ព័ត៌មានជាតិ

ក្រុមការងារយុវជនក្រុម៨ នាំយកសម្ភារប្រើសប្រាស់ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត​ ប្រគល់ជូន ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់អង្គភាពប្រើប្រាស់

ថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារយុវជនក្រុម៨ តំណាង ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ បាននាំយកសម្ភារប្រើសប្រាស់រួមមាន ខោអាវកីឡា ចំនួន២៥០ឈុត ទឹកសុទ្ធ៥០កេស និងភេសជ្ជៈ ៥០កេស ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូន ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់អង្គភាពប្រើប្រាស់៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លោក ឃ្លាំង ហួត ចុះដកហូតម៉ូតូចំនួន២៦២គ្រឿងពីឃ្លាំងបញ្ចាំប្រគល់ជូនពលរដ្ឋបានដាក់បណ្ដឹងដែលមានឯកសារត្រឹមត្រូវ.!!.

ភ្នំពេញ ៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២៣ បានចុះត្រួតពិនិត្យឃ្លាំងបញ្ចាំនូវឃ្លាំងរំសេវ ដែលបានខ្លុំប៉េបិទបណ្ដោះកន្លងមក ដើម្បីដកហូតម៉ូតូចំនួន ២៦២ គ្រឿងជូនដល់ពលរដ្ឋវិញដែលបានដាក់ពាក្យបណ្ដឹងនិងមានឯកសារត្រឹមត្រូវនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ មានការចូលរួមលោក ប៊ុត សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក លីម ប៊ុនហេង ព្រះអាជ្ញារងនៃអយ្យអមសាលាដំបូងរាជធានីភ្នំពេញ និងកម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក។ លោក ឃ្លាំង ហួត បានអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀតដែលបានបាត់ម៉ូតូឬបានដាក់បញ្ចាំម៉ូតូ ត្រូវមកលួសយកម៉ូតូវិញ បើរកម៉ូតូមិនឃើញនោះ ត្រូវប្រញាប់រួតរះដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីឲ្យអាជ្ញាធរបានរៀបចំធ្វើការត្រួតពិនិត្យឯកសារ និងប្រគល់ម៉ូតូជូនទៅពួកគាត់វិញ។ លោកបញ្ជាក់ថា ក្នុងរង្វង់ប្រតិបត្តិការចុះត្រួតពិនិត្យមើលទីតាំងឃ្លាំងបញ្ចាំគឺធ្វើជាប់ជាប្រចាំដូចភ្លៀងរលឹម ប៉ុន្តែដែលមានការផ្អាកមួយរយៈនេះដោយសារតែពុំមានកន្លែងគ្រប់គ្រាន់សម្រាប់ស្តុកម៉ូតូដែលត្រូវបានដករហូត។ ដូច្នេះលោកបានបញ្ជាក់ថាសូមធ្វើការឲ្យចប់មួយករណីនេះសិននិងបន្តចុះត្រួតពិនិត្យនៅទីតាំងផ្សេងៗទៀតនៅក្នុងរាជធានីភ្នំពេញ។ លោកអភិបាលរង បានបន្ថែមទៀតថាប្រតិបត្តិការកន្លងមកកម្លាំងអាជ្ញាធរបានដកហូតម៉ូតូបានជាង១០០០គ្រឿង។ ដូច្នេះនៅព្រឹកថ្ងៃនេះបានដកហូតម៉ូតូចំនួន ២៦២ គ្រឿងប្រគល់ជូនប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹង និងនៅសល់ម៉ូតូជាង ៩០០ គ្រឿងបន្តទៀត រក្សារទុកនៅឃ្លាំង OCIC។ សូមឲ្យប្រជាពលរដ្ឋប្រញាប់ដាក់ពាក្យបណ្ដឹងបន្តដើម្បីអាជ្ញាធរបានត្រូវពិនិត្យនិងប្រគល់ម៉ូតូជូន៕

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបង្ក្រាបបានក្រុមជួញដូរគ្រឿងញៀនឃាត់ជនសង្ស័យ៥នាក់ រកឃើញគ្រឿងញៀនជិត៥គីឡូក្រាមនិងកាំភ្លើងខ្លីមួយដើម.!

ប្រតិបត្តិការនេះបានធ្វើក្រុមការអនុវត្តតាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំផ្ទាល់របស់នាយកមន្ទីរប្រឆាំងគ្រឿងញៀន កម្លាំងជំនាញបានចុះបង្ក្រាបករណី ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅទីតាំងចំនួន២កន្លែងផ្សេងៗគ្នា នៅខេត្ដកំពង់ស្ពឺ និងខេត្ដព្រះសីហនុ រកឃើញគ្រឿងញៀនជិត៥គីឡូ និងឃាត់ខ្លួនជនសង្ស័យបាន៥នាក់ ខណៈដែលអាជ្ញាធរទើបទម្លាយចេញនៅថ្ងៃទី០៧កញ្ញានេះ…។ ប្រតិបត្ដិការនេះ ធ្វើឡើងនៅថ្ងៃទី០៥កញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២ៈ៣០នាទី ដោយមានការសម្របសម្រួលពីលោកស្រី ចាតសូ រស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញការិយាល័យ (ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ ចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណី ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅទីតាំងចំនួន២កន្លែងផ្សេងៗគ្នា៖ ទីតាំងទី១ នៅចំណុចផ្លូវល្បឿងលឿនK27+ (+100)ភូមិរំលោង ឃុំវល្លិ៍-ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទីតាំងទី២ នៅចំណុចផ្លូវលេខ១១៥ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្នុងការបង្ក្រាបនោះ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ រួមមាន ទី១៖ ឈ្មោះ គ័ង ហ្ស៊ូសៀន KUANG ZUXIAN ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន, […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋចិត្តល្អមួយរូបយកសត្វពង្រូលមកប្រគល់ជូនអ្នកឧកញ៉ា ទៀ វិចិត្រដើម្បីព្រលែងនៅតំបន់ព្រៃធម្មជាតិ

អ្នកឧកញ៉ា ទៀ វិចិត្រ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញ មានបងប្អូនប្រជាពលរដ្ឋនិងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានដឹងនឹងបានស្គាល់ថាជាអ្នកឧកញ៉ាចិត្តធម៌ហើយក៏បាននាំគ្នាយកសត្វគ្រប់ប្រភេទជាច្រើនតែងតែយកមកប្រគល់ជូនអ្នកឧកញ៉ាចិត្តធម៌ ដើម្បីព្រលែងនៅតំបន់ព្រៃធម្មជាតិ។ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ចាក់ថា សត្វពង្រូលមួយក្បាលនេះ អ្នកឧកញ៉ា ទទួលបានពីប្រជាពលរដ្ឋចិត្តល្អមួយរូប រស់នៅភ្នំពេញ ប្រគល់ជូនអ្នកឧកញ៉ា ដើម្បីយកមកព្រលែងនៅតំបន់ព្រៃធម្មជាតិ។ តាមប្រជាពលរដ្ឋជាអ្នកប្រគល់សត្វពង្រូល បានអោយដឹងថាសត្វពង្រូលមួយក្បាលនេះ គាត់ឃើញវាចូលមកក្នុងផ្ទះរបស់គាត់ រួចប្អូនរបស់គាត់បានចាប់ទុក រួចក៏គាត់ទាក់ទងមកអ្នកឧកញ៉ា ទៀ វិចិត្រ សុំប្រគល់ជូនអ្នកឧកញ៉ា ដើម្បីព្រលែងចូលព្រៃធម្មជាតិវិញ អោយរស់រានមានជីវិត។ ពលរដ្ឋរូបនេះបានបន្តទៀតថាការដែលស្មគ្រ័ចិត្តប្រគល់សត្វពង្រូលនេះមកជូនអ្នកឧកញ៉ាដោយសារកន្លងមកឃើញសកម្មភាព អ្នកឧកញ៉ា ទៀ វិចិត្រ តាមរយះ វីដេអូសកម្មភាព អ្នកឧកញ៉ាស្រឡាញ់ ការពារ អភិរក្ស និងលែងសត្វជាបន្តបន្ទាប់។ ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋខាងលើ ដែលបានប្រគល់សត្វពង្រូលមកអោយដើម្បីយកទៅព្រលែង អ្នកឧកញ៉ាក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់នឹងរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ៕