ព័ត៌មានជាតិ

គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំកិច្ចប្រជុំរបស់ខ្លួន

នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះ នៅអគារខេមរានី គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំកិច្ចប្រជុំរបស់ខ្លួន។ កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ អនុប្រធាន និង សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ ដែលបានចូលរួមដោយផ្ទាល់ផង និងតាមប្រព័ន្ធនិម្មិតផង។ កិច្ចប្រជុំប្រជុំបានពិភាក្សាលើរបៀបវារៈមួយចំនួនលើការងារដឹកនាំស្ថាប័ន ព្រមទាំងពិនិត្យរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្ត “យុទ្ធនាការពលរដ្ឋល្អ” សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដោយបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការ សសយក រាជធានី-ខេត្ត ទាំង២៥ ដែលបានបញ្ជូនសមាជិក សមាជិកា របស់ខ្លួនចូលរួមសង្កេតការណ៍បោះឆ្នោតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។

ព័ត៌មានជាតិ

ឯកឧត្ដមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង អញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាល ប្រគល់មេដាយ និងលិខិតថ្លែងអំណរគុណ ជូនដល់សប្បុរសជន

នៅថ្ងៃសៅរ៍ ៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាល ប្រគល់មេដាយ និងលិខិតថ្លែងអំណរគុណ ជូនដល់សប្បុរសជន ដែលបានចូលរួមចំណែកកសាងសមិទ្ធិផលនានា ក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់រោទិ៍ ស្ថិតនៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិត តូច ប៉ូលីវ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជននានា ជាពិសេសធានាគារ ABA ដែលជានិច្ចកាលបានចូលរួមគាំទ្របន្តបន្ទាប់ ដូចជា ការកសាង និងជួសជុល ហេដ្ឋារចនាសម្ព័ន្ធរបស់វិទ្យាល័យ ហ៊ុន សែន កំពង់រោទិ៍ ដែលជាអំណោយរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានកសាងតាំងពីឆ្នាំ១៩៩៦ មាន២អាគារ ត្រូវបានជួសជុលកែលម្អឡើងវិញ លាបថ្នាំ ដាក់ទ្វារបង្អួចកញ្ចក់ថ្មី បំពាក់ក្តាខៀនថ្មី ជួសជុលសួនច្បារ ឧបត្តម្ភកំព្យូទ័រ ផ្តល់កូនឈើ […]

ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្ដផ្សព្វផ្សាយ និងអប់រំច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

(ព្រះសីហនុ)៖ លោកវរសេនីយ៍ឯក គីម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំគ្រូបង្គោល នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើបទបង្ហាញស្តីពី ច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការបើកបរ ក្នុងកម្មវិធីយុទ្ធនាការសុវត្ថិភាពឆ្នាំ២០២៣ ដល់សិស្សសាលាអនុវិទ្យាល័យសម្តេចឪ។ ពិធីនេះបានរៀបចំឡើងនៅក្នុងសាលប្រជុំសាលា ស្ថិតនៅភូមិ០១ សង្កាត់០៣ ខេត្តព្រះសីហនុ។ ការធ្វើបទបង្ហាញស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដោយមានការសហការចូលរួមពី មន្ត្រីមកពីមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ មន្ត្រីជំនាញមកពីការិយាល័យប្រឆាំងគ្រឿងញៀន លោកនាយកសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ចំនួន២៥០នាក់ ស្រី៩៥នាក់។ លោកវរសេនីយ៍ឯក គីម សុង បានឲ្យដឹងថា ការធ្វើបទបង្ហាញស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការបើកបរធ្វើឡើង ដើម្បីបញ្ជ្រាប់ដល់សិស្សានុសិស្សឲ្យយល់កាន់តែច្បាស់ពីហានិភ័យ ផលប៉ះពាល់ នៃគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយសារតែការបើកបរខ្វះការប្រុងប្រយ័ត្ន ខ្វះការអធ្យាស្រ័យឲ្យគ្នាទៅវិញ ទៅមក ខ្វះការយល់ដឹងពីការប្រើប្រាស់ឲ្យបានត្រឹមនៃកន្លងផ្លូវ ស្លាកសញ្ញាចរាចរតាមដងផ្លូវ ភ្លើងស្តុប។ លោកបានបន្តថា បទបង្ហាញនេះ ធ្វើឲ្យសិស្សនុសិស្សយល់កាន់តែច្បាស់ពីហានិភ័យ ផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ និងដឹងពីរបៀបប្រើប្រាស់ផ្លូវប្រកបដោយសុវត្ថិភាព ទាំងអ្នកបើកបរ […]