ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដឹកនាំដាំកូនឈើ ៥០០ដើម នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ ក្រោមការចង្អុលបង្ហាញ និងឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បានអញ្ជើញចុះដាំកូនឈើ ចំនួន ៥០០ដើម នៅក្នុងបរិវេណវត្តអរញ្ញិការាម និងសាលាបឋមសិក្សាថ្លុកជ្រៅ ស្ថិតក្នុងភូមិថ្លុកជ្រៅ ឃុំអញ្ចាញរូង ស្រុកបរិបូណ៌។ ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីលោក អ៉ឹម ផង់ អភិបាលរងស្រុកបរិបូណ៌ ជាតំណាងលោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ លោកមេឃុំអញ្ជាញរូង មេភូមិ លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្ត និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។ ពិធីនេះរៀបចំដោយសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តកំពង់ឆ្នាំង សហការជាមួយអាជ្ញាធរដែនដីស្រុក ឃុំ គណៈកម្មការវត្តអរញ្ញិការាម និងគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូសាលាបឋមសិក្សា ថ្លុកជ្រៅ៕

ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំអញ្ជើញចូលរួម ពិធីទិវាមច្ឆាជាតិ ១ កក្កដា ២០២៣ និងបាន លែងកូនត្រីចម្រុះចំនួន១៥០០០ក្បាល នៅស្រុកសាលាក្រៅ

ប៉ៃលិន ៖រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា នៅចំណុចសំណង់ស្ទាក់ទឹក ស្ថិតនៅភូមិកំពង់ចំលងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពី ក្រុមប្រឹក្សាខេត្ត លោក-លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមយ៉ាងច្រើនកុះករផងដែរ។ នាឱកាសនោះលោកជំទាវ បាន ស្រីមុំ បានចាត់ទុកថា ការលែងកូនត្រីពូជ គឺដើម្បីបំផុសមហាជនឲ្យមានស្មារតីចូលរួមការពារ អភិរក្ស និងអភិវឌ្ឍន៍ធនធានជលផលឲ្យមានភាពប្រសើរឡើង ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល កំណែទម្រង់វិស័យជលផល ដោយបានលុបឡូត៍នេសាទទាំងអស់ ហើយបានប្រគល់សិទ្ធិអំណាចទៅឲ្យសហគមន៍គ្រប់គ្រង និងរៀបចំផែនការសម្រាប់ អភិវឌ្ឍន៍វិស័យជលផលក្នុងមូលដ្ឋាន។ លោកជំទាវអភិបាលខេត្ត បានអំពាវនាវដល់អាជ្ញាធរ ត្រូវបន្តផ្សព្វផ្សាយច្បាប់ស្តីពីជលផល លិខិតបទដ្ឋានគតិយុត្តិនានា ជូនដល់ប្រជាពលរដ្ឋអោយបានយល់ និងត្រូវរួមគ្នាធ្វើការបង្ក្រាបនូវរាល់បទល្មើសនេសាទ ដែលមាននៅក្នុងមូលដ្ឋាន ដោយធ្វើការសហការណជាមួយ សមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធ។ បំផុសអោយប្រជាពល រដ្ឋធ្វើការអភិវឌ្ឍន៍ វារីវប្បកម្ម ពង្រឹងសមត្ថភាពដល់មន្រ្តីជំនាញសហគមន៍នេសាទដែលបាន បង្កើតរួចឲ្យបានរឹងមាំ និងត្រូវរួមគ្នាថែរក្សាព្រៃលិចទឹកឲ្យបានគង់វង្សទុកជាជម្រកត្រីពងកូន។ […]

ព័ត៌មានជាតិ

ពិតជាសា..ហា..វ..មែន ខ្មាន់កាំ..ភ្លើង..បា.ញ់..ស..ម្លា…ប់..ទាំងប្ដីនិងប្រពន្ធ នៅស្រុកខ្សាច់កណ្ដាលដោយមិនដឹងមូលហេតុ.!!. https://freekhmermedia.com/archives/35404

(ព្រះសីហនុ)ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជាមួយគ្នានោះក៏មានការអញ្ជើញចូលរួមអមដំណើរដោយ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ព្រមទាំងប្រតិភូអន្តរក្រសួង លោក លោកស្រីអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ និងប្រធានមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ។ លោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើអត្ថាធិប្បាយគម្រោងស្ថាបនាស្ថានីយប្រព្រឹត្តិកម្មទី៣ ដែលរាជរដ្ឋាភិបាលបានរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុងព្រះសីហនុចំនួន ៣៧ ខ្សែស្ថាបនាស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វាក់ បន្ទាប់ពីការចុះហត្ថលេខាប្រគល់ទទួលស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3)  កាលពីម្សិលម៉ិញថ្ងៃទី១០ ខែសីហានេះ ថ្ងៃនេះ  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ […]