ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ជាប់គុកម្តងទៀត ព្រោះតាំងខ្លួនជាអ្នកស្មោះស្នេហ៍

បុរសម្នាក់ឈ្មោះ នី ផល្លី អាយុ៤០ឆ្នាំ មុខរបររត់ PassApp ធ្លាប់បានរៀបការជាមួយនារីម្នាក់ ឈ្មោះ យ.អ តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ និងរស់នៅជាមួយគ្នាបាន កូនស្រីចំនួន០៥នាក់។ ដោយការរស់នៅមិនសូវចុះសម្រុងគ្នា ព្រោះតែបុរសជាប្តី​ ជាមនុស្សប្រើប្រាស់គ្រឿងញៀន តែងតែបង្កអំពើហិង្សាក្នុងគ្រួសារ វាយប្រពន្ធកូនជាបន្តបន្ទាប់ ធ្លាប់ជាប់គុក ធ្លាប់ចូលមណ្ឌលអប់រំផ្តាច់សារធាតុញៀន តែក៏នៅមិនកែប្រែអត្តចរឹក ទើបអតីតប្រពន្ធទ្រាំទ្រទៀតមិនបានក៏សម្រេចចិត្តលែងលះគ្នានៅសា​លាសង្កាត់ច្រាំងចំរេះ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។ ក្រោយពេលលែងលះបុរសជាប្តីតាំងខ្លួនជាអ្នកស្មោះស្នេហ៍ តែងតែទូរស័ព្ទទៅអតីតប្រពន្ធ ដើម្បីសុំត្រូវរ៉ូវគ្នាឡើងវិញ តែអតីតប្រពន្ធមិនយល់ព្រម រហូតដល់ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ បុរសជាបី្តបានខលមកសុំត្រូវរ៉ូវគ្នាម្តងទៀត តែអតីតប្រពន្ធនៅតែបដិសេធ បុរសជាប្តីក៏គំរាមថាបើមិនត្រូវគ្នាវិញទេ មានតែស្លាប់ទាំងពីរនាក់ រួចក៏ចុចបិតទូរស័ព្ទ។ បន្ទាប់មកប្រហែលកន្លះម៉ោង បុរសជាប្តីបានជិះម៉ូតូកង់បីឥណ្ឌា មកដល់ផ្ទះអតីតប្រពន្ធ ដើរចូលទៅក្នុងផ្ទះរួចចាក់គន្លឹះពីខាងក្នុងបន្ទប់ យកសាំងចំនួន០៣ដប មកចាក់ពីលើអតីតប្រពន្ធ ភ្លាមនោះកូនស្រី ដែលនៅខាងក្រៅបន្ទប់បានឃើញឪពុកមានកាន់ដបសាំង ក៏ស្រែកហៅជីដូនឱ្យមកជួយ ពេលនោះ ជីដូនដែលត្រូវជាម្តាយក្មេកបុរសជាប្តី បានរត់មកធាក់ទ្វារ០៤ទៅ០៥ជើង បណ្តាលឱ្យរបើក និងឃើញអតីតកូនប្រសារ កំពុងចាក់សាំងស្រោចលើកូនស្រីគាត់ ក៏ស្ទុះទៅប្រតាយប្រតប់គ្នាដណ្តើមយកដបសាំងចេញ តែត្រូវអតីកូនប្រសារ ជះសាំងទៅលើអតីតម្តាយ​​​ក្មេក និងរៀបយកដែកកេះមកកេះឱ្យឆេះ […]

ព័ត៌មានជាតិ

កិច្ចប្រជុំ​គាំទ្រ​បច្ចេកទេស​ និងជុំរញការអនវត្តរបស់គម្រោងសមាហរណកម្មគណនេយ្យភាពសង្គម​ទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ​ និងថ្នាក់ក្រោមជាតិ

ថ្ងៃពុធ​ ៨រោច​ ខែ​ទុតិយាសាឍ​ ឆ្នាំ​ថោះ​ បញ្ចស័ក​ ព.ស.២៥៦៧​ ត្រូវនឹងថ្ងៃទី​ ៩​ ខែសីហា​ ឆ្នាំ​២០២៣​ នៅបន្ទប់ប្រជុំលេខ​ ១​ រដ្ឋបាលខេត្ត​សៀមរាប​ បានបេីកកិច្ចប្រជុំ​ គាំទ្រ​បច្ចេកទេស​ និង​ជំរុញការអនុវត្តរបស់គម្រោងសមាហរណកម្មគណនេយ្យភាពសង្គម​ ទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ​ និងថ្នាក់ក្រោមជាតិ​ ដឹកនាំ​ដោយ​ លោក​ នាក់​ ណេរ៉ុន​ អភិបាលរងខេត្ត​ តំណាង​ ឯកឧត្ដម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ និង​មានការ​អញ្ជើញ​ចូលរួម​ពី​ លោក​នាយករងរដ្ឋបាល​ លោក​ លោកស្រី​ តំណាង​ទីចាត់ការ​ អង្គភាព​ចំណុះសាលាខេត្ត​ លោក​ លោកស្រី​ តំណាង​ មន្ទីរ​ អង្គភាព​ លោក​ លោកស្រី​ តំណាង​រដ្ឋបាលក្រុង​ ស្រុក​ និងមន្ត្រីពាក់ព័ន្ធ​ សរុប​ចំនួន​ ២៦នាក់។ លោក​ អភិបាលរងខេត្ត​ បានថ្លែង​អំណរ​គុណយ៉ាងជ្រាលជ្រៅចំពោះប្រធានដឹកនាំក្រុមការងារគណនេយ្យភាពសង្គម នៃលេខាធិការដ្ឋាន គ.ជ.អ.ប. និងក្រុមការងារថ្នាក់ដឹកនាំ នៃរដ្ឋបាលស្រុកគោលដៅទាំង៤ មន្ទីរ […]

ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង សូមអបអរសាទរជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារ កិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត ជា «កិត្តិទេសាភិបាលបណ្ឌិត»

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមអបអរសាទរដោយស្មោះ ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលឯកឧត្តមបណ្ឌិត ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារ កិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមបំផុត ចំពោះការទទួលបាននូវគោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិទេសាភិបាលបណ្ឌិត» នេះ ដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត មានគុណបំណាច់ដ៏ថ្លៃថ្លា និងស្នាដៃដ៏ត្រចះត្រចង់ ក្នុងនាមជាយុវជនជំនាន់ថ្មី និងជាឥស្សរជនដឹកនាំដ៏ឆ្នើម របស់ព្រះរាជាណាចក្រកម្ពុជា ដែលពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ សីលធម៌ ព្រហ្មវិហារធម៌ ជាពិសេសបាននឹងកំពុងដឹកនាំ ធ្វើសកម្មភាពជាគម្រូ ជាក់ស្ដែងជាច្រើនឆ្នាំមកហើយ ទៅលើវិស័យសំខាន់ៗ ដើម្បីបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ។ យើងខ្ញុំ សូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ […]