ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន និងអាជ្ញាធរទាំងអស់ ចូលរួមអនុវត្តកម្មវិធីនយោបាយបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់គ្រប់ បណ្តាក្រសួងស្ថាប័ន និងអាជ្ញាធរទាំងអស់ របស់រាជរដ្ឋាភិបាល ចូលរួមនៅក្នុងការអនុវត្តកម្មវិធីនយោបាយបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ដើម្បីអរគុណប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសបន្តទៅទៀត។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨.០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការយកបេះដូងប្រជាពលរដ្ឋ ពុំមែនជាការសម្តែងនោះទេ គឺត្រូវចុះដោះស្រាយបញ្ហាប្រឈម សំណូមពរនានា ដឹងសុខទុក្ខប្រជាពលរដ្ឋ និងស្វែងរកផលប្រយោជន៍ជូនប្រជាពលរដ្ឋ ទើបអាចទាញយកបេះដូងប្រជាពលរដ្ឋបាន៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធរក្សាទុកសារធាតុញៀន និងអាវុធខុសច្បាប់នៅក្រុងព្រះសីហនុ.!

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់បានឲ្យដឹងថាកាលពីរំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣បានឆ្មក់ឆែកឆ្នេរឃាត់រថយន្ត១គ្រឿង និងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ព្រមទាំងដកហូតសម្ភារល្មើសមួយចំនួន នៅចំណុរង្វង់មូលវាលរេញ លើដងផ្លូវជាតិលេខ៤ នៅចន្លោះគីឡូមែត្រលេខ ១៨០-១៨១ ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កំឡុងពេលកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការល្បាតនៅពេលយប់ ក៏បានឆ្មក់ឃាត់រថយន្ត ១គ្រឿងម៉ាក Camary ឆ្នាំ២០០៧ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-1102 (ស្លាកលេខក្លែងក្លាយ) និងឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ព្រមទាំងដកហូតសម្ភារមួយចំនួន ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់។ បន្ទាប់ពីធ្វើការឆែកឆេរ កម្លាំងជំនាញបានកំណត់មុខសញ្ញាបានថា ជនសង្ស័យទាំងបួននាក់ដែលជិះក្នុងរថយន្តជាមួយគ្នានោះមានឈ្មោះ ទី១.ឈ្មោះ គ្រី ស្ទាន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ។ ទី២. ឈ្មោះ អេង តិចឡុង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ […]

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារគោលនយោបាយ យុទ្ធសាស្រ្ត និងលិខិតបទដ្ឋានគតិយុត្ត ដែលបាននឹងកំពុងអនុវត្ត ដើម្បីកំណត់ទិសដៅត្រូវអនុវត្តបន្ត

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំជីវភាពដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារលើវិស័យគោលនយោបាយ យុទ្ធសាស្រ្ត និងលិខិតបទដ្ឋានគតិយុត្តិ ដែលបាននឹងកំពុងអនុវត្ត និងសម្រាប់កំណត់ទិសដៅត្រូវអនុវត្តបន្ត។ នាឱកាសនោះដែរ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានជំរុញដល់ថ្នាក់ដឹកនាំទាំងអស់របស់ក្រសួងត្រូវចូលរួមផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋទូទៅឱ្យបានយល់ដឹងអំពីសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានាឱ្យបានទូលំទូលាយ និងជំរុញការអប់រំបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងក្រសួងឱ្យពោរពេញដោយសមត្ថភាពបានកាន់តែច្រើនថែមទៀត។ ពាក់ព័ន្ធនឹងការងារឆ្នេរសមុទ្រកម្ពុជា, ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានគូសបញ្ជាក់ថា៖ «យើងក៏មានច្បាប់ លិខិតបទដ្ឋានគតិយុត្តិសំរាប់គ្រប់គ្រងរួចហើយដែរ ហើយយើងក៏បានពង្រឹង និងធ្វើសវនកម្មបន្ថែមដើម្បីឱ្យសមស្របទៅតាមពេលវេលា និងកិច្ចការពារបរិស្ថាន។ រីឯបញ្ហាកាកសំណល់សំណង់ដែលនឹងមានច្រើននៅពេលខាងមុខនោះ យើងក៏ត្រូវត្រៀមរៀបចំទុកដាក់ឱ្យបានត្រឹមត្រូវ ឬបម្លែងកាកសំណល់ទាំងនោះទៅជាគ្រឹះសំរាប់ស្ថាបនាផ្លូវក្នុងក្រុង និងខេត្តដែលមិនទាន់មានការស្ថាបនា និងជួសជុលរួចរាល់»។ អង្គប្រជុំក៏បានលើកឡើងអំពីច្បាប់សំណង់ដែលក្រសួងបានអនុវត្តកន្លងមក និងការងារពន្លឿនការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធដទៃទៀតដើម្បីឱ្យសមស្របតាមកាលៈទេសៈនាសម័យសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន ក៏ដូចជាស្របទៅនឹងបញ្ហាបំរែបំរួលអាកាសធាតុផងដែរ។ ចំពោះបញ្ហាទំនាស់ដីធ្លី ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានចាត់ឱ្យមានការសម្របសម្រួល បែងចែកតួនាទីភារកិច្ចការងារជូនដល់ថ្នាក់ដឹកនាំក្រសួង ដើម្បីដឹកនាំដោះស្រាយតាមចក្ខុវិស័យដីធ្លី។ រីឯបញ្ហាទឹកកខ្វក់ គឺត្រូវដោះស្រាយឱ្យស្របទៅតាមតំបន់ដោយត្រូវកាត់បន្ថយការចំណាយលើអាងប្រព្រឹត្តកម្មទឹកកខ្វក់ផងដែរ។ ដោយឡែកពាក់ព័ន្ធនឹងច្បាប់សំណង់ […]