ព័ត៌មានជាតិ

ក្រុមការងារ អាវុធហត្ថខណ្ឌជ្រោយចង្វារ ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលឪពុករបស់លោកទទួលមរណៈភាព

នារសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ហង្ស ណារិទ្ធ មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានចាត់តំណាងប្រគល់ថវិកាដែលប្រមូលបានពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌជ្រោយចង្វារ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ២,៦១០,០០០រៀល (ពីរលានហុកសិបមួយម៉ឺនរៀល) ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ត្រី ម៉ៅ ប៊ុនថា ជំនួយការមូលដ្ឋានខណ្ឌ ដែលឪពុករបស់លោកបានទទួលមរណៈភាព កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយជរាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានជាតិ

ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ

នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ជួបសំណេះសំណាលជាមួយ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការការក្រសួងមហាផ្ទៃ ជាច្រើនរូបទៀត ដែលពិធីនេះប្រារព្ធធ្វើឡើងនាស្ដីទីការក្រសួងមហាផ្ទៃ៕

ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង  ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ជាទីប្រឹក្សាផ្ទាល់ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត

ភ្នំពេញ៖  ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ជាទីប្រឹក្សាផ្ទាល់ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មេីរដ្ឋមន្រ្តី សម្រាប់រាជរដ្ឋាភិបាល អាណត្តិថ្មីនេះ។ ក្នុងតួនាទីជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាងមួយអាណត្តិកន្លងមកនេះ ឯកឧត្តម ឃួង ស្រេង បានបំពេញការងារបានយ៉ាងល្អ ក្នុងការអភិវឌ្ឍន៍រាជធានីភ្នំពេញ ឱ្យមានភាពរីកចំរើនលើគ្រប់វិស័យ ។ អ្វីដែលយើងបានឃើញជាក់ស្តែងនោះ ក្នុងអាណត្តិ ឯកឧត្តម ឃួង ស្រេង រាជធានីភ្នំពេញ មានអាគារខ្ពស់ៗជាច្រើន មានស្ពាន ផ្លូវថ្មីៗ ប្រព័ន្ធលូ ប្រឡាយទឹក ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនទៀត  រហូតទទួលបានការគោរពកោតសរសើរ ពីប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ យ៉ាងខ្លាំងផងដែរ។ ដោយមើលឃើញពីស្នាដៃល្អ ក្នុងការដឹកនាំរាជធានីភ្នំពេញ កាលពីអាណត្តិចាស់ ឯកឧត្តម ឃួង ស្រេង ក៏ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ជាទីប្រឹក្សាផ្ទាល់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន […]