ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រធានប្រតិបត្តិ វេទិកាសេដ្ឋកិច្ចពិភពលោក

(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ នៅព្រឹកថ្ងៃពុធ ទី៦ ឆ្នាំ២០២៣ ដែលជាថ្ងៃទី៣នៃបេសកកម្មការងារនៅប្រទេសឥណ្ឌូនេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ ក្លូស ស្វប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អគ្គិភ័យបានឆាបឆេះពិដានផ្ទះមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ កាលពី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ទីតាំងកើតហេតុស្ថិតនៅលើកំណាត់ផ្លូវ៣៤៨ មូលដ្ឋានសង្កាត់បឹងកេងកង៣ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ នៅមុនពេលកើតហេតុ ពួកគាត់បានលឺសម្លេងផ្ទុះលាន់ខ្លាំងដូចបែកផ្កាភ្លើងអ៊ីចឹង លុះមួយសន្ទុះក្រោយមកក៏ធុំក្លិនផ្សែង ហើយពួកគាត់ក៏នាំគ្នាចេញមកមើល ស្រាប់តែឃើញផ្សែង និងអណ្តាតភ្លើងហ៊ុយចេញពីទីតាំងផ្ទះកើតហេតុតែម្ដង។ បន្ទាប់មកពួកគាត់ក៏នាំគ្នាយកបំពង់ឧស្ម័ន និងទុយោមកបាញ់ទឹកពន្លត់ដែរ ប៉ុន្តែមិនរលត់សោះ ក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំជំនួយពីរថយន្តពន្លត់អគ្គិភ័យតែម្ដង។ បន្ទាប់ពីទទួលដំណឹងខាងលើភ្លាម ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបញ្ចេញរថយន្តចំនួន២គ្រឿងទៅកាន់ទីតាំងកើតហេតុ ដើម្បីធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗផងដែរ។ មន្ត្រីជំនាញ បានសន្និដ្ឋានជាបឋមថា ករណីអគ្គិភ័យនេះ សង្ស័យថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ទើបបង្កឱ្យក្លាយជាអណ្តាតភ្លើងពណ៌ក្រហម ឆាបឆេះបែបនេះ ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឆក់កាបូបប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស

នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៨ និង ៥០នាទី នៅចំណុចផ្លូវផ្ទះតាឆេរ ស្ថិតនៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) មួយកើតឡើង បង្កដោយជនសង្ស័យ ០១នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ គ្មានផ្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបប្រជាពលរដ្ឋ ក្នុងខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវជាមួយកូនស្រី អាយុ ០៨ឆ្នាំ បណ្តាលឲ្យដួលម៉ូតូ ធ្វើឲ្យកូនស្រីរបស់គាត់រងរបួស ពកក្បាល ផ្នែកថ្ងាសមុខចំហៀងខាងស្តាំ និងដាច់រលាត់ស្បែកនៅលើផ្ទៃមុខ និង ផ្នែក ក ។  បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះទៅដល់ទីតាំងកើតហេតុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានដាក់កម្លាំងតាមស្វែងរកជនសង្ស័យ រហូតដល់វេលាម៉ោង ១៩ និង ០០នាទី ក៏ប្រទះឃើញជនសង្ស័យ នៅផ្លូវមុខផ្សារចិន សមត្ថកិច្ចយើងក៏ស្ទាក់ឃាត់ឲ្យជនសង្ស័យឈប់ម៉ូតូ តែជនសង្ស័យបានព្យាយាមបើកម៉ូតូរត់គេចខ្លួន កម្លាំងសមត្ថកិច្ចយើងបានដេញប្រផាត់ចាប់ប្រភីង រហូតដល់ផ្លូវចំណោទហាងតាផលលើភ្នំ […]