ព័ត៌មានជាតិ

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន៤១វត្ត ក្នុងខេត្តព្រះសីហនុ

ព្រះសីហនុ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន៤១វត្ត ក្នុងខេត្តព្រះសីហនុ នាបរិវេណមជ្ឈមណ្ឌលវិបស្សនាធុរៈ គិរីនាគវ័ន ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថៃ្ងព្រហស្បតិ៍ ១០កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត អាជ្ញាធរខេត្ត និងមន្រ្តីរាជការក្នុងខេត្តយ៉ាងច្រើនកុះករ ។ សូមជម្រាបថា ៖ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមាន សារៈសំខាន់ ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេរ បានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួន តាមពុទ្ធឱវាទ រយៈពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ។ ការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះ ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ […]

ព័ត៌មានជាតិ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៣ និងលើកទិសដៅការងារអនុវត្តខែបន្ត របស់មន្ទីរខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១០កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ នៅមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៣ និងលើកទិសដៅការងារអនុវត្តខែបន្ត របស់មន្ទីរ។ កិច្ចប្រជុំក្រោមអធិបតីភាព លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង សមាសភាពចូលរួមមាន លោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធានការិយាល័យ លោក លោកស្រីអនុប្រធានការិយាល័យ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់របស់មន្ទីរ ៕

ព័ត៌មានជាតិ

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៣

នាព្រឹកថ្ងៃពុធ ៩កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តស្វាយរៀង ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានស្នាក់ការស៊ើបការណ៍ប្រចាំខេត្តស្វាយរៀងការិយាល័យទី២ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ មានប្រសាសន៍ទៅកាន់កិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះអាជ្ញាធរ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ដែលបានសហការគ្នាជាមួយគណៈកម្មការជាតិរៀបចំការបោះឆ្នោត ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៧​ នាពេលកន្លងទៅថ្មីៗនេះ។ ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖ ១.ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ។ ២.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព។ ៣.សមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ […]

ព័ត៌មានជាតិ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ រាជរដ្ឋាភិបាលតែងតែគិតគូដល់ជនមានពិការភាព មានចំណេះដឹង ឲ្យបានចូលបម្រើការងារនៅ តាម ស្ថាប័នរដ្ឋ និងឯកជន

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្មួយៗកុមារ គ ថ្លង់ និង ពិការភ្នែកនៅ លោកគ្រូអ្នកគ្រូចំនួន ជិត ៥០០នាក់ ដែលមកពីវិទ្យាល័យអប់រំពិសេសច្បារអំពៅ និងវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ដែលបានរៀបចំឡើងនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ស្ថិតក្នុខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ៩កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងការអាណិតអាសូរ ចំពោះក្មួយៗកុមារគថ្លង់ និង ពិការភ្នែក ពីកំណើតដែលត្រូវបានទទួលការអប់រំ រៀនសូត្រ នៅ តាមមជ្ឈមណ្ឌល នូវចំណេះដឹងទូទៅ និង បច្ចេកទេស ក្រោមការយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូដែលជាម្តាយទី២របស់ក្មួយៗ ហើយទាំងនេះក៏ត្រូវបានយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយកត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូដល់កូនៗ ចៅៗ […]

ព័ត៌មានជាតិ

ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ និងក្រុមការងារ បានចុះពិនិត្យអគារសិក្សាចាស់១ខ្នង សង់ពីឈើប្រក់ក្បឿង ដែលរលំដោយសារខ្យល់កន្ត្រាក់

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយអភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុងកំពង់ឆ្នាំង និងក្រុមការងារ បានចុះពិនិត្យអគារសិក្សាចាស់១ខ្នង សង់ពីឈើប្រក់ក្បឿង ដែលរលំដោយសារខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតក្នុងវិទ្យាល័យព្រះបាទសុរាម្រឹត ក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ឯកឧត្ដម បានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡា អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ចុះត្រួតពិនិត្យ វាយតម្លៃគុណភាពអគារសិក្សាដែលមានសភាពចាស់ទ្រុឌទ្រោមនៅតាមសាលារៀន ដើម្បីជួសជុល កែលម្អ ឬស្នើសុំគោលការណ៍រុះរើចោល ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ។ ក្នុងឱកាសនោះ ឯកឧត្ដម ក៏បានពិនិត្យស្ថានភាពទូទៅក្នុងវិទ្យាល័យ ទាំងបន្ទប់រៀន ទីចាត់ការ ទីលានកីឡា អាហារដ្ឋាន សួនច្បារ ស្រះទឹក។ល។ និងបានណែនាំដល់គណៈគ្រប់គ្រងសាលា ត្រូវបន្តយកចិត្តទុកដាក់កែលម្អបរិស្ថាន អនាម័យ សោភ័ណភាព បន្តពង្រឹងវិន័យ គុណភាពសិក្សា ឲ្យក្លាយជាសាលាមេត្រីមានបរិស្ថានស្រស់បំព្រង ជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព។ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល […]

ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គីសនី​ ឆាបឆេះផ្ទះគ្រូទាយ​ មួយកន្លែង​ នៅខណ្ឌសែនសុខ និងបណ្តាលឲ្យឆេះសម្ភារៈអស់ទាំងស្រុង, នគរបាលប្រើប្រាស់រថយន្ត០៥គ្រឿង ទើបរលត់

ភ្នំពេញ៖ អគ្គិភ័យបានលេបត្របាក់ផ្ទះគ្រូទាយ មួយកន្លែង រងការខូចខាតសម្ភារៈប្រេីប្រាស់អស់ទាំងស្រុង​ នៅជាន់ទី០៣​ ក្នុងនោះមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡេីង។ ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៤៖០០នាទីទៀបភ្លឺ​ ថ្ងៃទី២៤​ ខែកក្កដា ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកថា​ មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះ​ មួយកន្លែងនៅជាន់ទី៣​ ភ្លាមៗនោះ​ លោកវរសេនីយ៍ឯក​ ក៏បានបញ្ជារថយន្តពន្លត់អគ្គិភ័យនៅគោលដៅខណ្ឌសែនសុខ​ និងរថយន្តពន្លត់អគ្គិភ័យនៅការិយាល័យ​ ជួយចេញអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៥គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់០៥ឡាន ស្មេីរនឹង​ ២០ម៉ែត្រគូ​ប។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់​ ថ្មបេតុង​ ទំហំ​(០៤ម៉ែត្រ​ គុណ​ ១៦ម៉ែត្រ)​ បានឆាបឆេះនៅជាន់ទី៣​ ចំនួន​ […]

ព័ត៌មានជាតិ

បុរសម្នាក់..ស្លា..ប់..ក្នុងរថយន្តយ៉ាង.!!.អាណោចអធម្មក្នុងករណីរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង.!!.

ពោធិ៍សាត់÷ករណីគ្រោះថ្នាក់ចរាចរណ៍ គួរឱ្យរន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង២នឹង១៥នាទីយប់ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣ នៅលើផ្លូវលេខ៥៤ ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្ដពោធិសាត់បណ្តាលឲ្យបុរសម្នាក់..ស្លា..ប់.. របាយការណ៍ពីសមត្ថកិច្ចឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ដួង ចន្ថា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបរ : ពេទ្យធ្មេញរស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញស្លាប់នៅកន្លែងកើតហេតុ។ ប្រភពព័ត៌មានពីរកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក RAIZE បើកស្របទិសគ្នាពីត្បូងទៅជើងស្រាប់តែមកដល់ត្រង់ចំណុចកើតហេតុក៏បុករថយន្ត HIYUNDAI ដឹកដើមឬស្សី ពីក្រោយពេញទំហឹងបណ្ដាលអោយរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំចំណែកតៃកុងរថយន្តម៉ាក RAIZE 2023 កៀបជាប់ក្នុងរថយន្តស្លាប់យ៉ាងអាណោចអាធម្ម ក្រោយពីកើតហេតុម្ចាស់រថយន្តម៉ាកHIYUNDAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 3A.1280 ធ្វើចរាចរណ៍ត្បូងទៅជើងមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។ ក្រោយកើតហេតុសមត្ថកិច្ចនិងកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់បានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការរបស់វែងយកវត្ថុតាងទាំងពីរទៅរក្សាទុកនៅនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចមន្ត្រីជំនាញធ្វើកំណត់ហេតុប្រគល់អោយទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានជាតិ

ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន២គ្រួសារ នៅក្រុងសំពៅពូនទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំមន្ត្រីប្រតិបត្តិសាខា ដោយមានការចូលរួមពីអាជ្ញាធរក្រុងសំពៅពូន បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្ដល់ជូនប្រជាពលរដ្ឋ ចំនួន ២គ្រួសារ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ នៅភូមិកោះទៀវ (ក) សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។ មានប្រសាសន៍នាឱកាសនោះដែរ លោក ទៀង សុគន្ធ បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដោយក្ដីនឹករលឹក និងអាណិតអាសូរជាទីបំផុត។ លោកនាយកសាខា បន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ […]

ព័ត៌មានជាតិ

ប្រជាពលរដ្ឋដែលរងគ្រោះដោយបាក់ស្រុតច្រាំងទន្លេបាសាក់ចំនួន២១ គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យលោក ទៀង សុគន្ធ នាយកសាខា ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកជំនួយមនុស្សធម៌ ទៅឧបត្ថម្ភជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាក់ស្រុតផ្ទះនៅតាមមាត់ច្រាំងព្រែកត្នោត ចំនួន ១២គ្រួសារ សមាជិកសរុប ២៣នាក់ ស្ថិតនៅក្នុងភូមិព្រែកតាពៅ និង ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ មានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះក្នុងឱកាសនោះ លោក ទៀង សុគន្ធ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា បានថ្លែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់បងប្អូនរងគ្រោះ ដែលនេះជាគ្រោះមហន្តរាយបង្កដោយសារធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ជាពិសេសលោកក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។ លោកនាយកសាខាបានបន្តថា៖ ថ្វីត្បិតតែជំនួយមនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួច […]

ព័ត៌មានជាតិ

ក្រុមការងារឯកឧត្តម រ័ត្ន ស្រ៊ាង ចុះបង្រៀនប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកកំពឹស នៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីឱ្យចេះគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ!

ដោយអនុវត្តតាមសេចក្តីអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអំពាវនាវ ដល់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា និងបណ្តា គណបក្សនយោបាយផ្សេងៗ រួមគ្នាពន្យល់ដល់ ប្រជាពលរដ្ឋ ឲ្យចេះគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ជៀសវាងខូចសន្លឹកឆ្នោត ក្លាយជាមិនបានការ ដើម្បីឲ្យការបោះឆ្នោតធានានូវភាពរលូននិងជោគជ័យ សម្រាប់ជាតិយើងទាំងមូល និងត្រូវមានវិធានការលើក្រុមទុច្ចរិតដែលញុះញង់ប្រជាពលរដ្ឋ ឲ្យគូសបំផ្លាញសន្លឹកឆ្នោត។ ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយ មូលដ្ឋាន ខណ្ឌដង្កោ និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានដឹកនាំ និងចាត់ក្រុមការងារ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងសង្កាត់ព្រែកកំពឹសចាប់ពីថ្ងៃបើក រហូតដល់ ថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នេះ ដើម្បីផ្សព្វផ្សាយពី គោលនយោបាយដ៏ល្អ របស់គណបក្សប្រជាជនកម្ពុជា និងពន្យល់ប្រជាពលរដ្ឋ ឱ្យ ចេះគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ និងបើជួបក្រុមទុច្ចរិតចុះធ្វើការញុះញង់ គ្រប់រូបភាពត្រូវរាយការណ៍ជូនដល់សមត្ថកិច្ចជាបន្ទាន់៕