ព័ត៌មានជាតិ

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ចាប់តាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់និតិកាលទី៧ នៃរដ្ឋសភា

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ចាប់តាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់និតិកាលទី៧ នៃរដ្ឋសភា។ ថ្ងៃចន្ទ ៦ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣

ព័ត៌មានជាតិ

គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំកិច្ចប្រជុំរបស់ខ្លួន

នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះ នៅអគារខេមរានី គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំកិច្ចប្រជុំរបស់ខ្លួន។ កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ អនុប្រធាន និង សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ ដែលបានចូលរួមដោយផ្ទាល់ផង និងតាមប្រព័ន្ធនិម្មិតផង។ កិច្ចប្រជុំប្រជុំបានពិភាក្សាលើរបៀបវារៈមួយចំនួនលើការងារដឹកនាំស្ថាប័ន ព្រមទាំងពិនិត្យរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្ត “យុទ្ធនាការពលរដ្ឋល្អ” សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដោយបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការ សសយក រាជធានី-ខេត្ត ទាំង២៥ ដែលបានបញ្ជូនសមាជិក សមាជិកា របស់ខ្លួនចូលរួមសង្កេតការណ៍បោះឆ្នោតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។

ព័ត៌មានជាតិ

ឯកឧត្ដមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង អញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាល ប្រគល់មេដាយ និងលិខិតថ្លែងអំណរគុណ ជូនដល់សប្បុរសជន

នៅថ្ងៃសៅរ៍ ៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាល ប្រគល់មេដាយ និងលិខិតថ្លែងអំណរគុណ ជូនដល់សប្បុរសជន ដែលបានចូលរួមចំណែកកសាងសមិទ្ធិផលនានា ក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់រោទិ៍ ស្ថិតនៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិត តូច ប៉ូលីវ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជននានា ជាពិសេសធានាគារ ABA ដែលជានិច្ចកាលបានចូលរួមគាំទ្របន្តបន្ទាប់ ដូចជា ការកសាង និងជួសជុល ហេដ្ឋារចនាសម្ព័ន្ធរបស់វិទ្យាល័យ ហ៊ុន សែន កំពង់រោទិ៍ ដែលជាអំណោយរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានកសាងតាំងពីឆ្នាំ១៩៩៦ មាន២អាគារ ត្រូវបានជួសជុលកែលម្អឡើងវិញ លាបថ្នាំ ដាក់ទ្វារបង្អួចកញ្ចក់ថ្មី បំពាក់ក្តាខៀនថ្មី ជួសជុលសួនច្បារ ឧបត្តម្ភកំព្យូទ័រ ផ្តល់កូនឈើ […]

ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្ដផ្សព្វផ្សាយ និងអប់រំច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

(ព្រះសីហនុ)៖ លោកវរសេនីយ៍ឯក គីម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំគ្រូបង្គោល នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើបទបង្ហាញស្តីពី ច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការបើកបរ ក្នុងកម្មវិធីយុទ្ធនាការសុវត្ថិភាពឆ្នាំ២០២៣ ដល់សិស្សសាលាអនុវិទ្យាល័យសម្តេចឪ។ ពិធីនេះបានរៀបចំឡើងនៅក្នុងសាលប្រជុំសាលា ស្ថិតនៅភូមិ០១ សង្កាត់០៣ ខេត្តព្រះសីហនុ។ ការធ្វើបទបង្ហាញស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដោយមានការសហការចូលរួមពី មន្ត្រីមកពីមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ មន្ត្រីជំនាញមកពីការិយាល័យប្រឆាំងគ្រឿងញៀន លោកនាយកសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ចំនួន២៥០នាក់ ស្រី៩៥នាក់។ លោកវរសេនីយ៍ឯក គីម សុង បានឲ្យដឹងថា ការធ្វើបទបង្ហាញស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការបើកបរធ្វើឡើង ដើម្បីបញ្ជ្រាប់ដល់សិស្សានុសិស្សឲ្យយល់កាន់តែច្បាស់ពីហានិភ័យ ផលប៉ះពាល់ នៃគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយសារតែការបើកបរខ្វះការប្រុងប្រយ័ត្ន ខ្វះការអធ្យាស្រ័យឲ្យគ្នាទៅវិញ ទៅមក ខ្វះការយល់ដឹងពីការប្រើប្រាស់ឲ្យបានត្រឹមនៃកន្លងផ្លូវ ស្លាកសញ្ញាចរាចរតាមដងផ្លូវ ភ្លើងស្តុប។ លោកបានបន្តថា បទបង្ហាញនេះ ធ្វើឲ្យសិស្សនុសិស្សយល់កាន់តែច្បាស់ពីហានិភ័យ ផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ និងដឹងពីរបៀបប្រើប្រាស់ផ្លូវប្រកបដោយសុវត្ថិភាព ទាំងអ្នកបើកបរ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ស្រាវជ្រាវបង្រ្កាបចាប់ខ្លួនជនជាតិចិនតៃវ៉ាន់៣នាក់ និងរឹបអូសគ្រឿងញៀន ជិត៥គីឡូក្រាម

ភំ្នពេញ ៖ ស្រាវជ្រាវ និងចាប់ខ្លួនមុខសញ្ញារក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនចំនួន៣នាក់ និងដកហូតវត្ថុតាងគ្រឿងញៀនជិត៥គីឡូក្រាម។ ឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងនេះ ធ្វើឡើងកាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០១និង២៥នាទី ដោយមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលដឹកនាំលោកឧត្តមសេនីយ៍ត្រី ពុធ ស៊ុនរស្មី នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកវរសេនីយ៍ឯក គង់ សីវឌ្ឍនា នាយការិយាល័យ(ក១) នៃមន្ទីប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្រ្កាបនិងចាប់ខ្លួនមុខសញ្ញានិងដកហូតវត្ថុតាងម្សៅហ្មត់ពណ៌សមួយចំនួន នៅចំណុចជិតផ្សាររាត្រី សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ជនសង្ស័យរួមមាន ៖ ១/ ឈ្មោះ ចេន ហុងយេន (Chen Hong Yen) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ ២/ ឈ្មោះ ចេន កៃស៊ាន ( Chen Kai Xang) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ ៣/ ឈ្មោះ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំអង្គប្រជុំផ្សព្វផ្សាយរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថខែកក្កដា

ភ្នំពេញ៖ ដោយបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃសុក្រ ៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំអគារសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំអង្គប្រជុំផ្សព្វផ្សាយរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថខែកក្កដា និងទិសដៅការងារកងរាជអាវុធហត្ថខែសីហា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីនាយទាហាននៃកងរាជអាវុធហត្ថ នៅតាមបណ្ដាបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្តទាំង២៥ វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសតាមរយៈ Video Conference មានចំនួនប្រមាណជាង៥០០នាក់។

ព័ត៌មានជាតិ

រថយន្ដ​ឡង់គ្រីស័រ​ រ៉េចង្កូត​បុក​ឡេីង​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូង​ផ្លូវ ហេីយ​ត្រូវ​រថយន្ដ​ធុន​ធំ​បុកថែមមួយតង់ទៀត

ភ្នំពេញ÷ បុរសម្នាក់បេីក​រថយន្ដ​ឡង់គ្រីស័រ​សេរី​ ទំនើប​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2BR-7793 បេីក​រ៉េ​ចង្កូត​បុក​ឡេីង​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូង​ផ្លូវ​ហោះទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​រួច​ខ្ទៀត​រថយន្ដទៅ​ផ្លូវ​ម្ខាង​ទៀត​ ហេីយ​ត្រូវ​រថយន្ដ​ធុន​ធំ​ដឹក​អុសមួយ​គ្រឿង​ពាក់ស្លាកលេខ​ កំពង់​ធំ​ 3A-2887​ បុក​រថយន្ដបន្ថែម​ទៀត​រួច​រ៉េ​ចង្កូត​ជ្រុល​ទៅ​បុក​ដេីមឈេី​មួយដេីម​និង​របង់​ឃ្លាំង​មួយ​កន្លែង​បណ្ដាលឲ្យ​តៃកុង​រថយន្ដ​ធុន​ធំ​កៀប​ជាប់​ក្នុង​កាប៊ីន​ ។ ហេតុការណ៍​នេះស្ថិត​តាម​បណ្ដោយ​មហាវិថី​ឈ្នះ​ឈ្នះ(ទំនប់​កប់​ស្រូវ)​ សង្កាត់​សំរោង​ក្រោម​​​​​​ ខណ្ឌ​ពោធិ៍​សែនជ័យ​​​​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​២:២០នាទី​​ រំលង​អាធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​០៤ ខែសីហា​​ ឆ្នាំ​២០២៣។ ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​​នគរបាល​រាជធានី​ភ្នំពេញ​​ ចុះ​មក​វាស់​វែង​យករថយន្ដទៅ​រក្សា​ទុក​រង់​ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។

ព័ត៌មានជាតិ

«ស្នាក់ការឧទ្យានុរក្ស ផ្ទះស្នាក់កេសរកូល និងហេដ្ឋារចនាសម្ពន្ធ័នានា នៅឧទ្យានជាតិព្រះជ័យវរ្មន័ភ្នំគូលែន ជាការទ្រទ្រង់ គោលនយោបាយនាំចេញនៅនឹងកន្លែង សេដ្ឋកិច្ចគ្រួសារ និងទេសចរណ៍ផ្សារភ្ជាប់ទឹកដី»

នេះជាការលើកឡើង របស់ឯកឧត្តម សាយ សំអាល់​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសដាក់សម្ពោធអោយប្រើប្រាស់ ស្នាក់ការឧទ្យានរក្ស និង ផ្ទះស្នាក់កេសរកូល នៅឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ការរៀបចំឧទ្យានជាតិឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ពាក់ព័ន្ធ ដូចជាស្នាក់ការឧទ្យានុរក្ស ផ្ទះស្នាក់មជ្ឈមណ្ឌលកេសរកូល ផ្លូវ ទឹកស្អាត និងបង្គន់អនាម័យ ផ្សារសហគមន៍ ដើម្បីបង្កើនប្រសិទ្ធិភាពនៃការគ្រប់គ្រង កិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ លើកកម្ពស់ការសិក្សាស្រាវជ្រាវ ការថែរក្សា និងអភិរក្សធនធានពិន្ធុ ការបម្រើឱ្យទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី និងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងការលើកកម្ពស់សុខមាលភាព និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីឧទ្យានុរក្សក្នុងនាមជាឆ្មាំការពារព្រៃ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ទីតាំងសាងសង់ ទីស្នាក់ការនេះ គឺជាចំណុចកណ្តាល ដែលអាចផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរវាងស្រុកស្វាយលើ ស្រុកបន្ទាយស្រី និងទីរួមខេត្តសៀមរាប ជាពិសេស ដើម្បីសម្រួលដល់ការងារត្រួតពិនិត្យអ្នកធ្វើដំណើរឡើងចុះឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដែលមានផ្ទៃដីទំហំ ៣៧.៣៧៣ហិកតា ជាតំបន់អាទិភាពមួយនៃតំបន់អេកូឡូស៊ីព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង ស្ថិតនៅរយៈកម្ពស់មធ្យមនិងទទួលរងអាកាសធាតុមូសុង […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យពីរនាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកក្រគរ ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីទទួលផលចោរកម្ម

ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៦ និង០០នាទី កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីទទួលផលចោរកម្ម ស្ថិតនៅចំណុចផ្ទះទទួលផលចោរកម្ម ក្នុងភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ តាមការបំភ្លឺរបស់ឈ្មោះ សឿង គឹមស៊ុន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅក្នុងភូមិទី២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានមុខរបរជាបុគ្គលិក ក្រុមហ៊ុនវីរ: ប៊ុនថាំ ដែលជាជនរងគ្រោះ បានឲ្យដឹងថា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោងប្រហែល១០ និង ០០នាទីព្រឹក នៅចំណុចមុខសាលា សកលវិទ្យាល័យន័រតុន ស្ថិតក្នុងភូមិទី២ សង្កាត់ជ្រោយចង្វារ ខណ្ខជ្រោយចង្វារ រាជធានីភ្នំពេញ ជនរងគ្រោះ ឈ្មោះ សឿង គឹមស៊ុន បានដាក់ម៉ូតូរបស់ខ្លួននៅមុខសកលវិទ្យាល័យ ហើយយកអីវ៉ាន់អោយអតិថិជន លុះត្រឡប់មកវិញស្រាប់តែបាត់ម៉ូតូ។ ជនរងគ្រោះ បានបន្តទៀតថា ដោយខ្លួនបានដាក់ប្រព័ន្ធGPS ក្នុងម៉ូតូហើយបានតាមសញ្ញាGPS រហូតមកដល់ […]

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៃសាលាបឋមសិក្សាបាយដំរាំ ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង

នារសៀលថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ២ខ្នង មាន១១បន្ទប់ និងសមិទ្ធផលនានា នៃសាលាបឋមសិក្សាបាយដំរាំ ស្ថិតនៅភូមិតាស៊ង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។ លោក ស្រេង សុខា អភិបាល នៃគណៈអភិបាលស្រុកបាណន់ បានធ្វើសេចក្ដីរាយការណ៍គោរពជូនសម្ដេចក្រឡាហោម និងអង្គពិធីជ្រាបថា សមិទ្ធផលដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ បានចំណាយថវិកាចំនួន១១១,០០០ដុល្លារអាមេរិក ដែលថវិកានេះ បានមកពីការចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ មានឯកឧត្តម សន្តិបណ្ឌិត សុខ ផល ជាប្រធានក្រុមការងារ ព្រមទាំងមានការចូលរួមពីសប្បុរសជននានា។ នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ និងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវធនធានជាច្រើន និងលះបង់ទាំងកម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមអភិវឌ្ឍវិស័យអប់រំ និងវិស័យផ្សេងៗជាច្រើនទៀត ដើម្បីរួមចំណែកអភិវឌ្ឍមូលដ្ឋាន ស្រុកបាណន់។ ទន្ទឹមនេះដែរ សម្ដេចក្រឡាហោម […]