ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣

នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក កងកម្លាំងទាំង ៣ប្រភេទ មេឃុំ មេប៉ុស្តិ៍ទាំង២៩មន្ត្រីអង្គការសង្គមស៊ីវិលក្នុងខេត្តព្រះសីហនុ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ លោក តេង វណ្ណឌី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខត្តព្រះសីហនុ បានអានសេចក្តីណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣។ សម្រាប់បញ្ជីឈ្មោះអ្នកបោះឆ្នោតដែលប្រើប្រាស់ឯកសារចុះឈ្មោះបោះឆ្នោត អ.ខ ប្រភេទ១ អ.ខប្រភេទ២ ឬ ឯកសារបញ្ជាក់អត្តសញ្ញាណ (ឯ.អ) ក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២មានដូចជា៖ ក្រុងព្រះសីហនុ មាន ៧,៣១៣នាក់ ស្រុកព្រៃនប់ ១០,០០៨នាក់ ស្រុកស្ទឹងហាវ ១,៤០៧នាក់ ស្រុកកំពង់សីលា ១,៤៧៣នាក់ និងក្រុងកោះរ៉ុង ២០៤នាក់ សរុបក្នុងក្រុង ស្រុកទាំង៥ មានចំនួនសរុប ២០,៤០៥នាក់។ ឯកឧត្តម […]

ព័ត៌មានជាតិ

ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ដែលជាកំពង់ផែដ៏ធំមួយដែលអាចចេញចូលអូប័រទេសចរណ៍តូចធំ ២០គ្រឿងក្នុងពេលតែមួយ

(ព្រះសីហនុ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ដែលជាកំពង់ផែដ៏ធំមួយដែលអាចចេញចូលអូប័រទេសចរណ៍តូចធំ ២០គ្រឿងក្នុងពេលតែមួយ និងជាទីចំណតដ៏សុវត្ថិភាពតែមួយគត់ សក្កិសមជាកំពង់ផែទេសចរណ៍ដ៍មានសក្តានុពលប្រចាំខេត្តព្រះសីហនុ និងដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេចរទាំងជាតិ និងអន្តរជាតិ។ ពិធីនេះដែរបានធ្វើឡើងដោយមានការចូលរួមពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ, លោក លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ លោក លោកស្រី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា, អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.អីមផតអិចផត ខូអិលធីឌី (G.T.V.C Import Export Co., Ltd.) និងជាប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ រួមទាំងមាន លោក លោកស្រី ប្រតិបត្តិករទេសចរណ៍ និងវិនិយោគិនជាច្រើនរូបទៀតផងដែរ។ បើតាមអ្នកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា ដោយមានការជំរុញនិងលើកទឹកចិត្តពីរដ្ឋបាលខេត្ត លើវិស័យទេសចរណ៍ផ្លូវទឹក និងទទួលបានការអនុញ្ញាតពីប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ក្រុមហ៊ុន G.T.V.C IMPORT EXPORT […]

ព័ត៌មានជាតិ

ថ្ងៃទី៦នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ឯកឧត្តមអ៉ីឈានអំពាវនាវប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ កុំជឿតាមការឃោសនាបំភ្លៃខុសពីការពិត

(ប៉ៃលិន)នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម អុី ឈាន បេក្ខភាពតំណាងរាស្ត្រមណ្ឌលប៉ៃលិន រួមនឹងក្រុមការងារចុះជួយឃុំ និងភូមិភ្នំកុយ សំបូរ ភ្នំស្ពង់ និងភូមិវាល បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ សមាជិកបក្ស ជាង ៦០០នាក់ ដើម្បីផ្សព្វផ្សាយគោលនយោបាយបក្ស និងបង្ហាញពីរបៀបគូសសន្លឹកឆ្នោត អោយបានត្រឹមត្រូវ ។ ក្នុងឱកាសនោះ ឯកឧត្ដម បេក្ខភាពតំណាងរាស្រ្ត បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងពីរតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងតែងតែណែនាំដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ឲ្យយកចិត្តទុកដាក់គិតគូរបម្រើផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋឲ្យបានល្អ និងដោយស្មោះត្រង់។ ឯកឧត្តម បានរំឮកពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបាននាំមកនូវភាព រីកចម្រើននៅទូទាំងប្រទេស ជាពិសេសក្នុងមូលដ្ឋានស្រុកបាធាយផ្ទាល់ ដោយបាននាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី ប្រព័ន្ធព័ត៌មាន រោងចក្រកសិដ្ឋាន […]

ព័ត៌មានជាតិ

ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន

ទីស្ដីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការដឹកនាំគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន ដោយមានការចូលរួមពី រដ្ឋលេខាធិការ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងតំណាងក្រសួង ស្ថាប័ន្ធ ពាក់ព័ន្ធជាច្រើនរូបទៀត។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សក់ សេដ្ឋា បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់លំដាប់ថ្នាក់ នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក៏ដូចជាមន្ដ្រីនៃអង្គភាពគ្រប់គ្រងគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន បានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តការងាររបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន និងការអនុវត្តគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បន្ដថា ឆ្នាំ២០២៣នេះ ជាឆ្នាំចុងក្រោយ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា។ ក្នុងរយៈពេល ៥ឆ្នាំ កន្លងមកនេះ កម្ពុជាសម្រេចបានជោគជ័យជាច្រើនគួរឱ្យកត់សម្គាល់ និងមានមោទនភាព ទាំងនៅក្នុងក្របខណ្ឌផ្ទៃក្នុងជាតិ តំបន់ និងអន្តរជាតិ បើទោះបីពិភពលោកកំពុងប្រឈមបញ្ហាស្មុគស្មាញភាពមិនប្រាកដប្រជា ទាំងផ្នែកនយោបាយ សន្តិសុខ និងគ្រោះធម្មជាតិជាច្រើនដែលបង្កឡើងដោយមនុស្ស […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មន្ត្រីសាខា ក.ប.ប. ខេត្តរតនគិរី និងមន្ត្រីជំនាញមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានក.ប.ប. កំពុងបន្តតាមដាន និងវិភាគរកសារធាតុមេតាណុលនៅក្នុងផលិតផលស្រា ដែលមានលក់ និងចែកចាយក្នុងខេត្តរតនគិរី។

ខេត្តរតនគិរី៖ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ មន្ត្រីសាខា ក.ប.ប. ខេត្តរតនគិរី និងមន្ត្រីជំនាញមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានក.ប.ប. កំពុងបន្តតាមដាន និងវិភាគរកសារធាតុមេតាណុលនៅក្នុងផលិតផលស្រា ដែលមានលក់ និងចែកចាយក្នុងខេត្តរតនគិរី។ គួររំលឹកផងដែរថា កាលពីថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២៣ អគ្គនាយដ្ឋានក.ប.ប.ប. បានចាត់បញ្ជូនមន្រ្តីជំនាញមន្ទីរពិសោធន៍ទៅខេត្តរតនគិរី ដើម្បីចូលរួមសហការជាមួយសាខា​ ក.ប.ប.​ រួមជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដេីម្បីស្វែងរកមូលហេតុ ដែលបណ្តាលឱ្យមនុស្សស្លាប់ជាច្រើននាក់នៅខេត្តរតន:គីរី។ នៅក្នុងប្រតិបត្តិការនេះមន្ត្រីជំនាញ ក.ប.ប. បានប្រមូលសំណាកគំរូចំនួន ៨៦ និងបានធ្វើវិភាគបឋមដោយប្រេីប្រាស់ឧបករណ៍ Methanol Analyzer និងបានរកឃើញថា មានសំណាកគំរូចំនួន៤ ក្នុងចំណោម៤៩គំរូផ្សេងគ្នាដែលបានវិភាគរួច មានផ្ទុកសារធាតុមេតាណុលក្នុងកម្រឹតខ្ពស់ ជាហេតុអាចបណ្តាលឱ្យពុលស្លាប់បាន។​​ បន្ថែមពីលើនេះ សំណាកគំរូស្រាទាំងនោះ ក៏ត្រូវបានបញ្ជូនមកមន្ទីរពិសោធន៍នៅទីស្នាក់ការកណ្ដាលនៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីវិភាគបញ្ជាក់បន្ត។ មន្ត្រីជំនាញក.ប.ប.​ នៅតែបន្តសហការស្រាវជ្រាវតាមដាន និងប្រមូលយកសំណាកគំរូស្រាពីបណ្ដាស្រុកផ្សេងៗទៀតនៅក្នុងខេត្ត ដើម្បីវិភាគបន្ត។

ព័ត៌មានជាតិ

ប្រជាពលរដ្ឋជិត៣០០គ្រួសារ​ ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីពីអាជ្ញាធរ​ដែនដី​

ខេត្តព្រះសីហនុ÷នៅ ព្រឹក ថ្ងៃ ទី ៤ ខែ កក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុអញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋប្រមាណជិត៣០០បណ្ណ ពិធីនេះបានរៀបចំឡើងស្ថិតនៅក្នុងភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ជាមួយគ្នានោះក៏មានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលស្រុក អាជ្ញាធរក្នុងមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋជាច្រើនគ្រួសារផងដែរ។ ថ្លែងក្នុងពិធី ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានលើកឡើងថា ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះពិតណាស់ប្រាកដជានឹកដល់សម័យកាលសង្រ្គាមដែលដឹកនាំដោយរបប ប៉ុល ពត បានធ្វើឱ្យប្រទេសកម្ពុជា គ្មានសុខសន្តិភាព ស្ថេរភាពពេញលេញសិទ្ធិរស់រៀនមានជីវិត ជួបជុំគ្រួសារ គ្មានសិទ្ធិកាន់កាប់ដីធ្លីសម្រាប់សង់ផ្ទះសំបែង បង្កបង្កើនផលបង្កើតមុខរបររស៊ីដើម្បីចិញ្ចឹមជីវិត “ប្រទេសជាតិមានសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទទួលបានសិទ្ធិគ្រប់បែបយ៉ាង រាប់ទាំងសិទ្ធិជាម្ចាស់លើផ្ទះសម្បែង ដីធ្លី ស្របទៅតាមច្បាប់”។ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដោយដៃម្ខាងទប់កុំឱ្យរបបខ្មែរក្រហម ត្រឡប់មកវិញ ដៃម្ខាងកសាងប្រទេសជាតិដែលទើបងើបពីគំនរផេះដែលបន្សល់ពីភ្លើងសង្គ្រាម។ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់បន្ថែមថា […]

ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមពិធីសម្ពោធឃ្លាំងស្តុកស្រូវចំណី និងសាងសង់ផ្លូវកៅស៊ូប្រវែង ៩.៧៧៤ម៉ែត្រ នៅក្នុងសហគមន៍កសិកម្មតំបែររុងរឿង

នៅរសៀលថ្ងៃទី​០៤ ខែកក្កដា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ និងឯកឧត្តម អុឹង វណ្ណា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមពិធីសម្ពោធឃ្លាំងស្តុកស្រូវចំណីចំណុះ ១០០តោន និងបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូប្រវែង ៩.៧៧៤ម៉ែត្រ នៅក្នុងសហគមន៍កសិកម្មតំបែររុងរឿង ស្ថិតនៅភូមិត្រពាំងឫស្សី ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោមគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងពិធីសម្ពោធនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីសក្ខីភាពជាក់ស្តែងដែលរដ្ឋាភិបាលបាននិងកំពុងគិតគូរដល់បងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសមិទ្ធផលទាំងនេះ នឹងជួយឱ្យបងប្អូនមានលទ្ធភាព មានប្រាក់ចំណេញមាននិរន្តរភាពសេដ្ឋកិច្ច និងជីវភាពល្អប្រសើរ។ ចំពោះឃ្លាំងស្តុកស្រូវមានលទ្ធភាពស្តុកស្រូវដល់ ១០០តោន ដូច្នេះយើងអាចលក់ស្រូវស្ងួត ដែលទទួលបានតម្លៃខ្ពស់ជាងស្រូវសើម។ រីឯផ្លូវជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនយើងឱ្យកាន់តែមានភាពងាយស្រួល និងជួយដល់ការដឹកជញ្ជូនកសិផលកសិកម្មឱ្យកាន់តែងតែរហ័ស ជាពិសេសជួយបង្កើនតម្លៃកសិផល។ […]

ព័ត៌មានជាតិ

លោកឃួង ស្រេង បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរខណ្ឌទួលគោក ចុះបោសសំអាតនិងបាញ់ទឹកលាងតាមដងផ្លូវ ម៉ៅសេទុង ក្នុងខណ្ឌទួលគោក ក្រោយពីទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀងយ៉ាងខ្លាំង

ភ្នំពេញ៖ នៅថ្ងៃទី០៤ខែកក្កដាឆ្នាំ២០២៣នេះ លោក ឃួង ស្រេង បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរខណ្ឌទួលគោក ចុះធ្វើការបោសសំអាតនិងបាញ់ទឹកលាងតាមដងផ្លូវ ម៉ៅសេទុង ក្នុងភូមិសាស្ត្រខណ្ឌទួលគោក ក្រោយពីទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀងយ៉ាងខ្លាំងកាលពី ព្រលប់ ថ្ងៃទី០៣ខែកក្កដា នេះ ។ ក្នុងឱកាសនោះ លោកឃួង ស្រេង បានធ្វើការណែនាំអោយមន្ទីរសាធារណការដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌធ្វើការបោសនិងលាងសម្អាតឲ្យស្អាតនៅតាមបណ្ដោយផ្លូវមួយចំនួនដែលទទួលរងការលិចលង់កាលពីយប់មិញ ដូចជាផ្លូវម៉ៅសេទុង ផ្លូវកម្ពុជាក្រោម ផ្លូវ២០០៤និងបណ្តាលផ្លូវមួយចំនួនទៀត សំខាន់គឺសម្អាតអោយបានស្អាតក្នុងថ្ងៃនេះតែម្តង ដើម្បីឲ្យ រាជធានីភ្នំពេញ មានអនាម័យស្អាត បរិស្ថានល្អ ដូចធម្មតាឡើងវិញ។ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ ឲ្យដឹងផងដែរថា កាលពីព្រលប់និងយប់ថ្ងៃទី០៣ខែកក្កដា ម្សិលម៉ិញភ្លៀងបានបង្អុលឡើងយ៉ាងខ្លាំង ដែលជាកម្ពស់ទឹកភ្លៀងខ្ពស់ខ្លាំងមិនធ្លាប់មាន ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដោយកំពស់ទឹកមានរហូតដល់១៥៣មីលីម៉ែត្រ(វាស់នៅស្ថានីយ៍បឹងត្របែក) ដែលបានធ្វើឲ្យតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ បានទទួលរងការលិចលង់ ។ប៉ុន្តែទោះបីជាយ៉ាងក្តី ក្រោយពីមានការណែនាំពីលោក ឃួង ស្រេង ក្រុមការងារ នៃមន្ទីរសាធារណការដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រើប្រាស់ មន្ត្រីនិងកម្មករទាំងអស់ដើម្បីធ្វើយ៉ាងណាអោយទឹកបានស្រកអស់ពីផ្លូវ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ។ លោកសាំ ពិសិដ្ឋ ក៏បានបញ្ជាក់អោយដឹងទៀតថា នៅព្រឹកថ្ងៃទី០៤ កក្កដានេះ […]

ព័ត៌មានជាតិ

រថយន្តហេមមើពាក់ស្លាកលេខ ភ្នំពេញ 2BR-5557 បើកបុ…កនារីម្នាក់ស្លា…ប់យ៉ាងអណោ…ចអា….ធ័មលើទ្រូងផ្លូវ

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធ….ត់មួយបានកើតឡើងរវាងរថយន្តហេមមើពាក់ស្លាកលេខ ភ្នំពេញ 2BR-5557 និងម៉ូតូស្កូពីពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1CU-8104 បណ្តាលឱ្យនារីម្នាក់ស្លា….ប់បាត់បង់ជីវិតពេលបញ្ចូនទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវព្រះនរោត្តម ក្រោមស្ពានអាកាសក្បាលថ្នល់ កាលពីវេលាម៉ោង ៨ៈ ៣០ នាទីយប់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ខណៈកំពុងមានភ្លៀងរលឹម ស្រាប់តែមានរថយន្តហេមមើពណ៌សមួយគ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿនត្រង់ចំណុចផ្លូវកោង និងបានបុកនារីម្នាក់យ៉ាងពេញទំហឹង គៀបចំចំហៀងក្រោមកង់រថយន្តខាងឆ្វេង ខណកំពុងកំពុងជិះម៉ូតូស្កូពីចេញពីផ្ទះទៅទិញសម្ភារៈប្រើប្រាស់។ បើតាមប្រភពពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះ បានរៀបរាប់ថា៖ ទាំងរថយន្តម៉ាកហេមមើ និងម៉ូតូ បើកបរក្នុងទិសដៅស្របគ្នាចុះពីស្ពានច្បារអំពៅបត់សំដៅទៅផ្លូវនរោត្តមដែលជាចំណុចផ្លូវកោងខ្លាំង ប៉ុន្តែដោយសាររថយន្តនោះបើកបរយ៉ាងលឿនត្រង់ចំណុចផ្លូវកោង ធ្វើឱ្យរថយន្តបួងចង្កូតមិនទាន់ ទើបបណ្តាលឱ្យមានគ្រោះថ្នាក់នេះតែម្តង។ សាក្សីនៅកន្លែងកើតហេតុ បានបន្ថែមថា៖ រថយន្តម៉ាកហេមមើពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BR-5557 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ហើយបានចុះពីរថយន្តរត់គេចខ្លួនបាត់ភ្លាមៗ ចំណែកនារីរងគ្រោះបានដេកដួលក្នុងថ្លុកឈាម រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយនៃមន្ទីពេទ្យឯកជនមួយដឹកទៅសង្ត្រោះបន្ទាន់ភ្លាមៗផងដែរ ប៉ុន្តែអកុសលដោយសារស្ថានផាបរបួសធ្ងន់ធ្ងរពេកមិនអាចង្រ្គោះបាន ក៏ត្រូវស្លាប់បាត់បង់ជិវិតនៅមន្ទីពេទ្យតែម្តង។ នារីរងគ្រោះត្រូវបានគេស្គាល់ច្បាស់ថាមានឈ្មោះ ឡា ម៉ាលី អាយុ ២៤ ឆ្នាំ រស់នៅភូមិកោះកែវលើ ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល។ ក្រោយហេតុការណ៍ភ្លាមៗ […]

ព័ត៌មានជាតិ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវដល់ប្រជាពលរដ្ឋត្រូវទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ និងលើកស្ទួយលទ្ធិប្រជាធិបតេយ្យកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្វាយរៀង បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រូវទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបំពេញកាតព្វកិច្ចជា ពលរដ្ឋល្អ និងលើកស្ទួយលទ្ធិប្រជាធិបតេយ្យកម្ពុជា ព្រោះពលរដ្ឋគ្រប់រូប មានសិទ្ធិជ្រើសរើស គណបក្សនយោបាយដែលខ្លួនពេញចិត្ត ហើយការជ្រើសរើសគណបក្សនយោបាយ ដែលត្រឹមត្រូវ ដើម្បីឱ្យប្រទេសជាតិមានការអភិវឌ្ឍបន្តទៀត។ សម្តេចកិត្តិសង្គហបណ្ឌិតថ្លែងបែបនេះ ខណៈដែលសម្តេចបានជួបសំណេះសំណាលជាមួយសមាជិកបក្ស ឃុំតាសួស និងឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងចំនួន ១.២៥០នាក់ ក្នុងថ្ងៃទី០៣ នៃយុទ្ធនាការឃោសបោះឆ្នោតជ្រើសរើស ជ្រើសតាំងតំណាងរាស្ត្រ អាណត្តទី៧ នាព្រឹកថ្ងៃចន្ទ ១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកមកនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនប្រកាន់បក្ខពួក ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។ […]