ព័ត៌មានជាតិ

ការចុះអនុស្សរណ: យោគយល់រវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកណ្ដាល ស្ដីពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ ថង់ប្លាស្ទិក”ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ”

ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងយុទ្ធនាការកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិក និងពិធីចុះអនុស្សរណ: យោគយល់រវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកណ្ដាល ស្ដីពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ ថង់ប្លាស្ទិក”ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅទាំងអស់ទូទាំងខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្ដា អភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ស្ថិតក្នុងទីលានកីឡាដ្ឋានខេត្តកំពង់ឆ្នាំង។ «ការចុះអនុស្សរណ: យោគយល់រវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកណ្ដាល ស្ដីពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ ថង់ប្លាស្ទិក”ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅទាំងអស់ទូទាំងខេត្តកណ្តាល ក្នុងគោលបំណង ដើម្បីឈានឆ្ពោះទៅការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកក្នុងខេត្តកណ្តាល សំដៅអនុវត្តតាមយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងបញ្ចកោណទី៤ ការអភិវឌ្ឍប្រកប ដោយភាពធន់ ចីរភាព និងបរិយាប័ន្ន ការអនុវត្តនូវវិធានការគោលនៃគោលនយោបាយ ស្តីពី «ការកាត់បន្ថយ ការប្រើប្រាស់ផលិតផលប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិកសម្រាប់រយៈពេលខ្លី» គោលនយោបាយ គ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន […]

ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានដាក់ទិសដៅការងារមួយចំនួនក្នុងកិច្ចប្រជុំ រយៈពេល៩ខែ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចនិងវឌ្ឍនភាពការងារកងរាជអាវុធហត្ថរយៈពេល៩ខែ កាលពីព្រឹកថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងអំណរគុណ និង កោតសរសើរដល់អង្គភាពស្ថាប័ន ដែលមានស្នាដៃក្នុងការកសាងអង្គភាព ការប្រតិបត្តិតួនាទី ភារកិច្ចចំពោះនាយទាហាន នាយទាហានរង និង ពលទាហានទាំងអស់ដែលបានខិតខំបំពេញតួនាទីភារកិច្ចក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធា្នប់ ពង្រឹងការអនុវត្តច្បាប់ រួមចំណែកកសាងកម្ពុជា ជាប្រទេសនីតិរដ្ឋ ព្រមទាំងដាក់ចេញនូវវិធានការណ៍មួយចំនួនមាន៖ អនុវត្តនូវពាក្យស្លោករបស់កងរាជអាវុធហត្ថរួមមាន៖ ១. កសាង ហ្វឹកហ្វឺន និងប្រតិបត្តិការ សម្រាប់ប្រតិបត្តិតួនាទី ភារកិច្ច ធានាបាននូវប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព។ ២. ជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ។ ៣. ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប។ សម្រាប់មេបញ្ជាការឬប្រធានស្ថាប័ន ការងារគ្រប់គ្រងកម្លាំង ត្រូវធ្វើកិច្ចការងារ ៧យ៉ាង៖ ហូប ស្លៀក ដេក […]

ព័ត៌មានជាតិ

ថវិកាចំនួន ៥លានរៀល របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ត្រូវបានប្រគល់ជូន គ្រួសារសព អតីតមន្ត្រី អាវុធហត្ថរាជធានីភ្នំពេញ!

នៅរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យតំណាង ដែលមានលោក ឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំយកថវិកាចំនួន ៥លានរៀល របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រគល់ជូនគ្រួសារសព លោកអនុសេនីយ៍ឯក អន ស័យ អតីតមន្ត្រី កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលសោធននិវត្តន៍ ដែលបានទទួលមរណៈភាព ដោយរោគាពាធ។ ព្រមជាមួយគ្នានោះ ក្រុមការងារ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និង ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា ជូនចំពោះគ្រួសារសពផងដែរ។ តំណាងគ្រួសារសព ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្ត និងការលះបង់ របស់ […]

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា បានក្រើនរំលឹកអ្នកសារព័ត៌មានអោយខិតខំបង្កើនសមត្ថភាពដើម្បីពង្រឹងប្រសិទ្ធភាពការងារនិងទទួលបានការផ្តល់ទំនុកចិត្តពីសាធារណជន

ខេត្តព្រះសីហនុ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួង អញ្ជើញចូលរួមជាអធិបតីកម្មវិធីដំណើរទស្សនកិច្ចវគ្គបញ្ចប់របស់អ្នកសារព័ត៌មាននៃបណ្តាប្រទេសមេគង្គ-ឡានឆាង ក្រោមប្រធានបទ៖ «ទន្លេរួម និងអនាគតរួម» ដែលរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ។ ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍ថា មេគង្គឡានឆានមានប្រទេសចំនួន៦ ដែលផឹកទឹកទន្លេរួមគ្នា។ក្រៅពីនេះក៏មានប្រទេសមួយចំនួនទៀតជាដៃគូសហការក្នុងគោលបំណងការពារថែរក្សាទឹកទន្លេមេគង្គដែលយើងប្រើរួមគ្នានេះ។ ឯកឧត្តម បានស្នើប្រទេសទាំងនេះ បន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយនិងផ្លាស់ប្តូរទស្សនៈ យោបល់ និងការចែករំលែកព័ត៌មានពិតប្រឆាំងព័ត៌មានមិនពិតដើម្បីចៀសវាងអរិភាព។ ជាមួយគ្នានេះឯកឧត្តម ក៏បានក្រើនរំលឹកអ្នកសារព័ត៌មានអោយខិតខំពង្រឹងសមត្ថភាពដើម្បីធានាបាននូវប្រសិទ្ធភាពការងារ។ ឯកឧត្តម បានគូសបញ្ជាក់ថា អ្នកសារព័ត៌មានត្រូវតែមានសមត្ថភាព ហ៊ានរាយការណ៍ព័ត៌មានពិត និងផលិតព័ត៌មានអោយសំបូរបែបប្រកបមានគុណភាព ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ ឯកឧត្តមបានចាត់ទុកថា ព័ត៌មានក្លែងក្លាយគឺជាបញ្ហាសកល ដែលត្រូវដោះស្រាយរួមគ្នា។ ចំពោះមុខនេះក្រសួងព័ត៌មានបានដាកចេញ បេសកកម្មអាទិភាពបី៖ ១.បញ្ហាសន្តិសុខព័ត៌មាន ២.ការផ្តល់ពត៌មានដែលមានគុណភាព ៣.ព័ត៌មានដែលមានសុវត្ថិភាព និងទុកចិត្តបាន។ ទន្ទឹមនេះឆ្លើយតបចំពោះស្ថានភាពអ្នកសារព័ត៌មានសព្វថ្ងៃ ឯកឧត្តម រដ្ឋមន្ត្រី បានផ្តល់ទជាស្សនទាន៣យ៉ាង៖ ១.ទាំងអស់គ្នាត្រូវស្ថិតក្រោមដំបូលច្បាប់ ២.នឹងប្រមូលគំនិតជាធាតុចូលដើម្បីចងក្រងជាក្រមសីលធម៌វិជ្ជាជីវៈដែលជាបិធានរួមសម្រាប់អនុវត្ត។ ៣.អ្នកល្មើសត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើអ្នកសារព័ត៌មានទាំងអស់៖ត្រូវប្រកាន់ខ្ជាប់នូវឥរយាបថ អកប្បកិរិយា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត បុកម៉ូតូបណ្ដាលឲ្យ ស្លា.ប់…មនុស្សម្នាក់នៅនឹងកន្លែងភ្លាមៗ ក្នុងក្រុងសិរីសោភ័ណ……..!

បន្ទាយមានជ័យ : វេលាម៉ោង២ៈ០០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូបណ្ដាលឲ្យស្លាប់មនុស្សម្នាក់នៅនឹងកន្លែងភ្លាមៗ នៅលើកំណាត់ផ្លូវជាតិលេខ៥ ទល់មុខភោជនីយដ្ឋាន ផ្កាយព្រឹក ស្ថិតនៅក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ យោងតាមប្រភពព័ត៌មានបងប្អូនប្រជាពលរដ្ឋអ្នកឃើញហេតុការណ៍បានបញ្ជាក់ថា៖ នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តម៉ាក TOYOTA HILUX ពណ៌ស ពាក់ស្លាក់លេខ បាត់ដំបង 2C.9055 បើកបរពីផ្លូវលំឆ្ពោះមកឡើងផ្លូវជាតិ៥ ដល់ចំណុចផ្លូវបំបែកមុខភោជនីយដ្ឋាន ផ្កាយព្រឹក បានបុកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី2008 ពាក់ស្លាក់លេខ បន្ទាយមានជ័យ 1B.4518 អូសឆ្លងផ្លូវទៅបុកហាង ហាក់ ហុក លក់គ្រឿងសំណង់ បណ្ដើរឲ្យស្លាប់មនុស្សម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា៖ អ្នកបើកបររថយន្តត្រូវបានស្គាល់អត្តសញ្ញាណឈ្មោះ ប្រាំង សារាត ភេទស្រី អាយុ៦៨ រស់នៅភូមិរោចម៉ាស៊ីន សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ។ ចំណែកជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុមានឈ្មោះ ខុង សុវណ្ណ ភេទប្រុសអាយុ ៦៧ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ មានមុខរបរជាអ្នករត់ម៉ូតូឌុប។ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ស្ថានភាពទឹកជំនន់ស្ទឹងសង្កែហក់ឡើងខ្ពស់ជិតដល់ចំណុចប្រកាសអាសន្ន

(បាត់ដំបង ) ស្ថានភាពទឹកជំនន់ស្ទឹងសង្កែ រហូតមកដល់ព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បាននិងកំពុងហក់ឡើងខ្ពស់កម្ពស់ ១៤.០០ម៉ែត្រ ខណៈ ដែលចំណុចប្រកាសអាសន្នក្នុងកម្រិតកម្ពស់ ១៤.៥០ម៉ែត្រ ហើយកម្លាំងគណៈបញ្ជាការឯកភាពខេត្តកំពុងចុះអន្តរាគមន៍ដើម្បីច្រកដីដាក់ការុងទប់នៅតាមរបមាត់ស្ទឹងដែលកំពុងហៀរកាត់ផ្លូវចូលទៅលំនៅដ្ឋានប្រជាពលរដ្ឋ ។ ហើយជំនន់ទឹកភ្លៀងនេះដែរ ក៏បានបង្កអោយជន់លិចផលដំណាំ ផ្លូវ ផ្ទះ ផ្សារ សាលារៀនមួយចំនួនដែលនៅតាមរបខាងក្រោមនៃស្ទឹងសង្កែ ពិសេសក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ដែលកំពុងហូរបែកវាលបានបង្ករឲ្យផលដំណាំ ដូចជាស្រូវ និងបន្លែបង្ការផ្សេងៗ ក៏កំពុងរងការលេច រួមនឹងលំនៅដ្ឋានជាច្រើនខ្នងទៀតផងដែរ ។ យោងតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីជំនាញមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តបាត់ដំបង កាលពីវេលាម៉ោងប្រមាណ១០ព្រឹក ស្ថានភាពទឹកជំនន់នៅតំបន់ប៉ែកខាងលើនៃស្រុកសំឡូត គឺពុំមានភ្លៀងធ្លាក់បន្តទៀតទេ ដែលនេះជាមូលហេតុមិនបង្កឲ្យទឹកស្ទឹងជន់ឡើយ រីឯទំនប់ស្ទាក់ទឹកពហុបំណងសេកសកក៏ត្រូវបានទំលាក់ទ្វារបិទបណ្ដើរៗហើយដែរ ដោយសម្រាប់ព្រឹកនេះ នៅពេលដែលវាហូរស្រុងចុះមកឆ្លងកាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង ក៏បានមានការលេចហូរចូលតាមប្រព័ន្ធលូ បណ្ដាលឲ្យតំបន់ទីប្រជុំជនមួយចំនួន ដូចជាផ្សារបឹងឈូក និងតាមដងផ្លូវជាច្រើនខ្សែរក៏រងការលេចលង់ ពិបាកធ្វើចរាចរណ៍ផងដែរ។ មន្ត្រីជំនាញបានឲ្យដឹងបន្ថែមថា៖ ស្ថានភាពទឺកជំនន់ ចាប់ពិថ្ងៃត្រង់នេះទៅនឹងចាប់ផ្ដើមស្រកចុះបណ្ដើរៗហើយ ព្រោះទឹកជំនន់ស្ទឹងសង្កែ មិនត្រូវបានជន់យូរថ្ងៃទេ សម្រាប់ការហក់ឡើងយ៉ាងលឿនប៉ុន្មានថ្ងៃមកនេះ ក៏ព្រោះតែទន្លេសាបទឹកបានជន់ឡើងដែរ៕ដោយ៖ភ្នំខៀវ

ព័ត៌មានជាតិ

ប្រព័ន្ធលូរបង្ហូទឹក កកស្ទះដោយសំរាម បន្ទាប់មានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា បង្កឱ្យទឹកចាល់ឡើងចូលផ្ទះប្រជាពលរដ្ឋ ត្រូវបានអាជ្ញាធរក្រុងចុះអន្តរាគមន៍ប្រមូលកាយចេញ ដើម្បីសម្រួល

កោះកុង÷ ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាប៉ុន្មាននេះ ផ្ទះប្រជាពលរដ្ឋចំនួន ២ភូមិ នៅតាមបណ្តោយអូរព្រែក ខាងក្រោយរោងចក្រធូក ស្ថិតក្នុងភូមិស្ទឹងវែងសង្កាត់ស្ទឹងវែង និងភូមិ៣ សង្កាត់ដងទង់ក្រុងខេមរៈភូមិន្ទ ទឹកលិច មូលហេតុ ដោយសារការកក់ស្ទះសំរាមមុខប្រព័ន្ធលូបង្ហូរទឹក មិនអាចហូររំដោះទឹកទាន់ពេល ទើបបង្កឱ្យទឹកចាល់ឡើងចូលផ្ទះប្រជាពលរដ្ឋ។ ក្រោយពីទទួលព័ត៌មានភ្លាមៗ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២៣ លោកប្រាក់ វិចិត្រ អភិបាលក្រុងខេមរៈភូមិន្ទ បានចាត់ឱ្យលោក ឈិន ចិន អភិបាលរងក្រុងដឹកនាំកម្លាំង និងមានការចូលរួមទាំង ពីរសង្កាត់ ចុះពិនិត្យនឹងធ្វើការកាយសំរាម ដែលកកស្ទះក្នុងលូចេញ ដើម្បីក្នុងការរំដោះទឹកឲ្យទាន់ពេល ជូនប្រជាពលរដ្ឋ ដែលរស់នៅទីនោះ។ លោកអភិបាលរង បានឱ្យដឹងថា ប៉ុន្មាន ថ្ងៃនេះមានភ្លៀងធ្លាក់ខ្លាំង ហើយដោយបញ្ហាសំរាមមកកកស្ទះនៅមុខលូបង្ហូទឹកទើបទឹកមិនអាចហូរចូលក្នុងប្រព័ន្ធលូបង្ហូទឹកបាន ទើបបណ្ដាលចាល់ទឹកឡើងចូលផ្ទះប្រជាពលរដ្ឋ។ ជាមួយគ្នានេះលោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋ សូមជួយថែរក្សាបរិស្ថានទាំងអស់គ្នា កុំបោះសំរាមចោលផ្ដេសផ្ដាស រៀបចំទុក ដាក់ឲ្យបានត្រឹមត្រូវ ជៀសវាងការកក់ស្ទះដូចថ្ងៃនេះ បណ្ដាលឱ្យយើងជួបបញ្ហា។ គួរបញ្ជាក់ថា ទង្វើរនេះបានធ្វើឲ្យប្រជា ពលរដ្ឋ ឃើញពីសកម្មភាពថ្នាក់ដឹកនាំ ក្នុងការយកចិត្តទុកដាក់ពីសុខទុក្ខប្រជា ពលរដ្ឋ ក្នុងការចុះប្រមូលកាយយកសំរាមដែលកកស្ទះនៅមុខលូ ក្នុងការរំដោះទឹក ជូនប្រជាពលរដ្ឋកំពុងជួបបញ្ហា […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រមានចាត់វិធានការក្តៅណែនាំទៅដល់ក្រុមអាជីវកម្មដឹកជញ្ជូននិងកាយរណ្ដៅដីឲ្យចូលរួមគោរព ច្បាប់កុំឲ្យដឹកលើសទម្ងន់ខ្លាំងពេកជាពិសេសគឺពេលដឹកដីចូលក្នុងទីប្រជុំជនសូមគ្របឲ្យបានត្រឹមត្រូវ

(ឧត្តរមានជ័យ)ចាប់ពីពេលនេះតទៅរដ្ធបាលខេត្តចាត់វិធានការកំណែទម្រង់យ៉ាងក្តៅដូចទឹកពុះហើយចំពោះមន្ត្រីជំនាញរបស់មន្ទីរធនធានរ៉ែនិងថាមពលត្រូវពន្យល់ដល់អាជីវកររកសុីកាយរណ្តៅដី ម្ចាស់សំណង់ឲ្យបានច្បាស់លើការបង់សួយសារបង់ពន្ធជូនរដ្ធស្របតាមច្បាប់ស្តីអំពីការគ្រប់គ្រងធនធានរ៉ែដើម្បីឲ្យមានតម្លាភាព គុណភាពចំពោះ ក្រុមហ៊ុនអាជីវកម្មរកសុីដឹកជញ្ជូននិងជីកកាយរណ្ដៅដី ត្រូវតែគោរព ទៅតាមច្បាប់ ឲ្យបានត្រឹមត្រូវ កុំដឹកលើសទម្ងន់ ហើយ មួយទៀតពេលដែលដឹកឆ្លងកាត់ចូលក្នុងទីប្រជុំជន មិនថាឡានដឹកដី ឡានដឹកខ្សាច់ ត្រូវមានការគ្របឲ្យជិតដើម្បីកុំឲ្យធ្លាក់ដីពាសវាលពាសកាលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាននិងរងការខូតខាតហេដ្ធារចនាផ្លូវថ្នល់យ៉ាងធ្ងន់ធ្ងរ ។ កិច្ចប្រជុំពង្រីកអាជីវកម្មដឹកជញ្ជូននិងកាយរណ្ដៅដីហ្នឹងផ្សព្វផ្សាយប្រកាស អន្តរក្រសួងស្ដីពីការគ្រប់គ្រងនិងការប្រមូលចំណូលសួយសារ ធនធានរ៉ែ ស្តីពីការប្រើប្រាស់ធនធានរ៉ែសំណង់ ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ពិធីនេះផងដែរ ប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២៣ ក្នុងបរិវេណសាលប្រជុំសាលាខេត្តឧត្តរមានជ័យ។ ឆ្លៀតក្នុងនោះដែរ លោកម៉ៅសេងហួរប្រធានការិយាល័យ រ៉ែនិងថាមពលខេត្តបាន ធ្វើបទបង្ហាញស្ដីពីការណែនាំដល់គ្រប់ក្រុមអាជីវករ ដែលមានឡាន គ្រឿងចក្ររកស៊ីកាយរណ្ដៅដី ឲ្យយល់នូវកាតព្វកិច្ចនៃការបង់សួយសារ ជាងនេះទៅទៀតគឺត្រូវតែគោរពទៅច្បាប់ដែលបានស្នើសុំអាជ្ញាប័ណ្ណពីមន្ទីររ៉ែក៏ដូចជា ខាងរដ្ឋបាលខេត្តនិងច្រកចេញចូលតែមួយតាមបណ្ដាក្រុងស្រុក លើសពីនេះទៅទៀតសូមឲ្យការដឹកជញ្ជូននៅលើដងផ្លូវលំតាមភូមិត្រូវឲ្យមានស្រោចទឹកជាប្រចាំកុំឲ្យហុយបើដឹកឆ្លងកាត់ឡើងតាមផ្លូវជាតិត្រូវតែមានតង់គ្របបើមិនគោរពច្បាប់ល្មើសដដែលទេមន្ត្រីជំនាញរ៉ែនឹងមានវិធានការ ដោយដកអាជ្ញាប័ណ្ណផ្ទាល់តែម្ដង។ ជាមួយគ្នានេះលោកស្នងការខេត្តឧត្តរមានជ័យបាន លើកឡើងថា ហើយក៏សូមក្រើនរំលឹកដល់ ម្ចាស់អាជីវកម្មទាំងអស់ខណៈដែលពេលប្រកបអាជីវកម្មដឹកដីលក់ត្រូវតែឲ្យតៃកុងឡានរបស់ខ្លួនត្រូវមានប័ណ្ណបើកបរ កុំឲ្យមានការផាកពិន័យចៀសវាងនូវការប្រើប្រាស់គ្រឿងញៀនហើយនិងចូលរួមគោរពច្បាប់ចរាចរណ៍ពេលបើកបរនៅក្នុងទីប្រជុំជនសុំឲ្យបើកយឺតៗហើយក្នុងពេលបើកបរនៅក្នុង ភូមិក៏ត្រូវបើកយឺតដើម្បីកាត់បន្ថយនៃការគ្រោះថ្នាក់ជាយក្យថាហេតុ។ ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្ដមប៉ែនកុសល្យអភិបាលខេត្តឧត្តរមានជ័យបានសង្កត់ធ្ងន់បន្ថែមទៅលើបងប្អូនក្រុមអាជីវករដែលមានគ្រឿងចក្រអេស្ការមានឡានប្រកបអាជីវកម្មកាយរណ្តៅដីទាំងអស់ដែលបានចូលរួមមកពីតាមបណ្តាក្រុងស្រុកនៅក្នុងភូមិសាស្ត្រក្នុងខេត្តឧត្តរមានជ័យ សូម គោរព នៅតាម ច្បាប់អាជីវកម្មត្រូវតែ ចូលរួម មកសុំអាជ្ញាប័ណ្ណឲ្យបានគ្រប់ៗកុំគេចវេសហើយមកបង់សួយសារតាមច្បាប់កំណត់ដើម្បីបានប្រាក់ចំណូលនេះចូលទៅរដ្ឋ។ ជាងនេះទៅទៀត ត្រូវចូលរួម សហការជាមួយអាជ្ញាធរដោយ ដឹកកុំឲ្យលើស កុំដឹកធ្ងន់ពេក ដើម្បីកុំឲ្យខូចផ្លូវជាពិសេស អាជ្ញាធរក្រុងស្រុកទាំងប្រាំត្រូវចូលរួមសហការនិងរាយការណ៍រាល់គ្រឿងចក្រដែលកាយដីទៅប៉ះពាល់ ដីសហគមន៏ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថក្លែងក្លាយម្នាក់ទៀតហើយ ត្រូវបាន​អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

កាលពីពេលកន្លងទៅ មានករណីជនសង្ស័យម្នាក់បានក្លែងបន្លំជាអាវុធហត្ថ ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ កាលពី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ហើយក្រោយមកនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ មានជនស៊ីវិល០២នាក់ ជិះម៉ូតូ ០១គ្រឿង គ្រឿងម៉ាក ណៃហត ដោយមានម្នាក់ដោះអាវ និងម្នាក់ទៀតស្លៀកខោខ្លី បានធ្វើការចុះឃាត់និងឆែកឆេរពលរដ្ឋ រកគ្រឿងញៀន នៅតាមដងផ្លូវ ដោយតាំងខ្លួនជាសមត្ថកិច្ច ថែមទាំងថ្លើមធំហ៊ានក្លែងរហូតដល់ លើកស្លាកមូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅផ្ទះរបស់ខ្លួនទៀតផង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវរហូតឃាត់ខ្លួនបានបក្សពួកម្នាក់ បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២៣។ ករណីថ្មីទៀត មានជនសង្ស័យម្នាក់ទៀត មិនត្រឹមតែក្លែង​បន្លំ​ជា​សមត្ថកិច្ចអាវុធហត្ថ ប៉ុណ្ណោះទេ ថែមទាំងក្លែងជានគរបាលផង និងមេធាវី ថែមទៀតផង ដើម្បីឆបោកប្រាក់ពីជនរងគ្រោះ ជាអាជីព តាមរយៈបណ្តាញសង្គម តេឡេក្រាម និងហ្វេសបុក ត្រូវបាន កម្លាំង​ការិយាល័យ​ប្រឆាំងបទល្មើស ព្រហ្ម​ទណ្ឌ​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ សហការជាមួយ​ កម្លាំងជំនាញ​មូលដ្ឋានអាវុធហត្ថ​ខណ្ឌបឹងកេងកង និងកម្លាំងជំនាញអាវុធហត្ថ​ខណ្ឌទួលគោក ចុះឃាត់ខ្លួនជាក់ស្តែង ​កាលពីថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៣ […]

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិនចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនិងសួរសុខទុក្ខប្រជាជលរដ្ឋនិងអំពាវនាវអោយប្រុងប្រយ័ត្នបើមានបញ្ហាអ្វីរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់

(ខេត្តប៉ៃលិន)នៅព្រឹកថ្ងៃទី២៨ខែកញ្ញានេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនដឹកនាំក្រុមការងារនិងមន្ទីរជំនាញពាក់ព័ន្ធ មួយចំនួនទៀត បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុងហូរធ្លាក់ពីតំបន់ភ្នំ តាមអូរ និងស្ទឹង ឆ្ពោះទៅកាន់តំបន់ទំនាប ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ជាមួយគ្នានេះដែរលោកជំទាវអភិបាលខេត្តក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង និងផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ ច្រើនថ្ងៃជាប់គ្នា ហើយបើមាន បញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីចៀសវាងកើតមានជំងឺតម្កាត់ផ្សេងៗ ។ សូមបញ្ជាក់ថា ឃុំអូរអណ្តូង ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាតំបន់ទំនាប ដែលរងការលិចលង់ដោយសារជំនន់ទឹកភ្លៀងសឹងរាល់ឆ្នាំ នៅពេលមានភ្លៀងធ្លាក់ខ្លាំងនៅលើភ្នំប៉ែកខាងលើ ហើយបច្ចុប្បន្ន អាជ្ញាធរខេត្ត សាខាកាកបាទក្រហមខេត្ត និងយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត កំពុងចុះសួរសុខទុក្ខ និងពិនិត្យមើលផលប៉ះពាល់របស់ប្រជាពលរដ្ឋរងគ្រោះ ៕