ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឆក់កាបូបប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស

នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៨ និង ៥០នាទី នៅចំណុចផ្លូវផ្ទះតាឆេរ ស្ថិតនៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) មួយកើតឡើង បង្កដោយជនសង្ស័យ ០១នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ គ្មានផ្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបប្រជាពលរដ្ឋ ក្នុងខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវជាមួយកូនស្រី អាយុ ០៨ឆ្នាំ បណ្តាលឲ្យដួលម៉ូតូ ធ្វើឲ្យកូនស្រីរបស់គាត់រងរបួស ពកក្បាល ផ្នែកថ្ងាសមុខចំហៀងខាងស្តាំ និងដាច់រលាត់ស្បែកនៅលើផ្ទៃមុខ និង ផ្នែក ក ។  បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះទៅដល់ទីតាំងកើតហេតុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានដាក់កម្លាំងតាមស្វែងរកជនសង្ស័យ រហូតដល់វេលាម៉ោង ១៩ និង ០០នាទី ក៏ប្រទះឃើញជនសង្ស័យ នៅផ្លូវមុខផ្សារចិន សមត្ថកិច្ចយើងក៏ស្ទាក់ឃាត់ឲ្យជនសង្ស័យឈប់ម៉ូតូ តែជនសង្ស័យបានព្យាយាមបើកម៉ូតូរត់គេចខ្លួន កម្លាំងសមត្ថកិច្ចយើងបានដេញប្រផាត់ចាប់ប្រភីង រហូតដល់ផ្លូវចំណោទហាងតាផលលើភ្នំ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលចុះបង្រ្កាប​ករណីគ្រឿងញៀ….នមួយករណី និងឃាត់បានជនសង្ស័….យបានចំនួន០៤នាក់

ខេត្តព្រះសីហនុ-នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០១នឹង២០នាទីយប់ ដោយមានការដឹកនាំបញ្ជាពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀ….ន សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ បានចុះបង្រ្កាប​ករណីគ្រឿងញៀ….នមួយករណី ដោយឃាត់បានជនសង្ស័….យបានចំនួន០៤នាក់ ស្ថិតនៅផ្លូវខ្សែកាប ក្នុងបុរីខ្សែកាប ក្រុម១២ ភូមិ០៥ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ ។ ជនសង្ស័….យមានឈ្មោះដូចខាងក្រោម ៖ ១-ឈ្មោះ​ FANG  VAN MINH ភេទប្រុស អាយុ៤៧  ឆ្នាំ ជនជាតិ វៀតណាម ។ ២-ឈ្មោះ VI VAN NHAT ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ វៀតណាម ។ ៣-ឈ្មោះ NGUYEN THI TRA MY ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិ វៀតណាម […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ ប្រជុំដកបទពិសោធន៍ការងារក្នុងនីតិកាលនៃរដ្ឋសភាចាស់ និងដាក់ចេញយុទ្ធសាស្ត្រ អនុវត្តសម្រាប់នីតិកាលថ្មី!

នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញក្នុងអាណត្តិរដ្ឋសភានីតិកាលទី៦ និងដាក់ចេញទិសដៅការងារ សម្រាប់អនុវត្តក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ-មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូច ព្រមទាំងសមាជិកអាវុធហត្ថជាច្រើនរូបទៀត។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំ និងបានផ្តាំផ្ញើដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ថា ក្នុងរយៈកាលកន្លងមកបងប្អូនបានបំពេញ តួនាទីភារកិច្ច បង្កា បង្ក្រាប សង្គ្រោះ គោរពច្បាប់ គោរពសិទ្ធិមនុស្ស ប្រកាន់ភ្ជាប់នូវវិន័យសណ្តាប់ធ្នាប់ ចូលរួមក្នុងកិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ សុវត្ថិភាពថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ភ្ញៀវទេសចរណ៍បរទេស និងជាពិសេសបានរួមចំណែកបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានយ៉ាងល្អប្រសើររួចមកហើយ តែដោយបច្ចុប្បន្ន ប្រទេសជាតិយើងបានឈានចូលនីតិកាលថ្មីនៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ខឹងកូនយំមិនបាត់ទំលាក់កូនចោលបណ្តាលអោយបាក់ ក ស្លា..ប់ភ្លាមនៅនឹងកន្លែង

ខេត្តតាកែវ : កាលពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៥.១០ នាទីចំណុចភូមិព្រៃស្បាតឃុំត្រពាំងធំខាងជើងមានករណីឃាតកម្មមួយបង្កឡើងដោជនសង្ស័យម្នាក់មានឈ្មោះ សោម ហុកហេងភេទប្រុសអាយុ 24 ឆ្នាំប្រពន្ធឈ្មោះនាង ស្រស់អាយុ 20 ឆ្នាំទីលំនៅភូមិព្រៃស្បាត ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ។ ជនសង្ស័យដែលជាឪពុកបានទម្លាក់កូនរបស់ខ្លួន ឈ្មោះ ហេង គឹមហៀង ភេទប្រុស អាយុទើបតែបាន40 ថ្ងៃ ដែលកំពុងបីនៅនឹងដៃទៅលើគ្រែបណ្ដាលឱ្យបាក់ ក ស្លា..ប់ភ្លាមៗ ។ មូលហេតុដោយសាខឹងកូនយំពេកលួងមិនបាត់យំ នៅពេលដែលម្ដាយចេញទៅធ្វើការនៅរោងចក្រ ហើយទុកកូនអោយរូបខ្លួន(ប្ដី)ជាអ្នកមើល។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមរៀបចំសណ្តាប់ធ្នាប់និងការពារសន្តិសុខជូនដំណើរបំពេញបេសកកម្មលើកដំបូងបង្ហាញមុខលើឆាកអន្តរជាតិ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមរៀបចំសណ្តាប់ធ្នាប់និងការពារសន្តិសុខជូនដំណើរបំពេញបេសកកម្មលើកដំបូងបង្ហាញមុខលើឆាកអន្តរជាតិ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានាយករដ្ឋមន្រ្តីវ័យក្មេងមានសក្តានុពលខ្ពស់ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី០៤-០៧ ខែកញ្ញា ឆ្នាំ២០២៣។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យប្រុសស្រី១៣នាក់ បញ្ជូនទៅតុលាការជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន!

ចាប់ពីថ្ងៃទី២៩ ដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យប្រុសស្រី សរុបចំនួន១៣នាក់ ទៅតុលាការ ជាបន្តបន្ទាប់ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន៥ករណីផ្សេងគ្នា។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង៥ករណីរួមមាន៖ *ករណីទី១៖ កាលពី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០៦នាក់ (ស្រី០១នាក់) ជាបន្តបន្ទាប់ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចបន្ទប់ជួលលេខ២០ ផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជយទី២ ខណ្ឌមានជ័យ និងបន្តទៅមួយកន្លែងទៀត នៅចំណុចផ្លូវបេតុង ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ជនសង្ស័យទាំង៦នាក់ រួមមាន ៖ ១.ឈ្មោះ លឹម ទ្រី ហៅក្រៅ ទ្រី ភេទប្រុស អាយុ៤០ឆ្នាំ។ ២.ឈ្មោះ ភិន ចន្ទតារា ហៅក្រៅ តួ ភេទប្រុស អាយុ៣០ឆ្នាំ។ ៣.ឈ្នោះ ឯក សូណា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អ្នកលេងកាំបិតផ្គាក់៣នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបានពាក់ព័ន្ធករណីហិង្សាដោយចេតនា!

កាលពីវេលាម៉ោង១៨:៣០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋាន អាវុធហត្ថកំបូល បានទទួលបណ្ដឹងផ្ទាល់មាត់ពីជនរងគ្រោះ ថាមានករណីក្មេងស្ទាវមួយក្រុមបានយកកាំបិតកាប់ និងយកដុំថ្មគប់មកលើជនរងគ្រោះ តែមិនបណ្តាលឲ្យរងរបួសនោះទេ រីឯម៉ូតូ ០១គ្រឿងម៉ាកសង់ស៊េរី២០២២ ស្លាកលេខ ភ្នំពេញ 1DG-1728 ខូចខាតយ៉ាងដំណំ ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវលំ ភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ភ្លាមៗនោះ កម្លាំងជំនាញអាវុធហត្ថខណ្ឌកំបូល បានធ្វើការចុះអន្តរាគមន៍ ឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះបានចំនួន០៣នាក់ និងចាប់យកវត្ថុតាងកាំបិតផ្គាក់ចំនួន០១ដើមផងដែរ។ ជនទាំង០៣នាក់ រួមមាន ៖ ១/ ឈ្មោះ សន ពិសិដ្ឋ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ។, ២/ ឈ្មោះ យុិន ពិសិដ្ឋ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ។, ៣/ ឈ្មោះ ឡុង សំណាង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មកររោងចក្រ។ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រឡាប់រថយន្តមួយគ្រឿង ខ្ជាក់ចេញឈើប្រណិតជាង២០ដុំ និងសន្លឹក នៅកំពង់ធំ

ខេត្តកំពង់ធំ៖ ហេតុការណ៍ដែលបានកើតឡើងនៅ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ រថយន្តស៊េរីទំនើបមួយគ្រឿង បានរងការក្រឡាប់ជាច្រើនត្រឡប់ផ្ងារជើងឡើងលើ ខ្ជាក់ចេញសុទ្ធតែឈើប្រណិតជាង ២០ដុំ និងសន្លឹក ។ រថយន្តម៉ាក RANGER ពណ៌ស មួយគ្រឿង បានរងការក្រឡាប់ជាច្រើនត្រឡប់ និងផ្ងារជើងឡើងលើ ដោយសារបែកកង់ទៅមុខលែងរួច និងនៅក្នុងរថយន្តនោះ ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ ឈើប្រណិតជាង ២០ដុំ និងសន្លឹក ចំណែកអ្នកបើកបររថយន្តដឹកឈើល្មើសច្បាប់ បានរត់គេចខ្លួនដោយសុវត្ថិភាព។ រថយន្តនេះបានធ្វើសកម្មភាពដឹកជញ្ជូនផល-អនុផលព្រៃឈើ (ឈើប្រណិត) ដោយខុសច្បាប់ ចេញពីខេត្តព្រះវិហារ ដោយឆ្លងកាត់ស្នាក់ការសមត្ថកិច្ចជាច្រើនស្ថាប័ន ដែលសង់នៅប្របនឹងដងផ្លូវ ចូលមកខេត្តកំពង់ធំ ហើយបានបែកកង់មុខ និងកង់ក្រោយ នៅផ្នែកខាងឆ្វេង បណ្តាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ។ ក្រោយហេតុការណ៍គ្រោះថ្នាក់នោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកសណ្តាន់ បានចុះពិនិត្យ ហើយបាននាំយករថយន្ត និងឈើទាំងនោះទៅរក្សាទុក ដោយរង់ចាំដោះស្រាយជាក្រោយ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រុមការងារ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចូលរួមរំលែកទុក្ខដល់គ្រួសារអតីតសមាជិក ដែលប្រពន្ធរបស់លោកទទួលមរណៈភាព!

នាព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ជឹម ឬទ្ធី មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចាត់តំណាងនាំយកថវិកាមួយចំនួន និងអង្ករ៥០គីឡូក្រាម ទឹកសុទ្ធ២កេស ទឹកក្រូច១កេស ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ទោ គាំ សំណាង អតីតសមាជិកអាវុធហត្ថខណ្ឌ (ចូលសោធននិវត្តន៍) ដែលប្រពន្ធរបស់លោកទទួលមរណៈភាព ដោយរោគាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ជិះម៉ូតូប៉ះរថយន្តឆ្កូតថ្នាំ ត្រូវម្ចាស់រថយន្តទះ៥កំផ្លៀង រួចទារថ្លៃសំណង៥០០ដុល្លារ

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ កើតឡើងនៅព្រឹកថ្ងៃទី៣០សីហា២០២៣ ស្ថិតនៅចំណុច មុខមន្ទីរពហុព្យាបាល នឹងសម្ភពឥន្ត្រទេវី១ ក្នុងសង្កាត់ទួលសង្កែ១ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ យុវជនដែលជាម្ចាស់ម៉ូតូបានឲ្យដឹងថា៖ ត្រឹម៥០០ដុល្លារ ខ្លួនមានសមត្ថភាពសង តែហេតុអី ទះគាត់៥កំផ្លៀង រួចជេរប្រមាថគាត់ ហើយយកសោរច្រវ៉ាក់ទៅចាក់ម៉ូតូគាត់ ព្រមទាំងដកសោរម៉ូតូចេញ និងមិនដោះស្រាយជាមួយគាត់អ៊ីចឹង? ខណៈម្តាយយុវជនខាងលើបានប្រាប់ថា៖ នឹងសង៥០០ដុល្លារ តែសុំដាក់ពាក្យបណ្តឹងទារ ៣០០០ដុល្លារវិញ ក្រោយទះកូនគាត់៥កំភ្លៀង។ ក្រោយកើតហេតុ សមត្ថកិច្ចមកដល់ ក៏ភាគីខាងរថយន្ត នៅតែមិនព្រមចុះមកដោះស្រាយជាមួយម្ចាស់ម៉ូតូដែរ៕