ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ខ្យល់កន្ត្រាក់ នៅក្នុងភូមិអូរជ្រៅ និងភូមិស្រែ ស្ថិតក្នុងឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន៨ខ្នង

ខេត្តព្រះសីហនុ ៖ យោងតាមរបាយការណ៍ស្ដីពីករណីមានខ្យល់កន្ត្រាក់ដែលបានកើតឡើងកាលពី ថ្ងៃទី៣១ កក្កដា ឆ្នាំ២០២៣ នៅក្នុងភូមិអូរជ្រៅ និងភូមិស្រែ ស្ថិតក្នុងឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន៨ខ្នង ក្នុងនោះរលំផ្ទះ១ខ្នង និងរបើកដំបូល៧ខ្នង ។ នៅភូមិអូរជ្រៅ ប៉ះពាល់ផ្ទះចំនួន៦ខ្នង រលំផ្ទះ១ខ្នង របើកដំបូលចំនួន៥ខ្នង ។ ក្នុងនោះដែរ ផ្ទះរលំ១ខ្នង មានម្ចាស់ឈ្មោះ លី ហ៊ីម សង់អំពីឈើប្រក់ស៊ីប្រូ កល់ជើងតាង ទទឹង៦ម៉ែត្រ បណ្តោយ១២ម៉ែត្រ និងខូចខាតឡាន២គ្រឿង ហ្វីប្រូអស់ចំនួន៥០សន្លឹក ស័ង្កសីចំនួន៣៨សន្លឹក ។ នៅភូមិស្រែក្នុង ប៉ះពាល់ផ្ទះចំនួន២ខ្នងផ្ទះ របើកដំបូល ស៊ីប្រូ២៥សន្លឹក ។ នាវេលាថ្ងៃត្រង់ថ្ងៃនេះដែរ លោកអ៊ី ធារិន្ទ អភិបាលស្រុកព្រៃនប់ បានដឹកនាំមន្ត្រីចុះពិនិត្យនិងផ្តល់ជំនួយជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំអូរជ្រៅ ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បុរសចិត្តខ្លាំងខឹងព្រោះប្រចណ្ឌប្រពន្ធ បាញ់អស់០៣គ្រាប់ រត់បានមួយយប់ ត្រូវអាវុធហត្ថភ្នំពេញចាប់ខ្លួនបាន!

បុរសម្នាក់បានឆែកឆាតប្រពន្ធមើលឃើញមានសារឆ្លងឆ្លើយគ្នាជាមួយបុរសផ្សេងដែលជាកូនចៅធ្វើការជាមួយគ្នា ក៏កើតចិត្តខឹង បានទៅរកបុរសផ្សេងនោះដល់ផ្ទះ រួចដកកាំភ្លើងបាញ់ចូលផ្ទះជនរងគ្រោះ អស់០៣គ្រាប់ តែមិនបណ្តាលឲ្យមានអ្នកណាត្រូវរបួសទេ ហើយជនដៃដល់ ក៏បានបើករថយន្តគេចខ្លួនទៅបាត់ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ មនុស្សម្នាជុំវិញកន្លែងកើតហេតុ កាលពីវេលាម៉ោង០៨និង៤០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចផ្លូវបេតុងស្ថិតនៅក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយពេលកើតហេតុប្រមាណជាង១០ម៉ោង ជនដៃដល់ដែលបានបាញ់ប្រហារនោះ ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួននៅចំណុចផ្ទះសំណាក់បៃតង ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញតែម្តង។ ជនដៃដល់មានឈ្មោះថា វង្ស ប៊ុនហាក់ អាយុ៤៣ឆ្នាំ មុខរបរអ្នកបង្កើតវីដេអូក្នុង You Tube កំពុងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ករណីអគ្គីភ័យបានឆេះហាងលក់សម្ភារៈផ្ទះបាយអស់ទាំងស្រុង រាលដាលដល់ហាងលក់គ្រឿងអេឡិចត្រូនិច និងហាងលក់ជ័រការពារជំរាបទឹក

នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះបានអោយដឹងថា នៅវេលាម៉ោង ០៥និង១០នាទីព្រឹក ថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២៣ មានករណីអគ្គីភ័យមួយកន្លែងកើតឡើងចំណុចផ្សារអន្តរជាតិ លក់ សម្ភារះសំណង់ចិន ស្ថិតនៅ ផ្លូវ ១០១៩ ក្រុមទី៤ ភូមិឧកញ៉ាវាំង សង្កាត់ភំ្នពេញថី្ម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ម្ចាស់ទីតាំងឈ្មោះ: វក ស្រីឡេង ភេទស្រី អាយុ៣៥ ឆ្នាំ ជនជាតិខែ្មរ មុខរបរជាអាជីវករ។ ករណីឆេះនេះបណ្តាលមកពី ឆ្លង់ចរន្តអគិ្គសនី ប្រភេទសំណង់: ដែកប្រក់សង្ក័សី ទំហំ ០៥ម៉ែត្រ X ២៥ម៉ែត្រ។ ខូចខាតសម្ភារៈ ឆេះហាងលក់សម្ភារៈផ្ទះបាយអស់ទាំងស្រុងនឹងរាលដាលដល់ហាងលក់គ្រឿងអេឡិចត្រូនិចនឹងហាងលក់ជ័រការពារជំរាបទឹកខូចខាតសំភារះមួយចំនួន ។ ក្នុងករណីខាងលើនេះបានប្រើបា្រស់រថយន្តការិ.អគ្គិភ័យ : ចំនួន ២២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤៤ឡាន ស្មើរនឹង ១៧៦ម៉ែត្រគូប ។ -រថយន្តជំនួយ: -រថយន្តទីក្រុងជ្រោយចង្វារចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៦ឡានស្មើនឹង២៤ម៉ែត្រគូប ។ -រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន […]

ព័ត៌មានសន្តិសុខសង្គម

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសមាជិក ដែលម្តាយលោកទទួលមរណៈភាព

នៅរសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ លោក វរសេនីយ៍ទោ ប៉ូវ ប៊ុន្នី ប្រធានមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ ចូលរួមពិធីបុណ្យសពម្ដាយលោកវរសេនីយ៍ត្រី ស្រ៊ុន ម៉ាក្ស អនុប្រធានមន្ទីរផែនការប្រតិបត្តិការ និង ហ្វឹកហ្វឺន នៅភូមិស្រែតាសុខ ឃុំជំរៈពេន ស្រុកសំរោង ខេត្តតាកែវ។ ក្នុងឱកាសនោះដែរក្រុមការងារបាននាំយកថវិកាដែលប្រមូលបានមកពី នាយ នាយរង​ អាវុធហត្ថ ក្នុងមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន ក្នុងស្មារតីសាមគ្គីភាព ចំនួន ៣,០៩០,០០០រៀល ភេសជ្ជៈចម្រុះ០៤កេស ចូលរួមរំលែកទុក្ធដ៏ក្រៀមក្រំដល់គ្រួសារសព និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដុតបំផ្លាញគ្រឿងញៀនជាង២០០០គីឡូក្រាមខេត្តព្រះសីហនុ

ងៃសុក្រ ៥ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ មន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ សហការជាមួយមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តកំពត និងខេត្តកំពង់ស្ពឺ បានដុតបំផ្លាញគ្រឿងញៀនជាង២០០០គីឡូក្រាម ដើម្បីអបអរសាទរទិវាអន្តជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ “អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ” ក្រោមអធិបតីភាព លោក  កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នាយឧត្តមសេនីយ៌មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រប្រឆាំងគ្រឿងញៀន លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមន្ត្រីតំណាងស្ថាបន័ពាក់ព័ន្ធ ក្នុងនោះក៏មានវត្តមានតំណាងអាជ្ញាធររដ្ឋបាល សមត្ថកិច្ច ខេត្តទាំង៣ គឺខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកំពង់ស្ពឺ ធ្វើឡើងនៅដីឡូត៍មួយកន្លែងស្ថិតនៅចំណោតអូរត្រាវ ផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។ លោក សៀង សុខ ជាប្រធានគណៈកម្មការបានអានរបាយការសរុបពាក់ព័ន្ធនិងសំណុំរឿងដកហូតគ្រឿងញៀនរបស់ខេត្តទាំងបីដែលត្រូវដុតបំផ្លាញ ក្នុងនោះរួមមានវត្ថុតាងរបស់សាលាដំបូងខេត្តព្រះសីហនុ បច្ចេកទេស និងសុវត្ថិភាពនៅចំពោះមុខគណៈអធិបតី និងអង្គពិធី […]

ព័ត៌មានសន្តិសុខសង្គម

បុរស់ម្នាក់បែកថ្នាំនាំកូនស្រីឡើងដើមឈើបម្រុងធ្វើអត្តឃាតត្រូវប្រពន្ធលួងលោមអោយចុះត្រូវបាន កម្លាំងនគរបាលបញ្ជូនយកដាក់មណ្ឌលកែប្រែក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ ៖ បុរស់ម្នាក់បែកថ្នាំប្រច័ណ្ឌប្រពន្ធនាំកូនស្រីឡើងដើមឈើបម្រុងធ្វើអត្តឃាតត្រូវប្រពន្ធលួងលោមអោយចុះកម្លាំងនគរបាលយកដាក់មណ្ឌលនៅល្ងាចថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២៣នៅព្រៃក្បែមាត់ស្ទឹងទឹកថ្លាស្ថិតភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បុរស់បែកថ្នាំមានឈ្មោះ ប៉ែន សន អាយុ៤៤ឆ្នាំនិងប្រពន្ធឈ្មោះ តឿន សុផល អាយុ៣៣ឆ្នាំនិងកូនស្រីនាំឡើងដើមឈើអាយុ៦ឆ្នាំដែលរស់នៅភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លោកវរៈសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានប្រាប់ថា៖ក្រោយទទួលព័ត៌មានបានដឹងមានបុរស់ម្នាក់នាំកូនស្រីឡើងដើមឈើបម្រុងធ្វើអត្តឃាតសំលាប់ខ្លួននៅព្រៃក្បែរមាត់ស្ទឹងទឹកថ្លារួមមានលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបាននាំកម្លាំងនគរបាល កងរាជអាវុធហត្ថទៅដល់កន្លែងឃើញបុរស់បាននាំកូនស្រីនៅលើដើមឈើកម្ពស់ប្រមាណ៤ទៅ៥ម៉ែត្រពីដីនៅនិងបង្គៀបឈើដែលបម្រុងធ្វើអត្តឃាតដោយលោតរឺចងករ។ លោកបានបញ្ជាក់ថា អោយស្ត្រីជាប្រពន្ធប្រើពាក្យសំដីលួងលោមរដូចជា(បងនាំកូនយើងចុះពីដើមឈើមកដីមក អាណិតកូនស្រីគ្នាអត់ដឹងអីទេចាំយើងដោះស្រាយគ្នា)ក្រោយទទួលការលួងលោមប្តីបានចុះមកដល់ដីសមត្តកិច្ចសួរនាំយកទៅធ្វើតេស្តរកឃើញប្រើប្រាស់គ្រឿងញៀនទើបសុំយោបល់ប្រពន្ធយកទៅដាក់នៅក្នុងមណ្ឌលកែប្រែដើម្បីបន្សាបគ្រឿងញៀន។ លោកវរៈសេនីយ៍ឯក ស៊ី ឌី បានបញ្ជាក់ថា៖តាមទទួលព័ត៌មានពីប្រពន្ធបុរស់ជាប្តីនាំកូនស្រីទៅលើដើមឈើនៅអំឡុងម៉ោង១រហូតដល់ម៉ោង៤រសៀលទើបដឹងដោយខលទូរស័ព្ទទៅប្រពន្ធអោយមកយកសាកសពនៅដើមឈើក្បែរមាត់ស្ទឹងទឹកថ្លាដឹងហើយប្រពន្ធបានរាយការណ៍ជូនសមត្តកិច្ចអោយជួយអន្តរាគមន៍ ព្រោះប្តីប្រើប្រាស់គ្រឿងញៀនហើយប្រច័ណ្ឌប្រពន្ធនាំកូនឡើងដើមឈើគម្រាមធ្វើអត្តឃាតលតរឺចងកសម្លាប់ខ្លួន។ ស្ត្រីជាពន្ធបានបញ្ជាក់ថា៖ប្តីរបស់គាត់គឺជាប្តីក្រោយរឺចុងដែលបានគ្នារយៈពេលជាង៨ឆ្នាំបានកូនស្រី១អាយុ៦ឆ្នាំនិងមានកូនដើមពេញវ័យនៅពេលដែលម្តាយមិននៅផ្ទៈកូនស្រីតែងតែក្លាចឪពុកចុងមិនហ៊ានចូលផ្ទៈប្តីចុងរបស់គាត់ពេលប្រើប្រាស់គ្រឿងញៀនតែងតែវ៉ៃធ្វើបាបនិងគម្រាមហើយប្រច័ណ្ឌប្រពន្ធដាក់អ្នកនេះអ្នកនោះរហូតនិងប្រើហឹង្សាប្រពន្ធនិងកូនស្រីទើបសម្រេចអោយយកដាក់មណ្ឌលកែប្រែនិងបន្សាបគ្រឿងញៀន៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មន្ត្រីសាខា ក.ប.ប. ខេត្តរតនគិរី និងមន្ត្រីជំនាញមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានក.ប.ប. កំពុងបន្តតាមដាន និងវិភាគរកសារធាតុមេតាណុលនៅក្នុងផលិតផលស្រា ដែលមានលក់ និងចែកចាយក្នុងខេត្តរតនគិរី។

ខេត្តរតនគិរី៖ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ មន្ត្រីសាខា ក.ប.ប. ខេត្តរតនគិរី និងមន្ត្រីជំនាញមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានក.ប.ប. កំពុងបន្តតាមដាន និងវិភាគរកសារធាតុមេតាណុលនៅក្នុងផលិតផលស្រា ដែលមានលក់ និងចែកចាយក្នុងខេត្តរតនគិរី។ គួររំលឹកផងដែរថា កាលពីថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២៣ អគ្គនាយដ្ឋានក.ប.ប.ប. បានចាត់បញ្ជូនមន្រ្តីជំនាញមន្ទីរពិសោធន៍ទៅខេត្តរតនគិរី ដើម្បីចូលរួមសហការជាមួយសាខា​ ក.ប.ប.​ រួមជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដេីម្បីស្វែងរកមូលហេតុ ដែលបណ្តាលឱ្យមនុស្សស្លាប់ជាច្រើននាក់នៅខេត្តរតន:គីរី។ នៅក្នុងប្រតិបត្តិការនេះមន្ត្រីជំនាញ ក.ប.ប. បានប្រមូលសំណាកគំរូចំនួន ៨៦ និងបានធ្វើវិភាគបឋមដោយប្រេីប្រាស់ឧបករណ៍ Methanol Analyzer និងបានរកឃើញថា មានសំណាកគំរូចំនួន៤ ក្នុងចំណោម៤៩គំរូផ្សេងគ្នាដែលបានវិភាគរួច មានផ្ទុកសារធាតុមេតាណុលក្នុងកម្រឹតខ្ពស់ ជាហេតុអាចបណ្តាលឱ្យពុលស្លាប់បាន។​​ បន្ថែមពីលើនេះ សំណាកគំរូស្រាទាំងនោះ ក៏ត្រូវបានបញ្ជូនមកមន្ទីរពិសោធន៍នៅទីស្នាក់ការកណ្ដាលនៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីវិភាគបញ្ជាក់បន្ត។ មន្ត្រីជំនាញក.ប.ប.​ នៅតែបន្តសហការស្រាវជ្រាវតាមដាន និងប្រមូលយកសំណាកគំរូស្រាពីបណ្ដាស្រុកផ្សេងៗទៀតនៅក្នុងខេត្ត ដើម្បីវិភាគបន្ត។

ព័ត៌មានសន្តិសុខសង្គម

ចាប់ក្រុមចោរឆក់ទូរស័ព្ទ ២នាក់ ចំណុចភូមិបាល័ង្គរាជា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

តាកែវ៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ករណីឆក់ទូរស័ព្ទដៃមួយបានកើតឡើងតាមបណ្តោយផ្លូវកៅស៊ូ ស្ថិតនៅភូមិត្រពាំងអង្គ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវដែលបង្កឡើងដោយជនសង្ស័យចំនួន០២នាក់៖ ១.ឈ្មោះ យឿន ស៊ីហុង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាល័ង្គរាជា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និង២.ឈ្មោះ ម៉ាក សារីម ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាល័ង្គរាជា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ជនសង្ស័យបានប្រើប្រាស់មធ្យោបាយម៉ូតូចំនួនមួយគ្រឿង ធុនយ៉ាម៉ាហា អុឹមស្លាស150 ពាក់ផ្លាកលេខ ភ្នំពេញ 1AS-0607 បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក សាមសុង A13 ពណ៌ប្រផេះក្រម៉ៅ របស់ជនរងគ្រោះឈ្មោះ សោ សុខហេង ភេទស្រី អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិត្រពាំងឈូក ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ដែលទុកនៅហោប៉ៅខោខាងក្រោយ ខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូធ្វើដំណើរតាមបណ្តោយផ្លូវ ក្រោយធ្វើសកម្មភាពជនសង្ស័យជិះម៉ូតូរត់គេចខ្លួនបាត់។ ឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់បាននៅវេលាម៉ោង១៦និង០០នាទី […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារការអនុវត្តតួនាទី ភារកិច្ច និងការងារកំណែទម្រង់កងរាជអាវុធហត្ថ ឆមាសទី១

ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលផ្ទៃប្រទេសព្រឹកថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារការអនុវត្តតួនាទី ភារកិច្ច និងការងារកំណែទម្រង់កងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅឆមាសទី២ ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ស្នងការ ស្នងការរង នាយការិល័យ វរអន្តរាគមន៍ អង្គភាព មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីខេត្ត និងសាលាទាំងពីរ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ

ព័ត៌មានសន្តិសុខសង្គម

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយ ដល់អតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា!

នាព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ក្រុមការងារ នាំយកអំណោយជា សម្ភារ ទៅប្រគល់ជូនដល់អតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជាម្នាក់ឈ្មោះ លោក ម៉ែន មករ៉ុន ហៅ វណ្ណ សុផាត អាយុ៦៩ឆ្នាំបច្ចុប្បន្ន រស់នៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល អតីតធ្លាប់ជាអ្នករួមការងារនៅក្នុងគណៈកម្មការបើកច្រកព្រំដែនកម្ពុជា-ថៃ ប៉ោយប៉ែតជាមួយ លោក រ័ត្នស្រ៊ាង នាសម័យរដ្ឋកម្ពុជា ដែលជួបការលំបាកដោយសារជំងឺប្រចាំកាយជាច្រើនមុខដើរពុំរួចសម្រាកនៅលើគ្រែ គួរបញ្ជាក់ដែរថាលោក ម៉ែន មករ៉ុន ហៅ វណ្ណ សុផាត ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ធ្លាប់បានជួយឧបត្ថម្ភនាពេលកន្លងមក បច្ចុប្បន្នដោយឃើញពីការលំបាកក៏លោកនៅតែបន្តជួយទៀតផងដែរ។ ក្រុមការងារនាំយកអំណោយ រួមមាន៖ រទេះពិការរុញ១, អង្ករ ៦ការុង ទៅប្រគល់ជូនដោយមនោសញ្ចេតនា ជួយគ្នាក្នុងគ្រាលំបាក៕