ព័ត៌មានជាតិ

ពលរដ្ឋខ្មែរនៅថៃ ៖ ការបង្កើតអគ្គកុងស៊ុលនៅប៉ែកខាងត្បូងថៃ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញ ធ្វើឱ្យពលរដ្ឋទទួលសេវាលឿន និងកាត់បន្ថយចំណាយ

ភ្នំពេញ: តំណាងក្រុមនិស្សិតខ្មែរនិងពលរដខ្មែរដែលកំពុងធ្វើការ និងស្នាក់នៅប្រទេសថៃ បានចេញគាំទ្រភ្លាមៗចំពោះការសម្រេចបង្កើតអគ្គកុងស៊ុលខ្មែរបន្ថែមនៅប៉ែកខាងត្បូងប្រទេសថៃ។ ជាការសម្រេចដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីទើបប្រកាសកាលពីម្សិលមិញទៅកាន់ប្រជាជាតិកម្ពុជា ឱ្យបានដឹងពីគោលនយោបាយថ្មីនេះសម្រាប់ពលករនិងអ្នកស្នាក់នៅប្រទេសថៃ។ ប្រភពក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវ:បានឲ្យដឹងថា លោក ជាង ចាន់ណាក់ និស្សិតថ្នាក់បណ្ឌិតជំនាញភាពជាអ្នកដឹកនាំក្នុងវិស័យអប់រំ នៃសាកលវិទ្យាល័យជូឡាឡុងកន (Chulalongkorn University) បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនេះ ដែលបានបន្ថែមការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរបស់ខ្លួននៅឯនាយសមុទ្រ។ លោកថា “ថ្លែងអំណរគុណ សម្តេចធិបតីនាយករដ្ឋមន្ត្រី យល់ការលំបាកដល់យើងខ្ញុំជាប្រជាពលរដ្ឋ និងពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ដោយបង្កើតកុងស៊ុលនៅសុងក្លា និងបន្ថែមអនុព័ន្ធការងារ ដើម្បីជាប្រយោជន៍ដល់និស្សិត និងពលករខ្មែរកំពុងស្នាក់នៅនៅខេត្តភាគខាងត្បូងនៅប្រទេសថៃ”។ ក្រៅពីនិស្សិតនេះ ពលរដ្ឋផ្សេងទៀតក៏បានលើកឡើងប្រហាក់ប្រហែលគ្នាថា ការបង្កើតនេះ នឹងធ្វើឱ្យពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅប៉ែកខាងត្បូងទទួលបានសេវាកម្មគាំទ្ររបស់រដ្ឋាភិបាលបានយ៉ាងលឿងបំផុត ខណៈដែលកាលពីមុនត្រូវរងចាំយ៉ាងហោច១ថ្ងៃឬ២ថ្ងៃទំរាំក្រុមការងាររបស់ស្ថានទូតនៅក្រុងបាងកកធ្វើដំណើរទៅដល់។ សូមបញ្ជាក់ថា ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃមានប្រមាណ១.២លាននាក់៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនបុគ្គលដែលបានក្លែងបន្លំ ឈ្មោះ និងយករូបលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ទៅបង្កើត Account Telegram ក្លែងក្លាយ ឆាតទៅសុំខ្ចីលុយ ឯកឧត្តម គង់ សោភ័ណ្ឌ

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា៖ បុគ្គលដែលបានក្លែងបន្លំ ឈ្មោះ និងយករូបលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ទៅបង្កើត Account Telegram ក្លែងក្លាយ ដោយប្រើលេខ +៨៥៥ ៧៦ ៣៥១ ៨៧០៨ ឆាតទៅសុំខ្ចីលុយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួចមក។ ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនៅយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត កម្លាំងជំនាញនៃស្នងការដ្ឋានគរបាលខេត្តកណ្តាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានស្រាវជ្រាវឃាត់ខ្លួនបុគ្គលក្លែងបន្លំខាងលើបានហើយ ដែលមានឈ្មោះ ងន យឿន ហៅម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ នៅព្រឹកថ្ងៃទី១១ កញ្ញា ឆ្នាំ២០២៣ ចំណុចភូមិដំណាក់ធំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងសាកសួរកសាងសំណុំចាត់ការតាមនីតិវិធី។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចសម្ភារៈពលរដ្ឋពីស្រុកសូទ្រនិគម

ខេត្តសៀមរាប៖ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ប្រទះឃើញ ជនសង្ស័យ០១ នាក់ កំពុង បើកម៉ូតូ សណ្ដោងរ៉ឺម៉ក មានដឹកម៉ាស៉ីន និង សម្ភារៈ គួរអោយសង្ស័យ ក៏បានធ្វើការស្ទាក់ និងនាំមក ធ្វើការសាកសួរនាំ ។ ជនសង្ស័យ មាន ឈ្មោះ ស៊ុំ សិត (ហៅសាំង) ភេទប្រុស អាយុ ៣១ឆ្នាំ ទីកន្លែងកំណើត នៅភូមិស្ពានជ្រាវ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប មានអាសយដ្ឋានបច្ចុប្បន្ន នៅភូមិវាល ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។បន្ទាប់ពីបានធ្វើការសាកសួរនាំ ជនសង្ស័យ បានសារភាពថាសម្ភារ និងម៉ាស៊ីន ដែលខ្លួនកំពុងដឹកនេះ គឺបានលួចចេញពីចំណុចមាត់ស្រះទឹកក្នុងវាលស្រែ ស្ថិតក្នុងភូមិរុនខាងត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ។ នគរបាលស្រុកសូទ្រនិគម ដើម្បីស្រាវជ្រាវរកជនរងគ្រោះ នៅក្នុងភូមិសាស្ត្រឃុំដានរុន ទើបដឹងថាម៉ាស៊ីនដែលជនសង្ស័យកំពុងដឹកនេះ ជារបស់ជនរងគ្រោះឈ្មោះ ជុច […]