ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្មករសំណង់ទុកម៉ូតូចោលភ្លេចចាក់សោរក្បែរបន្ទប់ ព្រឹកឡើងបាត់ម៉ូតូទៅប្តឹងសមត្តកិច្ចចាប់បាន២នាក់និងយកម៉ូតូបានមកវិញ

បន្ទាយមានជ័យ៖ កម្មករសំណង់ទុកម៉ូតូចោលភ្លេចចាក់សោរក្បែរបន្ទប់ព្រឹកឡើងបាត់ម៉ូតូទៅប្តឹងសមត្តកិច្ចចាប់បាន២នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ជនសង្ស័យដែលត្រូវចាប់ខ្លួន២នាក់មាន១.ឈ្មោះ សៀម វុទ្ធ ភេទប្រុសអាយុ១៨ឆ្នាំ ២.ឈ្មោះ ឆាត វុទ្ធី ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត។ លោកបានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឹងឈ្មោះ ឃឹម ថឹត ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបាត់ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមពាក់ផ្លាកលេខ ឧត្តរមានជ័យ.1E-0049 បានទុកចោលក្បែរបន្ទប់ខាងមុខហើយភ្លេចចាក់សោរម៉ូតូលុះព្រឹកឡើងបាត់ម៉ូតូ១គ្រឿងកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ហើយបានទៅប្តឹងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឹងហើយកម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាឃាត់ខ្លួនបាន២នាក់ និងយកម៉ូតូបាន១គ្រឿងមកវិញកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នៅចំណុចភូមិ.ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ហើយបាននាំយកមកសាកសួរតាមចម្លើយសាលាភាព និងបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់។ ចំណែកម៉ូតូរកឃើញមកវិញ និងបានប្រគល់ជូនម្ចាស់វិញ៕(សៅ នៅ)

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋក្នុងភូមិអណ្ដូងថ្មប្រទះឃើញ សាកសពក្មេងប្រុសម្នាក់អាយុប្រហែល 17 ឆ្នាំ ត្រូវបានគេចងស្លាបសេក និងអាវ រួចដុត ខ្លោចខ្លួនមើលលេខស្គាល់។

ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋក្នុងភូមិអណ្ដូងថ្មមាស ប្រទះឃើញស.ព បុរសម្នាក់​អាយុប្រហែល 17 ឆ្នាំជាងត្រូវបានគេចង់ដៃស្លាបសេករួច ដុតឆេះខ្លោចមើល​លែងស្គាល់កាលពី​វេលាម៉ោង៣និង២៧នាទីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុង​ភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត  ។ នគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ពីឈ្មោះថ្នឹង រីណា ជាអនុភូមិអណ្ដូងថ្មមាស ប្រាប់ថាមានក្មេងឃ្វាលគោបានប្រទះឃើញសាកស.ពមនុស្សម្នាក់​នៅចំណុចខាងជើងមន្ទីរគណបក្សក្រុងប៉ោយប៉ែត ស្ថិតក្នុង​ភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ដោយមានសភាពចង់ដៃ ស្លាបសេក ត្រូវបានគេដុតរោលខ្លោចមើលលែងស្គាល់។ កម្លាំងប៉ុស្តិ៍រដ្ឋបាលផ្សារកណ្ដាល បានចុះដល់ចំណុចកើតហេតុខាងលើ និង​បានឃើញសាកសព​ជា​មនុស្សប្រុស មាន​អាយុប្រហែល១៧​ឆ្នាំ ដេកស្លា.ប់ក្នុង​ថ្លុកប្រឡាយអត់ទឹក ដេកផ្អៀងខ្លួន ក្បាលបែរ​ទៅជើង ចំណែក​ដៃ​មាន​ជាប់ចំណង ដោយក្រណាត់អាវចងក្រព័ទ្ធទៅក្រោយ ​ដោយ​សភាព​ស.ព​ដុ.តឆេះខ្លោចអស់ មើល​លែងស្គាល់ទៅហើយ​ ។ នគរបាល​បាន​បញ្ជាក់ថា ជនរងគ្រោះមិនទាន់​ស្គាល់អត្តសញ្ញាណនោះឡើយទេ​ ចំណករការស្លា.ប់នេះគឺ​ជាអំពើមនុស្សឃា.ត ។ប្រភពបន្តថាៈក្រោយពីពិនិត្យរួចរាលសពត្រូវបានកំលាំងដឹកយកមកទុកដាក់នៅវត្តថ្មីដើម្បីស្វែងរកសាចញ្ញាតិ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវរក​សាច់ញាតិជនរងគ្រោះ និងរកមុខសញ្ញាជនប្រព្រឹត្តល្មើស ដើម្បីយកមក​ផ្តន្ទាទោសតាមច្បាប់​ ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ភ្លើងឆេះព្រៃជាច្រើនហិចតាផ្អើលអោយសមត្ថកិច្ចចេញអន្តរាគមន៍បាញ់ទឹកពន្លត់

បាត់ដំបង ! ដីព្រៃជាច្រើនហិចតាត្រូវបានអគ្គីភ័យឆាបឆេះផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញរថយន្តចុះអន្តរាគមន៍បាញ់ទឹកពន្លត់ ។ ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១២និង៤៥នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅត្រង់ចំណុចជើងភ្នំបាណង់ ស្ថិតក្នុងភូមិដង្គត់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ ករណីអគ្គីភ័យខាងលើនេះដែរបណ្តាលអោយឆេះព្រៃក្នុងទំហំផ្ទៃដី ០៣ហិចតា ហើយភ្លាមនោះសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យដោយមានកម្លាំងចូលរួមចំនួន០៦នាក់ ក្នុងការចុះអន្តរាគមន៍ដោយប្រើប្រាស់ទឹកអស់ចំនួន ០២រថយន្តទើបពន្លត់ទាន់ពេលបាន១០០ភាគរយ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មេព្រៃបង្ក្រាបចាប់បានរថយន្តស្តាររិចមួយគ្រឿង ដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាតិ

(ឧត្តរមានជ័យ) រថយន្តប្រភេទស្តារិចមួយគ្រឿងពណ៌សពាក់ស្លាកលេខ.ភ្នំពេញ.2AW.1371 ដឹកជញ្ជូនផលអនុផលព្រៃឈើ ពេញប្រៀបគ្មានលិខិតអនុញ្ញាតិត្រូវបានមេព្រៃបង្ក្រាបបាន ខណៈនៅពេលដែល ដឹកឈើប្រភេទលេខ១លោតឆ័ត្រឆ្លងកាត់ពីព្រះវិហារចូលមកទឹកដីខេត្តឧត្តរមានជ័យ នេះបើតាមការបញ្ជាក់ឲ្យដឹងពី ជំនាញមេព្រៃនៅថ្ងៃទី០១ខែមេសាឆ្នាំ២០២៤នេះតែម្តង កិច្ចប្រតិបត្តិការបង្ក្រាបរថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតស្នាមនេះដែរធ្វើឡើងនៅក្នុងភូមិសាស្ត្រ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យនៅថ្ងៃទី៣១ខែមីនាឆ្នាំ២០២៤ម្សិលមិញនេះ។ លោកអុឹម សៅ រិទ្ធ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី០១ខែមេសាឆ្នាំ២០២៤ថា នៅថ្ងៃម្សិលមិញនេះ ជំនាញផ្នែកស្រុកអន្លង់វែង និង ស្រុកត្រពាំងប្រាសាទ បានធ្វើការបង្ក្រាបបានរថយន្ត ដឹកជញ្ជូនផលអនុផលព្រៃឈើ ជាក់ស្ដែងមែនហើយនិង នៅថ្ងៃនេះផ្ទាល់ជំនាញគេបានបញ្ជូនមក ខ័ណ្ឌរដ្ធបាលព្រៃឈើខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី។ ដោយឡែក លោកជៀលសុផល នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទបានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី៣១ខែមេសាឆ្នាំ២០២៤ម្សិលមិញនេះ លោកបានសហការជាមួយផ្នែក រដ្ឋបាល ព្រៃឈើស្រុកអន្លង់វែងធ្វើការបង្ក្រាប រថយន្តស្តាររិចដឹកជញ្ជូនផលអនុផលព្រៃឈើមួយគ្រឿងដោយគ្មាលិខិតអនុញាតិ ពិតប្រាកដមែន ។ នៅចំពោះមុខវត្ថុតាងដែលដកហូតបានមានឈើប្រភេទលេខ១ ជាគ្រោងទ្វារ មានទំហំទម្ងន់ ០.ម.៨៦០ប្រមាណជាប្រាំបីផ្លានជាង ហើយបច្ចុប្បន្ន រថយន្ត និងវត្ថុតាងខាងលើ ត្រូវបានមន្ត្រីជំនាញផ្នែក រដ្ឋបាលព្រៃឈើស្រុក បានបញ្ជូនមក កាន់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ពិន័យអន្តរកាលចាត់ការបន្តតាមនីតិវិធីច្បាប់។ គួររំលឹកថា ជុំវិញការបង្ក្រាបឡានដឹកជញ្ជូនអនុផលព្រៃឈើដោយគ្មានលិខិតអនុញតិពីសំណាក់មន្ត្រីជំនាញមឹព្រៃនេះដែរបើយោងតាមប្រភពច្បាស់ការមួយបានអះអាងថា ម្ចាស់ឡានស្តាររិចចនេះត្រូវបានគេស្គាល់ឈ្មោះថា ចែមួយ ហើយមានប្តីធ្វើជាមេព្រៃថែមទៀតផង។ឈឹម.កុសល។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ខូចខាតផ្ទះ១១ខ្នង និងងាប់សត្វគោ០២ក្បាលខណ:ភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់នៅខេត្តបាត់ដំបង

(បាត់ដំបង) ភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះបាញ់ បណ្តាលប៉ះពាល់ខូចខាតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន ១១ខ្នង ស្លាកគណបក្សចំនួន០៨ និងងាប់សត្វគោ០២ក្បាល។ កាលពីវេលាម៉ោង ១៦និង១០នាទី ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤ នៅក្នុងឃុំចំនួន០៤រួមមាន! ,ឃុំព្រៃតូច ,ឃុំគារ ,ឃុំកកោះ ,និងឃុំព្រៃស្វាយ ក្នុងស្រុកមោងឫស្សី នៃខេត្តបាត់ដំបង។ យោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចបានអោយដឹងថា ឃុំដែលរងគ្រោះក្នុងហេតុការណ៍ភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះខាងលើក្នុងនោះមាន! ,ឃុំព្រៃតូចរបើកដំបូលចំនួន៥ខ្នងនិងរលំផ្លាកគណបក្សប្រជាជន០៥ផ្លាក -ឃុំគាររបើកដំបូលចំនួន០៥ខ្នងនិងងាប់សត្វគោ០២ក្បាល និងរលំផ្លាកគណបក្សប្រជាជន០១ផ្លាក,ឃុំកកោះរលំឃ្លាំងដាក់អីវ៉ាន់០១ខ្នង ទំហំ៣៥ម៉ែត្រ×៧០ម៉ែត្រ ,ឃុំព្រៃស្វាយ រលំផ្លាកគណបក្សប្រជាជនកម្ពុជា០២ផ្លាក  តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មន្រ្តីសូរិយោដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បើករថយន្ត ស្ថិតក្នុងស្ថានភាពស្រវឹង ឡើងសួនច្បារបុកផ្ទាំងប៉ាន់ណូ

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ឈ្មោះ ឡេង ដារ៉ា អាយុ៥២ឆ្នាំ គេស្គាល់ថាជាមន្រ្តីសុយោដី ប្រចាំស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។ បើករថយន្ដ ម៉ាក FORD ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ 2C-1972 ធ្វើដំណើរចេញពីទិសខាងកើតឆ្ពោះទៅទិសខាងលិច ផ្លូវស្របតាមបណ្ដោយស្ទឹងព្រែកត្នោត លុះមកដល់ចំណុចមុខសួនរូបសម្ដេចព្រះសង្ឃរាជ ជួន ណាត បានបត់ឡើងលើសួនច្បារ សាធារណៈ មុខទីស្នាក់ការខេត្ត ក្បែររង្វង់មូលវិមានឯករាជ្យកំពង់ស្ពឺ នៅម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៤។ បុរសរូបនេះ មានផ្ទុកជាតិស្រវឹង ១.៥៥ mg/L និងបានធ្វើការផាកពិន័យតាមនិតិវិធី រីឯការខូចខាតសម្ភារៈជំនាញបានប្រគល់ជូន រដ្ឋបាលខេត្ដដើម្បីដោះស្រាយលើសំណង៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ខឹងជនរងគ្រោះ Hack យកគណនី ICloud , ធនាគារ ABA និងស៊ីមទូរសព្ទ យកទៅគ្រប់គ្រង វាយសម្លាប់ ញាត់ចូលវ៉ាលី

ភ្នំពេញ ៖ ដឹងមូលហេតុហើយ ដោយសារតែ ជនសង្ស័យ ខឹងជាមួយនិងជនរងគ្រោះ Hack យកគណនី ICloud , ធនាគារ ABA និងស៊ីមទូរសព្ទ យកទៅគ្រប់គ្រង ទើបកើតជាកំហឹង វាយសម្លាប់ជនរងគ្រោះ ញាត់ចូលក្នុងវ៉ាលី ហើយចោលនៅផ្លូវជាតិលេខ៤៨ ម្តុំអន្ទង់អាំងធំ ភូមិធីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃស្រាវជ្រាវឃាត់បាននាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៥ល្ងាច ត្រង់ចំណុច​បុរីប៉េងហួត ផ្ទះលេខ២៥ ផ្លូវលេខ៧សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ជនសង្ស័យឈ្មោះ ញ៉េប សុខុម អាយុ៣៨ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានត្រង់ចំណុច​បុរីប៉េងហួតផ្ទះលេខ២៥ ផ្លូវលេខ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៥នាក់ក្នុងករណីលួចមានស្ថានទម្ងន់ទោស(ឆក់យកកាបូប)

(បាត់ដំបង) ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ និងមានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប ចុះប្រតិបត្តិការ បង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស ( ឆក់យកកាបូប)០១ករណី ។ កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ដោយបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ០៥នាក់ បន្ទាប់ពីពួកគេធ្វើសកម្មភាពជិះម៉ូតូមួយគ្រឿងឆក់យកកាបូបរបស់ជនរងគ្រោះឈ្មោះ ហៃ ជូ ភេទស្រី អាយុ ៦២ឆ្នាំ ខណៈកំពុងជិះម៉ូតូនៅតាមដងផ្លូវចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ។ ជនសង្ស័យត្រូវបានឃាត់ខ្លួន! ១- ឈ្មោះ បូរ៉ា សុវណ្ណា ហៅ វ៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ បានខ្នះខ្នែងដុតដៃដុតជើងស្រាវជ្រាវបំបែកសំណុំរឿងឃាតកម្មដោយចេតនា នៅស្រុកពាមរក៍ ខេត្តព្រៃវែង

កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីមនុស្សឃាតដោយចេតនា បានកើតឡើងនៅចំណុច ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង បង្កឡើងដោយជនសង្ស័យឈ្មោះ ឡឹង ស៊ីនិត ភេទប្រុស អាយុ៣៩ឆ្នាំ បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ ឡឹក សុធា ភេទស្រី និងឈ្មោះ ខឹម សុផល ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យរងរបួសធ្ងន់។ បន្ទាប់ធ្វើសកម្មភាពរួចជនសង្ស័យឈ្មោះ ឡឹក ស៊ីនិត បានរត់គេចខ្លួនបាត់។ ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ បានសហការជាមួយ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវតាមនីតិវិធី ជំនាញរហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ​។ រហូតដល់ថ្ងៃទី២១ ខែមីនា​ ឆ្នាំ២០២៤​ វេលាម៉ោង១៧៖៣០នាទី​ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុូន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់​ខ្លួន​ក្មេងទំនើង០២ក្រុម​ ចំនួន​០៥នាក់​ ពាក់​ព័ន្ធ​នឹង​ករណី​ហិង្សា​ ( កា ..;ប់​ គ្នា​ទៅ​វិញ​ទៅ​មក​)

នៅ​ថ្ងៃទី​១៩​ ខែមីនា​ ឆ្នាំ​ ២០២៤ ស្ថិត​នៅ​បូរី​ឈូក​វ៉ា​២​ ភូមិ​តិក្ខបញ្ញោ​ សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែនជ័យ​ កម្លាំង​អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់​ខ្លួន​ក្ក្មេងទំនើង០២ក្រុម ចំនួន​០៥នាក់​ ពាក់​ព័ន្ធ​នឹង​ករណី​ហិង្សា​ (កា ..;ប់​ គ្នា​ទៅ​វិញ​ទៅ​មក​)។ សម្ភារខូចខាត​រួមមាន​ ៖​ ម៉ូតូ​ចំនួន​ ០២​ គ្រឿង​។ បច្ចុប្បន្ន​សមត្ថកិច្ចកំពុង​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕