ព័ត៌មានជាតិ

ឯកឧត្តម សាយ សំអាល់ អញ្ជើញផ្សព្វផ្សាយ និងដាំកូនឈើនៅទីតាំង «គម្រោងអភិវឌ្ឍទីលានទុកដាក់សំរាម សំណល់រឹង ចុងក្រោយកម្រិតតំបន់ប្រកបដោយអនាម័យ សម្រាប់រាជធានីភ្នំពេញ»

កណ្តាល ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញផ្សព្វផ្សាយ និងដាំកូនឈើនៅទីតាំង «គម្រោងអភិវឌ្ឍទីលានទុកដាក់សំរាម សំណល់រឹង ចុងក្រោយកម្រិតតំបន់ប្រកបដោយអនាម័យ សម្រាប់រាជធានីភ្នំពេញ» ដែលស្ថិតនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើទួលព្រិច មានទីតាំងផ្លូវជាតិលេខ៥១ ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាច្រើននាក់ផងដែរ ។ បើតាមរបាយការណ៍បានឲ្យដឹងថា ហេដ្ឋចនាសម្ព័ន្ធនៃគម្រោងរួមមាន ៖ 1 – អគារសម្រាប់ប្រតិបត្តិការ អគារបុគ្គលិក អគាររោងជាង ឃ្លាំង ចំណតមធ្យោបាយ 2 – ស្ថានីយថ្លឹង ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ប្រព័ន្ធទឹកភ្លៀង 3 – អគារកំប៉ុស្ត អគារសម្រាប់ញែកសំណល់ 4 – រណ្តៅចាក់សំណល់៖ ការសាងសង់ចែកជា៥ដំណាក់កាល ដោយក្នុងមួយដំណាក់កាលមានពី៣-៤រណ្ដៅ (ជម្រៅពី៣-៥ម៉ែត្រ) ដែលគ្រោងប្រើប្រាស់បានរយៈពេលសរុប […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រុមចោរឆក់វ័យក្មេង០៣នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់!

ក្រុមចោរឆក់ ដែលទើបតែពេញវ័យ ០៣នាក់ ក្នុងចំណោមបក្ខពួក០៧នាក់ រួមមាន៖ ១.ឈ្មោះ ផាត មករា (ហៅអាពេជ្រ) អាយុ១៨ឆ្នាំ, ២.ឈ្មោះ ពេជ្រ សីហា អាយុ១៨ឆ្នាំ, ៣.ឈ្មោះ សំ វិសាល (ហៅសាន់) អាយុ១៨ឆ្នាំ ដែលតែងតែធ្វើសកម្មភាពឆក់យ៉ាងសកម្ម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ, ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើស ព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ខណៈពួកគេរៀបគម្រោងចេញឆក់ទូរស័ព្ទ និងកាបូប ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ។ តាមចម្លើយសារភាពរបស់ ជនសង្ស័យទាំង០៣នាក់ បានឲ្យដឹងដូចៗគ្នាថា កន្លងមកពួកខ្លួនរួមជាមួយបក្ខពួក ០៤នាក់ផ្សេងទៀត មានឈ្មោះ អាចូវ, អាចាក់ជ្រូក, អាឆាយ និង អាស៊ុយទ្រី ធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទ និងកាបូបជាច្រើនដងមកហើយ ទាំងនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ រួមមានដូចជា៖ ឆក់នៅម្តុំផ្សារជម្ពូវ័ន្ត, ឆក់នៅចំណុចមុខក្លោងទ្វារបុរីសែនមនោរម្យ, ឆក់នៅចំណុចផ្សារបែកចាន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ខ្មាន់កាំភ្លើងចូលរំដោះអ្នកទោសជនជាតិចិន ពេលបញ្ជូនទៅពេទ្យធ្មេញ ផ្អើលសមត្ថកិច្ចទាំងព្រឹក

ខ្មាន់កាំភ្លើងដែលមានគ្នា៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញ បង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចគ្លីនិចធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ បើតាមសេចក្តីរាយការណ៍ នៅព្រឹកមិញនេះ មន្ដ្រីពន្ធនាគារចំនួន៤នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិនជនជាតិចិនទៅគ្លីនិចធ្មេញ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ៥នាក់ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធដែលតកាណុង បានភ្ជង់ទៅកាន់មន្ដ្រីពន្ធនាគារ ហើយជនសង្ស័យបានចូលទៅរំដោះអ្នកទោសចេញទៅបាត់។ ពេលធ្វើសកម្មភាពនោះ ក្រុមខ្មាន់កាំភ្លើងបានយកខ្សែរូតចងរឹតដៃមន្ដ្រីពន្ធនាគារ ចំនួន៤នាក់ថែមទៀត។ ក្រោយរំដោះក្រុមខ្មាន់កាំភ្លើង បានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពណ៌ផ្សេងបារី ពាក់ផ្លាកលេខភ្នំពេញ2AA-4315 គេចខ្លួន។ រំលងបានប៉ុន្មានម៉ោងក្រោយ រថយន្ដដែលជិះធ្វើសកម្មភាពនោះ ត្រូវបានគេប្រទះឃើញយកទៅផ្លុងចោល។ ក្នុងនោះសមត្ថកិច្ចជំនាញប្រទះឃើញ កាំភ្លើងខ្លីចំនួន៥ដើម និងសម្ភារមួយចំនួនទៀត។ បើតាមមន្រ្តីអគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថា ពិរុទ្ធជនឈ្មោះ Chen hsin han អាយុ៤៥ឆ្នាំជនជាតិចិន ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន ដែលចំនួនទោសជាង៥០ឆ្នាំ៕

ព័ត៌មានជាតិ

រថយន្ដ​ Mazda ពណ៌​ក្រហម​ បេីក​ពេញ​ពី​បុរី​ បត់​ឆ្វេង​មិន​ប្រយ័ត្ន​ត្រូវ​ បុរសម្នាក់​ជិះ​ម៉ូតូ​

ភ្នំពេញ÷ បុរសជនជាតិ​ចិន​ម្នាក់​បេីក​រថយន្ដ​ Mazda ពណ៌​ក្រហម​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AC-2076 បេីក​ពេញ​ពី​បុរី​ បត់​ឆ្វេង​មិន​ប្រយ័ត្ន​ត្រូវ​ បុរសម្នាក់​ជិះ​ម៉ូតូ​ SUZUKI Smash-V ពាក់ស្លាកលេខ​ ភ្នំពេញ​ 1FL-3621 ជិះ​បុក​ពេញ​ទំហឹង​បណ្ដាលឲ្យ​ម៉ូតូ​ជាប់​និង​រថយន្ដ​ រីឯ​ម្ចាស់​ម៉ូតូ​រងរបួស​ស្រាល។ ហេតុការណ៍​​នេះស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង​លូ៣​ សង្កាត់​អូរបែកក្អម​ ខណ្ឌ​សែនសុខ​​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​៨:៤០នាទី​យប់​ ថ្ងៃទី១៦ ខែសីហា​​​ ឆ្នាំ​២០២៣។