ព័ត៌មានជាតិ

ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយដោយសារខ្យល់កន្ត្រាក់ ១គ្រួសារ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង

ស្វាយរៀង៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ នៅថ្ងៃ ទី១៤ ខែសីហា ឆ្នាំ២០២៣ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង លោកស្រី ពៅ សុភាព ហេរញ្ញិកគណៈកម្មាធិការសាខា បានដឹកនាំ ក្រុមការងារសាខា អនុសាខា នាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងផ្តល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៣ បណ្តាលឱ្យខូចខាតផ្ទះទាំងស្រុង១ខ្នង របស់ឈ្មោះ ហុង លី អាយុ ៤៦ឆ្នាំ នៅភូមិព្រៃសាគុំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍។ អំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្លរ ២ កន្ទេលជ័របត់ ១ មុង ១ ភួយ ១ សារុង ១ […]

ព័ត៌មានជាតិ

វគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល

ខេត្តកណ្ដាល៖ ថ្លែងនៅក្នុង វគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ជូនអាជ្ញាធរស្រុក-ក្រុង និងមន្ទីរជុំវិញខេត្ត នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត បាន ផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំត្រងត្រាប់ស្ដាប់នូវបទបង្ហាញរបស់ វាគ្មិនដែលជាគ្រូឧទ្ទេស ទៅលើការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ដោយយកចិត្តទុកដាក់បំផុត។ ករណីមានចម្ងល់ ឬមិនច្បាស់លាស់លើចំណុចណាមួយ ត្រូវហ៊ានលើកជាសំណួរដើម្បីក្រុមសម្របសម្រួល ធ្វើការបំភ្លឺបញ្ជាក់បន្ថែម។ ឯកឧត្ដម នូវប៉េង ច័ន្ទតារា បានបញ្ជាក់ថា ខេត្តកណ្ដាលនាពេលឆាប់ៗខាងមុខនេះ នឹងដាក់ឱ្យ​ប្រើប្រាស់​អត្តសញ្ញាណ​ប័ណ្ណ​មន្ត្រីរាជការ​ស៊ីវិល​ថ្មី​តាមបែបឌីជីថល (smart card) ដែលសបញ្ជាក់​ឱ្យឃើញថា វិស័យ​សាធារ​ណៈ និង​វិស័យ​ឯកជន​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ស្អិតល្មួត គាំទ្រ​គ្នា​ទៅវិញទៅមក មិនអាច​កាត់ផ្តាច់​ពីគ្នា​បានឡើយ ដែលបានបង្ហាញឱ្យឃើញ​ថា វិស័យ​សាធារណៈ និង​វិស័យ​ឯកជន ជាពិសេស​ប្រទេស​កម្ពុជា​ទាំងមូល មានការ​រីកចម្រើន ជឿនលឿន ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទាន់សម័យ ដូច​ប្រទេស​ជឿនលឿន​មួយចំនួន នៅក្នុង​តំបន់ និង​ក្នុង​ពិភពលោក​។​ ឯកឧត្ដមបានបន្ថែមថា នេះជាភាពជោគជ័យដ៏ធំធេងលើជ្រុងមួយនៃកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា ដែលមិនធ្លាប់មានពីមុនមក បានធ្វើអោយមន្ត្រីរាជការមានទឹកចិត្តស្រឡាញ់ការងារ និងមានភាពស្វាហាប់ ក្នុងការបំពេញការងារ ប្រកាន់ខ្ជាប់នូវឥរិយាបថទាំងបួនគឺ៖ ឆន្ទៈម្ចាស់ការ ភក្តីភាព […]

ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ស្លាប់៤និងរបួស៧ នាក់ នៅស្រុកពាមរក៍ ខេត្តព្រៃវែង…

(ព្រៃវែង)៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីក្មេងចាស់ ចំនួន៤នាក់ស្លាប់និងរងរបួស ៧ នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្ត ក្នុងទិសដៅបញ្ច្រាសទិសគ្នា ដ៏រន្ធត់ មួយកាលពីវេលាម៉ោង២៣និង៤៥នាទីយប់ ថ្ងៃទី ១៣ខែសីហាឆ្នាំ២០២៣ ចំណុចភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ លើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ៦៤-៦៥។ សមត្ថកិច្ច​ស្រុកពាមរក៍បានឲ្យដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្តមួយ​គ្រឿងម៉ាក​​ហា​យ​ឡែ​ន​ឌ័​រ​ ពាក់​ស្លាក​លេខ ២AZ-០៦១៤បាន​ធ្វើ​ដំណើរ​មក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន ​លុះ​​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​បាន​រេ​ចង្កូត​ឆ្លង​ទ្រូង​ថ្នល់​ទៅ​ខាងឆ្វេង បុក​ចំ​ពីមុខ​រថយន្ត​កូរ៉េ​ដឹក​ផ្លែ​ឈើ ដែល​បើក​មក​បញ្ច្រាស់ទិស​គ្នាយ៉ាង​​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​​​ ក្រឡាប់​ធ្លាក់​​ចេញពី​​ផ្លូវ និង​មនុស្ស​ក្នុង​រថយន្ត​១០​នាក់ ខ្ទាត​ចេញ​មក​ក្រៅ​ដេក​ស្តូកស្តឹង​ពេញ​ផ្លូវ ចំណែក​រថយន្ត​កូរ៉េ​ដឹក​ផ្លែ​ឈើ ក្រឡាប់​ផ្ងា​ជើង​នៅ​លើ​ផ្លូវ​។ សមត្ថកិច្ចបានឲ្យដឹងទៀតថា គ្រោះថ្នាក់​ខាងលើ​នេះ បាន​បណ្តាលឲ្យភាគី​ខាង​រថយន្តម៉ាក​​ហា​យ​ឡែ​ន​ឌ័​រ ស្លាប់​ចំនួន​៤​នាក់ ក្នុង​នោះ​មាន​ក្មេង​ប្រុស​អាយុ​៨​ខែ​ម្នាក់ និង​របួសធ្ងន់​ស្រាល​៥​នាក់ ចំណែក​ភាគី​រថយន្ត​កូរ៉េ របួសធ្ងន់​២​នាក់​។ សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់នេះគឺបណ្ដាលមកពីរថយន្តទាំងពីរ បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយត្ន័ បណ្ដាលឲ្យបុកគ្នាតែម្តង។ បច្ចុប្បន្ន រថយន្តទាំងពីរ យកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលអ្នកលឿង៕