ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មុខសញ្ញាគាស់បន្ទប់ខុនដូ នៅខណ្ឌទួលគោក ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌស្រាវជ្រាវបង្ក្រាបបានហើយ

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រង់ចំណុចភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (គាស់បន្ទប់ខុនដូ)។ ជនសង្ស័យដែលបង្ក្រាបបានជាមុខសញ្ញាចាស់ និងមិនរៀងចាល ឈ្មោះ កែវ បញ្ញារិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ៤០z បន្ទប់លេខ១៣ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ មានការសម្របសម្រួលពី លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ក្រោយឃាត់ខ្លួនកម្លាំងជំនាញ បាននាំខ្លួនជនសង្ស័យទៅឆែកបន្ទប់ស្នាក់នៅ ហើយបានរកឃើញឯកសារសំខាន់ៗ មួយចំនួនរបស់ជនរងគ្រោះដែលលួចបាននាពេលកន្លងទៅ ក្នុងនោះ មានដូចជាអត្តសញ្ញាណប័ណ្ណ សញ្ញាបត្រ និងឯកសារមួយចំនួនទៀត។ កម្លាំងជំនាញបានព្យាយាមទាក់ទងទៅជនរងគ្រោះ ហើយបានប្រគល់ជូនម្នាក់ផងដែរ។ បន្ទាប់ពីបញ្ចប់ការសួរនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីលួចខ្សែភ្លើង និងអាគុយនៅក្នុងឃ្លាំងដាក់សម្ភារ របស់នាយកដ្ឋានបញ្ជូនអគ្គិសនី

ខេត្តកំពង់ស្ពឺ ៖ ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៤ នៅភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កម្លាំងមន្ទីស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ត ស្រុកគងពិសីនិងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកណ្តាលស្ទឹង បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីលួចខ្សែភ្លើង និងអាគុយនៅក្នុងឃ្លាំងដាក់សម្ភារ:របស់នាយកដ្ឋានបញ្ជូនអគ្គិសនី មានទីតាំងភូមិព្រៃទទឹង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៤ ។ ប្រតិបត្តិការស្រាវជ្រាវបង្ក្រាជំនាញបានឃាត់ខ្លួនបាន៖១-ឈ្មោះរស់ សំណាង (ហៅចឺម) ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំបច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិឫស្សី ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ២-ឈ្មោះរ័ត្ន ឧត្តម ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅផ្ទះជួលភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ៣-ចិន កុសល ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ យោងតាមរបាយការណ៍របស់ជំនាញអគ្គីសនីបានឲ្យដឹងថា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អុញនោះ! មុជមិនជ្រៅ ទៅមិនដល់ ហើយលោក ឈិន ម៉ៅ ជាចាងហ្វាង អង្គភាពសារព័ត៌មាន បណ្ដាញសារព័ត៌មានថ្មី (ហៅកាត់ថា N3) និងឈ្មោះ ភួង រ៉ា ព្រមទាំងបក្ខពួក កំពុងធ្វើសកម្មភាព គៀងគរប្រជាពលរដ្ឋ  ធ្វើការឡាយវីឌីអូ បែបញ៉ុះញ៉ុង បង្កឱ្យមានភាពចលាច័លក្នុង ភូមិត្រពាំងឈូក..ក្នុងដំណាក់ការចុងក្រោយ បន់ព្រះសំពះទេវតា ហើយពេលនេះ

ខេត្ដក្រចេះ ៖ តោះបងប្អូនមកតាមដាន និងវិភាគទាំងអស់គ្នា ពេលនេះ មេខ្យល់ឈ្មោះ ភួង រ៉ា និងបក្ខពួក កំពុងធ្វើសកម្មភាពកៀងគរ ប្រជាពលរដ្ឋ ដែលមិនដឹងអីសោះរស់នៅតាំងឆ្នាំ២០១៣ មកធ្វើការឡាយវីឌីអូ តាមបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈអង្គភាពសារព័ត៌មានមិនសូវល្បី ចំនួន ៤អង្គភាព ដឹកនាំដោយ ឈ្មោះ ឈិន ម៉ៅ តាមប្រភពបានឱ្យដឹងថា ឈ្មោះ ឈិន ម៉ៅ នេះបានជួលអង្គភាពសារព័ត៌មានមិនសូវល្បីក្នុងស្រុកមកធ្វើការផ្សាយដើម្បីបិទបាំងអំពើទុច្ចរិតរបស់បក្ខពួកខ្លួន ដែលបានធ្វើសកម្មភាពរុករានដីដែនជម្រកសត្វព្រៃកែវសីមា របស់រដ្ឋ លើសពីការរស់នៅអាស្រ័យផលជាក់ស្ដែង។ បើតាមការឡាយវីឌីអូ តាមបណ្ដាញសង្គមហ្វេសប៊ុក  កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៤:០០ រសៀល របស់អង្គភាពសារព័ត៌មានទាំងបួននោះ គឺផ្ទុយពីច្បាប់អនុញ្ញាតធ្វើអាជីវកម្មព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មាន ពោលគឺអាជ្ញាប័ណ្ណនោះមានសិទ្ធិត្រឹមតែធ្វើការផ្សាយលើគេហទំព័រតែប៉ុណ្ណោះ ក្នុងនោះតាំងខ្លួនសុទ្ធតែជាចាងហ្វាង ហើយធ្វើសកម្មភាព ដែលផ្ទុយស្រឡះពីច្បាប់អនុញ្ញាតទៅវិញ។ គូសបញ្ជាក់ផងដែលថា ការផ្ដួចផ្ដើមគំនិតកៀងគរប្រជាពលរដ្ឋច្រើនធ្វើការផ្សាយផ្ទាល់បែបនេះ មានលក្ខណៈញ៉ុះញ៉ុងពិតប្រាកដមែន ពោលគឺយកប្រជាពលរដ្ឋមកធ្វើជាខែល បង្កើតឱ្យមានភាពអស្ថេរភាព ចលាច័ល ហាក់ដូចជាផ្ទុះការតវ៉ា នេះជាល្បិចកន្ទេលធំ បន្លំដេក កូរទឹកឱ្យល្អក់ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យ២នាក់ សមត្ថកិច្ចឃាត់ខ្លួន ក្រោយពីឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេច តែរត់មិនរួច

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួនក្រោយពីធ្វេីសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេចតែរត់មិនរួច។ ហេតុការណ៍នេះបានកេីតឡេីង នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅ ភូមិព្រៃ ព្រីងខាងជើង សង្កាត់ ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យទី១/ ឈ្មោះ ចេង សុខជាវុទ្ធី ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ស្ថិតនៅ ភូមិ ជ្រៃកោង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ២/ ឈ្មោះ ណន សុវណ្ណនី ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ ឈ្មោះ គឺ និមលកន្និកា ភេទ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មានអាត្រាក់ទរ័​ និងអាប៊ុលជាច្រើនគ្រឿងកំពុងតែឈូសឆាយដីព្រៃ​របស់រដ្ឋ ដែលគ្រប់គ្រងដោយ​ រដ្ឋបាលព្រៃឈេីស្រុកជីក្រែង​ទាំងយប់ទាំងថ្ងៃយ៉ាងរង្គោះរង្គៀលពេញព្រៃ ដោយមិនមានច្បាប់អនុញ្ញាត្តិ……..

ខេត្តសៀមរាប ÷កាលពីថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០២៤ក្រុមការងារសារព័ត៍មានជាច្រើនអង្គភាពដោយទទួលបានដំណឹងពីបងប្អូនប្រជាពលរដ្ឋក្នុងឃុំ ល្វែងឫស្សី មានការងឿងឆ្ងល់ ថា ហេតុអ្វី មានអ្នកយាមគ្រប់ផ្លូវមិន ឲ្យពួកគាត់ចូលទៅក្នុងតំបន់ត្រពាំង រងាវកក និងត្រពាំងត្រាវធំ?ដោយមានការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងភូមិ រូង ថ្មី ឃុំ ល្វែងឫស្សី ស្រុក ជីក្រែង ខេត្តសៀមរាប។ សូម្បីតែពួកគាត់ទៅចំការឬទៅកាប់អុសយកមកដុតក៏គេមិនអោយទៅដែលដោយ និយាយថាមិនអោយចូល បើចង់ចូលទាល់តែជួបមេការរាយការណ៍តាម អាយកូមជាមុនសិន ! ពួកគាត់បន្តថាជុំវិញបរិវេនទីតាំងខាងលើនេះជាតំបន់ព្រៃរបោះ និងដីស្រែ។ បើយោងតាមសម្តីបុរសម្នាក់អះអាងថាលោកជាអ្នកកសាងផ្លូវលំពីថ្នល់ធំទៅត្រពាំងរងាវកក លោកបានធ្វើដំណើរទៅមើលចំការក៏ត្រូវគេអោយសុំការអនុញ្ញាតពីក្រុមអ្នកកាន់អាយកូមសិន ។ប៉ុន្តែទាល់តែដឹងថាលោកជាអ្នកធ្វើផ្លូវនេះទើបអនុញ្ញាតអោយលោកទៅមើលចំការ។ ដោយមានការ ផ្ដល់ព័ត៌មានដូចខាងលើនេះនៅព្រឹកថ្ងៃពុធ ទី០៧ ខែ កុម្ភៈ ឆ្នាំ ២០២៤ អ្នកសារព័ត៌មានបានចុះទៅគោលដៅតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋហើយបានឃើញ សកម្មភាពដូចអ្វីដែលពួកគាត់ថាមែន? នៅពេលទៅដល់ចំណុចខាងលើនោះមានអ្នកយាមផ្លូវចុះពីថ្នល់ ផ្លូវលំចុះទៅត្រពាំងរងាវកកមានចម្ងាយប្រហែល ៥ គីឡូម៉ែត្រទើបដល់ដីក្រុមហ៊ុនអ្នកយាម ពិតជាមិនអោយប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ចំណុចខាងលើពិតប្រាកដមែន !ហេតុអ្វីមិនទៅយាមឯបរិវេនដីក្រុមហ៊ុនទៅ? តើ ក្រុមនេះឈ្មោះអ្វី? អ្នកយាមក្រវីតែក្បាលហើយឆ្លើយថាខ្ញុំអត់ដឹងទេ ? ហើយមេការដែលជាអ្នកកាន់អាកូមនោះក៏មិនដឹងឈ្មោះអ្វីដែរ? ពាក់ព័ន្ធករណីខាងលើនេះ លោក យុន ប្រុស មេឃុំ ល្វែងឬស្សីបានឆ្លើយប្រាប់ដល់អង្គភាពយើងថា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឡានស៊េរីទំនើប១គ្រឿងបើកលឿនដូចហោះ បុកម៉ូតូចំពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ដួលបែកក្បាលរបួសធ្ងន់សន្លប់ស្ដូកស្ដឹង

(ឧត្តរមានជ័យ)ម៉ូតូមួយគ្រឿងត្រូវបានឡានសេរីទំនើប១គ្រឿងម៉ាកតូយ៉ូតាធុនដ្រាពណ៌សមួយគ្រឿងបើកបរបោះពួយយ៉ាងលឿនស្លេវទិសដៅពីលិចទៅកើត ហើយបានបុកម៉ូតូចំពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យបុរសវ័យចំណាស់ម្នាក់ដួលបោកក្បាល របួសយ៉ាងធ្ងន់ធ្ងរសន្លប់ស្ដូកស្ដឹង តែម្តងដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏នេះបានកើតឡើងស្ថិតនៅ ផ្លូវបែកជាបួន ត្រង់ចំណុច ភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី១១ ខែកុម្ភ:ឆ្នាំ២០២៤នេះ។ ប្រភពចេញពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគាត់បានឃើញ ឡានស៊េរីទំនើបមួយគ្រឿង បើកបរបោះពួយ ពីលិចទៅកើតលុះមកដល់ចំណុចខាងលើក៏បានបុកម៉ូតូមួយគ្រឿងលាន់ស្នូតតែប្រាវបើកបរដោយបុរសម្នាក់ បណ្តាលឲ្យម៉ូតូបុើងអូសជាច្រើនម៉ែត្រ ហើយភ្លាមៗនោះបងប្អូនអ្នកភូមិបាននាំគ្នាចេញមកមើលព្រោងព្រាតនឹងបានហៅឡានពេទ្យមកជួយអន្តរាគមន៏ដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។ រថយន្តបង្កហេតុម៉ាក តូយ៉ូតាធុនដ្រាពណ៌សពាក់ស្លាកលេខភ្នំពេញ.2X.6706 ដោយឡែកម៉ូតូជនរងគ្រោះម៉ាកឌ្រីមសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខ.ឧត្តរមានជ័យ.1E4956 ។ ក្រោយកើតហេតុរួចមកក៏ឃើញមានវត្តមានសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ស្រុកអន្លង់វែងបានទៅដល់ទីតាំងកើតហេតុនិងធ្វើការពិនិត្យវាស់វែង យកវត្ថុតាងទាំងពីរយកទៅរក្សាទុកដើម្បីអនុវត្តតាមនីតិវិធីដោយឡែកជនរងគ្រោះភ្លាមៗនោះ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែងផងដែរ។ គួររំលឹកថា ពាក់ព័ន្ធទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៏ស្ថិតនៅត្រង់ចំណុចខាងលើរវាងឡានសេរីទំនើបបុកជាមួយម៉ូតូនេះក្រុមការងារពត៌មានពុំអាចសុំការបញ្ជាក់ពីសមត្ថកិច្ចជំនាញចរាចរណ៏បានទេ ពីមូលហេតុខាងម៉ូតូខុសរឺក៏ឡានខុស ដោយបានសមត្ថកិច្ចឆ្លើយតបបញ្ជាក់យ៉ាងខ្លីថា ដោយគេកំពុងរវល់ធ្វើការងារគេសិនហើយនឹងចាំប្រាប់តាមក្រោយ។ឈឹម.កុសល

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមឱ្យអ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវ៦០ម៉ែត្រ ខណ្ឌដង្កោ ហើយរត់គេចមិនទទួលខុសត្រូវ សូមចូលខ្លួនមកសារភាព និងដោះស្រាយ ដើម្បីអនុវត្តតាមនីតិវិធី

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង២១:៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងរថយន្តនិងម៉ូតូ ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ បណ្ដាលឱ្យរង របួ ..;ស ស្រាល ចំនួន០២នាក់ និងស្លា ..;ប់ ក្មេងស្រីចំនួន០១នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាឱ្យមន្ត្រីជំនាញចុះស្រាវជ្រាវជាបន្ទាន់នៅកន្លែងកើតហេតុនោះហើយដើម្បីប្រមូលភស្ថុតាងក្នុងការតាមស្វែងរករថយន្តបង្កយកមកអនុវត្តតាមនីតិវិធី៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យ២នាក់ បានជិះម៉ូតូឌុបគ្នាធ្វើសកម្មភាពឆក់ទូរស័ព្ទ ខណ្ឌបឹងកេងកង រួចព្យាយាមជិះម៉ូតូគេចខ្លួន ប្រជាពលរដ្ឋជិះដេញតាម រហូតដល់ខណ្ឌឫស្សីកែវ បង្កការភ្ញាក់ផ្អើល

ភ្នំពេញ ៖ កាលពី ថ្ងៃទី័៦ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តមទល់មុខហាងកាហ្វេ យីហោ លូណាកាហ្វេ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយជនសង្ស័យទាំង២នាក់ក៏ត្រូវឃាត់ខ្លួនបានក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ។ ជនសង្ស័យឈ្មោះ សេង ឡៅ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យម្នាក់ទៀត ដែលជាដៃគូបានជិះម៉ូតូឌុបគ្នាទៅធ្វើសកម្មភាពឆក់ទូរស័ព្ទពីប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមមហាវិថីព្រះនរោត្ដមដោយជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IT-3797 ។ លុះឌុបគ្នាដល់ចំណុចផ្លូវបំបែកលេខ៣៨០ ទល់មុខហាងកាហ្វេ១កន្លែង ក៏បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ១គ្រឿងពីបុរសម្នាក់ ដែលកំពុងជិះលើកង់បីឥណ្ឌាបានសម្រេច ដោយទូរស័ព្ទដៃនោះ ជាប្រភេទស្មាត ហ្វូន ម៉ាកអាយហ្វូន បន្ទាប់ពីឆក់បានសម្រេច ក៏ព្យាយាមរត់គេច តែត្រូវបានប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរក្បែរនោះឃើញ ក៏បានដេញតាម ។ បន្ទាប់ពីត្រូវបានគេដេញតាមក៏ជិះឌុបគ្នារត់គេចតាមបណ្តោយផ្លូវ៣៨០ បត់ទៅផ្លូវ៥១ រួចបត់ឆ្វេងទៅតាមផ្លូវលេខ៣៧០ បន្ទាប់មកក៏បានប្លុងទូរស័ព្ទចោលនៅក្បែរគុម្ពស្មៅផើងផ្កាទល់មុខផ្ទះប្រជាពលរដ្ឋមួយកន្លែង ហើយក៏បានបន្តជិះរត់គេចខ្លួន ពីមូលដ្ឋានខណ្ឌបឹងកេងកងរហូតដល់ មូលដ្ឋានខណ្ឌឫស្សីកែវ។ នៅមុនពេលឃាត់ខ្លួនជនសង្ស័យ កម្លាំងព្រហ្មទ័ណ្ឌខណ្ឌឫស្សីកែវ កំពុងល្បាតក្នុងមូលដ្ឋានរបស់ខ្លួន ស្រាប់តែឮសម្លេងគេស្រែកថា ចោរៗ និងមានសម្លេងម៉ូតូស៊ីផ្លេ ហើយឃើញប្រជាពលរដ្ឋប្រមាណ៤ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រកឃើញថ្នាំញៀន ចំនួន៣០៤កញ្ចប់ នៅជាប់របងប៉ុស្តិ៍នគរបាលឃ្មួញ ខណ្ឌសែនសុខ

(ភ្នំពេញ)៖ នៅ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានរកឃើញថង់ចំនួន (០៣) ដោយសង្ស័យជាគ្រឿងញៀន ពេលហែកថង់ឃើញ កញ្ចប់ពណ៌ខៀវ ទំពាំងបាយជូ ចំនួន១៩៤កញ្ចប់ និងកញ្ចប់ពណ៌ក្រហមស្តូប៊ូរី ចំនួន១១០កញ្ចប់ ទុកនៅជាប់របងប៉ុស្តិ៍នគរបាលឃ្មួញ ខណ្ឌសែនសុខ ដោយជនសង្ស័យ បានយកមកផ្លុងចោល។ ក្រោយមកបានសហការ ជាមួយការិយាល័យប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ រកឃើញថ្នាំញៀនប្រភេទ អ៉ិចស្តាស៊ី (MDMA) ចំនួន៣០៤កញ្ចប់ ទំងន់ ២,៤៤១.៧៨ក្រាម។ កម្លាំងសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវបន្ត។ តាមការសន្និដ្ឋាន គឺជនសង្ស័យភ័យខ្លាច ដោយមានគោលដៅសមត្ថកិច្ច ចុះអនុវត្តត្រួតពិនិត្យជាតិស្រវឹង និងអាវុធជាតិផ្ទុះ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ឃាត់ខ្លួន

នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ នៅចំណុចមុខផ្ទះលេខ ១២៤E0 ផ្លូវ ៦៣កែង២២៨ ភូមិ០៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ពាក់ព័ន្ធករណីហិង្សាដោយចេតនា (យក កា ..;បិត បុ័ងតោ កា ..;ប់ បណ្តាលឱ្យរងរបួ ..;ស ធ្ងន់)។ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖ ១.ឈ្មោះ ប្រាក់ កក្តដា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៦៩E០ ផ្លូវ៦៣ ភូមិ០៤ សង្កាត់បឹងរាំង។ ២.ឈ្មោះប្រាក់ សីហា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៦៩E០ ផ្លូវ៦៣ ភូមិ០៤ សង្កាត់បឹងរាំង។ ៣.ឈ្មោះ ហៀង រិទ្ធសុវណ្ណវិសាល ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះមិនចាំលេខ ផ្លូវ១៤៤ សង្កាត់ផ្សារកណ្តាល២។ ៤.ឈ្មោះ សុខ បញ្ញា ភេទប្រុស ជនជាតិខ្មែរ […]