាំការពារព្រៃ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ទីតាំងសាងសង់ ទីស្នាក់ការនេះ គឺជាចំណុចកណ្តាល ដែលអាចផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរវាងស្រុកស្វាយលើ ស្រុកបន្ទាយស្រី និងទីរួមខេត្តសៀមរាប ជាពិសេស ដើម្បីសម្រួលដល់ការងារត្រួតពិនិត្យអ្នកធ្វើដំណើរឡើងចុះឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដែលមានផ្ទៃដីទំហំ ៣៧.៣៧៣ហិកតា ជាតំបន់អាទិភាពមួយនៃតំបន់អេកូឡូស៊ីព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង ស្ថិតនៅរយៈកម្ពស់មធ្យមនិងទទួលរងអាកាសធាតុមូសុង […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យពីរនាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកក្រគរ ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីទទួលផលចោរកម្ម

ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៦ និង០០នាទី កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីទទួលផលចោរកម្ម ស្ថិតនៅចំណុចផ្ទះទទួលផលចោរកម្ម ក្នុងភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ តាមការបំភ្លឺរបស់ឈ្មោះ សឿង គឹមស៊ុន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅក្នុងភូមិទី២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានមុខរបរជាបុគ្គលិក ក្រុមហ៊ុនវីរ: ប៊ុនថាំ ដែលជាជនរងគ្រោះ បានឲ្យដឹងថា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោងប្រហែល១០ និង ០០នាទីព្រឹក នៅចំណុចមុខសាលា សកលវិទ្យាល័យន័រតុន ស្ថិតក្នុងភូមិទី២ សង្កាត់ជ្រោយចង្វារ ខណ្ខជ្រោយចង្វារ រាជធានីភ្នំពេញ ជនរងគ្រោះ ឈ្មោះ សឿង គឹមស៊ុន បានដាក់ម៉ូតូរបស់ខ្លួននៅមុខសកលវិទ្យាល័យ ហើយយកអីវ៉ាន់អោយអតិថិជន លុះត្រឡប់មកវិញស្រាប់តែបាត់ម៉ូតូ។ ជនរងគ្រោះ បានបន្តទៀតថា ដោយខ្លួនបានដាក់ប្រព័ន្ធGPS ក្នុងម៉ូតូហើយបានតាមសញ្ញាGPS រហូតមកដល់ […]

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៃសាលាបឋមសិក្សាបាយដំរាំ ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង

នារសៀលថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ២ខ្នង មាន១១បន្ទប់ និងសមិទ្ធផលនានា នៃសាលាបឋមសិក្សាបាយដំរាំ ស្ថិតនៅភូមិតាស៊ង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។ លោក ស្រេង សុខា អភិបាល នៃគណៈអភិបាលស្រុកបាណន់ បានធ្វើសេចក្ដីរាយការណ៍គោរពជូនសម្ដេចក្រឡាហោម និងអង្គពិធីជ្រាបថា សមិទ្ធផលដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ បានចំណាយថវិកាចំនួន១១១,០០០ដុល្លារអាមេរិក ដែលថវិកានេះ បានមកពីការចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ មានឯកឧត្តម សន្តិបណ្ឌិត សុខ ផល ជាប្រធានក្រុមការងារ ព្រមទាំងមានការចូលរួមពីសប្បុរសជននានា។ នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ និងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវធនធានជាច្រើន និងលះបង់ទាំងកម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមអភិវឌ្ឍវិស័យអប់រំ និងវិស័យផ្សេងៗជាច្រើនទៀត ដើម្បីរួមចំណែកអភិវឌ្ឍមូលដ្ឋាន ស្រុកបាណន់។ ទន្ទឹមនេះដែរ សម្ដេចក្រឡាហោម […]

ព័ត៌មានជាតិ

សូមបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរផ្លូវជាតិ (លេខ ៧៦.A)ពីខេត្តមណ្ឌលគិរី ទៅទីក្រុងភ្នំពេញ ឬពីទីក្រុងភ្នំពេញ ទៅ ខេត្តមណ្ឌលគិរី សូមបើកបរផ្លូវវៀង

សេចក្តីជូនដំណឹងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី កាលពីល្ងាចថ្ងៃ០១. ០៨. ២០២៣ សូមបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរផ្លូវជាតិ (លេខ ៧៦.A)ពីខេត្តមណ្ឌលគិរី ទៅទីក្រុងភ្នំពេញ ឬពីទីក្រុងភ្នំពេញ ទៅ ខេត្តមណ្ឌលគិរី សូមបើកបរផ្លូវវៀង ទៅតាមខេត្តក្រចេះ និងខេត្តរតនៈគិរី វិញ ដោយសារនៅចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង សង្កាត់សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយផ្លូវនៅចំណុចនេះបានបាក់ស្រុតចុះ ប្រវែងបណ្ដោយ ប្រមាណជាជាង១០ម៉ែត្រ ដូច្នេះសូមពុកម៉ែបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវនេះ សូមផ្អាកការធ្វើដំណើរជាបណ្ដោះអាសន្ន ។

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញត្រួតពិនិត្យចុងក្រោយគោលដៅការពារសន្តិសុខ

ភ្នំពញ៖ ដោយបានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យចុងក្រោយគោលដៅការពារសន្តិសុខសម្រាប់កិច្ចប្រជុំនាយទាហានសេនាធិការជាន់ខ្ពស់ លើកទី៧ Senior Staff Tallk(SST 7)រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពភូមិន្ទថៃ នៅសណ្ឋាគារ SUN & MOON, Reverside Hotel ហើយដែលកិច្ចប្រជុំនេះនឹងចាប់ផ្ដើមដំណើរការពីថ្ងៃទី០២-០៥ ខែសីហា ឆ្នាំ២០២៣។

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយ អតីតលោកគ្រូអ្នកគ្រូ និងអតីតមិត្តភក្តិសិស្សសាលាបាក់ទូកមួយក្រុម បានចូលរួមពិធីបុណ្យសព អតីតអ្នកគ្រូអក្សរសាស្ត្រខ្មែរ ជើងចាស់០១រូប!

អ្នកគ្រូ មាស មូលី ជាអតីតគ្រូបង្រៀនអក្សរសាស្ត្រខ្មែរនៅសាលាបាក់ទូកក្នុងទសវត្សឆ្នាំ១៩៨០ បានទទួលមរណៈភាព កាលពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ក្នុងជន្មាយុ៨៣ឆ្នាំ ដោយជរាពាធ និងបានប្រារព្ធធ្វើបុណ្យនៅគេហដ្ឋានស្ថិតនៅក្នុងបុរីអ័រគីដេ ផ្លូវ២០០៤ ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយពេលបានទទួលដំណឹងដ៏សោកសៅនេះ ក្រុមអតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូកមួយក្រុម មានទាំងឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយ អតីតលោកគ្រូអ្នកគ្រូ បានរួមគ្នាចូលរួមជាថវិកាផ្ទាល់ខ្លួន សរុបបានចំនួន ១០លានរៀល ប្រគល់ជូនដល់គ្រួសារសព អ្នកគ្រូ មាស មូលី និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ព្រមទាំងឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកគ្រូ ឲ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ អតីតសិស្សសាលាបាក់ទូកជំនាន់ទសវត្សឆ្នាំ១៩៨០ខាងលើ គឺតែងតែសាមគ្គីជួយគ្នា ជាប់ជាប្រចាំមកជាច្រើនឆ្នាំហើយ គឺជួយដល់មិត្តដែលជួបការលំបាកហើយខ្វះលទ្ធភាព ជួយដល់អតីតលោកគ្រូអ្នកគ្រូគ្រប់គ្នាដែលលោកកំពុងនៅមានព្រះជន្ម ស្របតាមពាក្យស្លោកធ្វើបុណ្យទាន់ខែភ្លឺ និងស្របតាមពាក្យស្លោករបស់ក្រុមដែលបានបង្កើតឡើងថា “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក”

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ

នាព្រឹកថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានរដ្ឋបាល, អគ្គនាយកដ្ឋានពន្ធនាគារ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ដែលពិធីនេះរៀបចំធ្វើឡើងនៅទីស្ដីក្រសួងមហាផ្ទៃ។ នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានធ្វើការណែនាំដល់អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវជ្រើសរើសពណ៌ឯកសណ្ឋាន របស់មន្ដ្រីពន្ធគារក្រសួងមហាផ្ទៃ ឱ្យបានសមស្រប មុនចេញនូវអនុក្រឹត្យជាផ្លូវការ។ ជាងនេះទៅទៀត សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណចំពោះ អគ្គនាយកដ្ឋានពន្ធនាគារ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានធ្វើការសិក្សានូវសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ។ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីដំណើរការ នៃការត្រួតពិនិត្យ និងរៀបចំអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ ជូនគណៈអធិបតី និងអង្គពិធីទាំងមូលថា […]

ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារអបអរសាទរ ក្នុងឱកាសកម្ពុជាទទួលជ័យជម្នះជាប់ឆ្នោត ជាម្ចាស់ផ្ទះរៀបចំសន្និបាត សមាគមកាយប្ញទ្ធិនារីពិភពលោក លើកទី៣៩ ឆ្នាំ២០២៦

ភ្នំពេញ ៖ ជនដៃដល់ ៣នាក់ ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនបន្ទាប់ពីបានប្រើអំពើ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើអោយខូចខាតដោយចេតនា ប្រឆាំងនិងអ្នករាជការសាធារណ:(វាយកញ្ចក់រថយន្តសមត្ថកិច្ចបណ្តាលអោយបែក) កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣ នៅចំណុចតារាងបាលទាត់ខេមរា ផ្លូវលេខ៩៩R ក្រុមទី៨ ភូមិទួលសងែ្ក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។ ជនរងគ្រោះឈ្មោះ ជា ថារាជ ភេទប្រុស អាយុ២២ឆាំ្នមុខរបរ ដឹកអនឡាញ មានទីលំនៅផ្ទះជួល ភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកជនដៃដល់ ឈ្មោះ ថា ឡុងហាក់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបនៅផ្ទះ មានទីលំនៅផ្ទះគ្មានលេខ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ (គា្មនសារធាតុញៀន) ។ ជនដៃដល់២នាក់នេះ គឺប្រឆាំងសមត្ថកិច្ច វាយកញ្ចក់រថយន្ត និងវាយសមត្ថកិច្ចរបួស ដោយមានចេតនាចងវាយរំដោះជនសង្ស័យពីរសមត្ថកិច្ចក្នុងពេលប្រតិបត្តិការនេះ ៖ ២-ជនសង្ស័យឈ្មោះ សេង គ្រីហេង […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ខ្យល់កន្ត្រាក់ នៅក្នុងភូមិអូរជ្រៅ និងភូមិស្រែ ស្ថិតក្នុងឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន៨ខ្នង

ខេត្តព្រះសីហនុ ៖ យោងតាមរបាយការណ៍ស្ដីពីករណីមានខ្យល់កន្ត្រាក់ដែលបានកើតឡើងកាលពី ថ្ងៃទី៣១ កក្កដា ឆ្នាំ២០២៣ នៅក្នុងភូមិអូរជ្រៅ និងភូមិស្រែ ស្ថិតក្នុងឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន៨ខ្នង ក្នុងនោះរលំផ្ទះ១ខ្នង និងរបើកដំបូល៧ខ្នង ។ នៅភូមិអូរជ្រៅ ប៉ះពាល់ផ្ទះចំនួន៦ខ្នង រលំផ្ទះ១ខ្នង របើកដំបូលចំនួន៥ខ្នង ។ ក្នុងនោះដែរ ផ្ទះរលំ១ខ្នង មានម្ចាស់ឈ្មោះ លី ហ៊ីម សង់អំពីឈើប្រក់ស៊ីប្រូ កល់ជើងតាង ទទឹង៦ម៉ែត្រ បណ្តោយ១២ម៉ែត្រ និងខូចខាតឡាន២គ្រឿង ហ្វីប្រូអស់ចំនួន៥០សន្លឹក ស័ង្កសីចំនួន៣៨សន្លឹក ។ នៅភូមិស្រែក្នុង ប៉ះពាល់ផ្ទះចំនួន២ខ្នងផ្ទះ របើកដំបូល ស៊ីប្រូ២៥សន្លឹក ។ នាវេលាថ្ងៃត្រង់ថ្ងៃនេះដែរ លោកអ៊ី ធារិន្ទ អភិបាលស្រុកព្រៃនប់ បានដឹកនាំមន្ត្រីចុះពិនិត្យនិងផ្តល់ជំនួយជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំអូរជ្រៅ ៕

ព័ត៌មានជាតិ

វគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មី សម្រាប់កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដោយចាប់អនុវត្តពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ

ខេត្តកណ្តាល៖ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាលបានបញ្ជាក់ថា កម្មវិធីឧបត្ថម្ភ​សាច់ប្រាក់ជូន​ស្រ្តីមានផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២ឆ្នាំ ជាកម្មវិធីជំនួយ​សង្គមមួយ ក្នុងចំណោមកម្មវិធីជំនួយសង្គមជាច្រើនផ្សេងទៀត ដែលបាននឹងកំពុងអនវុត្តដោយមូលនិធិជាតិ​ជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សំដៅធានាបាន​នូវតម្លាភាព សង្គមគណនេយ្យភាព និងប្រសិទ្ធភាព ក្នុងការជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋទទួលផល ឱ្យជ្រើសយកសេវាសុខភាព នៅតាមមូលដ្ឋានសុខា​ភិបាល​សាធារណៈ។ លោកជំទាវបានបញ្ចាក់ដូច្នេះ នៅក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មី សម្រាប់កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយមានការអញ្ចើញចូលរួមពីលោកជំទាវ នូន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុកនិងមន្ត្រីពាក់ព័ន្ធប្រមាណ ៤០០នាក់។ លោកជំទាវ ហ៊ុន កុសនី បានមានប្រសាសន៍ថា ថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញសេចក្តីប្រកាស លេខ០៣ ប្រក.ព ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ស្ដីពីការបង្កើនកម្រិតប្រាក់ឧបត្ថម្ភ ជូនកម្មករនិយោជិតជាស្ត្រី មន្ត្រីរាជការជាស្ត្រី និងស្ត្រីនៃគ្រួសារមានបណ្ណសមធម៌ ក្នុងអំឡុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ២ឆាំ្ន ដែលការដំឡើងកម្រិតនេះ […]