ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បុរសចិត្តខ្លាំងខឹងព្រោះប្រចណ្ឌប្រពន្ធ បាញ់អស់០៣គ្រាប់ រត់បានមួយយប់ ត្រូវអាវុធហត្ថភ្នំពេញចាប់ខ្លួនបាន!

បុរសម្នាក់បានឆែកឆាតប្រពន្ធមើលឃើញមានសារឆ្លងឆ្លើយគ្នាជាមួយបុរសផ្សេងដែលជាកូនចៅធ្វើការជាមួយគ្នា ក៏កើតចិត្តខឹង បានទៅរកបុរសផ្សេងនោះដល់ផ្ទះ រួចដកកាំភ្លើងបាញ់ចូលផ្ទះជនរងគ្រោះ អស់០៣គ្រាប់ តែមិនបណ្តាលឲ្យមានអ្នកណាត្រូវរបួសទេ ហើយជនដៃដល់ ក៏បានបើករថយន្តគេចខ្លួនទៅបាត់ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ មនុស្សម្នាជុំវិញកន្លែងកើតហេតុ កាលពីវេលាម៉ោង០៨និង៤០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចផ្លូវបេតុងស្ថិតនៅក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយពេលកើតហេតុប្រមាណជាង១០ម៉ោង ជនដៃដល់ដែលបានបាញ់ប្រហារនោះ ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួននៅចំណុចផ្ទះសំណាក់បៃតង ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញតែម្តង។ ជនដៃដល់មានឈ្មោះថា វង្ស ប៊ុនហាក់ អាយុ៤៣ឆ្នាំ មុខរបរអ្នកបង្កើតវីដេអូក្នុង You Tube កំពុងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕

ព័ត៌មានជាតិ

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ!

នាព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខលោកអនុសេនីយ៍ត្រី លឹម តុលា ជំនួយការ ការិយាល័យសង្រោ្គះគ្រោះមហន្តរាយ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានជំងឺបញ្ហាប្រព័ន្ធប្រសាទកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (ហៅពេទ្យលោកសង្ឃ) ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីក្រុមគ្រូពេទ្យ និងការអនុគ្រោះពីលោកប្រធានមន្ទីរពេទ្យ ព្យាបាលដោយមិនគិតប្រាក់ផងដែរ។ ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកថវិកាចំនួន ៤លាន រៀល, ទឹកសុទ្ធ ៥កេស, មី ៤កេស, ផ្លែឈើ ១កន្រ្តក ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ៕

ព័ត៌មានជាតិ

លោក អន សុធារិទ្ធ ដឹកនាំកិច្ចប្រជុំរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការងារបរិស្ថាន និងសង្គម

កោះកុង÷ លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការងារបរិស្ថាន និងសង្គម ដែលគាំទ្រដោយ គណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គម នៃក្រសួងបរិស្ថាន។ កិច្ចប្រជុំនេះមានការចូលរួមពីលោកប្រធានមន្ទីរបរិស្ថាន ប្រធានការិយាល័យជំនាញ និងក្រុមការងារនៃរដ្ឋបាលខេត្ត ដើម្បីពិភាក្សាគ្នា កំណត់អំពីគម្រោងអាទិភាព និងសកម្មភាពសំខាន់ៗ ពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន និងសង្គម ដើម្បីដាក់ស្នើសូមគម្រោងពីក្រសួងបរិស្ថាន។ តាមរយៈកិច្ចប្រជុំក្រុមការងារក៏បានសម្រេចជ្រើសរើសគម្រោងពាក់ព័ន្ធនឹងការរៀបចំយន្តការគ្រប់គ្រងនានា និងការពង្រឹងសមត្ថភាពដល់រដ្ឋបាលឃុំ សង្កាត់ លើដំណើរការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធភាព។ នៅសាលប្រជុំ (ក) សាលាខេត្ត៕

ព័ត៌មានជាតិ

មន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជា​ស្រុក​ទឹក​ផុស​ បាន​ចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូន ដល់គ្រួសារដែលមានជីវភាព ខ្វះខាត

កំពង់ឆ្នាំង÷ នៅព្រឹក​​ថ្ងៃ​ទី២៩​ ខែកក្ដដា​ឆ្នាំ២០២៣ លោក​ ប្រាក់​ សោភ័ណ្ឌ​ នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់​ រួម​ដំណើរ​ដោយ​ លោកស្រី​ ជឹម​ ចោត​មន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជា​ស្រុក​ទឹក​ផុស​ បាន​ចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូន ដល់គ្រួសារដែលមានជីវភាព ខ្វះខាត ១គ្រួសារ​ និងស្រ្ដីកូនភ្លោះ​មាន​ជីវភាព​ខ្វះខាត​ ១គ្រួសារ នៅក្នុង ភូមិ វាលស្បូវ​ ឃុំតាំងក្រសាំង​ ស្រុក​ទឹកផុស​​ ខេត្តកំពង់​ឆ្នាំង​។ ក្នុងឱកាសនោះ លោក​ ប្រាក់​ សោភ័ណ្ឌ​ នាយក​ប្រតិបត្តិ​សាខា​ បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ស៊ុន​ សុវណ្ណារិទ្ធិ​ ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត​កំពង់​ឆ្នាំង​ និង​ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ លោកបានផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពអោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ សម្អាតបរិស្ថានជុំវិញផ្ទះ និងក្នុងផ្ទះបានល្អ។ អំណោយទទួលបានក្នុង១គ្រួសាររួមមាន÷ អង្ករ ២៥គីឡូ មី១កេស ត្រីខ […]

ព័ត៌មានជាតិ

បុរសម្នាក់បេីករថយន្ត​មិនប្រយត្ន័ រេចង្កូតបុកថ្មពុះចែកទ្រូងផ្លូវ​នៅគល់ស្ពានអាកាសតិចណូ​ បណ្ដាលអោយរថយន្តរងការខូចខាត​

ភ្នំពេញ÷ បុរសម្នាក់បេីករថយន្ត​ព្រូស​ ពាក់ស្លាកលេខភ្នំពេញ​ 2BA-3550 បុកថ្មពុះចែកទ្រូងផ្លូវ​នៅគល់ស្ពានអាកាសតិចណូ​ បណ្ដាលអោយរថយន្តរងការខូចខាត​ តែមិនមានអ្នករងរបួសនោះទេ​ ។ ហេតុការណ៍​ស្ថិត​ក្នុងសង្កាត់​ទឹកល្អក់​ទី១​ ខណ្ឌ​ទួលគោក​​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​៩:៣៥នាទីយប់​ ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០២៣ ។ ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ​។

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សម្តែងនូវមនោសញ្ចេតនាសោកសង្រេង ចំពោះ អ្នកធ្លាប់រួមការងារសម័យរដ្ឋកម្ពុជា ដែលបានទទួលមរណៈភាព!

នារសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមរំលែកទុក្ខនិងគោរពវិញ្ញាណក្ខន្ធសព លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត ជាអតីតអ្នកធ្លាប់រួមការងារនាសម័យរដ្ឋកម្ពុជា ដែលបានទទួលមរណៈភាព ក្នុងជន្មា៦៩ឆ្នាំ ដោយរោគាពាធ ក្នុងភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។ លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត កាលនៅមានជីវិត ពុំមែនជាអ្នកធ្វើការក្នុងអង្គភាពជាមួយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង នោះទេ តែធ្លាប់បានរួមការងារនៅក្នុងគណៈកម្មការបើកច្រកព្រំដែន កម្ពុជា-ថៃ ប៉ោយប៉ែត ជាមួយគ្នា នាសម័យរដ្ឋកម្ពុជា។ ពេលបានដឹងថាលោក ម៉ែន មករ៉ុន ហៅ វណ្ណ សុផាត ជួបការលំបាកដោយសារជំងឺប្រចាំកាយជាច្រើនមុខដើរពុំរួចសម្រាកនៅលើគ្រែ ហើយប្រពន្ធដែលកំពុងមើលថែទាំគាត់ ក៏ងងឹតភ្នែក និងមានកូនស្រីម្នាក់ជាស្ត្រីមេម៉ាយ ប្រកបរបរស៊ីឈ្នួលលាងចានតាមហាង និងបោកខោអាវ អោយអ្នកជិតខាង […]

ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រាបើករថយន្តបុកប៉ះម៉ូតូមិនឈប់ ព្យាយាមបើករត់ទៅបុករថយន្តមួយគ្រឿងទៀត ពេញទំហឹងបណ្ដាលឲ្យរងការខូចខាតរៀងខ្លួនយ៉ាងដំណំ

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាខ្លាំងបើករថយន្តព្រូសមួយគ្រឿងបុកប៉ះជាមួយម៉ូតូមួយគ្រឿងមិនឈប់ទទួលខុសត្រូវ ព្យាយាមបើករត់ទៅបុករថយន្តហុីយ៉ាន់ដាយមួយគ្រឿងទៀតបើកបរបញ្ច្រាសទិសដៅគ្នា ពេញទំហឹងបណ្ដាលឲ្យរងការខូចខាតរៀងខ្លួនយ៉ាងដំណំ សំណាងល្អមិនមានអ្នកណារងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង ១០ នាទីយប់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវ ៥៩២ កែងនិងផ្លូវ ៣០៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយរថយន្ត ព្រូស មួយគ្រឿងពណ៌ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ2 BH-1453បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង បានបុកប៉ះជាមួយម៉ូតូមួយគ្រឿងនៅម្ដុំផ្សារ 7 មករា ហើយរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវទេ បានព្យាយាមបើករត់តាមបណ្ដោយផ្លូវ ៥៩២ ទៅដៅពីកើតទៅលិច ក្នុងល្បឿនលឿនដូចហោះ លុះមកដល់ត្រង់ចំណុចកើតហេតុ កែងនឹងផ្លូវ៣០៧ ក៍រេង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករថយន្តហីយ៉ាន់ដាយមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AO-7698បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរបញ្ច្រាសទៅដើរគ្នាពីលិចទៅកើតបញ្ឆិតផ្នែកខាងមុខខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតរៀងខ្លួនយ៉ាងដំណំ បន្ទាប់មកអ្នកបើកបររថយន្តព្រូសបានចេញពីរថយន្តដើរទ្រេតទ្រោតក្នុងស្ថានភាពស្រវឹងស្រាខ្លាំង។ ចំណែកភាគីម៉ូតូ ឃើញខូចខាតតិចតួចបានបន្តដំណើរទៅមុខទៀតបាត់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងមានតំណាងភាគីទាំងសងខាងបានមកដល់កន្លែងកើតហេតុ បន្ទាប់មកសមត្ថកិច្ចបានឲ្យតំណាងភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ក្រោយមកភាគីទាំងសងខាងបានព្រមព្រៀងគ្នា ដោយភាគីខាងរថយន្តព្រូស បានចេញសំណងថ្លៃជួសជុលទៅឲ្យភាគីរថយន្តហ៊ីយ៉ាន់ដាយដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕

ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់លួចម៉ូតូ១គ្រឿង នៅ ស្រុកអង្គរជ័យ ខេត្តកំពត

ក្រោយទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ឯក ហ៊ន ប៊ុនស៊ីដេត បានដឹកនាំកម្លាំងអត្តរាគមន៍និងកម្លាំងក្រោមឱវាទស្រុកអង្គរជ័យព្រមទាំងកម្លាំងប៉ុស្តិ៌រដ្ឋបាល ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ នៅឃុំចំប៉ី ព្រំប្រទល់ស្រុកត្រាំកក់ ខេត្តតាកែវ ដោយជនសង្ស័យធ្វើការកាច់ស្លាកលេខចោលនៅឃុំសំឡាញ។ – ជនសង្ស័យទី១ ឈ្មោះសាយ សំណាងភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅភូមិគោកព្រិច ឃុំគោកព្រិច ស្រុកគិរីវង្ស ខេត្តកែវ។ – ជនសង្ស័យទី ២ ឈ្មោះ ថូង ឆ្លើម (ហៅចឺម) ភេទប្រុស អាយុ ២៧ ឆ្នាំមានទីលំនៅភូមិគោកព្រិច ឃុំគោកព្រិច ស្រុកគិរីវង្ស ខេត្តតាកែវ។ -ជនរងគ្រោះ ឈ្មោះស៊ន សុផល ភេទស្រីអាយុ ៣២ ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅ ភូមិត្រពាំងរាំង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ -ម៉ូតូដែលបាត់ម៉ាកសង់C125ពណ៌ខ្មៅស៊េរីឆ្នាំ 2015 ស្លាកលេខខេត្ត កំពត 1I 0926 ។ […]

ព័ត៌មានជាតិ

ឯកឧត្តម អ៊ាង សុផល្លែត ប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន និងគាំទ្រ​ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ៖ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន សូមប្រកាសគាំទ្រទាំងស្រុងនូវសារនយោបាយពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការរៀបចំឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ហើយទន្ទឹមនឹងនេះ សូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ។ តាមរយៈសារនយោបាយពិសេសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខ។ យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រទាំងស្រុងចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន និងសូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់កាន់តួនាទីជានាយករដ្ឋមន្រ្តីថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ, ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចំរើន […]

ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន​ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា

(ភ្នំពេញ)៖ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមប្រកាសគាំទ្រទាំងស្រុងនូវសារនយោបាយពិសេស របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការរៀបចំឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ហើយទន្ទឹមនឹងនេះ សូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ។ តាមរយៈសារនយោបាយពិសេសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខ។ យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រទាំងស្រុងចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន និងសូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់កាន់តួនាទីជានាយករដ្ឋមន្រ្តីថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ, ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចំរើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ […]