ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ស្រាវជ្រាវបង្រ្កាបចាប់ខ្លួនជនជាតិចិនតៃវ៉ាន់៣នាក់ និងរឹបអូសគ្រឿងញៀន ជិត៥គីឡូក្រាម

ភំ្នពេញ ៖ ស្រាវជ្រាវ និងចាប់ខ្លួនមុខសញ្ញារក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនចំនួន៣នាក់ និងដកហូតវត្ថុតាងគ្រឿងញៀនជិត៥គីឡូក្រាម។ ឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងនេះ ធ្វើឡើងកាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០១និង២៥នាទី ដោយមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលដឹកនាំលោកឧត្តមសេនីយ៍ត្រី ពុធ ស៊ុនរស្មី នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកវរសេនីយ៍ឯក គង់ សីវឌ្ឍនា នាយការិយាល័យ(ក១) នៃមន្ទីប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្រ្កាបនិងចាប់ខ្លួនមុខសញ្ញានិងដកហូតវត្ថុតាងម្សៅហ្មត់ពណ៌សមួយចំនួន នៅចំណុចជិតផ្សាររាត្រី សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ជនសង្ស័យរួមមាន ៖ ១/ ឈ្មោះ ចេន ហុងយេន (Chen Hong Yen) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ ២/ ឈ្មោះ ចេន កៃស៊ាន ( Chen Kai Xang) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ ៣/ ឈ្មោះ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំអង្គប្រជុំផ្សព្វផ្សាយរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថខែកក្កដា

ភ្នំពេញ៖ ដោយបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃសុក្រ ៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំអគារសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំអង្គប្រជុំផ្សព្វផ្សាយរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថខែកក្កដា និងទិសដៅការងារកងរាជអាវុធហត្ថខែសីហា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីនាយទាហាននៃកងរាជអាវុធហត្ថ នៅតាមបណ្ដាបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្តទាំង២៥ វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសតាមរយៈ Video Conference មានចំនួនប្រមាណជាង៥០០នាក់។

ព័ត៌មានជាតិ

រថយន្ដ​ឡង់គ្រីស័រ​ រ៉េចង្កូត​បុក​ឡេីង​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូង​ផ្លូវ ហេីយ​ត្រូវ​រថយន្ដ​ធុន​ធំ​បុកថែមមួយតង់ទៀត

ភ្នំពេញ÷ បុរសម្នាក់បេីក​រថយន្ដ​ឡង់គ្រីស័រ​សេរី​ ទំនើប​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2BR-7793 បេីក​រ៉េ​ចង្កូត​បុក​ឡេីង​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូង​ផ្លូវ​ហោះទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​រួច​ខ្ទៀត​រថយន្ដទៅ​ផ្លូវ​ម្ខាង​ទៀត​ ហេីយ​ត្រូវ​រថយន្ដ​ធុន​ធំ​ដឹក​អុសមួយ​គ្រឿង​ពាក់ស្លាកលេខ​ កំពង់​ធំ​ 3A-2887​ បុក​រថយន្ដបន្ថែម​ទៀត​រួច​រ៉េ​ចង្កូត​ជ្រុល​ទៅ​បុក​ដេីមឈេី​មួយដេីម​និង​របង់​ឃ្លាំង​មួយ​កន្លែង​បណ្ដាលឲ្យ​តៃកុង​រថយន្ដ​ធុន​ធំ​កៀប​ជាប់​ក្នុង​កាប៊ីន​ ។ ហេតុការណ៍​នេះស្ថិត​តាម​បណ្ដោយ​មហាវិថី​ឈ្នះ​ឈ្នះ(ទំនប់​កប់​ស្រូវ)​ សង្កាត់​សំរោង​ក្រោម​​​​​​ ខណ្ឌ​ពោធិ៍​សែនជ័យ​​​​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​២:២០នាទី​​ រំលង​អាធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​០៤ ខែសីហា​​ ឆ្នាំ​២០២៣។ ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​​នគរបាល​រាជធានី​ភ្នំពេញ​​ ចុះ​មក​វាស់​វែង​យករថយន្ដទៅ​រក្សា​ទុក​រង់​ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។