ព័ត៌មានជាតិ

ក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង»

ការដាក់ឱ្យដំណើរការកម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង» ជាការបញ្ជក់មួយទៀតពីរបត់ថ្មីរបស់សង្គមកម្ពុជា ងាករកទំនើបកម្ម បច្ចេកវិទ្យា ស៊ីវីល័យ ស្រលាញ់គ្រួសារ  សង្គម ផ្សារភ្ជាប់នឹងបរិស្ថាន។ នេះជាប្រសាសន៍របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាសប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង» និងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងបរិស្ថាន តំណាងធនាគារពិភពលោក (World Bank) អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ជាច្រើនរូបទៀត នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នាទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តម សាយ សំអាល់ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងថ្លែងអំណរគុណដល់អង្គការដៃគូ ដែលបានចូលរួមយ៉ាងសកម្មបង្កើតបានជាកម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង»  មិនត្រឹមតែជាសមិទ្ធផលមួយទេ ប៉ុន្តែបង្ហាញឱ្យឃើញថាជីវភាពរបស់ប្រជាជនកម្ពុជាបានងាកទៅរកភាពសុខដុមរមនា និងសុភមង្គល មានឱកាសពេញលេញធ្វើដំណើរកម្សាន្តជាមួយក្រុមគ្រួសារ មិត្តភក្តិគ្រប់ទីកន្លែង។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាផ្លាស់ប្តូរពីសង្គមជាតិមួយដែលធ្លាប់បែកបាក់ ផេះផង់ដោយសារសង្គ្រាម មកជាសង្គមជាតិមួយដែល ជីវភាពល្អប្រសើរ សង្គមរស់រវើក ប្រជាជនមានចំណេះដឹងទូលំទូលាយ ចេះចែករំលែក្តីសុខ និងសុភមង្គលតាមរយៈ លម្ហែជាមួយនឹងធម្មជាតិ។ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អាវុធ១៣ដើម ប្រជាពលរដ្ឋពួកគាត់បានយល់ដឹង ការរក្សាទុកអាវុធកែច្នៃ ក្នុងភូមិរហាល ឃុំលំទង ស្រុកអន្លង់វែង ពួកគាត់បានប្រគល់ជូនសមត្ថកិច្ច

ឧត្តរមានជ័យ ៖ អាវុធ១៣ដើមក្រោយពីក្រុមអាជ្ញាធរស្រុកអន្លង់វែងនិងសមត្តកិច្ចប៉ូលីសអធិការស្រុកអន្លង់វែងបានចុះធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពួកគាត់បានយល់ដឹងការរក្សាទុកអាវុធកែច្នៃ ក្នុងភូមិរហាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យពួកគាត់បានប្រគល់ជូនសមត្ថកិច្ច ។ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ លោកងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង បានឲ្យដឹងថា ក្រោយពីបានបើកការប្រជុំគណៈបញ្ជាការឯកភាពស្រុក លោកបានដាក់វិធានការដល់មន្ត្រីសាលាស្រុក រួមទាំងមន្ត្រីភូមិឃុំ និងកំលាំងប៉ូលីសអធិការស្រុកធ្វើការចុះធ្វើការសហការណ៍កំលាំងមូលរដ្ឋានភូមិឃុំដើម្បីផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋយល់ដឹងការរក្សាអាវុធកែច្នៃត្រូវប្រគល់ជូនសមត្តកិច្ចបើនៅតែរក្សាទុក្ខគឺខុសនិងច្បាប់ ។ លោកបានបញ្ចាក់ថាអាវុធដែលកែច្នៃទាំងនេះវាអាចបង្កដល់អសន្តិសុខភូមិឃុំមិនមានសុវត្តិភាពក៏អាចថាបានដែរ ។ ទាក់ទិននឹងអាវុ.ធកែច្នៃនេះលោកវរៈសេនីយ៍ឯកស៊ូ នូវ អធិការស្រុកអន្លង់វែង បន្ទាប់ពីបានទទួលផែនការលោកអភិបាលស្រុកអន្លង់វែង យោងតាមបទបញ្ជាពីស្នងការដ្ឋាន នគបាលខេត្តឧត្តរមានជ័យលោកបានដឹកនាំកំលាំងចុះធ្វើការសហការណ៍កំលាំងប៉ុស្គិលំទង រួមទាំងកំលាំងក្រុមអាជ្ញាធរមូលរដ្ឋានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងភូមិរហាល ឃុំលំទង ខណៈនោះប្រជាពលរដ្ឋបានយល់ហើយយកអាវុធកែច្នៃចំនួន១៣ដើមប្រគល់ឲ្យសមត្តកិច្ច ។ អាវុធកែច្នៃប្រភេទនេះវាអាចបង្កមនុស្សអត្តឃាត់គ្នានៅក្នុងក្រុមគ្រួសារឬបង្កបាញ់សម្លាប់ដល់អ្នកដ៍ទៃទៀតលើសពីនោះយកទៅបរបាញ់សត្វព្រៃ ខណៈភូមិរហាលនេះស្ថិតក្នុងតំបន់ក្បែព្រៃសហគមន៍សង្សរុក្ខវ័នផងដែរ។ អាវុធទាំង១៣ដើមដែលបានដកហូតពីប្រជាពលរដ្ឋយកមកប្រគល់ឲ្យ មានប្រភេទកាំភ្លើងស្នប់២ដើម កាំភ្លើងឆ្នុកដូងចំនួន៥ដើម និងកាំភ្លើងប្រភេទស្នាតេសចំនួន៦ដើមលោកបានយកមករក្សាទុក្ខនៅអធិការស្រុករង់ចាំបទបញ្ជាត្រូវកម្ទេចចោល  ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បង្រ្កាបទីតាំងហាងកាហ្វេចំនួន៥កន្លែងជាប់ៗគ្នា ដែលបង្កប់សេវាផ្លូវភេទ ឃាត់ខ្លួនបុរសស្ត្រី៤នាក់ដែលជាម្ចាស់ទីតាំង និងរំដោះនារីរងគ្រោះបានចំនួន១២នាក់

ភ្នំពេញ៖ នៅ យប់ថ្ងៃទី១៤ខែសីហាឆ្នាំ២០២៣ នៅចំណុចត្រឡោកបែក តាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ បង្រ្កាបទីតាំងហាងកាហ្វេចំនួន៥កន្លែងជាប់ៗគ្នាដែលបង្កប់សេវាផ្លូវភេទ ដោយធ្វើការឃាត់ខ្លួនបុរសស្ត្រី៤នាក់ដែលជាម្ចាស់ទីតាំង និងរំដោះនារីរងគ្រោះបានចំនួន១២នាក់ ។ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៦នាក់ក្នុងនោះមានម្ចាស់ទីតាំងចំនួន៤នាក់(ស្រី៣នាក់) និង១២នាក់ទៀតជានារីរងគ្រោះ រួមទាំងវត្ថុតាងស្រោមអនាម័យប្រេីប្រាស់រួចមួយចំនួន និងមិនទាន់ប្រេីប្រាស់មួយចំនួន។ មុននឹងកម្លាំងសមត្ថកិច្ចធ្វើការចុះបង្ក្រាបទីតាំងនេះ គឺដោយមានការរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋថា ហាងកាហ្វេទាំង៥ទីតាំងនេះ គឺបេីកលក់ទាំងយប់ទាំងថ្ងៃនិងមានបង្កប់សេវាផ្លូវភេទផង ធ្វើឱ្យកម្លាំងជំនាញចុះធ្វើការស៊ើបអង្កេតរហូតនៅយប់កេីតហេតុ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃអគ្គស្នងការដ្ឋាននគរបាលជាតិបានសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបនិងឆែកឆេររកឃើញវត្ថុតាងមានស្រោមអនាម័យប្រេីប្រាស់រួចមួយចំនួននិងមិនទាន់ប្រេីប្រាស់មួយចំនួន ហើយបានរំដោះនារីរងគ្រោះចំនួន១២នាក់ព្រមធ្វើការឃាត់ខ្លួនម្ចាស់ទីតាំងចំនួន៤នាក់ក្នុងនោះមានស្ត្រីចំនួន៣នាក់ ។ នារីរងគ្រោះទាំង១២នាក់ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច ចំណែកឯម្ចាស់ទីតាំងចំនួន៤នាក់រួមទាំងវត្ថុតាំងត្រូវបានបញ្ជូនទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃអគ្គស្នងការដ្ឋាននគរបាលជាតិដេីម្បីចាត់ការបន្តតាមនីតិវិធី រីឯហាងកាហ្វេទាំងប្រាំទីតាំងត្រូវបានប៊្លុមបេបិទជាបណ្តោះអាសន្ន៕