ព័ត៌មានជាតិ

ឯកឧត្តម តុង វណ្ណ ដឹកនាំក្រុមការងារ នាំយកបច្ច័យរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងបច្ច័យរបស់ថ្នាក់ដឹកនាំក្រសួង ចូលរួមបុណ្យសព ឯកឧត្តម សុខ ភុន ទីប្រឹក្សាក្រសួង ដែលទទួលមរណះភាពដោយរោគាពាធ នៅមន្ទីរពេទ្យព្រះកុសុមៈ អតីតមន្ទីរពេទ្យលោកសង្ឃ

ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម តុង វណ្ណ: នាយករងខុទ្ទកាល័យសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអនុប្រធានក្រុមការងារយុវជនក្រសួង បានដឹកនាំក្រុមការងាររួមមាន លោក គង់ ច័ន្ទកុសល និងលោក តុង អ៉ីឈាន នាំយកបច្ច័យរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បច្ច័យរបស់ឯកឧត្តម ហួត ហាក់ បច្ច័យរបស់ឯកឧត្តម លីវ សុភក្រ្តា បច្ច័យរបស់លោកជំទាវ សុខ វិឡាយ បច្ច័យរបស់ឯកឧត្តម ហុង ឡុង បច្ច័យរបស់ឯកឧត្តម លី គឹមសី បច្ច័យរបស់ឯកឧត្តម ហេង ចាន់ឌី បច្ច័យរបស់ឯកឧត្តម អ៊ួន ម៉េងឈាន់ បច្ច័យរបស់ឯកឧត្តម តុង វណ្ណ: បច្ច័យរបស់ឯកឧត្តម សុខ ប៊ុនសុខ បច្ច័យរបស់ឯកឧត្តម ប៊ូ បូរិន បច្ច័យរបស់លោក នង […]

ព័ត៌មានជាតិ

កិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធនៅរដ្ឋបាលខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តសៀមរាប បានរៀបចំពិធីបើកសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមវត្តមានឯកឧត្តម គ្រី យោ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ និង លោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីអស់លោក លោកស្រី នាយក​ នាយករងរដ្ឋបាល នាយកទីចាត់ការ អង្គភាព និង ប្រធាន អនុប្រធានការិយាល័យ ចំណុះសាលាខេត្ត និងសហការីប្រតិភូ សរុបចំនួន ៣៥នាក់។ លោក នាក់ ណេរ៉ុន ក្រោមការយកចិត្តទុកដាក់របស់ក្រសួងមហាផ្ទៃ បានចាត់តាំងក្រុមត្រួតពិនិត្យចុះធ្វើសវនកម្មនៅរដ្ឋបាលខេត្តសៀមរាប ក្នុងគោលដៅធ្វើការពង្រឹង និងតម្រង់ដល់មន្ត្រីរាជការស៊ីវិល លើការអនុវត្តការងារ ដែលមានភារកិច្ចស្នូលរបស់ខ្លួន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ លោកក៏បានលើកពីលទ្ធផលការងារ និង បញ្ហាប្រឈមដែលរដ្ឋបាលខេត្តបានជួបប្រទះក្នុងឆ្នាំកន្លងមក ដោយខេត្តសៀមរាប ជាខេត្តមួយដែលទទួលភារកិច្ចលើសលប់ ខុសពីបណ្តាខេត្តផ្សេងៗ លើការងារដ្ឋបាល។ ក្នុងនោះលោក បានសូមឱ្យគ្រប់ទីចាត់ការ អង្គភាព និងការិយាល័យ ចំណុះឲ្យរដ្ឋបាលសាលាខេត្តសៀមរាប ទាំងអស់ត្រូវយកចិត្តទុក្ខដាក់តាមការណែនាំរបស់ក្រុមការងារសវនកម្មផ្ទៃក្នុង។ ឯកឧត្តម គ្រី […]

ព័ត៌មានជាតិ

បក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន បើកយុទ្ធនាការថ្ងៃដំបូងមានសមាជិកចូលរួមដង្ហែជិត ១០០០០នាក់ដែលដឹកនាំដោយឯកឧត្តមអ៉ីឈានជាប្រធានក្រុមការងារ

(ប៉ៃលិន)៖ ឯកឧត្តម អ៉ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាល និង លោកជំទាវ បាន ស្រីមុំ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន មានសមាជិកសមាជិកា ជិត ១០០០០នាក់(មួយម៉ឺននាក់)។ សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។ គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។ គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន […]

ព័ត៌មានជាតិ

ពិធីអបអរសាទរខួបលេីកទី៧២ នៃថ្ងៃកំណេីតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ ដល់ ២៨ មិថុនា ២០២៣) នៅសណ្ឋាគារ GRANVIA KYOTO ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន

ទីក្រុងក្យូតុ៖ នៅថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុងក្យូតុ នៃតំបន់អូសាកា ក្រោមការដឹកនាំរបស់ឯកឧត្តម អ៉ឹម ឡាវីន ប្រធានក្រុមការងារទទួលបន្ទុកតំបន់អូសាកា នៃប្រទេសជប៉ុន និងប្រតិភូអមដំណើរ បានសហការជាមួយគណ:កម្មាធិការគណបក្សប្រចាំប្រទេសជប៉ុន ប្រធាន អនុប្រធានសាខាបក្សប្រចាំតំបន់ សកម្មជន និងសមាជិកសមាជិកាបក្ស រៀបចំពិធីអបអរសាទរខួបលេីកទី៧២ នៃថ្ងៃកំណេីតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ ដល់ ២៨ មិថុនា ២០២៣) នៅសណ្ឋាគារ GRANVIA KYOTO ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន និងជាប្រធានគណ:កម្មាធិការគណបក្សប្រចាំប្រទេសជប៉ុន ដែលមានអ្នកចូលរួមសរុបចំនួន ៩០ នាក់ (ស្រី ៤៥ នាក់) និង មានជនជាតិជប៉ុនចូលរួមចំនួន០៦ នាក់។ ទន្ទឹងនឹងនេះ ឯកឧត្តម អ៉ឹម ឡាវីន ប្រធានក្រុមការងារទទួលបន្ទុកតំបន់អូសាកា បានលេីកឡេីងថា ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ ក្រោមម្លប់សនិ្តភាពពេញលេញ និងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋខ្មែរពិតជាមានមោទនភាពយ៉ាងក្រៃលែង […]

ព័ត៌មានជាតិ

ឯកឧត្តម អ៊ាង សុផល្លែត ដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាចំនួន ២,៥០០នាក់ ចូលរួមហែក្បួនឃោសនាបោះឆ្នោតនៅថ្ងៃដំបូង នៅខេត្តត្បូងឃ្មុំ

អូររាំងឪ ត្បូងឃ្មុំ ៖ ឯកឧត្តម អ៊ាង សុផល្លែត អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន ២,៥០០នាក់ បានបើកយុទ្ធនាការហែក្បួនឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅខេត្តត្បូងឃ្មុំ និងបានបន្តមកឃុំទាំង០៧ ក្នុងស្រុកអូររាំងឪ ។ សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។ គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក ។ គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិពណ៌ សន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារការអនុវត្តតួនាទី ភារកិច្ច និងការងារកំណែទម្រង់កងរាជអាវុធហត្ថ ឆមាសទី១

ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលផ្ទៃប្រទេសព្រឹកថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារការអនុវត្តតួនាទី ភារកិច្ច និងការងារកំណែទម្រង់កងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅឆមាសទី២ ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ស្នងការ ស្នងការរង នាយការិល័យ វរអន្តរាគមន៍ អង្គភាព មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីខេត្ត និងសាលាទាំងពីរ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ

ព័ត៌មានជាតិ

អបអរសាទរខួបទី៧២ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ ជាខួបទី៧២ឆ្នាំ ថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៣)។ ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ គណបក្សប្រជាជនកម្ពុជាបានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជាមួយនេះ គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេស វាយផ្ដូលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍន៍ជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត៕

ព័ត៌មានជាតិ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលរថយន្តដឹកជញ្ជូនចំនួន ២៣០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលរថយន្តដឹកជញ្ជូនចំនួន ២៣០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបណ្តាកងពលតូចថ្មើរជើង តំបន់ប្រតិបត្តិការសឹករង កងការពារព្រំដែន បណ្តាសាលាចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក និងអង្គភាពចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ កាលពីព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអរគុណចំពោះបងប្អូនសប្បុរសជនទាំងអស់ដែលបានចូលរួមជួយឧបត្ថមជាថវិការដើម្បីទិញរថយន្តបំពាក់អោយកងទ័ព ដែលនឹងជួយសម្រួលយ៉ាងខ្លាំងចំពោះការធ្វើប្រតិបត្តិការការពារជាតិនិងបម្រើប្រជាជនរបស់កងកម្លាំងយើង។

ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ដឹកនាំកម្លាំងទ័ព៥០០នាក់ និងអាវុធ២០០ដើម បានមកដល់ព្រំដែនជាប់វៀតណាមហើយ ត្រៀមបាញ់កម្ទេចយន្ដហោះគ្មានមនុស្សបើក ហោះចូលទឹកដីកម្ពុជា

(ភ្នំពេញ)៖ ក្រោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា, នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានបញ្ចេញកម្លាំងទ័ពចំនួន៥០០នាក់ រួមជាមួយអាវុធ២០០ដើម បានមកដល់តំបន់ព្រំដែនក្នុងខេត្តរតនគិរី ជាប់ព្រំដែនវៀតណាមហើយ ដើម្បីបាញ់កម្ទេចយន្ដហោះគ្មានមនុស្សបើក ដែលហោះចូលមកទឹកដីនៃប្រទេសកម្ពុជា។ គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ន បានចេញបទបញ្ជាជាបន្ទាន់មួយឱ្យកម្លាំងយោធាកម្ពុជា បាញ់កម្ទេចដ្រូនចារកម្មគ្មានមនុស្សបើក ដែលហោះចូលដែនអាកាសកម្ពុជា នៅក្នុងខេត្តរតនគិរី។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានកងអង្គរក្ស ឱ្យបញ្ចេញសព្វាវុធសម្រាប់ការបាញ់យ​ន្តហោះ ទៅកាន់តំបន់ដែលដ្រូនគ្មានមនុស្សបើកនេះហោះចូល។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីករណីវាយប្រហារភេរវកម្ម […]

ព័ត៌មានជាតិ

ចេកល័ក្ខជាដំណាំ អត្តសញ្ញាណមួយសម្រាប់ ប្រជាជននៅលើខ្នងភ្នំគូលែន ខេត្តសៀមរាប

ខេត្តសៀមរាប ៖ ប្រជាជននៅខេត្តសៀមរាបភាគច្រើន ទទួលស្គាល់ថាជាដំណាំចេកល័ក្ខ ជាដំណាំហូបផ្លែមានអត្តសញ្ញាណនៅលើខ្នងភ្នំគូលែន។ ចេកមាន ផ្លែធំៗហើយនៅពេលទុំមានពណ៌ក្រមៅ លាយក្រហមស្រាល និងមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់គួរចង់បរិភោគ។ ទេសចរទាំងឡាយ នៅពេលឡើងទៅកម្សាន្តលើ ភ្នំគូលែន នៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ប្រាកដជាស្គាល់ដើមចេកល័ក្ខ។ ផ្លែ របស់វា បានដាក់លក់ជាហូរហែ តាមដងផ្លូវទៅ កាន់តំបន់ខ្នងភ្នំ។ លោក ផាន់ ផុន ប្រធានសហគមន៍ព្រៃធំអន្លង់ធំ ដែលស្ថិត នៅ លើខ្នងភ្នំគូលែននេះបានឱ្យដឹងថា ចេកប្រភេទនេះ គឺជា ប្រភេទ ដំណាំប្រពៃរបស់អ្នកស្រុក ច្រើនតំណមកហើយ។ បច្ចុប្បន្ន ប្រជាពលរដ្ឋលើភ្នំគូលែន និយមដាំចេកល័ក្ខ ព្រោះអាចលក់បាន តម្លៃខ្ពស់។ លោក ផាន់ ផុន បានឱ្យដឹងបន្ថែមថា”ចេកល័ក្ខផ្លែវាពេលទុំ មានរសជាតិផ្អែម និងក្លិនក្រអូប។ គេអាចបរិភោគ វាបានពេលទុំហើយ វាមាន រសជាតិផ្អែមឆ្ងាញ់ខុសពីចេកដទៃ។ តម្លៃចេកល័ក្ខមានតម្លៃថ្លៃជាងចេកផ្សេងទៀត។ នៅតាមផ្លូងឡើងភ្នំគូលែន អ្នកភូមិលក់ចេកល័ក្ខមួយស្ទង ចាប់ពី២៥.០០០ ដល់៣០.០០០រៀល។ បើទិញជាស្និតវិញ តម្លៃមួយស្និត ៤.០០០-៧.០០០ […]