ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ត្រូវបានកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលច្រាំងចំរេះ២ ធ្វើការស្រាវជ្រាវឃាត់ខ្លួន

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៩:៣០នាទី កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលច្រាំងចំរេះ២ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅចំណុចផ្ទះគ្មានលេខ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣។ ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖ ១.ឈ្មោះ ហាក់ ពេជ្រ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (មានសារធាតុញៀន)។ ២.ឈ្មោះ រស់ សុផាត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុមទី១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន)។ សម្ភារ:បាត់បង់៖ ម៉ូតូម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1FN-5958។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រុមក្មេងទំនើងចំនួន០៦នាក់ ដែលបង្កសម្លេងរំខានដល់អ្នកជិតខាង (ដុតផាវ) ត្រូវកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល ឃាត់ខ្លួន

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៤:០០ នាទីទៀបភ្លឺ នៅចំណុចផ្លូវជាតិលេខ៤ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ៦នាក់ ពាក់ព័ន្ធករណីបង្កសម្លេងរំខានដល់អ្នកជិតខាង (ដុតផាវ)។ ក្រុមក្មេងទំនើងឃាត់ខ្លួនចំនួន០៦នាក់៖ ១-ឈ្មោះ សំអាន ថុនា ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិកំរៀង សង្កាត់កន្ទោក។ ២-ឈ្មោះ កុយ វ៉ាន់នាថ ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិត្រពាំងគល់ សង្កាត់កន្ទោក។ ៣-ឈ្មោះ អឿន វឌ្ឍនា ភេទប្រុស មុខរបរសិស្ស អ្នកនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក។ ៤-ឈ្មោះ រុន ភារុណ ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិកំរៀង សង្កាត់កន្ទោក។ ៥-ឈ្មោះ ថា បញ្ញា ភេទប្រុស ស្នាក់នៅភូមិកំរៀង សង្កាត់កន្ទោក។ ៦-ឈ្មោះ យុក រ៉ាយុទ្ធ ភេទប្រុស មុខរបរសិស្ស […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ខណ្ឌសែនសុខ ស្រាវជ្រាវឃាត់ខ្លួន

កាលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៧:១០នាទីល្ងាច កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការបង្រ្កាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្ទះគ្មានលេខ ផ្លូវវាលខ្សាច់បឹងឈូក ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់។ ១. ឈ្មោះ សៀង សំណាង ហៅក្រៅ ភ័ក្រ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ។ ២. ឈ្មោះ អៀង សេងជា ហៅក្រៅ អាម៉ាប់ជី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ។ សម្ភារៈដកហូតរួមមាន៖ ក្រាមពណ៌សថ្លា ចំនួន០២កញ្ចប់ថង់ (០១កញ្ចប់ថងធំ និង០១កញ្ចប់ថង់តូច), ទូរស័ព្ទដៃចំនួន០៣គ្រឿង (ម៉ាក vivo ចំនួន០១គ្រឿង, ម៉ាក អិនចុចពិល ចំនួន០២គ្រឿង)។ ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងបន្ដស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់បន្ថែមទៀត នៅចំណុចផ្ទះជួលលេខ៥៥៨B ផ្លូវលេខ៦៣Sony ភូមិឬស្សីទី១ សង្កាត់ស្ទឹងមានជ័យ៣ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ស្រ្តីម្នាក់ត្រូវបានគេសម្លាប់ដាក់សពចូលវ៉ាលី យកទៅកប់នៅតំបន់ឃុំរាមដោយពុំទាន់បានពីមូលហេតុ.!

(ព្រះសីហនុ)៖ ស្រ្តីម្នាក់បានឃាតកសម្លាប់ យកសពដាក់ចូលវ៉ាលី រួចយកទៅកប់ក្នុងដី នៅតំបន់សមុទ្ររាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សពស្រ្តីរងគ្រោះត្រូវបានប្រទះឃើញ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ។ សេចក្តីរាយការណ៍បានឲ្យដឹងថា សពស្រ្តីរងគ្រោះត្រូវបានគេប្រទះឃើញនៅចំណុចក្នុងព្រៃ ផ្លូវចូលព្រែកចាក ស្ថិតនៅក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមសេចក្តីរាយការណ៍ ស្រ្តីរងគ្រោះអាចឃាតកសម្លាប់ពាក់ព័ន្ធនឹងករណីចាប់ជំរិតនៅសណ្ឋាគារប្លូបេ ក្រុងព្រះសីហនុ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវបន្តទៀត៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឈាមស្រែកស្បែកហៅ​ ៖​ ចាប់បានហេីយប្តីដែលអាករសម្លាប់ប្រពន្ធនិងកូន

ភ្នំពេញៈ​ ឈាមស្រែកស្បែកហៅ​ សមត្ថកិច្ចចាប់បានហេីយបុរសដែលកាប់សម្លាប់ប្រពន្ធ​ និងកូន​ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល​ នៅថ្ងៃទី៧​ ខែតុលា​ ឆ្នាំ២០២៣។ ករណីឃាតកម្មសម្លាប់ប្រពន្ធនិងកូន​ បានកេីតឡេីងកាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិ ពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ជនសង្ស័យជាប្តីឈ្មោះ ម៉ែន សំអាង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ​កម្មករ រស់នៅភូមិឃុំកើតហេតុខាងលើ។ ជនរងគ្រោះជាប្រពន្ធឈ្មោះឃឿន ស្រីវលក្ខណ៍ ភេទស្រី អាយុ៣០ឆ្នាំ ចំណែកកូនស្រីឈ្មោះ អឿន ចន្ទសីម៉ា ភេទស្រី អាយុ​ ២ឆ្នាំ។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ម្តាយនិងកូន បានស្លា.ប់នៅក្នុងថ្លុកឈាមក្នុងបន្ទប់ គេសង្ស័យថា ជាអំ.ពើឃា.តក.ម្មដ៏សា.ហា.វយ.ង់ឃ្ន.ង់នេះ ប្រព្រឹត្តដោយសារប្តី

ខេត្តកណ្តាល : ស្ត្រីនឹងកូន បានស្លា.ប់នៅក្នុងថ្លុកឈាមក្នុងបន្ទប់ ដែលគេសង្ស័យថា ជាអំពើឃា.ត.ក.ម្មដ៏សា.ហា..វយ..ង់ឃ្នង់នេះ ប្រព្រឹត្តដោយប្តី ឪពុក ជនរងគ្រោះ ហើយសា.កស.ព ត្រូវបានគេប្រទះឃើញនៅក្នុងបន្ទប់ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅចំណុច ភូមិពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ មុនពេលកើតហេតុ កាលពីម្សិលមិញ ស្ត្រីរងគ្រោះដែលត្រូវជាប្រពន្ធ បានទៅដាក់ពាក្យសុំលែងលះគ្នានៅសាលាឃុំ ប៉ុន្តែមន្ត្រីសាលាឃុំជាប់រវល់ ក៏បានត្រឡប់មកផ្ទះវិញ ។ ទើបនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ សា.កស.ពប្រពន្ធនឹងកូន ត្រូវបានគេប្រទះឃើញស្លា.ប់ក្នុងថ្លុ.កឈា.ម យ៉ាងអា.ណោចអា.ធ.ម្ម ។  បន្ទាប់ពីប្រព្រឹត្តអំពើ.ឃា.ត.កម្មរួច ជនដៃដល់ជាប្ដីនិងជាឪពុក បានរត់គេចខ្លួន ។ សមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន កំពុងចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ កុសលវិច្ច័យ ទៅលើសា.កស.ព និងកំពុងតាមប្រមាញ់ជនដៃដល់ជាឃាតករដែលកំពុងរត់គេចខ្លួន  ៕  

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំអង្គប្រជុំត្រួតពិនិត្យផែនការរដូវវស្សា!

ភ្នំពេញ៖ ដោយអនុវត្តបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំអង្គប្រជុំត្រួតពិនិត្យផែនការរដូវវស្សា និងត្រួតពិនិត្យកម្លាំងកងរាជអាវុធហត្ថ ត្រៀមសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ។ កិច្ចប្រជុំនេះមានការចូលរួមពីលោក នាយសេនាធិការរង ស្នងការ ស្នងការរង នាយ នាយរងការិយាល័យ នាយ នាយរងអាវុធហត្ថ មេបញ្ជាការអង្គភាពដែលមានការពាក់ព័ន្ធ និង បញ្ជូនរូបភាពតាមប្រពន្ធ Video conference ទៅគ្រប់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី/ខេត្ត ទាំង២៥ផងដែរ។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ខណ្ឌរដ្ឋបាលជលផលកណ្តាល សហការជាមួយអាជ្ញាធរស្រុកពញាឮចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដោយចាប់លូស្បៃមុង ចំនួន២១មាត់ និងរបាំងស្បៃមុង៥៥១០ម៉ែត្រ យកដុតកំទេចចោល

ខេត្តកណ្ដាល៖ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣នេះ ខណ្ឌរដ្ឋបាលជលផលកណ្តាល ដឹកនាំដោយលោក ហេង សុភារិទ្ធី និងមន្រ្តីជំនាញក្រោមឱវាទ សហការជាមួយ លោក ថោ ឡូ នាយអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ និងកងកំលាំងគណ:បញ្ជាការឯកភាពស្រុកពញាឮដឹកនាំដោយ លោក ថន សុវណ្ណា អភិបាល នៃគណ:អភិបាលស្រុកពញាឮ បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ត្រង់ចំនុច ភូមិតាមែ ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ដោយកំលាំងចំរុះបានរុះរើសារយកបទល្មើសនេសាទ១ករណីក្នុងនាះមាន លូស្បៃមុងចំនួន២១មាត់ របាំងស្បៃមុង៥៥១០ម៉ែត្រ បង្គាល ចំនួ៥២៥ដើម ដើម្បីដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ទាំនេះនៅនឹងកន្លែងកើតហេតុ។ លោក ហេង សុភារិទ្ធី នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានឱ្យដឹងថា៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់ខណ្ឌរដ្ឋបាលជលផលកណ្តាល រួមសហការគ្នាជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើការបង្ក្រាបរាល់បទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលឱ្យមានប្រសិទ្ធភាពខ្ពស់ បើទោះជាបើកនូវដូវនេសាទក្ដី ក៏បងប្អូនប្រជាពលរដ្ឋមិនត្រូវប្រើប្រាស់ឧបករណ៍ហាមឃាត់នេសាទ ក្នុងភូមិសាស្ត្រខេត្តកណ្ដាលឡើយ។ ទន្ទឹមនឹងនោះមិនត្រូវអត់អោនឱ្យអ្នកប្រព្រឹត្តបទល្មើសនេសាទ ដោយប្រើឧបករណ៍នេសាទឆក់ត្រជាក់ និងក្តៅ ដែលបានប្រព្រឹត្តបទល្មើសនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលឡើយ។ លោកនាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសបងប្អូនប្រជាពលរដ្ឋ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត បុកម៉ូតូបណ្ដាលឲ្យ ស្លា.ប់…មនុស្សម្នាក់នៅនឹងកន្លែងភ្លាមៗ ក្នុងក្រុងសិរីសោភ័ណ……..!

បន្ទាយមានជ័យ : វេលាម៉ោង២ៈ០០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូបណ្ដាលឲ្យស្លាប់មនុស្សម្នាក់នៅនឹងកន្លែងភ្លាមៗ នៅលើកំណាត់ផ្លូវជាតិលេខ៥ ទល់មុខភោជនីយដ្ឋាន ផ្កាយព្រឹក ស្ថិតនៅក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ យោងតាមប្រភពព័ត៌មានបងប្អូនប្រជាពលរដ្ឋអ្នកឃើញហេតុការណ៍បានបញ្ជាក់ថា៖ នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តម៉ាក TOYOTA HILUX ពណ៌ស ពាក់ស្លាក់លេខ បាត់ដំបង 2C.9055 បើកបរពីផ្លូវលំឆ្ពោះមកឡើងផ្លូវជាតិ៥ ដល់ចំណុចផ្លូវបំបែកមុខភោជនីយដ្ឋាន ផ្កាយព្រឹក បានបុកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី2008 ពាក់ស្លាក់លេខ បន្ទាយមានជ័យ 1B.4518 អូសឆ្លងផ្លូវទៅបុកហាង ហាក់ ហុក លក់គ្រឿងសំណង់ បណ្ដើរឲ្យស្លាប់មនុស្សម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា៖ អ្នកបើកបររថយន្តត្រូវបានស្គាល់អត្តសញ្ញាណឈ្មោះ ប្រាំង សារាត ភេទស្រី អាយុ៦៨ រស់នៅភូមិរោចម៉ាស៊ីន សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ។ ចំណែកជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុមានឈ្មោះ ខុង សុវណ្ណ ភេទប្រុសអាយុ ៦៧ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ មានមុខរបរជាអ្នករត់ម៉ូតូឌុប។ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ស្ថានភាពទឹកជំនន់ស្ទឹងសង្កែហក់ឡើងខ្ពស់ជិតដល់ចំណុចប្រកាសអាសន្ន

(បាត់ដំបង ) ស្ថានភាពទឹកជំនន់ស្ទឹងសង្កែ រហូតមកដល់ព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បាននិងកំពុងហក់ឡើងខ្ពស់កម្ពស់ ១៤.០០ម៉ែត្រ ខណៈ ដែលចំណុចប្រកាសអាសន្នក្នុងកម្រិតកម្ពស់ ១៤.៥០ម៉ែត្រ ហើយកម្លាំងគណៈបញ្ជាការឯកភាពខេត្តកំពុងចុះអន្តរាគមន៍ដើម្បីច្រកដីដាក់ការុងទប់នៅតាមរបមាត់ស្ទឹងដែលកំពុងហៀរកាត់ផ្លូវចូលទៅលំនៅដ្ឋានប្រជាពលរដ្ឋ ។ ហើយជំនន់ទឹកភ្លៀងនេះដែរ ក៏បានបង្កអោយជន់លិចផលដំណាំ ផ្លូវ ផ្ទះ ផ្សារ សាលារៀនមួយចំនួនដែលនៅតាមរបខាងក្រោមនៃស្ទឹងសង្កែ ពិសេសក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ដែលកំពុងហូរបែកវាលបានបង្ករឲ្យផលដំណាំ ដូចជាស្រូវ និងបន្លែបង្ការផ្សេងៗ ក៏កំពុងរងការលេច រួមនឹងលំនៅដ្ឋានជាច្រើនខ្នងទៀតផងដែរ ។ យោងតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីជំនាញមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តបាត់ដំបង កាលពីវេលាម៉ោងប្រមាណ១០ព្រឹក ស្ថានភាពទឹកជំនន់នៅតំបន់ប៉ែកខាងលើនៃស្រុកសំឡូត គឺពុំមានភ្លៀងធ្លាក់បន្តទៀតទេ ដែលនេះជាមូលហេតុមិនបង្កឲ្យទឹកស្ទឹងជន់ឡើយ រីឯទំនប់ស្ទាក់ទឹកពហុបំណងសេកសកក៏ត្រូវបានទំលាក់ទ្វារបិទបណ្ដើរៗហើយដែរ ដោយសម្រាប់ព្រឹកនេះ នៅពេលដែលវាហូរស្រុងចុះមកឆ្លងកាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង ក៏បានមានការលេចហូរចូលតាមប្រព័ន្ធលូ បណ្ដាលឲ្យតំបន់ទីប្រជុំជនមួយចំនួន ដូចជាផ្សារបឹងឈូក និងតាមដងផ្លូវជាច្រើនខ្សែរក៏រងការលេចលង់ ពិបាកធ្វើចរាចរណ៍ផងដែរ។ មន្ត្រីជំនាញបានឲ្យដឹងបន្ថែមថា៖ ស្ថានភាពទឺកជំនន់ ចាប់ពិថ្ងៃត្រង់នេះទៅនឹងចាប់ផ្ដើមស្រកចុះបណ្ដើរៗហើយ ព្រោះទឹកជំនន់ស្ទឹងសង្កែ មិនត្រូវបានជន់យូរថ្ងៃទេ សម្រាប់ការហក់ឡើងយ៉ាងលឿនប៉ុន្មានថ្ងៃមកនេះ ក៏ព្រោះតែទន្លេសាបទឹកបានជន់ឡើងដែរ៕ដោយ៖ភ្នំខៀវ