ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ករណីអគ្គីភ័យបានឆេះហាងលក់សម្ភារៈផ្ទះបាយអស់ទាំងស្រុង រាលដាលដល់ហាងលក់គ្រឿងអេឡិចត្រូនិច និងហាងលក់ជ័រការពារជំរាបទឹក

នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះបានអោយដឹងថា នៅវេលាម៉ោង ០៥និង១០នាទីព្រឹក ថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២៣ មានករណីអគ្គីភ័យមួយកន្លែងកើតឡើងចំណុចផ្សារអន្តរជាតិ លក់ សម្ភារះសំណង់ចិន ស្ថិតនៅ ផ្លូវ ១០១៩ ក្រុមទី៤ ភូមិឧកញ៉ាវាំង សង្កាត់ភំ្នពេញថី្ម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ម្ចាស់ទីតាំងឈ្មោះ: វក ស្រីឡេង ភេទស្រី អាយុ៣៥ ឆ្នាំ ជនជាតិខែ្មរ មុខរបរជាអាជីវករ។ ករណីឆេះនេះបណ្តាលមកពី ឆ្លង់ចរន្តអគិ្គសនី ប្រភេទសំណង់: ដែកប្រក់សង្ក័សី ទំហំ ០៥ម៉ែត្រ X ២៥ម៉ែត្រ។ ខូចខាតសម្ភារៈ ឆេះហាងលក់សម្ភារៈផ្ទះបាយអស់ទាំងស្រុងនឹងរាលដាលដល់ហាងលក់គ្រឿងអេឡិចត្រូនិចនឹងហាងលក់ជ័រការពារជំរាបទឹកខូចខាតសំភារះមួយចំនួន ។ ក្នុងករណីខាងលើនេះបានប្រើបា្រស់រថយន្តការិ.អគ្គិភ័យ : ចំនួន ២២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤៤ឡាន ស្មើរនឹង ១៧៦ម៉ែត្រគូប ។ -រថយន្តជំនួយ: -រថយន្តទីក្រុងជ្រោយចង្វារចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៦ឡានស្មើនឹង២៤ម៉ែត្រគូប ។ -រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន […]

ព័ត៌មានជាតិ

ក្រុមការងារឯកឧត្តម រ័ត្ន ស្រ៊ាង ចុះបង្រៀនប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកកំពឹសរាល់ថ្ងៃ ដើម្បីឱ្យចេះគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ!

ដោយអនុវត្តតាមសេចក្តីអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអំពាវនាវ ដល់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា និងបណ្តា គណបក្សនយោបាយផ្សេងៗ រួមគ្នាពន្យល់ដល់ ប្រជាពលរដ្ឋ ឲ្យចេះគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ជៀសវាងខូចសន្លឹកឆ្នោត ក្លាយជាមិនបានការ ដើម្បីឲ្យការបោះឆ្នោតធានានូវភាពរលូននិងជោគជ័យ សម្រាប់ជាតិយើងទាំងមូល និងត្រូវមានវិធានការលើក្រុមទុច្ចរិតដែលញុះញង់ប្រជាពលរដ្ឋ ឲ្យគូសបំផ្លាញសន្លឹកឆ្នោត។ ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយ មូលដ្ឋាន ខណ្ឌដង្កោ និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានដឹកនាំនិងចាត់ក្រុមការងារ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងសង្កាត់ព្រែកកំពឹសរាល់ថ្ងៃ ដើម្បីផ្សព្វផ្សាយពី គោលនយោបាយដ៏ល្អ របស់គណបក្សប្រជាជនកម្ពុជា និងពន្យល់ប្រជាពលរដ្ឋ ឱ្យ ចេះគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ និងបើជួបក្រុមទុច្ចរិតចុះធ្វើការញុះញង់ គ្រប់រូបភាពត្រូវរាយការណ៍ជូនដល់សមត្ថកិច្ចជាបន្ទាន់៕

ព័ត៌មានជាតិ

រថយន្តធុនធំដឹកទំនិញ.!!.មកពីវៀតណាមបុករថយន្តដឹកស្រាបៀរបណ្តាលឱ្យស្រាបៀរធ្លាក់រាយប៉ាយពេញផ្លូវ.!!.

ភ្នំពេញ ៖ រថយន្តធុនធំដឹកទំនិញមកពីប្រទេសវៀតណាមមួយគ្រឿងបើកល្បឿនលឿន ហ្វ្រាំងមិនទាន់ជ្រុលបុកពីទទឹងរថយន្តធុនធំមួយគ្រឿងទៀតដឹកស្រាបៀរបណ្តាលរងខូចខាតធ្ងន់ ធ្លាក់រាយប៉ាយស្រាបៀរ កៀបជាប់គ្នាពេញផ្លូវ កាលពីវេលាម៉ោង៥និង៥០នាទីព្រឹក ដ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៣ ភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ប្រភពពីប្រជាពលរដ្ឋ បាន ឱ្យដឹងថា មុនកើតហេតុ គេឃើញ រថយន្តធុនធណម៉ាកDAEWOO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-5999 ដឹកស្រាបៀរ បើករយ៊ែរថយក្រោយចេញពីការ៉ាស់ ស្រាប់តែរថយន្តធុនធំម៉ាកហុីយ៉ាន់ដាយ ពណ៌សដឹកទំនិញមកពីប្រទេសវៀតណាម បើកល្បឿនលឿនពីត្បូងទៅជើង ហ្វ្រាំងមិនទាន់ ជ្រុលបុកពេញទំហឹង បណ្តាលឲ្យធ្លាក់ទំនិញរាយប៉ាយ រថយន្តរងខូចខាតទាំង២គ្រឿង នៅជាប់ពេញផ្លូវ ។ ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ សម្រួលចរាចរណ៍ ហើយត្រូវបានតំណាងថៅកែក្រុមហ៊ុនរថយន្តសងខាង ធ្វើការសម្របសម្រួលគ្នា ជាលទ្ធផល ស្ទូចរថយន្តទៅជួសជុលរៀងខ្លួន ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

ព័ត៌មានជាតិ

បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឡើងទទួលនូវគ្រឿងឥស្សរិយយស សេនាជ័យសិទ្ធិ និងមេដាយមាសស្ថាបនាជាតិ ក្នុងពិធីអបអរសាទរខួបលើកទី៣០ ទិវាបង្កើតកងរាជអាវុធហត្ថ

ជាមហាកិត្តិយសដ៏ធំធេងដែល បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឡើងទទួលនូវគ្រឿងឥស្សរិយយស សេនាជ័យសិទ្ធិ និងមេដាយមាសស្ថាបនាជាតិ ក្នុងពិធីអបអរសាទរខួបលើកទី៣០ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៣) ត្រូវបានបំពាក់ដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក ថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិច្រកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ព័ត៌មានជាតិ

ឯកឧត្តមអ៉ីឈាន បន្តចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស នៅឃុំស្ទឹងកាច់

ប៉ៃលិន៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ត និងជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលប៉ៃលិន បានដឹកនាំក្រុមការងារអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស ចំនួនជិត ១០០០នាក់ នៅភូមិផ្សារព្រំ, ភូមិផ្សារព្រំជើង, ភូមិអូរឈើក្រំ, ភូមិបឹងអូរជាង និងភូមិឡាក់ហុកពីរ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ  ដែលជាថ្ងៃទី១៤ នៃយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ។ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ត បានមានប្រសាសន៍លើកឡើងពីសមិទ្ធផលជាប្រវត្តិសាស្ត្រ ដែលសម្រេចបាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចជោគជ័យយ៉ាងធំធេងនៅក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ ហើយបាននិងកំពុងធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។ ឯកឧត្តមប្រធាន បានមានប្រសាសន៍បញ្ជាក់ថា៖ កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី និងពីទឹកដី ដែលខឿនសេដ្ឋកិច្ចជាតិ ត្រូវបំផ្លាញខ្ទេចខ្ទីជាគំនរផេះផង់ ទៅជាទឹកដីដែលមានសន្តិភាព សាមគ្គីភាព […]

ព័ត៌មានជាតិ

បុរសជនជាតិចិនបើករថយន្តស៊េរីទំនេីបBMW ក្នុងល្បឿនលឿនបុករថយន្តមួយគ្រឿងទៀតនឹងខ្ទាតទៅប៉ះម៉ូតូបណ្តាលអោយរងរបួសស្រាលម្នាក់.!!.

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បានបើកបររថយន្តស៊េរីទំនើបម៉ាក BMW ក្នុងល្បឿនលឿនដោយល្មើសភ្លើងសញ្ញាចរាចរណ៍បានជ្រុលទៅបុកជាមួយនឹងរថយន្តមួយគ្រឿងទៀតម៉ាក់ ford rapter បណ្ដាលឲ្យរថយន្ត BMW រងការខូចខាតនិងទៅប៉ះជាមួយនឹង ម៉ូតូនារីរងគ្រោះពីរនាក់បណ្ដាលរងរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង ១១ថ្ងៃទី ១៤ ខែកក្កដាឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចសុធារស កែងនិងមហាវិថីព្រះសុរាម្រឹត សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុមានបុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបម៉ាក BMW ពាក់ស្លាកលេខកម្ពុជា I.8.7179 បើកបរក្នុងល្បឿនលឿនដោយរំលោភបំពានភ្លើងសញ្ញាចរាចរណ៍ជ្រុលទៅបុកជាមួយនឹងរថយន្តមួយគ្រឿងទៀតម៉ាក ford rapter ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BK – 3087 ។ ខណៈពេលនោះរថយន្តម៉ាក BMW មិនទាន់អស់ល្បឿនបានជ្រុលទៅប៉ះជាមួយនឹងម៉ូតូ នារីរងគ្រោះពីរនាក់បណ្ដាលរងរបួស បានបញ្ជូនទៅមន្ទីរពេទ្យព្យាបាល។ ចំណែករថយន្តម៉ាកBMW បានរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុងទៅមុខលែងរួច។ ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌដូនពេញនិងកម្លាំងជំនាញចរាចរណ៍ផ្លូវគោក បានចុះដល់ទីតាំងកើតហេតុ ធ្វើការវាស់វែង យករថយន្តទាំង២ ទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

ព័ត៌មានជាតិ

ជនជាតិចិនបើករថយន្តលឿនដូចហោះជ្រុលចង្កូតទៅបុករះបន្តកន្ទុយគ្នាបង្កអោយមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល

(ព្រះសីហនុ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍វាងរថយន្តទំនើបបើកបរដោយជនជាតិចិនធ្វើដំណើរយ៉ាងលឿនរ៉េអង្គុយជ្រុលទៅបុករះបន្តកន្ទុយ បង្កការភ្ញាក់ផ្អើលកាលពីយប់រំលងអាធ្រាតថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២៣ ហេតុការណ៍នេះបានកើតឡើងតាមបណ្ដោយផ្លូវឯករាជ្យ នៅក្បែរសាលាបឋមសិក្សារ ” ហ៊ុនសែន ក្រុង ” ម្តុំចំណោតអណ្ដូងអន្តាក់ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា ខណ:ពេលដែលគាត់អង្គុយហូបអាហារនៅក្បែរនោះពួកគាត់បានឬសំឡេងរថយន្តសេរីទំនើបមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2Z-2915 បើកចុះចំណោតពីវិមានឯករាជ្យ(ពីលិចទៅកើត)បើកបរក្នុងល្បឿនលឿនហើយមកដល់ចំណុចកើតហេតុក៏បុកគូទរថយន្តម៉ាក អាល់ផាតពណ៌ខ្មៅ រួចបន្តទៅបុកម៉ូតូ pass app ពេញទំហឹង ហើយបានជ្រុលបន្តទៅបុករថយន្ត២គ្រឿងទៀត រងការខូចខាតយ៉ាងដំណំ។ ប្រភពដដែលបានបន្តថា ក្នុងហេតុការណ៍នេះបង្កឲ្យមនុស្ស៣នាក់នរងរបួសធ្ងន់ និងស្រាល ភ្លាមៗនោះបងប្អូនប្រជាពលរដ្ឋដែលកំពុងបរិភោគអាហារនៅក្បែរនោះបានផ្អើល ហើយបានឃាត់ម្ចាស់រថយន្តបង្កជនជាតិចិន និងរាយការណ៍ជូននគរបាលជំនាញ ដើម្បីអនុវត្តនៅតាមនីតិវិធី។ ក្រោយកើតហេតុ នគរបាលចរាចរណ៍ផ្លូវគោកបានសម្រួលចរាចរណ៍ ជនរងគ្រោះទាំង៣នាក់ បានបញ្ជូញទៅមន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ ជនបង្កត្រូវបានឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលចរាចរណ៍ខេត្តព្រះសីហនុ ដើម្បីសួរនាំ រីឯរថយន្តទាំងអស់ត្រូវបានស្ទូតយកទៅរក្សារទុក រងចាំការដោះស្រាយបន្តតាមនីតិវិធីច្បាប់។ គូសបញ្ជាក់ថា មកទល់នឹងពេលនេះសមត្ថកិច្ចជំនាញនៅមិនទាន់ឲ្យបានដឹងពីអត្តសញ្ញាណជនបង្ក និងអ្នករងរបួសនៅឡើយ ដោយកំពុងតែធ្វើការបន្ត។

ព័ត៌មានជាតិ

លោក ឈឿន កុសលវីរៈ ប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំកណ្ដាល ដឹកនាំក្រុមការ ងារបន្តឃោសនារកសំឡេងឆ្នោតនៃយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ អាណត្តិទី ៧ ឆ្នាំ ២០២៣

កោះកុង÷ នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៣ នេះ លោក ឈឿន កុសលវីរៈ ប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាល ចុះមូលដ្ឋានឃុំកណ្ដាល ស្រុកបុទុមសាគរ នឹង លោកស្រី សាំង សូរធូកា សប្បុរសជន គាំទ្រគណបក្សក្នុងមូលដ្ឋានឃុំកណ្តោល បានដឹកនាំក្រុមការងារអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាឃុំកណ្ដោល និងបន្តឃោសនារកសំឡេងឆ្នោតនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណិតទី ៧ ឆ្នាំ ២០២៣ និងបង្រៀនគូសសន្លឹកឆ្នោត ដែលមានសមាជិកចូលរួមចំនួន៥០០នាក់។ ថ្លែងក្នុងឱកាសនេះ លោកឈឿន កុសលវីរៈ បានលើកឡើងថា មានតែគណបក្ស ប្រជាជនកម្ពុជាទេ ដែលនាំមកនៅសន្តិ ភាព ស្ថេភាពពេញលេញ និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ ដើម្បីរក្សាសន្តិភាព និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ពុំមែនមានក្នុងអាណត្តិទី ៧ នេះទេ គឺមានតាំងពីអាណត្តិទី១ រហូតមក បន្តដាក់ចេញជាបន្តបន្ទាប់មកដល់បច្ចុប្បន្នភាព ការពង្រឹងប្រសិទ្ធ ភាពនៃការអនុវត្តប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព សំដៅបម្រើប្រយោជន៍រួមដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ លោក ឈឿន កុសលវីរៈ បានលើកបន្ថែមថា […]

ព័ត៌មានជាតិ

រថយន្តដឹកភេសជ្ជៈខារ៉ាបាវ.!!.បុកកិនក្មេងប្រុសសិស្សសាលាម្នាក់ស្លាប់ នៅផ្លូវQMI កែងផ្លូវជាតិលេខ៤ .!!.

ភ្នំពេញ ៖ ក្មេងប្រុសសិស្សសាលាម្នាក់ ខណៈដែលកំពុងធ្វើដំណើរតាមរយៈម៉ូតូ ត្រូវបានរថយន្តកូរ៉េឃ្លុប បើកកៀរដួលកិនស្លាប់យ៉ាងអាណោចអធ័ម ហើយរថយន្តបន្តបើកគេចបានចំងាយជាង៥០០ម៉ែត្រ ត្រូវបានសមត្ថកិច្ចស្ទាក់ឃាត់បាន ទាំងរថយន្ត ទាំងអ្នកបើកបរ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី១៣ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវQMI កែងផ្លូវជាតិលេខ៤ ក្បែរភ្លើងស្តុបជម្ពូវ័ន ក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ក្មេងប្រុសរងគ្រោះមានឈ្មោះ មុំ ម៉ាផល្លី អាយុ១៤ឆ្នាំ មុខរបរ សិស្សរៀនថ្នាក់ទី៩ មានទីលំនៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក មានឪពុកឈ្មោះ មុំ សុផល ជាគ្រូពេទ្យ ម្តាយឈ្មោះ ប៊ុន រ៉ាឌីកា ជាគ្រូពេទ្យ ។ តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនកើតហេតុគេឃើញ ក្មេងប្រុសរងគ្រោះជិះម៉ូតូ ម៉ាកស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CM-4236 ជិះតាមផ្លូវQMI ក្នុងទិសដៅពីជើងទៅត្បូង ជិតដល់ភ្លើងស្តុប កន្លែងកើតហេតុ ស្រាប់តែរថយន្តបង្ក កូរ៉េឃ្លុប ម៉ាកហុីយ៉ាន់ដាយ ពណ៌បៃតង […]

ព័ត៌មានជាតិ

លោកជំទាវ​ ហ៊ុន​ ស៊ីណាត​ ដែលបងប្អូនប្រជាពលរដ្ឋតែងហៅថា​ លោក​ជំទាវ​ចិត្តធម៌​ ពេលនេះ​ត្រូវ​បាន​ព្រះ​មហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ប្រោះ​ព្រះ​រាជ​ទានផ្តល់​គោរម​ងារ​ ជូន​លោក​ជំទាវ​ ជា​ឧកញ៉ា​

កន្លង​មក​គេ​តែ​ងលោក ជំទាវ ហ៊ុន ស៊ី ណាត ឈឺឆ្អាល​ជូន​ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់​ ដែល​ទទួល​រង​ការ​គៀប​សង្កត់​ពី​សំណាក់​អ្នក​មាន​អំណាច​ និង​អ្នក​មាន​ប្រាក់​ ។ ហេីយ​ថ្មី​ៗ​នេះ​ អ្នក​ម្តាយ​ចិត្ត​ធម៌​រូប​នេះ​ បាន​អន្តរា​គមន៍​ជួយដោះស្រាយបញ្ហាដែលកើត មាននៅច្រកព្រំដែនឡែម ជុំវិញរឿងរ៉ាវមន្ត្រីនៅច្រកទ្វារមួយ នេះ បានកៀបសង្កត់យកលុយពីពលករ​ខ្មែរ​ដែល​ធ្វេី​ដំណើរ ទៅធ្វេី​ការ​នៅប្រទេសថៃ ។ លោកជំទាវ ហ៊ុន ស៊ី ណាត ដែល ពលរដ្ឋខ្មែរ​គោរពស្រលាញ់ និងតែង ហៅលោកជំទាវ ថា « លោកជំទាវ ចិត្តធម៌ » បានមានប្រសាសន៍ថា រឿងរ៉ាវយកលុយពីពលករខ្មែរនៅច្រកឡែម នេះ គឺរូបលោកជំទាវទទួលបានព័ត៌មានផ្ទាល់ពីប្រជាពលរដ្ឋ ដែល ប្រជាពលរដ្ឋបានឆាតមក​ ឲ្យខ្ញុំជម្រាបជូនដល់ថ្នាក់លើផង តើរឿង នេះវាយ៉ាងណាដែរ? » ។ ក្រោយពេលលោកជំទាវ​ ហ៊ុន​ ស៊ីណាត​ ដែលពលរដ្ឋខ្មែរ​គោរពស្រលាញ់ និងតែងហៅលោកជំទាវ ថា « លោកជំទាវ ចិត្តធម៌ » បាន​ស្នេី​ចំៗទៅអភិបាលខេត្តបាត់ដំបង លោក សុខ […]