ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ជាង៤ពាន់នាក់

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ដ្រីរាជការស៉ីវិល មន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ប្រមាណជាង៤,០០០នាក់ មុនបញ្ចប់តំណែងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅអាណត្តិទី៧នេះ។ ជំនួបនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្ដរជាតិជ្រោយចង្វារ (OCIC)។ ថ្លែងក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងអំពីប្រវត្តិសាវតាមួយចំនួន នៃការបង្កើតឡើងរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាសមិទ្ធផលសំខាន់ៗជាច្រើនទៀត ពិសេសក្នុងនីតិកាលដែលសម្ដេចបានកាន់មុខតំណែងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ប្រមាណជាង៣០ឆ្នាំមកនេះ ព្រមទាំងការធ្វើកំណែទម្រង់វិស័យរដ្ឋបាល, កំណែទម្រង់កងកម្លាំងនគរបាលជាតិ និងការងារសំខាន់មួយចំនួនទៀត។ ដើម្បីជាប្រទីបបំភ្លឺផ្លូវ សម្រាប់ថ្នាក់ដឹកនាំជំនាន់ក្រោយ មុនពេលសម្ដេចចាកចេញពីតំណែងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនេះ, សម្ដេចក្រឡាហោម ស ខេង បានធ្វើការណែនាំនូវខ្លឹមសារមួយចំនួនដូចខាងក្រោម៖ *ទី១៖ ចាប់ពីពេលនេះ រហូតដល់រាជរដ្ឋាភិបាលថ្មី ចូលកាន់តំណែងថ្នាក់ដឹកនាំ មន្ត្រីគ្រប់ជាន់ថ្នាក់ នៃក្រសួងមហាផ្ទៃ ត្រូវខិតខំរួមគ្នាធានាស្ថិរភាពការងារគ្រប់ផ្នែក ស្របតាមតួនាទី កិច្ចនៃការទទួលខុសត្រូវរៀងខ្លួន ស្របតាមច្បាប់លិខិតបទដ្ឋាន និងទិសដៅផែនការសកម្មភាពការងារដែលបានកំណត់។ *ទី២៖ តាមការគ្រោងទុកសមាសភាពគណៈរដ្ឋមន្ត្រីថ្មី នឹងស្បថចូលកាន់តំណែងនារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបន្តចុះធ្វើការរុះរើបំផ្លាញចោលរបាំងសាច់អួន៦កន្លែង របាំងស្បៃមុង១៨កន្លែង

កំពង់ឆ្នាំង: នៅថ្ងៃទី១៧ខែសីហាឆ្នាំ២០២៣នេះកម្លាំងគណ:បញ្ជាការឯកភាពស្រុកជលគីរីនៅតែបន្តចុះធ្វើការរុះរើនិងកាប់បំផ្លាញចោលរបាំងស្បៃមុងនិងរបាំងសាច់អួននៅស្រុកជល់គីរីខេត្តកំពង់ឆ្នាំង នៅក្នុងរដូវទឹកឡើងនិងជារដូវត្រីពងកូនផងដែរ។ លោកមុតម៉េងអភិបាលរងស្រុកជលគីរីដែលដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពស្រុកបានអោយដឹងថា កម្លាំងគណ:បញ្ជាករឯកភាពស្រុកមាននគបាលស្រុកនិងជលផលស្រុកជលគីរីនៅតែបន្តចុះធ្វើការបង្ក្រាបនៅថ្ងៃនេះដោយប្រើប្រាស់កាណូតបាឡាស្មាច់៦គ្រឿងប្រើប្រាស់កម្លាំងចម្រុះ២០នាក់ចុះធ្វើសកម្មភាពរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទេបាំងស្បៃមុងខុសច្បាប់ចំនួន១៨កន្លែងនិងរបាំងសាច់អួន៦នៅចំណុចព្រែកសេះក្នុងឃុំជលសានិងបឹត្រាំក្របីក្នុងឃុំព្រៃគ្រី ស្រុកជលគីរីខេត្តកំពង់ឆ្នាំង។ ប្រតិបត្តិការបង្ក្រាបបទល្មើសក្នុងរដូវបិទនេសាទខាងលើនេះសមត្ថកិច្ចចម្រុះបានធ្វើការរុះរើនិងបំផ្លាញចោលរបាំងស្បៃមុង១៨កន្លែងប្រវែងម៉ែត្រ៧០០ម៉ែ លបលូស្បៃមុង១៨គ្រឿងបង្គោល៧៥០ដើមនីងរបាំងសាច់អួន៦កន្លែងប្រវែង៦០០ម៉ែត្រ លប៨គ្រឿងនិងកាប់បំផ្លាញបង្គោលចោលហើយបានចាក់លែងកូនត្រីទៅក្នុងបឹងវិញផងដែរ។ បើទោះជាក្នុងកិច្ចប្រតិបត្តការការបង្ក្រាបបទល្មើសនេសាទក្នុងរដូវទឹកទន្លេឡើងត្រីពងកូនខាងលើនេះគេនៅតែមិនដែលឃើញសមត្ថកិច្ចខាងណាមួយឃាត់ខ្លួនជនល្មើសបានម្តងណាឡើយហើយក្រុមជនល្មើសរកស៊ីនេសាទតែងតែដឹងខ្លួនមុនហើយបានគេច ខ្លួនបាត់ពីកន្លែងរបាំងទាំងនោះរហូត ។ លោក មុត ម៉េង ក៏បានធ្វើការអំពាវនាវតាមរយ:ប្រព័ន្ធផ្សព្វផ្សាយដល់បងប្អូនប្រជានេសាទទាំងអស់កុំធ្វើកានេសាទដោយឧបករណ៍ណាដែលច្បាប់ជលផលហាមឃាត់និងកុំធ្វើការនេសាទនៅក្នុងរដូវទឹកបិតនេសាទហើយក៍ជារដូវត្រីពងកូនពិសេសកុំកាប់បំផ្លាញព្រៃលិចទឹកដែលជាជម្រកត្រីនិងថនិកសត្វពងកូននិងរក្សានីរន្តរភាពពូជត្រីសម្រាប់កូនចៅជំនាន់ក្រោយ ៕