ព័ត៌មានជាតិ

ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានបំពេញភារកិច្ចកន្លងមក និងសូមលើកទឹកចិត្តឱ្យបន្តនិរន្តរភាព និងបង្កើនប្រសិទ្ធភាពតទៅមុខទៀត

ប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ​ សំអាល់ នៅក្នុងកិច្ចប្រជុំជីវភាពរបស់ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារអគ្គាធិការកិច្ច និងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានអនុវត្ត និងកំណត់ទិសដៅការងារអនុវត្តបន្ត នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា ការពង្រឹងមុខងារសាធារណៈ គឺជាការងារអាទិភាពដើម្បីបន្តនិរន្តភាពរដ្ឋបាលទំនើប។ អគ្គាធិការដ្ឋាន ត្រូវសម្របសម្រួលជាមួយអគ្គនាយកដ្ឋានរដ្ឋបាល និងអគ្គនាយកដ្ឋានជំនាញទាំងអស់ ដើម្បីបង្កើនប្រសិទ្ធភាពដំណើការក្រសួង ដោយឈរលើស្មារតីសាមគ្គីភាព និងការលើកទឹកចិត្តបន្ថែម តាមរយៈការប្រលងប្រណាំងពីប្រសិទ្ធភាពការងារនៅក្នុងនាយកដ្ឋាន និងអគ្គនាយកដ្ឋានទាំងអស់។ តាមរយៈកម្មវិធីនេះ នឹងក្លាយជាទម្លាប់ថ្មី ក្នុងការពត់ទម្លាប់ការងាររបស់មន្រ្តី និងស្ថាប័នរបស់យើងឱ្យកាន់តែមានភាពកក់ក្តៅ និងទំនុកចិត្ត តាមរយៈពាក្យស្លោក “ទូកទៅកំពង់នៅ”។ បន្ថែមពីនេះ ឯកឧត្តម បានជំរុញឱ្យគ្រប់អគ្គនាយកដ្ឋានទាំងអស់រួមគ្នា  រៀបចំការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថលទំនើប និងបន្តពង្រឹងសមត្ថភាពមន្រ្តីជំនាញ និងគ្រប់ភាគីពាក់ព័ន្ធរួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការបណ្តុះបណ្តាល និងផ្សព្វផ្សាយបន្ថែម ទាំងជំនាញបច្ចេកទេស និងភាពជំនាញ ភាពជាអ្នកដឹកនាំ ដោយសហការជាមួយសាលាភូមិន្ទរដ្ឋបាល និងសាលាបណ្តុះបណ្តាលដែលមានស្រាប់។ #ប្រជុំជីវភាព #អគ្គាធិការដ្ឋាន #មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ #ដំណេីរការរដ្ឋបាល #របៀបរបបការងារ #ការបណ្តុះបណ្តាល​ #ការអប់រំផ្សព្វផ្សាយ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមរៀបចំសណ្តាប់ធ្នាប់និងការពារសន្តិសុខជូនដំណើរបំពេញបេសកកម្មលើកដំបូងបង្ហាញមុខលើឆាកអន្តរជាតិ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមរៀបចំសណ្តាប់ធ្នាប់និងការពារសន្តិសុខជូនដំណើរបំពេញបេសកកម្មលើកដំបូងបង្ហាញមុខលើឆាកអន្តរជាតិ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានាយករដ្ឋមន្រ្តីវ័យក្មេងមានសក្តានុពលខ្ពស់ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី០៤-០៧ ខែកញ្ញា ឆ្នាំ២០២៣។

ព័ត៌មានជាតិ

ពលរដ្ឋច្រើនគ្រួសារស្នើរដល់អាជ្ញាធរក៏ដូចជាមន្ត្រីជំនាញពន្លឿនធ្វើផ្លូវដែលកំពុងរងការខូតខាត

(បាត់ដំបង)៖ ក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់បានធ្វើអោយផ្លូវជាច្រើនខ្សែក្នុងក្រុងបាត់ដំបងរងការខូចខាតពិបាកធ្វើដំណើរទើបប្រជាពលរដ្ឋបង្ខំចិត្តស្នើដល់អាជ្ញាធរក៏ដូចជាមន្ត្រីជំនាញពន្លឿនការជួសជុលនិងធ្វើឡើងវិញ។ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅតាមដងផ្លូវលំមួយខ្សែរត្រង់ចំណុចក្រុមទី២៤និង២៥ ស្ថិតក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង បានលើកឡើងដូចៗគ្នាអោយក្រុមអ្នកយកព័ត៌មានយើងដឹងនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះថា ផ្លូវលំមួយខ្សែនៅក្នុងភូមិសាស្ត្រខាងលើនេះ បានរងការលំបាកយូរណាស់មកហើយដោយខ្វះប្រព័ន្ធលូនិងមុខទឹកហូរចេញបង្ករអោយជន់លិចនៅពេលភ្លៀងធ្លាក់មកម្តងៗនិងមានជង្ហុកជ្រៅៗពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅមកនិងបណ្តាលអោយកើតមានករណីគ្រោះថ្នាក់សិស្សសាលាជិះម៉ូតូដួលជាញឹកញាប់ផងដែរ។ ជាមួយគ្នានេះប្រជាពលរដ្ឋបានសំណូមពរទៅដល់អាជ្ញាធរភូមិឃុំ ក៏ដូចជាមន្ត្រីជំនាញជួយដោះស្រាយធ្វើជូនពួកគាត់ផង បើមិនទាន់បានជាបេតុង ឬកៅស៊ូ ក៏បានត្រឹមគ្រួសម៊ិចចាក់បំពេញកិនបង្ហាប់ដើម្បីសម្រួលអោយពួកគាត់បានធ្វើដំណើរស្រួលផង ពីព្រោះចាប់តាំងពីក្រុមហ៊ុនមកកាយរៀបចំប្រព័ន្ធលូរំដោះទឹកស្អុយមក ខាងក្រុមហ៊ុនបានទុកចោល បណ្តាលអោយបែកភក់ ដក់ទឹក ពិបាកធ្វើដំណើរនៅពេលមានភ្លៀងធ្លាក់ម្តងៗ។ ពាក់ព័ន្ធទៅនឹងការលើកឡើងពីសំណាក់ប្រជាពលរដ្ឋខាងលើនេះដែរ លោក ថូ សំរិទ្ធ ចៅសង្កាត់ព្រែកព្រះស្តេច បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងតាមរយះទូរស័ព្ទថា ខាងសង្កាត់បានរាយការណ៍ទៅក្រុមហ៊ុនរួចហើយ ដោយខាងក្រុមហ៊ុនថា ប្រហែលជាអាចល្ងាចនេះ ឬរាំងភ្លៀងបន្តិចគេនិងចាក់ថ្មមិចអោយ ព្រោះខាងក្រុមហ៊ុនបានសន្យាថា ពេលដែលកាយធ្វើប្រព័ន្ធលូទឹកកខ្វក់ហើយ ខាងក្រុមហ៊ុននិងធ្វើផ្លូវសងវិញ៕

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ

ទីស្ដីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដោយពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមសន្ដិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម-លោកជំទាវ រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ, ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម-លោកជំទាវ អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋានជាច្រើនរូបទៀតផងដែរ។ នាឱកាសនោះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំឥតងាករេ ចំពោះរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការបន្ដកម្មវិធីកំណែទម្រង់សំខាន់ៗ និងគោលដៅ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិសម្រាប់ឆ្លើយតបសំណូមពរ និងសេចក្ដីត្រូវការរបស់ប្រជាជនកម្ពុជា។ ឯកឧត្តមអភិសន្ដិបណ្ឌិត ក៏បានថ្លែងអំណរគុណ ដឹងគុណយ៉ាងជ្រាលជ្រៅ និងធំធេងបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា […]