ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

តើក្រសួងបរិស្ថាននិងចាត់វិធានការផ្លូវច្បាប់យ៉ាងណា.!ចំពោះក្រុមមេខ្លោងឈ្មោះ ភូង រ៉ា និងបក្សពួកខ្លួន ដែលគៀងគរពលរដ្ឋពីទីឆ្ងាយឲ្យចូលទៅរុករាងដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិនិងទុកលក់បន្តនោះ..

ខេត្តក្រចេះ÷ មហាជនបានជ្រាបហើយថាមួយរយៈពេលកន្លងមកនេះមានក្រុមមេឃ្លោង ឈ្មោះ ភួង រ៉ា និងបក្សពួកខ្លួន បានបំផុសបំផុលឱ្យប្រជាពលរដ្ឋជាច្រើនចូលទៅរុករានទន្ទ្រានកាន់កាប់ដីគម្របព្រៃឈើរបស់រដ្ឋធ្វើជាកម្មសិទ្ធិនិងទុកលក់បន្តនោះ ដោយមិនខ្លាចញញើតច្បាប់ទាល់តែសោះ ស្ថិតនៅក្នុងភូមិត្រពាំងឈូក ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកស្នួល នៃខេត្តក្រចេះ បាននិយាយឱ្យដឹងថា ក្រុមមេឃ្លោងដែលបំផុសបំផុលប្រជាពលរដ្ឋឲ្យចូលទៅរុនរានដីព្រៃរបស់រដ្ឋទាំងនោះមានឈ្មោះដូចតទៅ ទី១.ឈ្មោះ ភួង រ៉ា  -ទី២.ឈ្មោះលោក សេន (ជាជនជាតិខ្មែរអ៊ីស្លាម) -ទី៣.ឈ្មោះ ទួន មីន (ជាជនជាតិខ្មែរអ៊ីស្លាម)  -និងទី៤.ឈ្មោះ លោក សល់ ឈ្មោះអ្នកទាំងបួននេះ ដែលប្រជាពលរដ្ឋឱ្យដឹងថាជាមេឃ្លោងក្នុងការរុនរាន និងរំលោភយកដីគម្របព្រៃឈើរបស់រដ្ឋការពារដោយព្រះរាជក្រឹត្យ (ក្នុងដែនជម្រកសត្វ) មកធ្វើជាសម្បត្ដិផ្ទាល់ខ្លួន និងបំផុសបំផុលឱ្យប្រជាពលរដ្ឋមានពីទីឆ្ងាយចូលរុនរាន និងចាប់ដីគម្របព្រៃរបស់រដ្ឋ ដើម្បីទុកលក់បន្ដក្រោយពីបានដាំដុះដំណាំ ហើយបន្ដទៅរុករានទីតាំងដីថ្មីបន្ដទៀត ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន លេខ៩៧/ ប្រក.ប.ស្ថ/ អ.ស.ម ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានពិនិត្យឃើញថា រហូតមកដល់ពេលនេះ នៅតែមានបុគ្គលឆ្លៀតឱកាសមួយចំនួនតូច បានធ្វើចលនាបំផុសឱ្យប្រជាពលរដ្ឋចូលកាប់ រុករាន ទន្ទ្រានដីព្រៃសហគមន៍តំបន់ការពារធម្មជាតិ និង ដីព្រៃក្នុងតំបន់ការពារធម្មជាតិ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី១១នាក់ បញ្ជូនទៅតុលាការ និងមណ្ឌលកែប្រែឱកាសខ្ញុំ ពាក់ព័ន្ធករណីគ្រឿងញៀន!

នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន១១នាក់ ក្នុងនោះ ០៨នាក់ ទៅតុលាការ និង០៣នាក់ ទៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀនឱកាសខ្ញុំ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន៥ករណីផ្សេងគ្នា។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង៥ករណីរួមមាន៖ *ករណីទី១៖ កាលពី ថ្ងៃទី២៩ ខែកុម្ភៈ ដល់ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចបន្ទប់ជួល ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល និងបន្តទៅចំណុចផ្ទះជួលលេខG៤៤ ផ្លូវ ST129KS បុរីសែនសុខស្ថិតនៅភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនទាំង០៥នាក់ រួមមាន៖ ១.ឈ្មោះ ធីន មុី (ហៅគុជ) ភេទប្រុស អាយុ៣១ឆ្នាំ, ២. ឈ្មោះ ហុង កាយ (ហៅកែវ)ភេទប្រុស អាយុ ៤១ឆ្នាំ, ៣. […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ង​លួច​យកម៉ូតូ​ នៅខណ្ឌពោធិ៍សែនជ័យ

នៅ​ថ្ងៃទី​០៤​ ខែមីនា​ ឆ្នាំ​២០២៤​ ស្ថិត​នៅ​ភូមិ​ព្រៃ​ព្រីង​ខាង​ជេីង​១​សង្កាត់​ចោមចៅ​ទី​៣​ ខណ្ឌ​ពោធិ៍​សែនជ័យ​ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០១នាក់​ ពាក់​ព័ន្ធ​ករណី​ប៉ុនប៉ង​លួច​យកម៉ូតូ​។ វត្ថុ​តាំង​ដក​ហូត​រួម​មាន​ ៖​ ម៉ូតូ​ម៉ាក​ហុង​ដា​ សេ​១២៥​ សេរី​២០១៥។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួកចំនួន០៣នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ

នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួកចំនួន០៣នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ ប្រព្រឹត្តល្មើសកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខD០១ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះធួន ប៊ុនទី ភេទប្រុស មុខរបរ អ្នកបើកកង់បី មានទីលំនៅមិនពិតប្រាកដ។ ២- ឈ្មោះហៃ ស្រីនាងហៅ ស្រីពេជ្រ ភេទស្រី មានទៅលំនៅមុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកScroopy ពណ៌ស សេរី ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ ១GR១២៤២។ សម្ភារៈដកហូតរួមមាន៖កង់បីឥណ្ឌា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ១HM ០៥៦២ (ជាមធ្យោបាយ), ដាវ ចំនួន០១ដើម, ដំបងឆក់ ចំនួន០១ដើម, ដំបងរលាស់ ចំនួន០១ដើម,ដែកលួសកែឆ្នៃចុងស្រួចមួយកំណាត់សំរាប់ឆ្កឹះសោផ្ទះ ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សេចក្តីបំភ្លឺចំពោះ ករណីជនបរទេសម្នាក់បង្ហោះសារតាមបណ្តាញសង្គម ដែលមានអាខោនឈ្មោះ Franco du Toit ថាសមត្ថកិច្ចចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹង នៅខណ្ឌបឹងកេងកង កាលពីយប់អធ្រាត្រថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ បានធ្វើការរុញច្រានគាត់ទៅនឹងចិញ្ចើមផ្លូវហើយទាញកគាត់ចង់យកដាក់ពន្ធនាគារ

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ថា៖ រាល់ការសរសេរសារបង្ហោះរបស់ជនបរទេសខាងលើចោទប្រកាន់មកលើសមកិច្ចអនុវត្តច្បាប់នៅលើកំណាត់ផ្លូវម៉ៅសេទុង ខណ្ឌបឹងកេងកង នោះ គឺសមត្ថកិច្ចសូមធ្វើការបដិសេធទាំងស្រុង មិនដូចការលើកឡើងរបស់ជនបរទេសនេះទេ។ នៅយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរង និងលោកវរសេនីយ៍ទោ វុឌ្ឃ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹង នៅចំណុចផ្លូវម៉ៅសេទុង កែងផ្លូវលេខ១០៥ ខណ្ឌបឹងកេងកង ពេលនោះមានជនបរទេសម្នាក់បើកបរម៉ូតូធំ ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 1BH-9456 បើកបរក្នុងល្បឿនលឿន និងមិនពាក់មួកសុវត្ថិភាព ទើបកម្លាំងមានការសង្ស័យបានឃាត់ហៅដើម្បីធ្វើការត្រួតពិនិត្យសួរនាំ។ បន្ទាប់មកសមត្ថកិច្ចឱ្យគាត់សហការផ្លុំធ្វើតេស្ដរកជាតិស្រវឹង ជាក់ស្ដែងឃើញមានជាតិស្រវឹង ០.៩១ មីលីក្រាមក្នុងមួយលីត្រខ្យល់ និងបានពន្យល់ណែនាំពាក់ព័ន្ធការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ត្រូវផាកពិន័យ ចំនួន១លានរៀល ចំពោះបទល្មើសច្បាប់ចរាចរណ៍ផ្លូវគោក យោងមាត្រា ១០ថ្មី នៃអនុក្រិត្យលេខ ៣៩ អ ន ក្រ. បក និងមិនអនុញ្ញាតឱ្យគាត់បើកបរម៉ូតូធ្វើដំណើរទៅមុខនោះទេបើមិនដូច្នោះទេត្រូវទុកម៉ូតូនៅកន្លែងសមត្ថកិច្ច ចាំស្អែកមកយកម៉ូតូ។ បន្ទាប់មកសមត្ថកិច្ចបានចេញប័ណ្ណផាកពិន័យ ១លានរៀល ដោយនៅពេលនោះគាត់គ្មានការតវ៉ានោះទេ។ ខណៈនោះគាត់បានលួចថតសមត្ថកិច្ច […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ពុកម៉ែបងប្អូនបើបានជួបប្រទះឃើញជនសង្ស័យម្នាក់ដែលមានរូបដូចខាងក្រោមត្រូវជាប្អូនបង្កើត ទាញពូថៅ កា-ប់លើបងស្រី-បង្កើតនិងប្ដីរងរបួសធ្ងន់នឹងក្មួយប្រុសម្នាក់រងរបួសស្រាលបេីឃើញនៅកន្លែងណាសុំបងប្អូនជួយរាយការណ៍ជូនមកខាងជនរងគ្រោះខាងរងគ្រោះមានប្រាក់ឧបត្ថម្ភចំនួន 2 លានរៀល!!

ពុកម៉ែបងប្អូនបើបានជួបប្រទះឃើញជនសង្ស័យម្នាក់ដែលមានរូបដូចខាងក្រោមត្រូវជាប្អូនបង្កើត ទាញពូថៅ កា-ប់លើបងស្រី-បង្កើតនិងប្ដីរងរបួសធ្ងន់នឹងក្មួយប្រុសម្នាក់រងរបួសស្រាលបេីឃើញនៅកន្លែងណាសុំបងប្អូនជួយរាយការណ៍ជូនមកខាងជនរងគ្រោះខាងរងគ្រោះមានប្រាក់ឧបត្ថម្ភចំនួន 2 លានរៀល!! បងប្អូនបើបានជួបប្រទះជួយទំនាក់ទំនងមកកាន់លេខរបស់ជនរងគ្រោះ.០១៥ ៣៧៧ ៣៦៦.០១២៨០ ២៩ ១៩. ហេតុការណ៏នេះកេីតឡើងនៅវេលាម៉ោង ៧:១០ នាទីយប់ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ស្ថិតនៅក្នុងភូមិព្រែករាំងឃុំបន្លិចប្រាសាទស្រុកពាមរក៏ ខេត្តព្រៃវែង។ ប្រភពឱ្យដឹងពីបងប្អូនប្រជាពលរដ្ឋបញ្ជាក់ប្រាប់ដោយសារព័ត៌មានយើងហើយដឹងថាមុនពេលកើតហេតុជនសង្ស័យខាងលើអង្គុយផឹកនៅផ្ទះរបស់ខ្លួនក្បែរផ្ទះកើតហេតុ ក្រោយពីផឹកចប់ជនសង្ស័យក៏កាន់ពូថៅដើរសំដៅមកផ្ទះជនរងគ្រោះរួចក៏ឈ្លោះប្រកែកគ្នារឿងដីកេរ្តិ៍ម្ដាយ រួចស្រាប់តែកា-ប់ទៅលើជនរងគ្រោះដោយមិនញញើតដៃ បណ្ដាលឲ្យរងរបួសធ្ងន់ បន្ទាប់ធ្វើសកម្មភាពរួចជនសង្ស័យក៏គេចខ្លួនបាត់ស្រមោល៕ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងកំពុងស្វែងរកជនសង្ស័យខាងលើដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់ឲ្យខានតែបាន៕ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណី ហិ ..;ង្សា ដោយចេតនា (វា ..;យ ស ..;ម្លា ..;ប់ ជនជាតិទួរគី) នៅខណ្ឌដូនពេញ

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឈានដល់បង្ក្រាបករណី ហិ ..;ង្សា ដោយចេតនា (វា ..;យ ស ..;ម្លា ..;ប់ ជនជាតិទួរគី) និងឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ នៅចំណុចផ្ទះលេខ១៦អឺ០ហ្សេត ភូមិ១០ សង្កាត់ផ្សាថ្មី៣ ខណ្ឌដូនពេញ ប្រព្រឹត្តល្មើសកាលនៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ១.ឈ្មោះប៉ាវ គន្ធមុន្នី ភេទស្រី ២.ឈ្មោះ វ៉ាន់ ហួត ភេទប្រុស ៣. ឈ្មោះ ប៉ាវ គន្ធសុធា ហៅចូជ ៤.ឈ្មោះ ឃួយ ម៉ិញគាត ភេទប្រុស ៥.ឈ្មោះ ងួន វណ្ណៈ ហៅឆៃ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំងចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ខណ្ឌទួលគោក បានធ្វើការឃាត់រថយន្ត និង PassApp ដែលបំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេសចំនួន ០២គ្រឿង

នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង​ បានធ្វើការឃាត់រថយន្ត និង PassApp បំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេស ហើយសមត្ថកិច្ចបានឱ្យម្ចាស់រថយន្ត និង PassApp ដោះចេញដោយខ្លួនឯង និងធ្វើកិច្ចសន្យាបញ្ឈប់បំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេសដោយខុសច្បាប់៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជូនអ្នកបើកបររថយន្តម៉ាក LUMBORGHINI ពណ៌ទឹកក្រូច ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យអ្នកបើកម៉ូតូ ស្លា ..;ប់ ទៅសាលាដំបូងរាជធានីភ្នំពេញ

នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជូនអ្នកបើកបររថយន្តម៉ាក LUMBORGHINI ពណ៌ទឹកក្រូច ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យអ្នកបើកម៉ូតូ ស្លា ..;ប់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ សូមបញ្ជាក់៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០១:០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក LUMBORGHINI ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ កម្ពុជា F.R.999 និងម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប1V-9127 នៅចំណុចមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ភូមិប៉ប្រកជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បណ្តាលឱ្យអ្នកបើកម៉ូតូ ស្លា ..;ប់។ មូលហេតុគ្រោះថ្នាក់នេះគឺអ្នកបើកបររថយន្ត បើកបរលឿន និងបើកក្នុងស្ថានភាពមានជាតិអាល់កុល ០.៨៦ mg/L និងបើករត់គេចពីកន្លែងកើតហេតុ។ ក្រោយកើតហេតុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំម្ចាស់រថយន្តបង្កឈ្មោះ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រថយន្តតារាល្បីក្នុង Facebook&TikTok បើកបុកម៉ូតូពីក្រោយ ប៉ើងរាប់សិបម៉ែត្រ បណ្តាលឲ្យបុរសម្នាក់.ស្លា.ប់.រួចបេីករត់ ត្រូវបានសមត្ថកិច្ចដេញតាមចាប់បាន

ភ្នំពេញ: បុរសម្នាក់បានបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូឌ្រីមសង់មួយគ្រឿងពាក់ស្លាកលេខសៀមរាប1V-9127តាមដងផ្លូវសុខៗស្រាប់តែមានរថយន្តស៊េរីទំនើបLamborghini បើកបរលឿនដូចហោះបុកម៉ូតូពីក្រោយប៉ើងរាប់សិបម៉ែត្ររួចព្យាយាមបើករត់ ចេញពីកន្លែងកើតហេតុកាលពីវេលាម៉ោង ០១ យប់រំលងអាធ្រាតឈានចូលថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៤  នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចមុខធនាគារអេស៊ីលីដា ស្ថិតក្នុងសង្កាត់ការកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ភ្លាមនោះ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិសែនជ័យសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ បានដេញប្រភិតប្រប្រភីងរហូតមកដល់ចំណុចមុខរោងចក្រមួយកន្លែង តាមបណ្តោយផ្លូវបេតុង ប្រឡាយលូស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យទើបឃាត់បាន ខណ:នោះក៏មានរថយន្តស៊េរីទំនើបម៉ាកBMWមួយគ្រឿងពាក់ស្លាកលេខកម្ពុជា MR-TOMI បានមកដឹកអ្នកបើកបររថយន្តបង្ករនិងបក្ខពួកពីរនាក់ទៀតបំរុងជម្លៀសចេញ តែត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចជំនាញភ្លាមៗ។ សពជនរងគ្រោះមានឈ្មោះ សោន សឺត ភេទប្រុស អាយុ ២៨ ឆ្នាំ ទីលំនៅបច្ចុប្បន្នស្នាក់នៅ ភូមិគោកក្រោល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមច្បាប់។ដោយឡែកសោកជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕