ព័ត៌មានជាតិ

ជំនួបសម្ដែងការគួរសម និងធ្វើបទបង្ហាញពាក់ព័ន្ធនឹងទីតាំងរៀបចំតម្លើងក្រុមហ៊ុនកែច្នៃសម្រាមសំណល់រឹងនៅក្រុងសៀមរាប​ ខេត្តសៀមរាប

ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោង ៩:00នៅបន្ទប់ប្រជុំ video conference របស់រដ្ឋបាលខេត្តសៀមរាប មានជំនួបសម្ដែងការគួរសម និងធ្វើបទបង្ហាញពាក់ព័ន្ធនឹងទីតាំងរៀបចំតម្លើងក្រុមហ៊ុនកែច្នៃសម្រាមសំណល់រឹងនៅក្រុងសៀមរាបខេត្តសៀមរាប ក្រោមអធិបតីភាពលោក ឃឹម ហ្វីណង់​ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។ លោិ​ អភិបាលរងខេត្តបានបញ្ជាក់ផងដែរ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងទស្សនៈវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាមានការរីកចំរើនលើគ្រប់វិស័យក្នុងឆន្ទៈខ្ពស់និងឆាប់រហ័ស​ ដោយសារកត្តាសន្តិភាព ស្ថេរភាពនយោបាយ សុវត្ថិភាពទូទាំងប្រទេស និងមាគ៌ាអភិវឌ្ឈន៍សង្គមសេដ្ឋកិច្ចដ៏ត្រឹមត្រូវ។ ទន្ទឹមនឹងការអភិវឌ្ឍប្រទេសលឿនយ៉ាងឆាប់រហ័ស និងការរីកចម្រើននៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាបាននឹងប្រឈមបញ្ហាជាផល លំបាកត្រឡប់មកវិញផងដែរ គឺល្បឿននៃកំណើនសំរាមសំណល់រឹងទីប្រជុំជនដែលបាននឹងកំពុងកើនឡើងក្នុងសន្ទុះមួយគួរឱ្យកត់សម្គាល់ និងត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងគោលបំណងចូលរួមដោះស្រាយបញ្ហាលើកំណើនសំរាមសំណល់រឹងទីប្រជុំជនដែលកើនឡើងខ្ពស់ ក្រុមហ៊ុន សេវ ឌឺឡាហ្វស៍ (ខេមបូឌា) ឯ.ក គ្រោងនឹងបំលែងសំរាមសំណល់រឹងទីប្រជុំជន (ពីទីលានទុកដាក់សំរាម សំណល់រឹង)។ បច្ចុប្បន្នកំពុងត្រូវបានទុកដាក់និងកប់ចោល ដោយកែច្នៃឱ្យទៅជាគ្រាប់ជ័រប្លាស្ទិកឥដ្ឋស៊ីម៉ង់ត៍ប្លាស្ទិកនិងកញ្ចក់ ជីកំប៉ុស ធ្យូងអនាម័យ​ ដេីម្បីចូលរួមចំណែកក្នុងការកាត់បន្ថយបញ្ហានៃការបំផ្លាញដោយសំរាមសំណល់ប្លាស្ទិកនិងកញ្ចក់ កាត់បន្ថយការប្រេីប្រាស់ជីគីមីដែលនាំចូលពីក្រៅប្រទេសរបស់ប្រជាពលរដ្ឋ កាត់បន្ថយប្រើប្រាស់អុសឈើនិងធ្យូងឈើ ហើយចូលរួមបង្កើនលទ្ធភាព ទទួលបាននូវនិរន្តរភាពឥដ្ឋស៊ីម៉ង់ត៍ប្លាស្ទិកនិងកញ្ចក់ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ និង ចូលរួមបរិច្ចាគឈាម ជួយសង្គ្រោះសមាជិក ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា (១៧៩)!

នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខលោកព្រិន្ទបាលឯក អ៊ុក ពុធកក្កដា សមាជិក វរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានជំងឺរបេងឆ្អឹងត្រគាកខាងស្ដាំ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា (ហៅពេទ្យ ១៧៩) ហើយត្រូវការអ្នកស្ម័គ្រចិត្ត បរិច្ចាគឈាម ដើម្បីធ្វើការវះកាត់ជាបន្ទាន់ និងបានបញ្ជូនមន្រ្តីអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០៣នាក់ ដែលបានស្ម័គ្រចិត្តទៅចូលរួមបរិច្ចាគឈាម ជួយដល់ លោកព្រិន្ទបាលឯក អ៊ុក ពុធកក្កដា ភ្លាមៗផងដែរ។ ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកថវិការបស់លោកមេបញ្ជាការ និងថវិកាដែលប្រមូលបានពី នាយ-នាយរង នៃ កម្លាំងវរអន្តរាគមន៍ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ៣លាន ២សែនរៀល, […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រុមឧក្រិដ្ឋជនពាក់ព័ន្ធករណីប្លន់ទណ្ឌិតគ្រឿងញៀន​​ ចំនួន៧នាក់ ត្រូវបានចាប់ខ្លួន

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចូលរួមសន្និសីទសារព័ត៌មាន ដែលដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ពាក់ព័ន្ធប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋប្លន់ទណ្ឌិតគ្រឿងញៀន នៅខេត្តសៀមរាប។ សូមជម្រាបថា រហូតមកដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ ក្រុមឧក្រិដ្ឋជនពាក់ព័ន្ធករណីនេះ ចំនួន៧នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះ បុរស៦នាក់ ជាជនជាតិខ្មែរសញ្ជាតិអាមេរិក និងស្ដ្រីជនជាតិចិន សញ្ជាតិអាមេរិកម្នាក់។