ព័ត៌មានជាតិ

ពិធីសម្តែងសិល្បះអបអរសាទរអនុស្សាវរីយ៍ខួបលើកទី ៦៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន

នៅរាត្រីថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០២៣នេះ នៅសាលសន្នីសិទ្ធសណ្ឋាគារ សុខាសៀមរាប ខេត្តសៀមរាប បានរៀបចំពិធីសម្តែងសិល្បះអបអរសាទរអនុស្សាវរីយ៍ខួបលើកទី ៦៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ក្រោមកម្មវិធីផ្លាស់ប្តូរវប្បធម៌ក្រោមប្រធានបទ «ប្រទេសចិនដ៏ស្រស់ស្អាត ខេត្តយូណាន់ដ៏ចម្រុះ-ព័រណ៍» ដែលរៀបចំឡើងដោយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ក្រោមអធិបតីភាពលោក យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ,លោក Liu Zhijie ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប និង លោក Zhai Yulong អនុប្រធានគណៈឃោសនា នៃគណៈកម្មាធិបក្សកុម្មុយនិស្តចិនខេត្តយូណាន និងជាប្រធាននាយកដ្នានភាពយន្តខេត្តយូណាន ដោយ មានការចូលរួមពីសំណាក់អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរជាតិអប្សរា សភាពាណិជ្ជកម្មខេត្ត ព្រមទាំងប្រតិភូនៃខេត្តយូណាន រួមទាំងសិល្បះករ សិល្បះការិនីផងដែរ។ លោក Zhai Yulong អនុប្រធានគណៈឃោសនា នៃគណៈកម្មាធិបក្សកុម្មុយនិស្តចិនខេត្តយូណាន និងជាប្រធាននាយកដ្នានភាពយន្តខេត្តយូណាន បានឲ្យដឹងថា វប្បធម៌ប្រពៃណីប្រទេសចិន មានអាយុកាល ៥ពាន់ឆ្នាំមកហើយ ព្រមទាំងបានធ្វើកិច្ចសហប្រតិបត្តិការរវាងវប្បធម៌ចិន និង កម្ពុជា តាមរយៈការទូតបុរាណវិទូ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អ្នកលេងកាំបិតផ្គាក់៣នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបានពាក់ព័ន្ធករណីហិង្សាដោយចេតនា!

កាលពីវេលាម៉ោង១៨:៣០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋាន អាវុធហត្ថកំបូល បានទទួលបណ្ដឹងផ្ទាល់មាត់ពីជនរងគ្រោះ ថាមានករណីក្មេងស្ទាវមួយក្រុមបានយកកាំបិតកាប់ និងយកដុំថ្មគប់មកលើជនរងគ្រោះ តែមិនបណ្តាលឲ្យរងរបួសនោះទេ រីឯម៉ូតូ ០១គ្រឿងម៉ាកសង់ស៊េរី២០២២ ស្លាកលេខ ភ្នំពេញ 1DG-1728 ខូចខាតយ៉ាងដំណំ ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវលំ ភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ភ្លាមៗនោះ កម្លាំងជំនាញអាវុធហត្ថខណ្ឌកំបូល បានធ្វើការចុះអន្តរាគមន៍ ឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះបានចំនួន០៣នាក់ និងចាប់យកវត្ថុតាងកាំបិតផ្គាក់ចំនួន០១ដើមផងដែរ។ ជនទាំង០៣នាក់ រួមមាន ៖ ១/ ឈ្មោះ សន ពិសិដ្ឋ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ។, ២/ ឈ្មោះ យុិន ពិសិដ្ឋ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ។, ៣/ ឈ្មោះ ឡុង សំណាង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មកររោងចក្រ។ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រឡាប់រថយន្តមួយគ្រឿង ខ្ជាក់ចេញឈើប្រណិតជាង២០ដុំ និងសន្លឹក នៅកំពង់ធំ

ខេត្តកំពង់ធំ៖ ហេតុការណ៍ដែលបានកើតឡើងនៅ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ រថយន្តស៊េរីទំនើបមួយគ្រឿង បានរងការក្រឡាប់ជាច្រើនត្រឡប់ផ្ងារជើងឡើងលើ ខ្ជាក់ចេញសុទ្ធតែឈើប្រណិតជាង ២០ដុំ និងសន្លឹក ។ រថយន្តម៉ាក RANGER ពណ៌ស មួយគ្រឿង បានរងការក្រឡាប់ជាច្រើនត្រឡប់ និងផ្ងារជើងឡើងលើ ដោយសារបែកកង់ទៅមុខលែងរួច និងនៅក្នុងរថយន្តនោះ ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ ឈើប្រណិតជាង ២០ដុំ និងសន្លឹក ចំណែកអ្នកបើកបររថយន្តដឹកឈើល្មើសច្បាប់ បានរត់គេចខ្លួនដោយសុវត្ថិភាព។ រថយន្តនេះបានធ្វើសកម្មភាពដឹកជញ្ជូនផល-អនុផលព្រៃឈើ (ឈើប្រណិត) ដោយខុសច្បាប់ ចេញពីខេត្តព្រះវិហារ ដោយឆ្លងកាត់ស្នាក់ការសមត្ថកិច្ចជាច្រើនស្ថាប័ន ដែលសង់នៅប្របនឹងដងផ្លូវ ចូលមកខេត្តកំពង់ធំ ហើយបានបែកកង់មុខ និងកង់ក្រោយ នៅផ្នែកខាងឆ្វេង បណ្តាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ។ ក្រោយហេតុការណ៍គ្រោះថ្នាក់នោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកសណ្តាន់ បានចុះពិនិត្យ ហើយបាននាំយករថយន្ត និងឈើទាំងនោះទៅរក្សាទុក ដោយរង់ចាំដោះស្រាយជាក្រោយ៕