ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យម្នាក់ ពាក់ព័ន្ធពីបទហិង្សាដោយចេតនា (យកចំពាមកៅស៊ូបា_ញ់_បណ្តាលឲ្យរបួស) ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេលឃាត់ខ្លួន

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១២:៣០នាទី កម្លាំងជំនាញផ្នែកយុត្តិធម៌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទហិង្សាដោយចេតនា (យកចំពាមកៅស៊ូបា_ញ់_បណ្តាលឲ្យរបួស) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤ ផ្លូវបេតុង ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៨:២៧នាទី។ ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងងី ហៅ ហេង ផល្លា ភេទប្រុស ជនជាតិវៀតណាម មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៤ ផ្លូវជាតិលេខ៥ ភូមិ១៦ សង្កាត់ស្រះចក។ វត្ថុតាងចាប់យក៖ ចំពាមកៅស៊ូ ដងឈើមួយ។ សមត្ថកិច្ចជំនាញបន្តឲ្យដឹងថា មុនពេលកើតហេតុថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៨:២៧នាទី ជនរងគ្រោះ ឈ្មោះ សួន វ៉ាន់នី ត្រូវជាកូនបង្កើតឈ្មោះ តាំង សុវណ្ណ បានជិះកង់ស្គីលេងនៅលើផ្លូវបេតុង ក្នុងភូមិ១៦ សង្កាត់ស្រះចក ទៅវិញទៅមក ស្រាប់តែជនរងគ្រោះខ្ទប់មុខស្រែកយំថាឈឺណាស់ៗ រត់ទៅប្រាប់ឪពុក ក្រោយពីបានឃើញមានរបួស […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនបុគ្គលដែលបានក្លែងបន្លំ ឈ្មោះ និងយករូបលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ទៅបង្កើត Account Telegram ក្លែងក្លាយ ឆាតទៅសុំខ្ចីលុយ ឯកឧត្តម គង់ សោភ័ណ្ឌ

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា៖ បុគ្គលដែលបានក្លែងបន្លំ ឈ្មោះ និងយករូបលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ទៅបង្កើត Account Telegram ក្លែងក្លាយ ដោយប្រើលេខ +៨៥៥ ៧៦ ៣៥១ ៨៧០៨ ឆាតទៅសុំខ្ចីលុយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួចមក។ ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនៅយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត កម្លាំងជំនាញនៃស្នងការដ្ឋានគរបាលខេត្តកណ្តាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានស្រាវជ្រាវឃាត់ខ្លួនបុគ្គលក្លែងបន្លំខាងលើបានហើយ ដែលមានឈ្មោះ ងន យឿន ហៅម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ នៅព្រឹកថ្ងៃទី១១ កញ្ញា ឆ្នាំ២០២៣ ចំណុចភូមិដំណាក់ធំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងសាកសួរកសាងសំណុំចាត់ការតាមនីតិវិធី។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចសម្ភារៈពលរដ្ឋពីស្រុកសូទ្រនិគម

ខេត្តសៀមរាប៖ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ប្រទះឃើញ ជនសង្ស័យ០១ នាក់ កំពុង បើកម៉ូតូ សណ្ដោងរ៉ឺម៉ក មានដឹកម៉ាស៉ីន និង សម្ភារៈ គួរអោយសង្ស័យ ក៏បានធ្វើការស្ទាក់ និងនាំមក ធ្វើការសាកសួរនាំ ។ ជនសង្ស័យ មាន ឈ្មោះ ស៊ុំ សិត (ហៅសាំង) ភេទប្រុស អាយុ ៣១ឆ្នាំ ទីកន្លែងកំណើត នៅភូមិស្ពានជ្រាវ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប មានអាសយដ្ឋានបច្ចុប្បន្ន នៅភូមិវាល ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។បន្ទាប់ពីបានធ្វើការសាកសួរនាំ ជនសង្ស័យ បានសារភាពថាសម្ភារ និងម៉ាស៊ីន ដែលខ្លួនកំពុងដឹកនេះ គឺបានលួចចេញពីចំណុចមាត់ស្រះទឹកក្នុងវាលស្រែ ស្ថិតក្នុងភូមិរុនខាងត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ។ នគរបាលស្រុកសូទ្រនិគម ដើម្បីស្រាវជ្រាវរកជនរងគ្រោះ នៅក្នុងភូមិសាស្ត្រឃុំដានរុន ទើបដឹងថាម៉ាស៊ីនដែលជនសង្ស័យកំពុងដឹកនេះ ជារបស់ជនរងគ្រោះឈ្មោះ ជុច […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្នុងមួយយប់កម្លាំងនគរបាលរាជធានីភ្នំពេញបង្រ្កាបករណីក្មេងទំនើងបានជិត២០នាក់នៅ២ទីតាំងផ្សេងគ្នាក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖កម្លាំងអន្តរាគមន៍នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយជាកម្លាំងនគរបាលខណ្ឌដូនពេញ និងកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញបានចេញល្បាតត្រួតពិនិត្យពង្រឹងសន្តិសុខ បានធ្វើការបង្រ្កាបក្មេងទំនើងប្រុសស្រីជិត២០នាក់នៅទីតាំង០២ផ្សេងគ្នាគឺនៅក្នុងខណ្ឌជ្រោយចង្វារ និង ខណ្ឌដូនពេញ ។ ការបង្រ្កាបពីសំណាក់កងកម្លាំងនគរបាលរាជធានីភ្នំពេញធ្វើឡើងអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ករណីទី១នៅខណ្ឌជ្រោយចង្វារ៖ ក្មេងទំនើងជាស្រ្តីវ័យក្មេងចំនួន ៧ នាក់ដើរផឹកស៊ីត្រូវបានបង្រ្កាបនៅចំណុចសួនសុខា កាលពីវេលាម៉ោង ១២កន្លះអធ្រាត្រថ្ងៃទី០៨ខែកញ្ញា ឆ្នាំ២០២៣ ខណៈដែលពួកគេបានបង្កភាពអនាធិបតេយ្យ ក្រោមរូបភាព វៃគ្នានៅលើសួនសុខាធ្វើឱ្យមានការភ្ញាក់ផ្អើល។ បច្ចុប្បន្នក្មេងទំនើងទាំង០៧នោះត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាររៀបចំនីតិវិធី។ ដោយឡែកករណីទី២ក្មេងទំនើង ចំនួន១២នាក់ត្រូវបានកម្លាំងសមត្ថកិច្ច បង្រ្កាបបាន ក្នុងករណីទំនាស់ ជិះម៉ូតូដេញវាយគ្នា ដែលប្រព្រឹត្តនៅចំណុចផ្លូវលេខ៥៦៦(បឹងកក់) ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១ និង៣០នាទីទៀបភ្លឺ។ លោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរងទទួលដឹកនាំអង្គភាពកម្លាំងអន្តរាគមន៍ពិសេសបានឱ្យដឹងថា៖នៅមុនពេលកើតហេតុ មានក្មេងទំនើងចំនួន០២ក្រុម ដោយក្រុមទី១មានម៉ូតូ២គ្រឿង មានគ្នាចំនួន៤នាក់ និងក្រុមទី២មានម៉ូតូចំនួន៤គ្រឿង គ្នាចំនួន៨នាក់ ដែលមានទំនាស់ដេញធាក់ម៉ូតូគ្នាបណ្តាលអោយដួលនៅម្តុំអង់តែនទួលគោក នៃខណ្ឌទួលគោក ហើយបានបន្តជិះម៉ូតូដេញវាយគ្នាមកដល់ចំណុចផ្លូវលេខ៥៦៦(បឹងកក់) ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក៏ត្រូវបានកម្លាំងជំនាញខណ្ឌ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនបានជនសង្ស័យចំនួន​ ០២នាក់​ ចំណែក០១នាក់ទៀតរត់គេចខ្លួនបាត់ ករណី​លួច​ម៉ូតូ​

នៅថ្ងៃទី០៥​ ខែកញ្ញា​ ឆ្នាំ២០២៣ វេលា ម៉ោង២១ :៥០ នាទីយប់ មានករណី​ អំពេីលួច​(លួចម៉ូតូ​) ស្ថិតនៅចំណុចខាងក្រោយកាស៊ីណូលីហាវ ក្រុម០៤​  ភូមិ០១​ សង្កាត់លេខ៣ ក្រុងព្រះសីហនុ  ខេត្តព្រះសីហនុ បង្កឡេីងដោយជនសង្ស័យចំនួន០៣នាក់​  បានធ្វើសកម្មភាព​ ដោយនាំគ្នាហៅម៉ូតូ​ ផាស់អាប់តាមផ្លូវអោយដឹកពីម្តុំរង្វង់មូលភូមិថ្មី​ ទៅក្រោយកាស៉ីណូ​ លីហាវ​ ភូមិ​ ១​ សង្កាត់​លេខ៣​ ដេីម្បីទៅលួចយកម៉ូតូចំនួន០១ គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ឆ្នាំផលិត២០១៨​  លេខតួ-ម៉ាសុីន ND125M-5164799​ ផ្លាកលេខ​ ព្រះសីហនុ​ 1F-5532 ដែលជនរងគ្រោះចតទុកក្រោយកាស៉ីណូ​ លីហាវ​ ពេលលួចបានជនសង្ស័យនិងបក្ខពួក បាននាំគ្នាបណ្តេីរម៉ូតូចេញពីកន្លែងកេីតហេតុដេីរចេញមកតាមផ្លូវ​តុលាការចាស់​ សង្កាត់​លេខ៣ ក៏​ជួបសមត្ថកិច្ចកំពុងល្បាតតាមផ្លូវ​ ឃាត់ខ្លួនបានជនសង្ស័យចំនួន​ ០២នាក់​ ចំណែក០១នាក់ទៀតរត់គេចខ្លួនបាត់។ -ជនរងគ្រោះឈ្មោះ ព្រហ្ម​ ចំរើ​ន​ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កាស៊ីណូស៊ីហ៊ូ -ស្រុកកំណើត ភូមិចុងអូ​ ឃុំសំរុង​ស្រុកព្រៃនប់​ខេត្តព្រះសីហនុ​ ​       […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លោក ឃ្លាំង ហួត ចុះដកហូតម៉ូតូចំនួន២៦២គ្រឿងពីឃ្លាំងបញ្ចាំប្រគល់ជូនពលរដ្ឋបានដាក់បណ្ដឹងដែលមានឯកសារត្រឹមត្រូវ.!!.

ភ្នំពេញ ៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២៣ បានចុះត្រួតពិនិត្យឃ្លាំងបញ្ចាំនូវឃ្លាំងរំសេវ ដែលបានខ្លុំប៉េបិទបណ្ដោះកន្លងមក ដើម្បីដកហូតម៉ូតូចំនួន ២៦២ គ្រឿងជូនដល់ពលរដ្ឋវិញដែលបានដាក់ពាក្យបណ្ដឹងនិងមានឯកសារត្រឹមត្រូវនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ មានការចូលរួមលោក ប៊ុត សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក លីម ប៊ុនហេង ព្រះអាជ្ញារងនៃអយ្យអមសាលាដំបូងរាជធានីភ្នំពេញ និងកម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក។ លោក ឃ្លាំង ហួត បានអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀតដែលបានបាត់ម៉ូតូឬបានដាក់បញ្ចាំម៉ូតូ ត្រូវមកលួសយកម៉ូតូវិញ បើរកម៉ូតូមិនឃើញនោះ ត្រូវប្រញាប់រួតរះដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីឲ្យអាជ្ញាធរបានរៀបចំធ្វើការត្រួតពិនិត្យឯកសារ និងប្រគល់ម៉ូតូជូនទៅពួកគាត់វិញ។ លោកបញ្ជាក់ថា ក្នុងរង្វង់ប្រតិបត្តិការចុះត្រួតពិនិត្យមើលទីតាំងឃ្លាំងបញ្ចាំគឺធ្វើជាប់ជាប្រចាំដូចភ្លៀងរលឹម ប៉ុន្តែដែលមានការផ្អាកមួយរយៈនេះដោយសារតែពុំមានកន្លែងគ្រប់គ្រាន់សម្រាប់ស្តុកម៉ូតូដែលត្រូវបានដករហូត។ ដូច្នេះលោកបានបញ្ជាក់ថាសូមធ្វើការឲ្យចប់មួយករណីនេះសិននិងបន្តចុះត្រួតពិនិត្យនៅទីតាំងផ្សេងៗទៀតនៅក្នុងរាជធានីភ្នំពេញ។ លោកអភិបាលរង បានបន្ថែមទៀតថាប្រតិបត្តិការកន្លងមកកម្លាំងអាជ្ញាធរបានដកហូតម៉ូតូបានជាង១០០០គ្រឿង។ ដូច្នេះនៅព្រឹកថ្ងៃនេះបានដកហូតម៉ូតូចំនួន ២៦២ គ្រឿងប្រគល់ជូនប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹង និងនៅសល់ម៉ូតូជាង ៩០០ គ្រឿងបន្តទៀត រក្សារទុកនៅឃ្លាំង OCIC។ សូមឲ្យប្រជាពលរដ្ឋប្រញាប់ដាក់ពាក្យបណ្ដឹងបន្តដើម្បីអាជ្ញាធរបានត្រូវពិនិត្យនិងប្រគល់ម៉ូតូជូន៕

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបង្ក្រាបបានក្រុមជួញដូរគ្រឿងញៀនឃាត់ជនសង្ស័យ៥នាក់ រកឃើញគ្រឿងញៀនជិត៥គីឡូក្រាមនិងកាំភ្លើងខ្លីមួយដើម.!

ប្រតិបត្តិការនេះបានធ្វើក្រុមការអនុវត្តតាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំផ្ទាល់របស់នាយកមន្ទីរប្រឆាំងគ្រឿងញៀន កម្លាំងជំនាញបានចុះបង្ក្រាបករណី ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅទីតាំងចំនួន២កន្លែងផ្សេងៗគ្នា នៅខេត្ដកំពង់ស្ពឺ និងខេត្ដព្រះសីហនុ រកឃើញគ្រឿងញៀនជិត៥គីឡូ និងឃាត់ខ្លួនជនសង្ស័យបាន៥នាក់ ខណៈដែលអាជ្ញាធរទើបទម្លាយចេញនៅថ្ងៃទី០៧កញ្ញានេះ…។ ប្រតិបត្ដិការនេះ ធ្វើឡើងនៅថ្ងៃទី០៥កញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២ៈ៣០នាទី ដោយមានការសម្របសម្រួលពីលោកស្រី ចាតសូ រស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញការិយាល័យ (ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ ចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណី ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅទីតាំងចំនួន២កន្លែងផ្សេងៗគ្នា៖ ទីតាំងទី១ នៅចំណុចផ្លូវល្បឿងលឿនK27+ (+100)ភូមិរំលោង ឃុំវល្លិ៍-ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទីតាំងទី២ នៅចំណុចផ្លូវលេខ១១៥ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្នុងការបង្ក្រាបនោះ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ រួមមាន ទី១៖ ឈ្មោះ គ័ង ហ្ស៊ូសៀន KUANG ZUXIAN ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន, […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋចិត្តល្អមួយរូបយកសត្វពង្រូលមកប្រគល់ជូនអ្នកឧកញ៉ា ទៀ វិចិត្រដើម្បីព្រលែងនៅតំបន់ព្រៃធម្មជាតិ

អ្នកឧកញ៉ា ទៀ វិចិត្រ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញ មានបងប្អូនប្រជាពលរដ្ឋនិងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានដឹងនឹងបានស្គាល់ថាជាអ្នកឧកញ៉ាចិត្តធម៌ហើយក៏បាននាំគ្នាយកសត្វគ្រប់ប្រភេទជាច្រើនតែងតែយកមកប្រគល់ជូនអ្នកឧកញ៉ាចិត្តធម៌ ដើម្បីព្រលែងនៅតំបន់ព្រៃធម្មជាតិ។ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ចាក់ថា សត្វពង្រូលមួយក្បាលនេះ អ្នកឧកញ៉ា ទទួលបានពីប្រជាពលរដ្ឋចិត្តល្អមួយរូប រស់នៅភ្នំពេញ ប្រគល់ជូនអ្នកឧកញ៉ា ដើម្បីយកមកព្រលែងនៅតំបន់ព្រៃធម្មជាតិ។ តាមប្រជាពលរដ្ឋជាអ្នកប្រគល់សត្វពង្រូល បានអោយដឹងថាសត្វពង្រូលមួយក្បាលនេះ គាត់ឃើញវាចូលមកក្នុងផ្ទះរបស់គាត់ រួចប្អូនរបស់គាត់បានចាប់ទុក រួចក៏គាត់ទាក់ទងមកអ្នកឧកញ៉ា ទៀ វិចិត្រ សុំប្រគល់ជូនអ្នកឧកញ៉ា ដើម្បីព្រលែងចូលព្រៃធម្មជាតិវិញ អោយរស់រានមានជីវិត។ ពលរដ្ឋរូបនេះបានបន្តទៀតថាការដែលស្មគ្រ័ចិត្តប្រគល់សត្វពង្រូលនេះមកជូនអ្នកឧកញ៉ាដោយសារកន្លងមកឃើញសកម្មភាព អ្នកឧកញ៉ា ទៀ វិចិត្រ តាមរយះ វីដេអូសកម្មភាព អ្នកឧកញ៉ាស្រឡាញ់ ការពារ អភិរក្ស និងលែងសត្វជាបន្តបន្ទាប់។ ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋខាងលើ ដែលបានប្រគល់សត្វពង្រូលមកអោយដើម្បីយកទៅព្រលែង អ្នកឧកញ៉ាក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់នឹងរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ករណីហិង្សាយកដបស្រាវាយក្បាល លើយុវជនម្នាក់ នៅមុខក្លឹបកម្សាន្ត នឹកEX ឃាត់ខ្លួនបានអស់ហេីយ

ភ្នំពេញ៖ ករណីហិង្សា យកដបស្រាវាយក្បាលលើយុវជនម្នាក់ នៅមុខក្លឹបកម្សាន្ត នឹកEX ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ លេខ៥៥កែងផ្លូវលេខ២៤២ សង្កាត់ បឹងរាំង ខណ្ឌដូនពេញ ត្រូវបានសមត្ថកិច្ចជំនាញខណ្ឌដូនពេញ សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញរាជធានីភ្នំពេញឃាត់ខ្លួនបានអស់ហេីយ ។ នៅពេលនេះសមត្ថកិច្ចជំនាញកំពុងអនុវត្តនីតិវិធីច្បាប់ ។ សូមរំលឹកព័ត៌មាន ! កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវរកឃាតកដែល ជាក្រុមក្មេងទំនើង បានយកដបរឹង ព្រួតវាយយុវជនម្នាក់ កាលពី យប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នៅទល់មុខហាងមានស្លាកយីហោ [ នឹក EX ] មូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមការបញ្ជាក់ថា ផ្តើមឡើងដោយសារ ចាក់ចម្រៀងឌឺដងគ្នា រហូតបង្កជាជម្លោះពាក្យសម្ដី ក្លាយជាហិង្សា ស្រីវាយស្រី ពេលនោះយុវជនរងគ្រោះបានដើរចូលក្នុងគោលបំណងទៅឃាត់ស្រីៗនោះ តែយុវជនរងគ្រោះត្រូវបានក្រុមក្មេងទំនើងជាបក្សពួកស្រីម្នាក់នោះ ដែលកំពុងវាយគ្នា ហើយយកដបស្រាព្រួតវាយរហូតរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។ សមត្ថកិច្ចកំពុងស៊ើបអង្កេតយ៉ាងយចិត្តទុកដាក់ ដើម្បីរកមុខដែលជាក្រុមក្មេងទំនើងទាំងនោះ យកមកផ្តន្ទាទោស៕ សន្ត

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អគ្គិភ័យបានឆាបឆេះពិដានផ្ទះមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ កាលពី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ទីតាំងកើតហេតុស្ថិតនៅលើកំណាត់ផ្លូវ៣៤៨ មូលដ្ឋានសង្កាត់បឹងកេងកង៣ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ នៅមុនពេលកើតហេតុ ពួកគាត់បានលឺសម្លេងផ្ទុះលាន់ខ្លាំងដូចបែកផ្កាភ្លើងអ៊ីចឹង លុះមួយសន្ទុះក្រោយមកក៏ធុំក្លិនផ្សែង ហើយពួកគាត់ក៏នាំគ្នាចេញមកមើល ស្រាប់តែឃើញផ្សែង និងអណ្តាតភ្លើងហ៊ុយចេញពីទីតាំងផ្ទះកើតហេតុតែម្ដង។ បន្ទាប់មកពួកគាត់ក៏នាំគ្នាយកបំពង់ឧស្ម័ន និងទុយោមកបាញ់ទឹកពន្លត់ដែរ ប៉ុន្តែមិនរលត់សោះ ក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំជំនួយពីរថយន្តពន្លត់អគ្គិភ័យតែម្ដង។ បន្ទាប់ពីទទួលដំណឹងខាងលើភ្លាម ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបញ្ចេញរថយន្តចំនួន២គ្រឿងទៅកាន់ទីតាំងកើតហេតុ ដើម្បីធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗផងដែរ។ មន្ត្រីជំនាញ បានសន្និដ្ឋានជាបឋមថា ករណីអគ្គិភ័យនេះ សង្ស័យថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ទើបបង្កឱ្យក្លាយជាអណ្តាតភ្លើងពណ៌ក្រហម ឆាបឆេះបែបនេះ ៕